អូស្ត្រាលី ផ្តល់វិភាគទាន ១.៥លានដុល្លារអូស្រ្តាលី គាំទ្រការ​ស្តារឡើងវិញ​ និងសម្អាតមីន តាមព្រំដែនកម្ពុជា
ចុះថ្ងៃទី: 09-06-2026, 12:55 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញពិធីចុះហត្ថលេខា​នេះ ​បាន​ប្រព្រឹត្តិឡើង​នៅ​ទីស្នាក់ការ​អាជ្ញាធរមីន​ ក្រោម​ការ​ចូលរួម​​ចុះ​ហត្ថលេខា​​រវាង​ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និង ​លោក Enrico Gaveglia អ្នក​តំណាង​អង្គការ​ UNDP ប្រចាំ​កម្ពុជា​។តាងនាមឱ្យសម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង​ជា​ប្រធានអាជ្ញាធរមីន លោកបណ្ឌិត​ លី ធុជ ទេសរដ្ឋមន្រ្តី និង​ជា​អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី០៨ ខែ​មិថុនា ឆ្នាំ២០២៦ បាន​អញ្ជើញ​ជា​អធិបតី​ក្នុ​ងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិភាគទានរវាង​ប្រទេស​អូស្ត្រាលី និងកម្មវិធី​អភិវឌ្ឍន៍​​សហប្រជាជាតិ​ (UNDP) ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា។ តាមកិច្ចព្រមព្រៀងនេះ ប្រទេស​អូស្រ្តាលី​ បាន​ផ្តល់​វិភាគទាន​ចំនួន ១.៥ លានដុល្លារ​អូស្រ្តាលី​ តាមរយៈ ​«គម្រោងបោសសម្អាតដើម្បីលទ្ធផលដំណាក់កាលទី V (CfR-V)» ដែល​ជាគម្រោង​មាន​ម្ចាស់ជំនួយ​ជាច្រើន​ រួម​មាន​ រដ្ឋាភិបាលកម្ពុជា អ៉ីតាលី លុចសំបួ និងនូវែលសេឡង់ ហើយអនុវត្តរួម​គ្នា​ដោយអាជ្ញាធរមីន​ និង​អង្គការ​ UNDP។ ជំនួយ​នេះ​នឹង​​​គាំទ្រ​លើ​​​​​កិច្ច​ការ​បោស​សម្អាត​មីន​ ការអប់រំអំពីហានិភ័យយុទ្ធភណ្ឌគ្រឿង​ផ្ទុះ និង​ការ​គាំទ្រ​ជីវភាព​​រស់នៅ​របស់​​ប្រជាជន​ផ្លាស់​ទីលំនៅ ព្រមទាំង​រួ​ម​ចំណែក​ដល់​ការ​ស្តារ​សេដ្ឋកិច្ចសង្គម ក្នុ​ង​​ខេត្ត​ចំនួនបួន​ រួម​មាន ​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ និងព្រះវិហារ​ ដែល​ជា​ខេត្ត​រង​ផល​ប៉ះពាល់ខ្លាំង​ដោយ​សារ​ជម្លោះតាម​ព្រំដែន​កម្ពុជា​-ថៃ​។ ក្នុង​ឱកាស​នោះ លោកទេសរដ្ឋមន្រ្តី​ លី ធុជ បាន​លើកឡើងថា​ សកម្មភាព​មីន​នៅកម្ពុជា​ គឺជា​ដៃគូ​អភិវឌ្ឍន៍ និង​កិច្ច​ការ​មនុស្សធម៌​យូវ​អង្វែងមួយ​ដ៏​សំខាន់​​បំផុត​របស់ប្រទេសកម្ពុជា​។ ចាប់តាំ​ង​ពី​ឆ្នាំ​១៩៩២មក​ ថវិកា​ប្រមាណ​ជាង​ ១ពាន់លាន​ដុល្លារ​ ត្រូវ​បាន​វិនិយោគ​លើ​ការ​បោសសម្អាតមីន​និង​សំណល់​ជាតិផ្ទុះពីសង្រ្គាម​ ការ​ជួយ​​ជន​រងគ្រោះ និង​​ការ​ពារ​សហគមន៍​ ដែល​ក្នុង​នោះប្រមាណ​​ ៧០ភាគរយ ជា​ជំនួយ​​ពី​សហគមន៍អន្តរជាតិ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏​បានបន្ត​ការប្តេជ្ញាចិត្តយ៉ាងមុតមាំការវិនិយោគជាតិប្រកបដោយនិរន្តរភាពក្នុងសកម្មភាពមីន។ លោកទេសរដ្ឋមន្រ្តីបន្ថែម​ថា​ អូស្ត្រាលីជាដៃគូសកម្មភាពមីនដែលគួរឱ្យទុកចិត្តមួយរបស់កម្ពុជាតាំងពី​ដើម​ទសវត្សរ៍ឆ្នាំ១៩៩០ និង​បាន​គាំទ្រ​​គម្រោង​ CfR តាំង​ពី​ដំណាក់កាលទី១ ឆ្នាំ២០០៦ ដោយ​មាន​វិភាគទាន​​សរុប​​​ ៤៥.៣១លាន​ដុល្លារ​អូស្រ្តាលី​។ ការ​ចូល​រួម​ចំណែកក្នុង​ដំណាក់កាល​​ CfR-V បង្ហាញ​ពី​ការ​​ប្តេជ្ញា​ចិត្ត​រួម​គ្នា ក្នុង​ការ​គាំទ្រ​​សហគមន៍ដែលរងផលប៉ះពាល់ ដើម្បី​ឆ្ពោះទៅ​រក​​កម្ពុជា​គ្មាន​ផល​ប៉ះពាល់​ដោយ​សារ​មីននិង​សំណល់ជាតិផ្ទុះពីសង្រ្គោះ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​ចក្ខុវិស័យ​​របស់ សម្តេច​មហា​បវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះ UNDP ដែលបានឈរជាមួយអាជ្ញាធរមីនជិត ២០ ឆ្នាំកន្លងមក តាមរយៈគម្រោង CfR ដែលបានរួមចំណែករំដោះផ្ទៃដីប្រមាណ ៤២៧គីឡូម៉ែត្រការ៉េ​​ ជូនប្រជាពលរដ្ឋកម្ពុជា ស្មើនឹង ១៣.៥ ភាគរយនៃលទ្ធផលសរុបនៃការបោសសម្អាតទូទាំងប្រទេស៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-06-2026, 11:20 AM, ចំនួនអ្នកអានៈ​ 0ដង
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ មន្ត្រីជាន់ខ្ពស់ម្នាក់នៃវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថាមានតែភាគីម្ខាងគត់ គឺរុស្ស៉ីដែលបានបន្តប្ដេជ្ញាចិត្តចំពោះការយោគយល់គ្នា ខណៈភាគីម្ខាងទៀត គឺសហរដ្ឋអាមេរិកបានបរាជ័យក្នុងការអនុវត្តតាម។ កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 11:20 AM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្មនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសរបស់​ក្រសួង​​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហៅកាត់ថា «ក្រសួងឧស្សាហកម្ម» ស្តី​ពី​ការផ្តល់វិញ្ញាបនបត្រលក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃប្រតិបត្តិការឧបករណ៍ គ្រឿងម៉ាស៊ីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 11:14 AM, ចំនួនអ្នកអានៈ​ 0ដង
នៅក្នុងយុទ្ធនាការប្រកួតពានរង្វាន់ប្រចាំតំបន់ ២ឆ្នាំម្ដងនេះដែរ ឆ្នាំនេះក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ដែលឡើងមកពីវគ្គជម្រុះ គ្រាដែលពូល B មាន ៥ក្រុមដូចគ្នា គឺមានក្រុមជម្រើសជាតិម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងថៃ។ សហព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 11:02 AM, ចំនួនអ្នកអានៈ​ 0ដង
ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុបហៅកាត់ថា EASA បានបង្គាប់ឱ្យមានការត្រួតពិនិត្យជាបន្ទាន់ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ធ្វើការត្រួតពិនិត្យលើផ្នែកស្លាបនៃយន្ដហោះ A380 ដែលមានបញ្ហា បន្ទាប់ពីក្រុមអ្នកត្រួតពិនិត្យរកឃើញស្នាមប្រេះអំឡុងការត្រួតពិនិត្យថែទាំជាប្រចាំ។ ក្នុងចំណោមយន្ដហោះ A380
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:13 AM, ចំនួនអ្នកអានៈ​ 33ដង
ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចសាជាថ្មីកាលពី ៥ឆ្នាំមុន EU មិនដែលទទួលស្គាល់រដ្ឋាភិបាលនេះជាផ្លូវការឡើយ។ ទោះជាយ៉ាងណា EU បញ្ជាក់ថា ការជួបពិភាក្សាកម្រិតបច្ចេកទេសជាមួយ «អាជ្ញាធរជាក់ស្តែង» របស់អាហ្វហ្គានីស្ថាន គឺជារឿងចាំបាច់ ដើម្បីអាចបណ្តេញជនចំណាកស្រុកដែលប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កការគំរា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:09 AM, ចំនួនអ្នកអានៈ​ 50ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាលោក គីម ជុងអ៊ុន ធ្វើការប្រកាសខាងលើនៅឯពិធីសម្ពោធដាក់ឱ្យប្រើនាវាពិឃាដពហុមុខងារ Choe Hyon ធ្វើឡើងនៅកំពង់ផែ Namspanho។ តាមលោក គីម កូរ៉េខាងជើងមានគម្រោងដាក់ឱ្យប្រើនាវាពិឃាដទម្ងន់ ៥០០០តោនមួយគ្រឿងផ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:06 AM, ចំនួនអ្នកអានៈ​ 40ដង
ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៥០ ទល់ ៤៨សំឡេងជំទាស់ ដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់ War Powers Resolution ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ឬរដ្ឋសភាអាមេរិកកាលពីដើមខែមិថុនានេះ។ ការបោះឆ្នោតអនុម័តនេះបានឆ្លុះបញ្ចាំងពីការកើនឡើងការព្រួយបារម្ភនៅក្នុងចំណោមសមាជិកតំណាងរាស្ត្រនៃគណបក្សស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 08:26 PM, ចំនួនអ្នកអានៈ​ 34ដង
ប្រទេសឡាវ៖ ក្នុងជំនួបនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំការ​ផ្តាំ​ផ្ញើសួរសុខទុក្ខដ៏កក់ក្តៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់លោកនាយករដ្ឋមន្ត្រីឡាវ។ ក្នុងក្របខណ្ឌដំណើរទស្សនកិច្ចផ្លូវការ​នៅប្រទេសឡាវ លោក ឌិត ទីណា រដ្ឋមន្ត្រី​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 08:21 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្តេចពិជ័យ សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាល។ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន សម្តេចអគ្គមហាសេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:15 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត បានបន្តចូលរួមគាំទ្រទិសដៅអាទិភាពជាតិរបស់កម្ពុជា រួមមានយុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រសុខាភិបាល និងក្របខណ្ឌពង្រឹងសេវាសុខភាពបឋម ព្រមទាំងបានរួមចំណែកក្នុងការឆ្លើយតបជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រសំខាន់ៗ។ លោកសាស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:07 PM, ចំនួនអ្នកអានៈ​ 36ដង
បន្ទាយមានជ័យ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:02 PM, ចំនួនអ្នកអានៈ​ 36ដង
លោក Anutin បានប្រាប់ថា អំឡុងរយៈពេល៩ខែ ប៉ូលិសថៃបានចាប់ខ្លួនជនឆបោកអនឡាញចំនួន ២៩ ២៣៣នាក់ និងមេខ្លោងប្រហែល៧០នាក់ ហើយរឹបអូសទ្រព្យសម្បត្តិនិងលុយ ដែលពាក់ព័ន្ធប្រតិបត្តិការឆបោក គិតជាទឹកប្រាក់សរុបស្មើ ២៤ពាន់លានបាត។ លោកបានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបង្រ្កាបនិងបោសសំអាតបណ្តាញឆបោកអនឡាញ គឺជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:59 PM, ចំនួនអ្នកអានៈ​ 38ដង
ប្រេងម៉ាស៊ូត ដែលដាក់លក់ក្នុងរដ្ឋភាគខាងកើត Sabah និងរដ្ឋ Sarawak ជាតម្លៃឧបត្ថម្ភធន គឺ២,១៥រីងហ្គីត ក្នុងមួយលីត្រ។ រីឯនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច តម្លៃ ៤,៣៧រីងហ្គីត។ ក្រោមគោលការណ៍ថ្មី ពលរដ្ឋម៉ាឡេស៉ីនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច នឹងត្រូវចំណាយតិចជាងមុនពាក់កណ្តាល។ ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:55 PM, ចំនួនអ្នកអានៈ​ 47ដង
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរនោះលោក កូ សុខទីឆវីទ្ធ បានឱ្យដឹងថា ការប្រកួតដ៏អស្ចារ្យនេះ គឺជាមោទនភាពណាស់ដែលប្រដាល់គុនខ្មែរកំពុងតែលេចមុខមាត់នៅលើឆាកអន្តរជាតិ ហើយភាពល្បីល្បាញ នេះបានបង្ហាញពីអរិយធម៌ និងវប្បធម៌ដ៏ចំណាស់នៃកម្ពុជា ទៅកាន់ពិភពលោក។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:47 PM, ចំនួនអ្នកអានៈ​ 31ដង
អារ៉ាប៊ីសាអ៊ូឌីតបានផ្ដល់ជំនួយដល់ជនភៀសខ្លួន និងសហគមន៍ជនភៀសខ្លួនរហូតដល់ ទៅ ២៣,៧៦១ពាន់លានដុល្លារ ខណៈដែលកម្មវិធីមនុស្សធម៌នៅតែបន្តនៅទូទាំងប្រទេសលើសាកលលោក។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ARAB News នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតរាយការណ៍នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។ មជ្ឈមណ្ឌលជំនួយ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 417 នាក់
ម្សិលមិញ : 1656 នាក់
សរុបទាំងអស់ : 11373319 នាក់