| «សិង្ហបុរីមិនបោះបង់ប្រជាជនគ្រប់ទីកន្លែង» សម្តីពលរដ្ឋសិង្ហបុរីសង្គ្រោះពីមជ្ឈិមបូព៌ា ធ្វើឱ្យនាយករដ្ឋមន្ត្រីសិង្ហបុរី ស្រក់ទឹកភ្នែក |
|
| ចុះថ្ងៃទី: 01-05-2026, 05:36 PM, ចំនួនអ្នកអានៈ 31ដង |
|
|
នៅពេលវិបត្តិនៅមជ្ឈិមបូព៌ាផ្ទុះឡើង ហើយពលរដ្ឋសិង្ហបុរី បានជាប់គាំងនៅក្រៅប្រទេស យើងបានធ្វើសកម្មភាពភ្លាមៗ។ យើងបានត្រៀមជើងហោះហើរបន្ថែម។ នៅពេលស្ថានការណ៍កាន់តែគ្រោះថ្នាក់ យើងបានបញ្ជូនយន្ដហោះរបស់កងទ័ពអាកាសសិង្ហបុរី។ យើងបានយកគ្រប់គ្នាត្រឡប់មកផ្ទះវិញ។
នៅព្រឹកថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦នេះ លោក ឡរ៉េន វ័ង នាយករដ្ឋមន្ត្រីសិង្ហបុរី បានអញ្ជើញប្រារព្ធទិវាពលកម្មអន្តរជាតិ។
ក្នុងឱកាសនោះ លោកបានលើកឡើងនូវអារម្មណ៍ពលរដ្ឋសិង្ហបុរីមួយរូប ដែលត្រូវបានជម្លៀសចេញពីទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់សាអូឌីត ពេលផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា។ លោកនាយករដ្ឋមន្ត្រី បានអានសំបុត្រនោះ ជាមួយអារម្មណ៍ក្តុកក្តួលជាខ្លាំង។
ជនជាតិសិង្ហបុរីម្នាក់នៅលើជើងហោះនោះមានឈ្មោះ Nishar Keshvani បានសរសេរសំបុត្រមួយបង្ហាញពីអារម្មណ៍ដែលបានត្រឡប់មកផ្ទះវិញ នៅលើជើងហោះហើរមួយរបស់កងទ័ពអាកាស RSAF។ ខ្ញុំសូមអាននូវអ្វីដែលគាត់បានសរសេរ។
«ស្វាគមន៍ត្រឡប់មកផ្ទះវិញ»។ ពាក្យ២ម៉ាត់បានចាក់ដោតអារម្មណ៍របស់ខ្ញុំមិនធ្លាប់មានពីមុនមក។ ពាក្យ២ម៉ាត់នោះ បានចេញពីមាត់កងទ័ពអាកាសសិង្ហបុរី ក្នុងពេលដែលគ្រួសាររបស់ខ្ញុំជិះនៅលើជើងហោះហើរជម្លៀសខ្លួនក្នុងទីក្រុងរីយ៉ាដ។ យន្ដហោះរបស់យើងមិនទាន់ហោះចេញទេ។ ប៉ុន្តែនៅពេលនោះ បរិយាការនៅក្នុងការប៊ីនយន្ដហោះបានផ្លាស់ប្ដូរ។
អ្នកដំណើរបាននាំគ្នាសម្លឹងមើលជុំវិញយ៉ាងស្ងៀមស្ងាត់។ អ្នកខ្លះញញឹម។ អ្នកខ្លះទៀតជូតទឹកភ្នែក ខណៈយន្ដហោះហោះឡើងពីផ្លូវរត់ មនុស្សម្នាបាននាំគ្នាទះដៃសាទរ។ បន្ទាប់មក សំឡេងបានបន្លឺឡើងបន្តិចម្ដងៗនៅទូទាំងកាប៊ីន។
អ្នកខ្លះបាននាំគ្នាច្រៀងចម្រៀងជាតិសិង្ហបុរី ហើយអ្នកផ្សេងទៀតបាននាំគ្នាច្រៀងតាមក្រោយ។ នេះជាពេលវេលាមួយមិនអាចបំភ្លេចបាន នៅពេលដែលអ្នកដឹងថា ផ្ទះមិនមែនគ្រាន់តែជាទីកន្លែងមួយនៅលើផែនទីនោះទេ តែវាមានអត្ថន័យជ្រាលជ្រៅណាស់។ វាជាអត្តសញ្ញាណរួម អារម្មណ៍ជាជនរួមជាតិ និងការទទួលដឹងថា នៅពេលមានបញ្ហា ប្រទេសរបស់អ្នកនឹងទៅជួយអ្នក។
ខណៈយន្ដហោះ RSAF របស់យើងដឹកពួកយើងត្រឡប់ទៅផ្ទះវិញ នៅយប់នោះពាក្យ «ស្វាគមន៍ត្រលប់មកផ្ទះវិញ» មានអត្ថន័យថ្មីទាំងស្រុង។ វាមិនមែនគ្រាន់តែជាការស្វាគមន៍ទេ។ តែវាជាពាក្យសន្យាមួយថា មិនថាពលរដ្ឋសិង្ហបុរី ស្ថិតនៅទីណានោះទេ នៅក្នុងពិភពលោក ប្រទេសរបស់យើងតែងតែយកចិត្តទុកដាក់ចំពោះប្រជាជនខ្លួនឯងជានិច្ច ហើយវាជាពាក្យសន្យាមួយដែលមានតម្លៃ គួរតែ ត្រូវបានការពារពីមួយជំនាន់ទៅមួយជំនាន់។
បងប្អូនប្រុសស្រីទាំងឡាយ ពាក្យសន្យានេះស្ថិតនៅចំកណ្ដាលនៃអត្តសញ្ញាណថា តើពួកយើងជានរណា? ដូច្នេះមិនថា មានវិបត្តិថាមពល ឬការវិវត្តន៍ AI យើងនឹងយកចិត្តទុកដាក់ចំពោះប្រជាជនរបស់យើង។ នឹងមិនមានពលរដ្ឋសិង្ហបុរីណាម្នាក់ ត្រូវបានបោះបង់ចោលនោះទេ៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 01-05-2026, 06:57 PM, ចំនួនអ្នកអានៈ 0ដង
ជាលទ្ធផលរកឃើញ ជនជាតិបង់ក្លាដេស ចំនួន១២នាក់ និងរកឃើញវត្ថុតាង Laspantospan ២គ្រឿង, ទូរស័ព្ទ២៣គ្រឿង, All in one ១៤គ្រឿងអាវសដៃវែង១, អាវធំ១, ក្រវ៉ាត់ករ១ និងក្រដាសលុយសែនមួយចំនួន។
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយអភិបាលខណ្ឌមានជ័យ ដោយបានការដឹកនាំសម្របសម្រួលនីតិវិធីផ្លូវច្បាប់ពីលោក ជា សា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 06:55 PM, ចំនួនអ្នកអានៈ 0ដង
ពិធីបុណ្យវិសាខបូជា បានប្រព្រឹត្តទៅក្រោមអធិបតីភាពព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូវិសោធបញ្ញា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការ វត្តព្រះវិហារធំសសរ១០០ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក គង់ មេត្តា អភិបាលស្រុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 06:09 PM, ចំនួនអ្នកអានៈ 0ដង
ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងសមាជប្រចាំឆ្នាំលើកទី៧៦ របស់ FIFA កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា នៅប្រទេសកាណាដា ជាទីដែលរៀបចំ World Cuspan 2026 ជាមួយមិចស៊ិក និងសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១១ ខែមិថុនា។
លោក Gianni Infantino បានបង្ហាញមហិច្ឆតាដឹកនាំសហព័ន្ធ FIFA យ៉ាងហោចណាស់ក៏ដល់ឆ្នាំ២០៣១ ផងដែរ បន្ថែមលើអាណត្តចាស់ដែលនឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 06:06 PM, ចំនួនអ្នកអានៈ 25ដង
ក្នុងរយៈពេល ២ខែចុងក្រោយ ការបិទខ្ទប់ក៏បានជំរុញឱ្យម្ចាស់កប៉ាល់ ស្វែងរកច្រករបៀងដីគោកជំនួសផងដែរ ដើម្បីដឹកជញ្ជូនស្បៀងអាហារ និងទំនិញផលិតកម្មតាមរថយន្តដឹកទំនិញវិញ ព្រោះវាលែងអាចទៅដល់ប្រទេស នៃឈូងសមុទ្រពែរ្ស តាមផ្លូវសមុទ្របានទៀតហើយ។
ការបិទខ្ទប់ច្រកសមុទ្រ Hormuz ក៏ដូចជាភាពតានតឹងនៅសមុទ្រក្រហម (Red Sea)
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 05:44 PM, ចំនួនអ្នកអានៈ 30ដង
ខេត្តកំពង់ធំ៖ ពិធីបើកការដ្ឋានសាងសង់ផ្លូវលំមួយខ្សែនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកអ្នកឧកញ៉ា ទ្រី ភាព អនុប្រធានក្រុមការងារបក្សប្រជាជនចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងមានការអញ្ជើញចូលរួមពីក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 05:36 PM, ចំនួនអ្នកអានៈ 31ដង
នៅពេលវិបត្តិនៅមជ្ឈិមបូព៌ាផ្ទុះឡើង ហើយពលរដ្ឋសិង្ហបុរី បានជាប់គាំងនៅក្រៅប្រទេស យើងបានធ្វើសកម្មភាពភ្លាមៗ។ យើងបានត្រៀមជើងហោះហើរបន្ថែម។ នៅពេលស្ថានការណ៍កាន់តែគ្រោះថ្នាក់ យើងបានបញ្ជូនយន្ដហោះរបស់កងទ័ពអាកាសសិង្ហបុរី។ យើងបានយកគ្រប់គ្នាត្រឡប់មកផ្ទះវិញ។
នៅព្រឹកថ្ងៃសុក្រ ទី១ ខែឧសភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 05:33 PM, ចំនួនអ្នកអានៈ 19ដង
ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា M23 និងសាខានយោបាយ-យោធារបស់ខ្លួនគឺក្រុម Congo River Alliance (AFC) បានញុះញង់ឱ្យមានជម្លោះហិង្សា នៅភាគខាងកើតកុងហ្គោ ដែលបណ្តាលឱ្យជនស៉ីវិលស្លាប់រាប់ពាន់នាក់ និងវិបត្តិផ្លាស់ទីលំនៅយ៉ាងសម្បើម។
សហរដ្ឋអាមេរិក បានប្រកាសទណ្ឌកម្មលើអតីតប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 05:29 PM, ចំនួនអ្នកអានៈ 19ដង
ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងដឹកនាំដោយប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez ដែលកំពុងសហការជាមួយទីក្រុងវ៉ាស៉ីនតោន ក្រោមការដាក់សម្ពាធយ៉ាងខ្លាំងពីអាមេរិក ដើម្បីបំពេញតាមការទាមទាររបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលចង់បានសិទ្ធិចូលទៅទាញយកផលប្រយោជន៍ ពីធនធានប្រេងដ៏ច្រើនសម្បើមរបស់វ៉េណេស៊ុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 04:19 PM, ចំនួនអ្នកអានៈ 24ដង
ថ្លែងទៅកាន់ប្រធានសហជីព និងដៃគូត្រីភាគីជាង ១ ៦០០នាក់ ក្នុងពិធីជួបជុំទិវាពលកម្មអន្តរជាតិ លោក Wong បានទទួលស្គាល់ពីផលប៉ះពាល់ដ៏សម្បើម ដោយសារតែ AI។ លោក Wong គូសបញ្ជាក់ថា «ខ្ញុំមិនអាចនិយាយថាគ្មានផលរំខាននោះទេ។ ប៉ុន្តែខ្ញុំអាចសន្យាថា យើងនឹងការពារកម្មករគ្រប់ៗរូប»។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrenc
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 04:17 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជាបានលើកឡើងថា «ថៃបាននឹងកំពុងព្យាយាមឈានដល់ការ លុបចោល MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នាដែលចុះហត្ថលេខារវាងកម្ពុជា និងថៃ វាផ្ទុយស្រឡះពីអ្វីដែលភាគីថៃ ទាមទារចង់បានទ្វេភាគីជាមួយកម្ពុជា តើថៃកំពុងចង់ធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 04:11 PM, ចំនួនអ្នកអានៈ 22ដង
ខេត្តសៀមរាប៖ព្រឹត្តិការណ៍នេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រះតេជគុណ សឺ យ៉ានស៊ូ ព្រះចៅអធិការវត្តសៅលីងប្រចាំនៅកម្ពុជា លោក ង៉ូវ សេងកាក់ តំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំពីក្រសួង និងស្ថាប័ននានា ភ្ញៀវជាតិ និងអន្តរជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 03:57 PM, ចំនួនអ្នកអានៈ 24ដង
សៀមរាប៖ លោក ហួត ហាក់ បានផ្តល់អនុសាសន៍ណែនាំ ដល់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ត្រូវខិតខំប្រឹងប្រែងរួមគ្នាជាធ្លុងមួយជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃមន្ទីរទេសចរណ៍ខេត្តសៀមរាបទាំងអស់ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយមន្ទីរ-អង្គភាពជុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:46 PM, ចំនួនអ្នកអានៈ 19ដង
កាលពីខែមេសា អ្នកតំណាងរបស់លីបង់និងអ៉ីស្រាអែល បានជួបគ្នា២លើកនៅទីក្រុងវ៉ាស៉ីនតោន ដែលជាជំនួបផ្ទាល់លើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បានអូសលីបង់ឱ្យធ្លាក់ក្នុងសង្រ្គាមមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា ហើយនាំឱ្យមានការទម្លាក់គ្រាប់បែកយ៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:43 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៦នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួនជាង ១៥ លានល្លារអាម៉េរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដល់ភ្ញៀវទេសចរអន្តរជាតិជាង៣២ម៉ឺននាក់ ធ្លាក់ប្រមាណជាង៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។
តាមរប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:11 PM, ចំនួនអ្នកអានៈ 20ដង
សៀមរាប៖លោក គង់ វិបុល គឺជាគ្រូបង្រៀនផ្នែកចម្លាក់ពុម្ព បានឱ្យដឹងថា គម្រោងបណ្តុះបណ្តាលនេះ បានចាប់ផ្តើម នៅខែមេសា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៦នេះ។ គម្រោងដែលមានរយៈពេលមួយឆ្នាំនេះ មានសិក្ខាកាមចូលរួម១៥រូប ហើយភាគច្រើនជាស្រ្តី និងកំពុងរស់នៅក្នុងក្រុងរុនតាឯកតេជោសែន។ គម្រោងនេះ មា
 ព័ត៌មានលម្អិត
|
|
|