| រដ្ឋមន្រ្តី ជា សុមេធី៖ មន្រ្តីរាជការទាំងអស់ ត្រូវរបំពេញតួនាទី បម្រើប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្ររងគ្រោះ និងងាយរងគ្រោះ ប្រកបដោយប្រសិទ្ធភាព |
|
| ចុះថ្ងៃទី: 29-04-2026, 05:03 PM, ចំនួនអ្នកអានៈ 21ដង |
|
|
ខេត្តព្រៃវែង៖លោកបានលើកឡើងបែបនេះខណៈលោកអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រៃវង និងសំណេះសំណាលជាមួយ មន្ត្រីរាជការនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្តព្រៃវង នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងទាំងបី លោកអភិបាលក្រុងស្រុក និងលោកមេឃុំ ចៅសង្កាត់ ក្នុងខេត្តជាច្រើនរូបទៀត។
លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសំណូមពរដល់រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គភាពជំនាញនានាជុំវិញខេត្តព្រៃវែង សូមផ្តល់នូវកិច្ចសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និងមូលនិធិជនពិការ ក្នុងការបំពេញតួនាទី ភារកិច្ចបម្រើឱ្យប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្ររងគ្រោះ និងងាយរងគ្រោះក្នុងខេត្តព្រៃវែងនេះ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។
លោកបានបន្ថែមថា យោងតាមរបាយការណ៍របស់លោក ហ៊ុន ណេត ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារប្រកបដោយផ្លែផ្កាគួរជាទីមោទនៈដែលស់ម្រេចបានរយៈពេលកន្លងមក។ លោកបន្តថា សមិទ្ធផលទាំងនេះ កើតចេញពីការខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និង
សាខាមូលនិធិជនពិការ ក៏ដូចជាមន្ត្រីរាជការក្រោមឱវាទទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច សហការគ្នាបានល្អជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្តល់សេវាសង្គមកិច្ចនានាបានល្អប្រសើរជូនប្រជាពលរដ្ឋ ពិសេសការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីនានារបស់ក្រសួង របស់មូលនិធិជាតិជំនួយសង្គម និងមូលនិធិជនពិការ។
នៅក្នុងឱកាសប្រកាសចូលកាន់មុខតំណែងនេះ រដ្ឋមន្រ្តី ជា សុមេធី ក៏សូមផ្តាំផ្ញើ និងផ្ដល់ជាអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
១៖ ត្រូវយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច ក្នុងការដឹកនាំ និងសម្របសម្រួលការងាររវាងថ្នាក់ដឹកនាំនឹងមន្ត្រីក្រោមឱវាទ ដើម្បីអនុវត្តការងារបម្រើឱ្យផលប្រយោជន៍ជនរងគ្រោះនិងងាយរងគ្រោះ ស្របតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនិងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨ និងផែនការសកម្មភាពនានា ឱ្យមានប្រសិទ្ធភាពខ្ពស់
២៖ ត្រូវសហការ និងមានទំនាក់ទំនងល្អជាមួយគ្រប់អង្គភាពជំនាញរបស់ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គភាពជំនាញនានាជុំវិញខេត្ត ជាពិសេស រវាងមន្ទីរ ស.អ.យ.ជាមួយសាខាមូលនិធិជាតិជំនួយសង្គមខេត្ត និងសាខាមូលនិធិជនពិការខេត្ត ក្នុងការបំពេញ
តួនាទី ភារកិច្ច និងការងាររបស់ខ្លួនដឹកនាំ
៣៖ មន្ទីរ ស.អ.យ ខេត្ត សូមសហការជាមួយអនុគណៈកម្មការគ្រប់គ្រងការងារជនអនាថាខេត្តរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់ចែងការងារជនអនាថា ជនវិបល្លាសស្មារតី អ្នកសុំទានតាមទីសាធារណៈ ដែលបង្កឱ្យមានភាពអនាធិបតេយ្យ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់និងវិស័យទេសចរណ៍របស់ខេត្ត
៤៖ ក្នុងភាពជាអ្នកដឹកនាំ ត្រូវមានវិន័យ មានការទទួលខុសត្រូវ ចេះរៀបចំយុទ្ធសាស្តអនុវត្ត ត្រួតពិនិត្យកិច្ចការ ចេះប្រមូលកម្លាំង ដឹងពីសុខទុក្ខំ និងចេះលើកទឹកចិត្តមន្ត្រីក្រោមឱវាទ ដើម្បីសម្រេចឱ្យបាននូវគោលដៅ និងការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
បន្ទាប់ពីបិទបញ្ចប់ពិធីប្រកាស លោករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងអភិបាលខេត្ត និងលោកជំទាវ និងប្រតិភូជាច្រើនរូបទៀត បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងរៀបចំអាហារជូនកុមារកំព្រា ចំនួន១៦៤ នាក់ ដែលមកពីមណ្ឌលកុមារកំព្រាខេត្តព្រៃវែង មណ្ឌលកុមារកំព្រាអង្គការ Hope និងភូមិកុមារ SOS និងចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋជាជនមានពិការភាព ដែលអញ្ជើញមកទទួលសេវាស្ដារលទ្ធភាពពលកម្មកាយសម្បទា ចំនួន ៥០នាក់ផងដែរ៕
















ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-04-2026, 05:33 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖វរសេនីយ៍ឯក អ៊ុយ ណារីន សកម្មភាពដ៏សប្បុរសនេះ គឺជាសក្ខីភាពនៃទឹកចិត្តសមរភូមិក្រោយ ដែលជានិច្ចកាលតែងតែនៅជាប់ជាមួយវីរកងទ័ពជួរមុខជានិច្ច ។ រាល់អំណោយ និងសម្ភារៈទាំងអស់កងពលនឹងនាំយកទៅចាត់ចែងប្រើប្រាស់ក្នុងអង្គភាព ជាពិសេសនឹងត្រូវនាំយកបន្តទៅចែកជូនវីរកងទ័ពជួរមុខដែលកំពុងឈរជើងការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 05:28 PM, ចំនួនអ្នកអានៈ 20ដង
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង ខណៈដែលតំបន់ឈូងសមុទ្រ (Gulf) កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ AI យ៉ាងសស្រាក់សស្រាំ។ លោក Gary Wojtaszek នាយកប្រតិបត្តិ ក្រុមហ៊ុន CyrusOne បានពន្យល់ថា ទោះបីជាតម្រូវការសេវាកម្មក្លោដ និង AI នៅក្នុងប្រទេសដូចជា អារ៉ាប៊ីសាអូឌីត និងសហព័ន្ធអារ៉ាប់រួម (UAE) មានការកើនឡើងខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 05:20 PM, ចំនួនអ្នកអានៈ 23ដង
ខេត្តបាត់ដំបង៖ ជាកិច្ចចាប់ផ្តើមនាឱកាសនោះ ជាមួយការស្វាគមន៍យ៉ាងកក់ក្ដៅ លោក សុខ លូ បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតពីស្ថានភាពភូមិសាស្រ្ត ប្រជារាស្រ្ត សេដ្ឋកិច្ច សក្ដានុពលនៃវិស័យកសិកម្ម ទេសចរណ៍ និងវប្បធម៌ដ៏សំបូរ នៃខេត្តបាត់ដំបង និងបានរំលេចពីសក្ដានុពលដ៏សំបូរបែបលើវិស័យកសិកម្ម ប៉ុន្តែការវិនិយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 05:15 PM, ចំនួនអ្នកអានៈ 26ដង
កាលពីខែធ្នូ ចុងឆ្នាំមុន អំឡុងពិធីចាប់ឆ្នោតចែកពូលសម្រាប់ព្រឹត្តិការណ៍ World Cuspan FIFA បានប្រគល់ពានរង្វាន់សន្តិភាពដំបូងបំផុតរបស់ខ្លួន ដល់លោក ត្រាំ សម្រាប់ «ការលើកកម្ពស់សន្តិភាពនិងសាមគ្គីភាពនៅជុំវិញពិភពលោក» ជាហេតុនាំឱ្យមានការរិះគន់ ចាប់តាំងពីពេលនោះមក។ ក្នុងសប្តាហ៍នេះ កីឡាករបាល់ទាត់អូស្រ្តាលី Jackso
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 05:13 PM, ចំនួនអ្នកអានៈ 15ដង
ទីក្រុងតូក្យូ៖ ពីទីក្រុងតូក្យូ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចសន្ទនានេះ លោកស្រីអភិបាលក្រុងតូក្យូ និងអភិបាល ឬតំណាងរាជធានី-ក្រុងនានា នៃបណ្តាប្រទេសអាស៊ាន បានធ្វើបទបង្ហាញ លើប្រធានបទស្តីពី «វិធានការទប់ទល់នឹងខ្យល់ព្យុះ ទឹកជំនន់ និ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 05:06 PM, ចំនួនអ្នកអានៈ 23ដង
ទោះបីជាមានការរឹតត្បិតលើការសុំច្បាប់ថ្មីក៏ដោយ ប៉ុន្តែក្រុមហ៊ុនធំៗដូចជា Pony.ai និង WeRide បានអះអាងថា ប្រតិបត្តិការដែលមានស្រាប់របស់ពួកគេនៅតាមទីក្រុងធំៗដូចជា ប៉េកាំង និងស៊ាងហៃ នៅតែដំណើរការជាធម្មតា។ តំណាងក្រុមហ៊ុន WeRide បានបញ្ជាក់ពីជំហររបស់ខ្លួនថា៖ «យើងគាំទ្រដល់កិច្ចខិតខំប្រព្រឹងប្រែងរបស់អាជ្ញាធរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 05:03 PM, ចំនួនអ្នកអានៈ 21ដង
ខេត្តព្រៃវែង៖លោកបានលើកឡើងបែបនេះខណៈលោកអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រៃវង និងសំណេះសំណាលជាមួយ មន្ត្រីរាជការនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្តព្រៃវង នាថ្ងៃទី២៩ ខែមេសា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 04:52 PM, ចំនួនអ្នកអានៈ 22ដង
កាសែតអាមេរិក Financial Times ដែលរាយការណ៍ដំបូងគេ បានលើកឡើងថាលោកស្រី Davis ចង់ចុះចេញ ដោយសារតែមានគំនិតផ្ទុយពីគោលនយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ហើយលោកស្រី Davis ខកចិត្តនៅពេលដែលការគាំទ្រចំពោះអ៊ុយក្រែន ថយចុះ។
ឯកអគ្គរដ្ឋទូតស្តីទីអាមេរិកប្រចាំទីក្រុងកៀវ លោកស្រី Julie Davis នឹងចុះចេញពីតំណែង ហើយចូលនិវត្តន៍ ចំពេល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 02:56 PM, ចំនួនអ្នកអានៈ 37ដង
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក Jim Ye អនុប្រធានក្រុមហ៊ុន iSoftStone Information Technology (Grouspan) Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើគម្រោង Suspaner Aspanspan សម្រាប់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។
ការចូលជួបពិភាក្សានេះមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 02:49 PM, ចំនួនអ្នកអានៈ 26ដង
លោកស្រី Anika Wells រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអូស្ត្រាលី បានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហរនេះថា៖ «មនុស្សកាន់តែច្រើនឡើងកំពុងទទួលព័ត៌មានដោយផ្ទាល់ពី Facebook, TikTok និង Google ហើយយើងជឿជាក់ថា វាជារឿងយុត្តិធម៌ដែលបណ្តាញឌីជីថលខ្នាតធំទាំងនេះ ត្រូវរួមចំណែកដល់ការងារសារព័ត៌មានដ៏លំបាក ដែលបានជួយឱ្យមាតិការបស់ពួកគេកាន់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 02:46 PM, ចំនួនអ្នកអានៈ 9ដង
ព្រះមហាក្សត្រចក្រភពអង់គ្លេស ព្រះអង្គ Charles និងព្រះមហេសី Camilla បានយាងដល់សហរដ្ឋអាមេរិក ដើម្បីបំពេញព្រះទស្សនកិច្ចផ្លូវរដ្ឋ ដែលមានរយៈពេលសរុប៤ថ្ងៃ ស្របពេលដែលភាពរកាំរកូសនឹងគ្នាបានកើតមានឡើង រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលអង់គ្លេស។ លោក ត្រាំ បានរិះគន់ម្ដងហើយម្ដងទៀតលើ នាយករដ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 02:45 PM, ចំនួនអ្នកអានៈ 28ដង
លោក កែវ សុភ័ក្រ្ដ បានឱ្យដឹងថា ខ្ជាយខ្មៅ ឬ ប្រទាលថ្លើមឆ្កែ គឺជារុក្ខជាតិដែលនៅលើភ្នំគូលែនតាំងពីសម័យបុរាណ ហើយរុក្ខជាតិមួយបែបនេះ គឺជារុក្ខជាតិដែលយើងអាចយកទៅដាំនៅដីរាបបាន ប៉ុន្ដែមិនមានប្រសិទ្ធភាព ហើយមើមរបស់ ខ្ជាយខ្មៅ ដូចជា ខ្ញី បើនិយាយអំពីថ្នាំរបស់វាមានតិចតួចបំផុត ទាល់តែដាំរយៈកម្ពស់ចាប់ពី៤
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 02:39 PM, ចំនួនអ្នកអានៈ 26ដង
បឹងកេត និងព្រះខ័នរាជស្វាយរៀង ធ្លាប់បានជួបគ្នា ២លើករួចមកហើយ នៅក្នុងវគ្គ ៤ក្រុមចុងក្រោយ នៃពានរង្វាន់ក្នុងស្រុកដ៏ធំនេះ ក្នុងនោះកាលពីរដូវកាលឆ្នាំ២០២៣/២៤ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ៤-៣ (ជើងទី១ ឈ្នះ ៣-១ និងជើងទី២ ចាញ់ ១-២) គ្រាដែលនៅរដូវកាលឆ្នាំ២០២៤/២៥ ព្រះខ័នរាជស្វាយរៀង បន្ដទម្លាក់បឹងកេត ឡើងវគ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 02:25 PM, ចំនួនអ្នកអានៈ 8ដង
អ្នកនាំពាក្យម្នាក់នៃកងកម្លាំងការពារជនស៊ីវិលរបស់លីបង់បានប្រាប់ Reuters ថា ពីដំបូងឡើយ ក្រុមអ្នកជួយសង្រ្គោះ ៣នាក់បានជាប់នៅក្រោមគំនរអគារបែកបាក់ ដោយសារតែការវាយប្រហារតាម ផ្លូវអាកាសលើកទី២ របស់អ៉ីស្រាអែលលើទីក្រុង Majdal Zoun ហើយប៉ុន្មានម៉ោងក្រោយមកទើបអ្នកទាំង៣ ត្រូវបានបញ្ជាក់ថាបានស្លាប់។ យោធាលីបង់បានន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 02:24 PM, ចំនួនអ្នកអានៈ 1ដង
តម្លៃប្រេងឆៅ Brent សម្រាប់ខែមិថុនា បានឡើងថ្លៃ ៥២សេន ដល់តម្លៃ ១១១.៧៨ដុល្លារក្នុងមួយបារ៉ែល នាព្រឹកថ្ងៃពុធនេះ។ រីឯតម្លៃប្រេងឆៅអាមេរិក West Texas Intermediate សម្រាប់ខែមិថុនា បានឡើងថ្លៃ ៥៧សេន ដល់តម្លៃ ១០០.៥០ដុល្លារក្នុងមួយបារ៉ែល។ វាគឺជាការបន្តកើនឡើងក្នុងរយៈពេល ៨ថ្ងៃមកហើយ។
តម្លៃប្រេងបានបន្តកើនឡើង ដោយសារមានរប
 ព័ត៌មានលម្អិត
|
|
|