| ខ្ជាយខ្មៅ ជាឱសថជួយសុខភាព និងមានតម្លៃខ្ពស់ ខណៈដែលទីផ្សារកំពុងមានតម្រូវការ |
|
| ចុះថ្ងៃទី: 29-04-2026, 02:45 PM, ចំនួនអ្នកអានៈ 42ដង |
|
|
លោក កែវ សុភ័ក្រ្ដ បានឱ្យដឹងថា ខ្ជាយខ្មៅ ឬ ប្រទាលថ្លើមឆ្កែ គឺជារុក្ខជាតិដែលនៅលើភ្នំគូលែនតាំងពីសម័យបុរាណ ហើយរុក្ខជាតិមួយបែបនេះ គឺជារុក្ខជាតិដែលយើងអាចយកទៅដាំនៅដីរាបបាន ប៉ុន្ដែមិនមានប្រសិទ្ធភាព ហើយមើមរបស់ ខ្ជាយខ្មៅ ដូចជា ខ្ញី បើនិយាយអំពីថ្នាំរបស់វាមានតិចតួចបំផុត ទាល់តែដាំរយៈកម្ពស់ចាប់ពី៤០០ម៉ែត្រ ៥០០ម៉ែត្រ បានវាមានបំបែកធាតុសកម្មរបស់វា ទើបអាចបំបែកធាតុឱសថរបស់វា ហើយរុក្ខជាតិនៅលើភ្នំគូលែន ដែលដាំដុះគឺជាការធ្វើកសិកម្ម បែបកសិរុក្ខកម្ម។
លោក កែវ សុភ័ក្រ្ដ ជាមន្រ្ដី Agrisud បានលើកឡើងថា ខ្ជាយខ្មៅ ជាឱសថជួយសុខភាព និងមានតម្លៃខ្ពស់ ស្របពេលទីផ្សារកាន់តែល្អប្រសើរផងដែរ។ ការលើកឡើងបែបនេះរបស់ លោក កែវ សុភ័ក្រ្ដ បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចអ្នកសារព័ត៌មានចំនួន ២៥ស្ថាប័ន ចុះទៅបំពេញបេសកម្មសារព័ត៌មានដើម្បី ផ្សព្វផ្សាយនៅក្នុងការអនុវត្ដកសិអេកូឡូស៊ីសម្រាប់អ្នកសារព័ត៌មាន នៅខេត្តសៀមរាប និងកំពង់ធំ ក្រោមការគាំទ្រថវិកាពីអង្គការ Uni4Coop និង កម្មវិធីលើកកម្ពស់កសិអេកូឡូស៊ី (APP) នៃអង្គការហ្គ្រេត ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែមេសា ឆ្នាំ២០២៦នេះ។
លោកបានបន្ដថា កសិរុក្ខកម្ម គឺជាការធ្វើកសិកម្មដែលពឹងផ្អែកជាមួយធម្មជាតិ និងរុក្ខជាតិ ដែលអាស្រ័យគ្នាទៅវិញទៅមក រុក្ខជាតិវាអាស្រ័យទៅលើរុក្ខជាតិដែលនៅជុំវិញខ្លួន ដែលអាចសំយោគបរិយាកាសរបស់វា បានត្រឹមត្រូវ រក្សាពន្លឺ ហើយស្លឹករុក្ខជាតិទាំងអស់ក៏អាចក្លាយទៅជាជីផងដែរ។
រីឯលោកស្រី ហេង ចាន់ណាក់ ជាអនុប្រធានក្រុមផលិតគ្រឿងទេសស មូតខ្នងភ្នំគូលែន នៃសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប បានឱ្យដឹងថា ក្នុងមួយរដូវ គឺបានប្រមូលទិញពីកសិករចំនួន១តោន សម្រាប់តម្លៃ ១ម៉ឺន៤ពាន់រៀល ក្នុងមួយគីឡូ។ សម្រាប់ការដាំខ្ជាយខ្មៅ មានរយៈ៦ខែ
ទៅ៨ខែទើបទទួលបានផល។ អត្ថប្រយោជន៍ខ្ជាយខ្មៅ គឺជួយសម្រួលសរសៃឈាម ជួយសម្រួលអ័រម៉ូនបុរសឱ្យដើរស្រួល និងនារីជួយឱ្យមករដូវដើរស្រួលជាដើម។
ចំណែកឯ កញ្ញា ឌី ណារី ជាអ្នកសម្របសម្រួលសហគ្រាសអង្គរ DF បានបន្ដថា ផលិតផលខ្ជាយខ្មៅនេះ ដែលក្រុមផលិតបានកែច្នែ តម្រូវឱ្យវេចខ្ចប់ទៅតាមអ្វីដែលទីផ្សារត្រូវការ។ ហើយមានបិទស្លាកសញ្ញាទៅតាមការណែនាំរបស់មន្ទើរឧស្សាហកម្ម ហើយកុំបានស្នើសុំការចុះបញ្ជី ច.ប.ផ ពីវិទ្យាស្ថានស្តងដារដែរ។ បច្ចប្បន្ន ផលិតផលខ្ជាយខ្មៅ ក៏បានឈានជើងចូលទីផ្សារ ហើយទីផ្សារដែលចូលបានច្រើនជាងគេ នៅខេត្ដសៀមរាប ក៏មានការលក់នៅតាមហាងផ្សេងៗ និងលក់តាមប្រព័ន្ធអនឡាញផងដែរ៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-06-2026, 11:20 AM, ចំនួនអ្នកអានៈ 30ដង
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ មន្ត្រីជាន់ខ្ពស់ម្នាក់នៃវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថាមានតែភាគីម្ខាងគត់ គឺរុស្ស៉ីដែលបានបន្តប្ដេជ្ញាចិត្តចំពោះការយោគយល់គ្នា ខណៈភាគីម្ខាងទៀត គឺសហរដ្ឋអាមេរិកបានបរាជ័យក្នុងការអនុវត្តតាម។ កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 11:20 AM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្មនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហៅកាត់ថា «ក្រសួងឧស្សាហកម្ម» ស្តីពីការផ្តល់វិញ្ញាបនបត្រលក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃប្រតិបត្តិការឧបករណ៍ គ្រឿងម៉ាស៊ីន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 11:14 AM, ចំនួនអ្នកអានៈ 11ដង
នៅក្នុងយុទ្ធនាការប្រកួតពានរង្វាន់ប្រចាំតំបន់ ២ឆ្នាំម្ដងនេះដែរ ឆ្នាំនេះក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ដែលឡើងមកពីវគ្គជម្រុះ គ្រាដែលពូល B មាន ៥ក្រុមដូចគ្នា គឺមានក្រុមជម្រើសជាតិម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងថៃ។
សហព័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 11:02 AM, ចំនួនអ្នកអានៈ 16ដង
ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុបហៅកាត់ថា EASA បានបង្គាប់ឱ្យមានការត្រួតពិនិត្យជាបន្ទាន់ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ធ្វើការត្រួតពិនិត្យលើផ្នែកស្លាបនៃយន្ដហោះ A380 ដែលមានបញ្ហា បន្ទាប់ពីក្រុមអ្នកត្រួតពិនិត្យរកឃើញស្នាមប្រេះអំឡុងការត្រួតពិនិត្យថែទាំជាប្រចាំ។ ក្នុងចំណោមយន្ដហោះ A380
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 10:13 AM, ចំនួនអ្នកអានៈ 34ដង
ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចសាជាថ្មីកាលពី ៥ឆ្នាំមុន EU មិនដែលទទួលស្គាល់រដ្ឋាភិបាលនេះជាផ្លូវការឡើយ។ ទោះជាយ៉ាងណា EU បញ្ជាក់ថា ការជួបពិភាក្សាកម្រិតបច្ចេកទេសជាមួយ «អាជ្ញាធរជាក់ស្តែង» របស់អាហ្វហ្គានីស្ថាន គឺជារឿងចាំបាច់ ដើម្បីអាចបណ្តេញជនចំណាកស្រុកដែលប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កការគំរា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 10:09 AM, ចំនួនអ្នកអានៈ 51ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាលោក គីម ជុងអ៊ុន ធ្វើការប្រកាសខាងលើនៅឯពិធីសម្ពោធដាក់ឱ្យប្រើនាវាពិឃាដពហុមុខងារ Choe Hyon ធ្វើឡើងនៅកំពង់ផែ Namspanho។ តាមលោក គីម កូរ៉េខាងជើងមានគម្រោងដាក់ឱ្យប្រើនាវាពិឃាដទម្ងន់ ៥០០០តោនមួយគ្រឿងផ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 10:06 AM, ចំនួនអ្នកអានៈ 41ដង
ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៥០ ទល់ ៤៨សំឡេងជំទាស់ ដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់ War Powers Resolution ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ឬរដ្ឋសភាអាមេរិកកាលពីដើមខែមិថុនានេះ។ ការបោះឆ្នោតអនុម័តនេះបានឆ្លុះបញ្ចាំងពីការកើនឡើងការព្រួយបារម្ភនៅក្នុងចំណោមសមាជិកតំណាងរាស្ត្រនៃគណបក្សស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 08:26 PM, ចំនួនអ្នកអានៈ 35ដង
ប្រទេសឡាវ៖ ក្នុងជំនួបនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខដ៏កក់ក្តៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់លោកនាយករដ្ឋមន្ត្រីឡាវ។
ក្នុងក្របខណ្ឌដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ លោក ឌិត ទីណា រដ្ឋមន្ត្រី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 08:21 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្តេចពិជ័យ សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាល។
តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន សម្តេចអគ្គមហាសេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 07:15 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត បានបន្តចូលរួមគាំទ្រទិសដៅអាទិភាពជាតិរបស់កម្ពុជា រួមមានយុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រសុខាភិបាល និងក្របខណ្ឌពង្រឹងសេវាសុខភាពបឋម ព្រមទាំងបានរួមចំណែកក្នុងការឆ្លើយតបជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រសំខាន់ៗ។
លោកសាស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 07:07 PM, ចំនួនអ្នកអានៈ 36ដង
បន្ទាយមានជ័យ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 07:02 PM, ចំនួនអ្នកអានៈ 36ដង
លោក Anutin បានប្រាប់ថា អំឡុងរយៈពេល៩ខែ ប៉ូលិសថៃបានចាប់ខ្លួនជនឆបោកអនឡាញចំនួន ២៩ ២៣៣នាក់ និងមេខ្លោងប្រហែល៧០នាក់ ហើយរឹបអូសទ្រព្យសម្បត្តិនិងលុយ ដែលពាក់ព័ន្ធប្រតិបត្តិការឆបោក គិតជាទឹកប្រាក់សរុបស្មើ ២៤ពាន់លានបាត។ លោកបានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបង្រ្កាបនិងបោសសំអាតបណ្តាញឆបោកអនឡាញ គឺជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 06:59 PM, ចំនួនអ្នកអានៈ 38ដង
ប្រេងម៉ាស៊ូត ដែលដាក់លក់ក្នុងរដ្ឋភាគខាងកើត Sabah និងរដ្ឋ Sarawak ជាតម្លៃឧបត្ថម្ភធន គឺ២,១៥រីងហ្គីត ក្នុងមួយលីត្រ។ រីឯនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច តម្លៃ ៤,៣៧រីងហ្គីត។ ក្រោមគោលការណ៍ថ្មី ពលរដ្ឋម៉ាឡេស៉ីនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច នឹងត្រូវចំណាយតិចជាងមុនពាក់កណ្តាល។
ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 06:55 PM, ចំនួនអ្នកអានៈ 59ដង
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរនោះលោក កូ សុខទីឆវីទ្ធ បានឱ្យដឹងថា ការប្រកួតដ៏អស្ចារ្យនេះ គឺជាមោទនភាពណាស់ដែលប្រដាល់គុនខ្មែរកំពុងតែលេចមុខមាត់នៅលើឆាកអន្តរជាតិ ហើយភាពល្បីល្បាញ នេះបានបង្ហាញពីអរិយធម៌ និងវប្បធម៌ដ៏ចំណាស់នៃកម្ពុជា ទៅកាន់ពិភពលោក។
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 06:47 PM, ចំនួនអ្នកអានៈ 31ដង
អារ៉ាប៊ីសាអ៊ូឌីតបានផ្ដល់ជំនួយដល់ជនភៀសខ្លួន និងសហគមន៍ជនភៀសខ្លួនរហូតដល់ ទៅ ២៣,៧៦១ពាន់លានដុល្លារ ខណៈដែលកម្មវិធីមនុស្សធម៌នៅតែបន្តនៅទូទាំងប្រទេសលើសាកលលោក។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ARAB News នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតរាយការណ៍នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។
មជ្ឈមណ្ឌលជំនួយ
 ព័ត៌មានលម្អិត
|
|
|