សម្តេចតេជោ ហ៊ុន សែន៖ ថៃកំពុងព្យាយាមលុបចោល MoU 2001 រវាងកម្ពុជា និងថៃ វាផ្ទុយស្រឡះពីអ្វីដែលភាគីថៃ ទាមទារចង់បានទ្វេភាគីជាមួយកម្ពុជា តើថៃកំពុងចង់ធ្វើអន្តរជាតូបនីយកម្មលើតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ?
ចុះថ្ងៃទី: 01-05-2026, 04:17 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជាបានលើកឡើងថា «ថៃបាននឹងកំពុងព្យាយាមឈានដល់ការ លុបចោល MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នាដែលចុះហត្ថលេខារវាងកម្ពុជា និងថៃ វាផ្ទុយស្រឡះពីអ្វីដែលភាគីថៃ ទាមទារចង់បានទ្វេភាគីជាមួយកម្ពុជា តើថៃកំពុងចង់ធ្វើអន្តរជាតូបនីយកម្មលើតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ?» ជាមួយនោះសម្តេចតេជោ ហ៊ុន សែន បានបង្ហោះនូវខ្លឹមសារទាំងស្រុងរបស់លោកបណ្ឌិត Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខ ដែលមានចំណងជើងថា «សូមឱ្យយើងសប្បាយចិត្ត-លុបចោល MoU 44!» ដែលបានចុះផ្សាយនៅលើផេក «Matichon Weekly» នៅថ្ងៃទី៣០/០៤/២០២៦។ ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបង្ហាញនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេច៖ កន្លងទៅមាន បណ្ឌិត អ្នកវិភាគ និងអ្នកស្រាវជ្រាវថៃជាច្រើនរូប តែងតែលើកមកវិភាគពាក់ព័ន្ធ MoU តំបន់ដែនសមុទ្រត្រួតគ្នារវាងកម្ពុជា ជាមួយថៃ ដែលការវិភាគទាំងនោះមាននំនោមិនចង់ឲ្យលុបដែលខ្ញុំសូមសំដែងនូវការគោរពចំពោះយោបល់ទាំងនោះ។ ថ្ងៃនេះខ្ញុំសូមបង្ហោះនូវអត្ថបទទាំងស្រុង (បកប្រែក្រៅផ្លូវការ) របស់ លោកបណ្ឌិត Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ។ ខ្ញុំសូមអធ្យាស្រ័យពី លោកបណ្ឌិត Surachart Bamrungsuk ដែលយកអត្តបទរបស់លោកមកបង្ហោះ ដើម្បីឲ្យប្រជាជនកម្ពុជា និងប្រជាជនថៃ យល់កាន់តែច្បាស់លើរឿង MoU នេះ។ ថៃបាននឹងកំពុងព្យាយាមឈានដល់ការលុបចោល MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នាដែលចុះហត្ថលេខារវាងកម្ពុជា និងថៃ វាផ្ទុយស្រឡះពីអ្វីដែលភាគីថៃ ទាមទារចង់បានទ្វេភាគីជាមួយកម្ពុជា តើថៃកំពុងចង់ធ្វើអន្តរជាតូបនីយកម្មលើតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ? In the past, many Thai scholars, analysts, and researchers have frequently discussed and analyzed the Memorandum of Understanding (MoU) on the overlapping maritime area between Cambodia and Thailand. These analyses generally tend to oppose its cancellation, and I would like to express my respect for those views. Today, I would like to share the full article (unofficial translation) by Dr. Surachart Bamrungsuk, an expert in international relations and security in Thailand. I would like to apologize to Dr. Surachart Bamrungsuk for reposting his article, with the aim of helping the people of Cambodia and Thailand better understand this MoU. Thailand has been attempting and is continuing to push for the cancellation of the MoU on the overlapping maritime area signed between Cambodia and Thailand. This stands in stark contrast to what the Thai side has previously sought in bilateral negotiations with Cambodia. Is Thailand trying to internationalize the overlapping maritime boundary with Cambodia? ខាងក្រោមអត្ថបទទាំងស្រុងរបស់ លោកបណ្ឌិត Surachart Bamrungsuk (បកប្រែក្រៅផ្លូវការជាភាសាខ្មែរ)៖ ខ្លឹមសារនៃអត្ថបទវិភាគរបស់លោកបណ្ឌិត Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខ ដែលមានចំណងជើងថា «សូមឱ្យយើងសប្បាយចិត្ត-លុបចោល MoU 44!» ដែលបានចុះផ្សាយនៅលើផេក «Matichon Weekly» នៅថ្ងៃទី៣០/០៤/២០២៦: អត្ថបទនេះសុំអនុញ្ញាតខ្ចីចំណងជើងបទចម្រៀងរបស់វង់តន្ត្រី Suntaraporn ដែលមានឈ្មោះថា «សូមឱ្យយើងសប្បាយចិត្ត» មកធ្វើជាចំណងជើងអត្ថបទ ព្រោះការសម្រេចចិត្តរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ក្នុងការលុបចោល «MoU 44» ឬអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី«ការទាមទារ សិទ្ធិលើតំបន់ដែនសមុទ្រត្រួតស៊ីគ្នា» ចុះថ្ងៃទី18 ខែមិថុនា ឆ្នាំ2001 នោះ គឺប្រៀបដូចជាការបង្កើតក្ដីសុខដល់មនុស្សក្នុងសង្គមថៃ តាមជំនឿរបស់ក្រុមនយោបាយមួយក្រុមដែលមានទស្សនៈជាតិនិយមខ្លាំង។ ប៉ុន្តែបន្ទាប់ពីលុបចោលហើយ តើសង្គមថៃនឹង «សប្បាយចិត្ត» ពិតប្រាកដឬយ៉ាងណានោះ វាជាចំណុចដែលត្រូវលើកយកមកធ្វើជាចំណុចសម្រាប់ពិចារណា។ ការសង្កេត និងបញ្ហាបន្តបន្ទាប់ក្រោយការលុបចោល MoU 44 មានចំណុចសង្កេតដូចខាងក្រោម៖ អនុស្សរណៈនៃការយោគយល់គ្នារវាងថៃ-កម្ពុជា ឬ MoU2544 នេះ ធ្លាប់ត្រូវបានលុបចោលម្ដងរួចមកហើយក្នុងខែវិច្ឆិកា ឆ្នាំ២០០៩ ក្នុងសម័យរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Abhisit Vejjajiva ហើយរដ្ឋាភិបាលនាពេលនោះបានលុបចោលតាមសំណើរបស់រដ្ឋមន្ត្រីការបរទេស Kasit Piromya។ ការប្រកាសលុបចោលនាពេលនោះ មិនមានប្រសិទ្ធភាពក្នុងការអនុវត្តឡើយ ព្រោះមិនបានជូនដំណឹងជាផ្លូវការ ទៅកាន់រដ្ឋាភិបាលកម្ពុជា និងមិនបាននាំយកបញ្ហានេះ ចូលក្នុងដំណើរការសភាដើម្បីលុបចោលសន្ធិសញ្ញាទើបចាត់ទុកថា គ្មានប្រសិទ្ធភាពពេញលេញ។ ការលុបចោលអនុស្សរណៈនៃការយោគយល់នេះ ត្រូវតែអនុវត្តតាមវិធីសាស្រ្តនៃការលុបចោលកិច្ចសន្យា ដែលបានកំណត់ក្នុងអនុសញ្ញាក្រុងវីយែន ឆ្នាំ១៩៦៩ មិនមែនគ្រាន់តែប្រកាសហើយចាត់ទុកថាបញ្ចប់ និងលុបចោលបានភ្លាមៗនោះទេ។ ការប្រកាសលុបចោលក្នុងឆ្នាំ២០០៩ គឺជាលទ្ធផលដែលបណ្តាលមកពីរដ្ឋាភិបាលកម្ពុជាបានតែងតាំងលោក Thaksin Shinawatra ជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ច រួមផ្សំនឹងទំនាក់ទំនងថៃ-កម្ពុជានាពេលនោះមានបញ្ហាដោយសារករណីប្រាសាទព្រះវិហារផងដែរ ទើបគេប្រើការលុបចោល MoU ជាសញ្ញានៃការតវ៉ាចំពោះរដ្ឋាភិបាលកម្ពុជា។ ការប្រកាស លុបចោលរបស់ភាគីថៃនាពេលនោះ ក្រសួងការបរទេសបានប្រើលេសថា ការចរចាក្រោមអនុស្សរណៈនេះមិនមានវឌ្ឍនភាព ហើយលេស «មិនមានវឌ្ឍនភាព» ត្រូវបានយកមកប្រើម្ដងទៀតក្នុងឆ្នាំ២០២៦ ដែលមិនខុសពីមុនឡើយ ដែលនាំឱ្យមានសំណួរថា តើចំណុចនេះជាការពិតកម្រិតណា? នៅពេលដែលរដ្ឋាភិបាលលោក ស្រី Yingluck Shinawatra មិនបានបន្តដំណើរការលុបចោលដើម្បីធ្វើឱ្យវាកើតឡើងជាផ្លូវការ MoU ច្បាប់នេះនៅតែមានសុពលភាពជាធម្មតារហូតមកដល់បច្ចុប្បន្ន។ ប៉ុន្តែឥឡូវនេះក៏ត្រូវប្រឈមនឹងការលុបចោលម្ដងទៀត។ ការសម្រេចចិត្តលុបចោល MoU 44 ក្នុងស្ថានភាព បច្ចុប្បន្នអាចបកស្រាយបានថា ជាលទ្ធផលពីបញ្ហាសង្គ្រាមថៃ-កម្ពុជា ដែលបានកើតឡើង២លើកក្នុងឆ្នាំ២០២៥ និងជាការបង្ហាញឱ្យឃើញពីការផ្សារភ្ជាប់យ៉ាងស្អិតរមួតជាមួយចរន្តជាតិនិយមរបស់មេដឹកនាំរដ្ឋាភិបាលថៃ។ បញ្ហាសង្គ្រាមថៃ-កម្ពុជា មានចំណែកដោយផ្ទាល់ក្នុងការបង្កើត «ចរន្តជាតិនិយមថៃ ហើយត្រូវបានក្រុមនយោបាយមួយក្រុមដែលមានទស្សនៈជាតិនិយមខ្លាំង ដែលធ្លាប់ធ្វើការងារយ៉ាងសកម្មនៅក្នុងបញ្ហាប្រាសាទព្រះវិហារកាលពីឆ្នាំ២០០៨ លើកយកមកបង្កើតជាចរន្តបែបនេះឡើងវិញម្តងទៀត ដែលធ្វើឱ្យមនុស្សជាច្រើន ក្នុងសង្គមថៃបច្ចុប្បន្នចាប់ផ្តើមចាប់អារម្មណ៍នឹងចរន្តនេះជាថ្មី ហើយក៏ជាចំណែកមួយដែលបានរួមចំណែកដល់ជ័យជម្នះរបស់គណបក្ស Bhumjaithai ទើបអាចធ្វើឱ្យមេដឹកនាំរដ្ឋាភិបាល នៅពេលនេះនៅតែប្រកាន់ខ្ជាប់ទៅនឹងចរន្តនេះ និងសង្ឃឹមថាអាចនឹងយកសំឡេងគាំទ្របានពីចរន្តនេះបន្តទៀត។ មិនច្បាស់ថា ការលុបចោល MoU នេះ មានកត្តាផ្សេងទៀតដែរឬទេ ក្រៅពីការបង្ហាញរូបភាពជា «នាយករដ្ឋមន្ត្រីជាតិនិយម» ដើម្បីផ្គាប់ចិត្តក្រុមជាតិនិយម និងបណ្តាក្រុមជ្រុលនិយម ព្រោះខ្ញុំមិនឃើញមានបញ្ហាជ្រៀតជ្រែកផ្សេងទៀត ខុសពីបញ្ហាដែលបានកើតឡើងកាលពីឆ្នាំ២០០៩ ដែលរដ្ឋាភិបាលថៃមិនពេញចិត្តនឹងការ តែងតាំងទីប្រឹក្សារបស់រដ្ឋាភិបាលកម្ពុជាឡើយ។ ការលុបចោលអនុស្សរណៈ ដោយលើកហេតុផលដើម្បីបើកឱកាសឱ្យថៃ និងកម្ពុជាប្រើប្រាស់ច្បាប់សមុទ្រ (UNCLOS, 1982) វាហាក់ដូចជារឿង «គួរឱ្យអស់សំណើច» ព្រោះ MoU 44 ផ្អែកលើច្បាប់សមុទ្រស្រាប់ទៅហើយ គណៈកម្មការរៀបចំដើមមិនមែនជាអ្នកដែលគ្មានចំណេះដឹងរឿងច្បាប់សមុទ្រ និងធ្វើអ្វីដែលរំលោភលើគោលការណ៍ច្បាប់សមុទ្រនោះទេ។ ការលុបចោលនឹងត្រូវធ្វើឱ្យគ្រប់គ្នាត្រូវត្រឡប់មកបង្កើតក្របខ័ណ្ឌចរចាថ្មីក្នុងលក្ខណៈនៃ «ក្របខ័ណ្ឌចរចាបណ្ដោះអាសន្ន» (Provisional Arrangement) ដែលមិនខុសពីការធ្វើអនុស្សរណៈយោគយល់គ្នាដដែលនេះទេ ប៉ុន្តែតើនឹងធ្វើឱ្យសម្រេចបានដោយរបៀបណា? ត្រូវដឹងថា MoU 44 ជាយន្តការក្នុងការចរចា មិនមែនជាសន្ធិសញ្ញាអន្តរជាតិក្នុងការបែងចែកផលប្រយោជន៍ពីប្រេង និងហ្គាសធម្មជាតិក្នុងឈូងសមុទ្រថៃឡើយ ការលុបចោលគឺជាការលុបយន្តការ ឬក្របខ័ណ្ឌក្នុងការចរចា និងលុបចោលគណៈកម្មការដែលកំពុងចរចា។ ត្រូវយល់ថា ការចរចាក្រោមក្របខ័ណ្ឌអនុស្សរណៈនេះនឹងមិនប៉ះពាល់ដល់សិទ្ធិទាមទារដែនសមុទ្ររបស់ភាគីថៃដែលមានតាំងពីដើម ហើយ MoU ក៏មិនបានបង្កើតការខូចខាត ដល់ការទាមទារ សិទ្ធិដែនសមុទ្ររបស់ថៃ ដូចដែលការឃោសនាបំផ្លើសរបស់ក្រុមជាតិនិយមជ្រុលនោះទេ។ រដ្ឋមន្ត្រីការបរទេស លោក Sihasak Phuangketkeow និងបណ្ដាមន្ត្រីរាជការក្នុង នាយកដ្ឋានសន្ធិសញ្ញានិងច្បាប់ទាំងកម្រិតអគ្គនាយក និង អនុប្រធាន អគ្គនាយកទាំង២រូប គួរតែដឹងច្បាស់ពី ប្រយោជន៍របស់ MoU 44 ព្រោះយ៉ាងហោចណាស់ លោកទាំង ៤នាក់នេះសុទ្ធតែធ្លាប់ធ្វើការក្រោមរដ្ឋមន្ត្រីការបរទេស Surakiart Sathirathai ហើយពួកគេមិនដែលបានបង្ហាញជំហរជំទាស់នឹង MoU នេះឡើយ (ជាពិសេសលោក Sihasak Phuangketkeow ដែលជាអតីតលេខាធិការ អចិន្ត្រៃយ៍ក្រសួងការបរទេស ដែលគួរតែដឹងរឿងនេះច្បាស់ ហើយលោកក៏មិនធ្លាប់មានជំហរជំទាស់នឹង MoU ពីមុនមកឡើយ)។ ខ្ញុំចង់ឃើញភាពជា «មន្ត្រីរាជការដែល ស្មោះត្រង់នឹងវិជ្ជាជីវៈ» របស់អតីតមន្ត្រីនៅក្នុងអង្គភាពសំខាន់ៗដែលពាក់ព័ន្ធទាំង៣ ផ្នែកដើម្បីឱ្យពួកគេនិយាយការពិតចំពោះបញ្ហា MoU ដែលពួកគេនោះគឺ 1) នាយកដ្ឋាន សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ក្រសួងការបរទេស 2) នាយកដ្ឋានផែនទីយោធា និង 3) នាយកដ្ឋានជលសាស្ត្រ កងទ័ពជើងទឹកថៃ ជាពិសេសគឺទី៣ តែម្តង ព្រោះគាត់ធ្លាប់ជាបុគ្គលិកកាលពីអតីតកាលរបស់នាយកដ្ឋានជលសាស្ត្រ ហើយគាត់ក៏មានចំណែកយ៉ាងសំខាន់ក្នុង ការចូលរួមបង្កើតក្របខ័ណ្ឌនៃ MoU 44 លើកលែងតែនាយទាហានជើងទឹកដែលមានអំណាចបច្ចុប្បន្ន។ ខ្ញុំយល់ច្បាស់ថា ការជំទាស់នេះទំនងជាមិនអាចផ្លាស់ប្តូរការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីក្នុងការលុបចោល MoU 44 បានឡើយ ព្រោះលោកចាំបាច់ត្រូវយកចិត្តក្រុមជាតិនិយមជ្រុល និងដើម្បីបង្ហាញពីភាពជា «អ្នកជាតិនិយម» ឱ្យប្រជាជនក្នុងសង្គមបានឃើញ។ ទោះជាយ៉ាងណា «នយោបាយជាតិនិយមជ្រុល» អាចប្រើប្រាស់បានខ្លះតែក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប៉ុណ្ណោះ ប៉ុន្តែប្រសិនបើយកវាមកធ្វើជាកត្តាចម្បងក្នុងការកំណត់នយោបាយការបរទេសរបស់ថៃ នោះវានឹងបង្កជាបញ្ហាលើសពីផលចំណេញ។ ជាចុងក្រោយ ខ្ញុំចង់សង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី បានប៉ះពាល់ដល់ «ផលប្រយោជន៍ជាតិ» របស់ថៃយ៉ាងធ្ងន់ធ្ងរ ព្រោះការលុបចោល MoU 44 គឺជាការបោះបង់ចោលផលប្រយោជន៍ដែនសមុទ្ររបស់ថៃ ក្នុងទិដ្ឋភាពច្បាប់អន្តរជាតិ ដូចដែលការចរចាមុនបានរៀបចំក្របខ័ណ្ឌទុកមក។ លើកលែងតែរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin ជឿជាក់ដោយខ្លួនឯងថា លោកអាចបង្កើតក្របខ័ណ្ឌចរចាដែនសមុទ្រថ្មីបានល្អជាងក្រុមចាស់ ឬជឿថា លោកមានអ្នកពូកែដែលមានចំណេះដឹង និងបទពិសោធន៍ផ្នែកច្បាប់សមុទ្រច្រើនជាងបុគ្គលដូចជា សាស្ត្រាចារ្យ បណ្ឌិត Surakiart Sathirathai និង នាយឧត្តមនាវី Thanom Charoenlap តែជាអកុសលខ្ញុំមិនជឿឡើយ ហើយក៏គ្មានផ្លូវជឿដែរ ព្រោះនៅពេលបានស្តាប់អ្នកដែលនៅជាមួយរដ្ឋាភិបាល ប្រជាជន ក្រសួងការបរទេស និងកងទ័ពជើងទឹកហើយ វារឹតតែធ្វើឱ្យខ្ញុំមិនអាចជឿទុកចិត្តបានទាល់តែសោះ! ខ្ញុំចង់ឃើញមេដឹកនាំរដ្ឋាភិបាលអានអត្ថបទវិភាគអំពី MoU 44 ដែលសរសេរដោយ សាស្ត្រាចារ្យ បណ្ឌិត Surakiart Sathirathai ដែលបានបោះពុម្ពផ្សាយជា កូនសៀវភៅចំនួន ២ច្បាប់ក្នុងឆ្នាំ២០១១ និងអត្ថបទវិភាគរបស់ នាយឧត្តមនាវី Thanom Charoenlap ដែលបានបោះពុម្ពផ្សាយជាកូនសៀវភៅក្នុងឆ្នាំ២០១២ ហើយកូនសៀវភៅទាំង៣ ច្បាប់នេះ ត្រូវបានបោះពុម្ពផ្សាយឡើងវិញក្នុងឆ្នាំ២០២៤។ ខ្ញុំមិនចង់ឃើញមេដឹកនាំថៃជាប់ជំពាក់ចិត្ត ឬជក់ចិត្តដិតអារម្មណ៍នឹងការបង្កើត «វោហាសាស្ត្រ» របស់ក្រុមជាតិនិយមជ្រុល ដែលមិនផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិទាល់តែសោះនោះឡើយ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 01-05-2026, 05:36 PM, ចំនួនអ្នកអានៈ​ 0ដង
នៅពេលវិបត្តិនៅមជ្ឈិមបូព៌ាផ្ទុះឡើង ហើយពលរដ្ឋសិង្ហបុរី បានជាប់គាំងនៅក្រៅ​ប្រទេស យើងបានធ្វើសកម្មភាពភ្លាមៗ។ យើងបានត្រៀមជើងហោះហើរបន្ថែម។ នៅ​ពេល​ស្ថាន​ការណ៍​​កាន់តែគ្រោះថ្នាក់ យើងបានបញ្ជូនយន្ដហោះរបស់កងទ័ពអាកាស​សិង្ហ​បុរី។ យើង​បានយកគ្រប់គ្នាត្រឡប់មកផ្ទះវិញ។ នៅព្រឹកថ្ងៃសុក្រ ទី១ ខែឧសភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 05:33 PM, ចំនួនអ្នកអានៈ​ 0ដង
ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា M23 និងសាខានយោបាយ-យោធារបស់ខ្លួនគឺក្រុម Congo River Alliance (AFC) បានញុះញង់ឱ្យមានជម្លោះហិង្សា នៅភាគខាងកើតកុងហ្គោ ដែលបណ្តាលឱ្យជនស៉ីវិលស្លាប់រាប់ពាន់នាក់ និងវិបត្តិផ្លាស់ទីលំនៅយ៉ាងសម្បើម។ សហរដ្ឋអាមេរិក បានប្រកាសទណ្ឌកម្មលើអតីតប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 05:29 PM, ចំនួនអ្នកអានៈ​ 0ដង
ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងដឹកនាំដោយប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez ដែលកំពុងសហការជាមួយ​ទីក្រុងវ៉ាស៉ីនតោន ក្រោមការដាក់សម្ពាធយ៉ាងខ្លាំងពីអាមេរិក ដើម្បីបំពេញតាមការទាមទាររបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលចង់បានសិទ្ធិចូលទៅទាញយកផលប្រយោជន៍ ពីធនធានប្រេងដ៏ច្រើនសម្បើមរបស់វ៉េណេស៊ុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 04:19 PM, ចំនួនអ្នកអានៈ​ 22ដង
ថ្លែងទៅកាន់ប្រធានសហជីព និងដៃគូត្រីភាគីជាង ១ ៦០០នាក់ ក្នុងពិធីជួបជុំទិវាពលកម្មអន្តរជាតិ លោក Wong បានទទួលស្គាល់ពីផលប៉ះពាល់ដ៏សម្បើម ដោយសារតែ AI។ លោក​ Wong គូសបញ្ជាក់ថា «ខ្ញុំ​មិន​អាចនិយាយ​ថាគ្មានផលរំខាន​នោះទេ។ ប៉ុន្តែខ្ញុំអាចសន្យាថា យើងនឹងការពារកម្មករគ្រប់ៗរូប»។ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrenc
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 04:17 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជាបានលើកឡើងថា «ថៃបាននឹងកំពុងព្យាយាមឈានដល់ការ លុបចោល MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នាដែលចុះហត្ថលេខារវាងកម្ពុជា និងថៃ វាផ្ទុយស្រឡះពីអ្វីដែលភាគីថៃ ទាមទារចង់បានទ្វេភាគីជាមួយកម្ពុជា តើថៃកំពុងចង់ធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 04:11 PM, ចំនួនអ្នកអានៈ​ 20ដង
ខេត្តសៀមរាប៖ព្រឹត្តិការណ៍នេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រះតេជគុណ សឺ យ៉ានស៊ូ ព្រះចៅអធិការវត្តសៅលីងប្រចាំនៅកម្ពុជា លោក ង៉ូវ សេងកាក់ តំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំពីក្រសួង និងស្ថាប័ននានា ភ្ញៀវជាតិ និងអន្តរជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 03:57 PM, ចំនួនអ្នកអានៈ​ 20ដង
សៀមរាប៖ លោក ហួត ហាក់ បានផ្តល់អនុសាសន៍ណែនាំ ដល់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ត្រូវខិតខំប្រឹងប្រែងរួមគ្នាជាធ្លុងមួយជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃមន្ទីរទេសចរណ៍ខេត្តសៀមរាបទាំងអស់ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយមន្ទីរ-អង្គភាពជុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 01:46 PM, ចំនួនអ្នកអានៈ​ 18ដង
កាលពីខែមេសា អ្នកតំណាងរបស់លីបង់និងអ៉ីស្រាអែល បានជួបគ្នា២លើកនៅទីក្រុងវ៉ាស៉ីនតោន ដែលជាជំនួបផ្ទាល់លើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បានអូសលីបង់ឱ្យធ្លាក់ក្នុងសង្រ្គាមមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា ហើយនាំឱ្យមានការទម្លាក់គ្រាប់បែកយ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 01:43 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៦នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួនជាង ១៥ លានល្លារអាម៉េរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដល់ភ្ញៀវទេសចរអន្តរជាតិជាង៣២ម៉ឺននាក់ ធ្លាក់ប្រមាណជាង៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។ តាមរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 01:11 PM, ចំនួនអ្នកអានៈ​ 20ដង
សៀមរាប៖លោក គង់ វិបុល គឺជាគ្រូបង្រៀនផ្នែកចម្លាក់ពុម្ព បានឱ្យដឹងថា គម្រោងបណ្តុះបណ្តាលនេះ បានចាប់ផ្តើម នៅខែមេសា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៦នេះ។ គម្រោងដែលមានរយៈពេលមួយឆ្នាំនេះ មានសិក្ខាកាមចូលរួម១៥រូប ហើយភាគច្រើនជាស្រ្តី និងកំពុងរស់នៅក្នុងក្រុងរុនតាឯកតេជោសែន។ គម្រោងនេះ មា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 01:03 PM, ចំនួនអ្នកអានៈ​ 5ដង
យោងតាមប្រភពពី Reuters លោក Zuckerberg បានប្រាប់ទៅកាន់បុគ្គលិកក្នុងអង្គប្រជុំ Town Hall ថា ក្រុមហ៊ុនមានចំណុចចំណាយធំៗចំនួនពីរ គឺហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ (Comspanute Infrastructure) និងធនធានមនុស្ស។ ក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta (ក្រុមហ៊ុនមេរបស់ Facebook) បានពន្យល់ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 01:02 PM, ចំនួនអ្នកអានៈ​ 27ដង
លោកបាននិយាយក្នុង​សន្និសីទសារព័ត៌មាន ក្រោយទទួលបានសារសំខាន់ពី​រដ្ឋាភិបាល​ចិន ពាក់ព័ន្ធនឹងកុងត្រា​ក្រុមហ៊ុនហុងកុង CK Hutchison នៅប្រទេសប៉ាណាម៉ា ដែលកំពុងប្តឹងប្តល់គ្នាក្នុង​តុលាការ​មជ្ឈត្តការអន្តរជាតិ​ថា រឿងនេះមិន​បាន​បង្កើត​ជា​បញ្ហា​ រវាង​រដ្ឋាភិបាល​ប៉ាណាម៉ា និង​ចិន​ឡើយ។ លោក Mulino ប្រាប់ក្រុមអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 01:00 PM, ចំនួនអ្នកអានៈ​ 8ដង
Mainoo វ័យទើប ២១ឆ្នាំ ជាយុវជនថ្នាលនៅកីឡដ្ឋាន Old Trafford ដែលទើបដំឡើងមកក្រុមធំរបស់បិសាចក្រហម កាលពីអំឡុងឆ្នាំ២០២៣ ជាមួយនឹងកិច្ចសន្យាចាស់ដែលនឹងអស់សុពលភាពនាឆ្នាំ២០២៧ ខាងមុខ។ កីឡាករសញ្ជាតិអង់គ្លេស Kobbie Mainoo បានព្រមព្រៀងបន្តកិច្ចសន្យា ៤ឆ្នាំបន្ថែមទៀតជាមួយក្លិប បិសាចក្រហម Manchester United ដែលមានសុពលភាពដល់ឆ្នាំ២០៣១
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 12:56 PM, ចំនួនអ្នកអានៈ​ 26ដង
ខេត្តតាកែវ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបន្ដប្រគេននូវអំណោយប្រចាំខែឧសភា ឆ្នាំ២០២៦ រួមមាន ភេសជ្ជៈ គ្រឿងឧបភោគ-បរិភោគ ប្រគេនព្រះសង្ឃគង់ នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ សម្រាប់ទ្រទ្រង់ដល់វិស័យពុទ្ធសាសនា។ អំណោយទាំងនោះរួមមាន អង្ករ ១តោន, ទឹកសុទ្ធ, ស្ករសខ្មែរ, ទឹកដោះគោ, ប៊ីចេង, ខ្ទឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 12:55 PM, ចំនួនអ្នកអានៈ​ 22ដង
នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ សរសេរថា «យើងសូមជូនពរឱ្យលោក (Ali al-Zaidi) ទទួលបានជោគជ័យ ខណៈដែលលោកខិតខំបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលគ្មានអំពើភេរវកម្ម ដែលអាចនាំមកនូវអនាគតដ៏ភ្លឺស្វាង សម្រាប់ប្រទេសអ៉ីរ៉ាក់»។ លោកបន្ថែមថា «យើងទន្ទឹងរង់ចាំទំនាក់ទំនងថ្មីដ៏រឹងមាំ រស់រវើក និងមានផលិតភាពខ្ពស់រវាងអ៉ីរ៉ាក់ និង
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 718 នាក់
ម្សិលមិញ : 759 នាក់
សរុបទាំងអស់ : 11325421 នាក់