រដ្ឋមន្រ្តីសុខាភិបាល ជំរុញគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធ រួមគ្នាការពារប្រជាជនពីបារីអេឡិចត្រូនិចឱ្យមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយចីរភាព
ចុះថ្ងៃទី: 27-04-2026, 06:35 PM, ចំនួនអ្នកអានៈ 12ដង
រាជធានីភ្នំពេញ៖ការអំពាវនាវរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ នាថ្ងៃទីចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារសាន់ & មូន រីវើសាយ។លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បានអំពាវនាវដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាជំរុញការអនុវត្តការងារត្រួតពិនិត្យផលិតផលថ្នាំជក់ និងការពារប្រជាជនពីបារីអេឡិចត្រូនិចឱ្យមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយចីរភាព។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងថា «បច្ចុប្បន្នមានប្រជាជនប្រមាណ ១.៦លាននាក់កំពុងប្រើប្រាស់ថ្នាំជក់ ស្មើនឹង ១០% នៃប្រជាជនសរុប ដែលចំនួននេះនៅតែខ្ពស់នៅឡើយ។ ដូចនេះជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាជំរុញការអនុវត្តការងារត្រួតពិនិត្យផលិតផលថ្នាំជក់ និងការពារប្រជាជនពីបារីអេឡិចត្រូនិចឱ្យមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយចីរភាព ស្របតាមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមរយៈការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ជាអាទិភាពចម្បង និងតាមផែនការជាតិឆ្នាំ ២០២៥-២០៣០ បានកំណត់គោលដៅកាត់បន្ថយអត្រាប្រើប្រាស់ថ្នាំជក់ឱ្យបានយ៉ាងតិច ៣០% នៅឆ្នាំ ២០៣០»។ ជាមួយគ្នានេះយើងសង្កេតឃើញថា ការដាក់លក់បារីដែលគ្មានរូបភាពព្រមានសុខភាពនៅតែមាន ហើយបារីនេះទៀតសោត គឺជាកត្តាហានិភ័យចម្បងនៃជំងឺសួត និងមហារីក មិនតែប៉ុណ្ណោះការជក់បារី មិនត្រឹមតែបង្កជំងឺមហារីកសួតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កជំងឺបេះដូង សរសៃឈាម និងជំងឺមិនឆ្លងផ្សេងៗ ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលថ្នាំជក់ថ្មីៗក្នុងចំណោមសិស្ស និស្សិតតាមគ្រប់រូបភាព និងគ្រប់ទីកន្លែង ចាប់ពីក្នុងគ្រួសាររហូតដល់សាលារៀន និងសហគមន៍។ ការការពារយុវជនពីគ្រឿងញៀន និងថ្នាំជក់ គឺជាការធានានូវសសរទ្រូងដ៏រឹងមាំសម្រាប់អនាគតជាតិ។ លោកសាស្រ្តាចារ្យបានបន្តថា «យើងត្រូវរួមគ្នាបង្កើតវប្បធម៌ថ្មីមួយ ដែលមិនគាំទ្រការជក់បារីនៅតាមទីសាធារណៈ ឬក្នុងកម្មវិធីសង្គមផ្សេងៗ។ ការជក់បារីមិនមែនជាការនិយម ឬជាការផ្តល់កិត្តិយសដល់ម្ចាស់ផ្ទះទៀតនោះទេ ប៉ុន្តែវាជាការរំខាន និងប៉ះពាល់ដល់សុខភាពអ្នកដទៃ និងត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះការប្រើប្រាស់បារីនៅទីតាំងហាមឃាត់ និងត្រូវមានវិធានការ "ក្តៅដូចដំដែក" ក្នុងការបង្ក្រាបការនាំចូល ឬចែកចាយផលិតផលថ្នាំជក់ខុសច្បាប់ ដើម្បីឈានទៅសម្រេចគោលដៅកាត់បន្ថយការប្រើប្រាស់ឱ្យបាន ៣០% នៅត្រឹមឆ្នាំ ២០៣០»។ ទន្ទឹមនឹងនេះរដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងពាក់ព័ន្ធ គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ រដ្ឋបាលរាជធានី ខេត្ត និងដៃគូពាក់ព័ន្ធទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងជំរុញយ៉ាងសកម្ម ក្នុងការងារត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយកត្តាហានិភ័យរបស់ប្រជាជនកម្ពុជាពីជំងឺមិនឆ្លង។ សូមជម្រាបថាកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ធ្វើឡើងក្នុងក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារត្រួតពិនិត្យផលិតផលថ្នាំជក់ និងការពិភាក្សាអំពីអាទិភាពការងារចំពោះមុខ ក្នុងផែនការយុទ្ធសាស្ត្រ និងការអប់រំកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់នាពេលខាងមុខ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 29-04-2026, 05:33 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖វរសេនីយ៍ឯក អ៊ុយ ណារីន សកម្មភាពដ៏សប្បុរសនេះ គឺជាសក្ខីភាពនៃទឹកចិត្តសមរភូមិក្រោយ ដែលជានិច្ចកាលតែងតែនៅជាប់ជាមួយវីរកងទ័ពជួរមុខជានិច្ច ។ រាល់អំណោយ និងសម្ភារៈទាំងអស់កងពលនឹងនាំយកទៅចាត់ចែងប្រើប្រាស់ក្នុងអង្គភាព ជាពិសេសនឹងត្រូវនាំយកបន្តទៅចែកជូនវីរកងទ័ពជួរមុខដែលកំពុងឈរជើងការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 05:28 PM, ចំនួនអ្នកអានៈ​ 20ដង
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង ខណៈដែលតំបន់ឈូងសមុទ្រ (Gulf) កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ AI យ៉ាងសស្រាក់សស្រាំ។ លោក Gary Wojtaszek នាយកប្រតិបត្តិ ក្រុមហ៊ុន CyrusOne បានពន្យល់ថា ទោះបីជាតម្រូវការសេវាកម្មក្លោដ និង AI នៅក្នុងប្រទេសដូចជា អារ៉ាប៊ីសាអូឌីត និងសហព័ន្ធអារ៉ាប់រួម (UAE) មានការកើនឡើងខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 05:20 PM, ចំនួនអ្នកអានៈ​ 23ដង
ខេត្តបាត់ដំបង៖ ជាកិច្ចចាប់ផ្តើមនាឱកាសនោះ ជាមួយការស្វាគមន៍យ៉ាងកក់ក្ដៅ លោក សុខ លូ បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតពីស្ថានភាពភូមិសាស្រ្ត ប្រជារាស្រ្ត សេដ្ឋកិច្ច សក្ដានុពលនៃវិស័យកសិកម្ម ទេសចរណ៍ និងវប្បធម៌ដ៏សំបូរ នៃខេត្តបាត់ដំបង និងបានរំលេចពីសក្ដានុពលដ៏សំបូរបែបលើវិស័យកសិកម្ម ប៉ុន្តែការវិនិយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 05:15 PM, ចំនួនអ្នកអានៈ​ 26ដង
កាលពីខែធ្នូ ចុងឆ្នាំមុន អំឡុងពិធីចាប់ឆ្នោតចែកពូលសម្រាប់ព្រឹត្តិការណ៍ World Cuspan FIFA បានប្រគល់ពានរង្វាន់សន្តិភាពដំបូងបំផុតរបស់ខ្លួន ដល់លោក ត្រាំ សម្រាប់ «ការលើកកម្ពស់សន្តិភាពនិងសាមគ្គីភាពនៅជុំវិញពិភពលោក» ជាហេតុនាំឱ្យមានការរិះគន់ ចាប់តាំងពីពេលនោះមក។ ក្នុងសប្តាហ៍នេះ កីឡាករបាល់ទាត់អូស្រ្តាលី Jackso
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 05:13 PM, ចំនួនអ្នកអានៈ​ 15ដង
ទីក្រុងតូក្យូ៖ ពីទីក្រុងតូក្យូ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចសន្ទនានេះ លោកស្រីអភិបាលក្រុងតូក្យូ និងអភិបាល ឬតំណាងរាជធានី-ក្រុងនានា នៃបណ្តាប្រទេសអាស៊ាន បានធ្វើបទបង្ហាញ លើប្រធានបទស្តីពី «វិធានការទប់ទល់នឹងខ្យល់ព្យុះ ទឹកជំនន់ និ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 05:06 PM, ចំនួនអ្នកអានៈ​ 23ដង
ទោះបីជាមានការរឹតត្បិតលើការសុំច្បាប់ថ្មីក៏ដោយ ប៉ុន្តែក្រុមហ៊ុនធំៗដូចជា Pony.ai និង WeRide បានអះអាងថា ប្រតិបត្តិការដែលមានស្រាប់របស់ពួកគេនៅតាមទីក្រុងធំៗដូចជា ប៉េកាំង និងស៊ាងហៃ នៅតែដំណើរការជាធម្មតា។ តំណាងក្រុមហ៊ុន WeRide បានបញ្ជាក់ពីជំហររបស់ខ្លួនថា៖ «យើងគាំទ្រដល់កិច្ចខិតខំប្រព្រឹងប្រែងរបស់អាជ្ញាធរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 05:03 PM, ចំនួនអ្នកអានៈ​ 20ដង
ខេត្តព្រៃវែង៖លោកបានលើកឡើងបែបនេះខណៈលោកអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រៃវង និងសំណេះសំណាលជាមួយ មន្ត្រីរាជការនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្តព្រៃវង នាថ្ងៃទី២៩ ខែមេសា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 04:52 PM, ចំនួនអ្នកអានៈ​ 22ដង
កាសែតអាមេរិក Financial Times ដែលរាយការណ៍ដំបូងគេ បានលើកឡើងថាលោកស្រី Davis ចង់ចុះចេញ ដោយសារតែមានគំនិតផ្ទុយពីគោលនយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ហើយលោកស្រី Davis ខកចិត្តនៅពេលដែលការគាំទ្រចំពោះអ៊ុយក្រែន ថយចុះ។ ឯកអគ្គរដ្ឋទូតស្តីទីអាមេរិកប្រចាំទីក្រុងកៀវ លោកស្រី Julie Davis នឹងចុះចេញពីតំណែង ហើយចូលនិវត្តន៍ ចំពេល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 02:56 PM, ចំនួនអ្នកអានៈ​ 37ដង
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក Jim Ye អនុប្រធានក្រុមហ៊ុន iSoftStone Information Technology (Grouspan) Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើគម្រោង Suspaner Aspanspan សម្រាប់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។ ការចូលជួបពិភាក្សានេះមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 02:49 PM, ចំនួនអ្នកអានៈ​ 26ដង
លោកស្រី Anika Wells រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអូស្ត្រាលី បានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហរនេះថា៖ «មនុស្សកាន់តែច្រើនឡើងកំពុងទទួលព័ត៌មានដោយផ្ទាល់ពី Facebook, TikTok និង Google ហើយយើងជឿជាក់ថា វាជារឿងយុត្តិធម៌ដែលបណ្តាញឌីជីថលខ្នាតធំទាំងនេះ ត្រូវរួមចំណែកដល់ការងារសារព័ត៌មានដ៏លំបាក ដែលបានជួយឱ្យមាតិការបស់ពួកគេកាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 02:46 PM, ចំនួនអ្នកអានៈ​ 9ដង
ព្រះមហាក្សត្រចក្រភពអង់គ្លេស ព្រះអង្គ Charles និងព្រះមហេសី Camilla បានយាងដល់សហរដ្ឋអាមេរិក ដើម្បីបំពេញព្រះទស្សនកិច្ចផ្លូវរដ្ឋ ដែលមានរយៈពេលសរុប៤ថ្ងៃ ស្របពេលដែលភាពរកាំរកូសនឹងគ្នាបានកើតមានឡើង រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលអង់គ្លេស។ លោក ត្រាំ បានរិះគន់ម្ដងហើយម្ដងទៀតលើ នាយករដ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 02:45 PM, ចំនួនអ្នកអានៈ​ 28ដង
លោក កែវ សុភ័ក្រ្ដ បានឱ្យដឹងថា ខ្ជាយខ្មៅ ឬ ប្រទាលថ្លើមឆ្កែ គឺជារុក្ខជាតិដែលនៅលើភ្នំគូលែនតាំងពីសម័យបុរាណ ហើយរុក្ខជាតិមួយបែបនេះ គឺជារុក្ខជាតិដែលយើងអាចយកទៅដាំនៅដីរាបបាន ប៉ុន្ដែមិនមានប្រសិទ្ធភាព ហើយមើមរបស់ ខ្ជាយខ្មៅ ដូចជា ខ្ញី បើនិយាយអំពីថ្នាំរបស់វាមានតិចតួចបំផុត ទាល់តែដាំរយៈកម្ពស់ចាប់ពី៤
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 02:39 PM, ចំនួនអ្នកអានៈ​ 26ដង
បឹងកេត និងព្រះខ័នរាជស្វាយរៀង ធ្លាប់បានជួបគ្នា ២លើករួចមកហើយ នៅក្នុងវគ្គ ៤ក្រុមចុងក្រោយ នៃពានរង្វាន់ក្នុងស្រុកដ៏ធំនេះ ក្នុងនោះកាលពីរដូវកាលឆ្នាំ២០២៣/២៤ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ៤-៣ (ជើងទី១ ឈ្នះ ៣-១ និងជើងទី២ ចាញ់ ១-២) គ្រាដែលនៅរដូវកាលឆ្នាំ២០២៤/២៥ ព្រះខ័នរាជស្វាយរៀង បន្ដទម្លាក់បឹងកេត ឡើងវគ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 02:25 PM, ចំនួនអ្នកអានៈ​ 8ដង
អ្នកនាំពាក្យម្នាក់នៃកងកម្លាំងការពារជនស៊ីវិលរបស់លីបង់បានប្រាប់ Reuters ថា ពីដំបូងឡើយ ក្រុមអ្នកជួយសង្រ្គោះ ៣នាក់បានជាប់នៅក្រោមគំនរអគារបែកបាក់ ដោយសារតែការវាយប្រហារតាម ផ្លូវអាកាសលើកទី២ របស់អ៉ីស្រាអែលលើទីក្រុង Majdal Zoun ហើយប៉ុន្មានម៉ោងក្រោយមកទើបអ្នកទាំង៣ ត្រូវបានបញ្ជាក់ថាបានស្លាប់។ យោធាលីបង់បានន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 02:24 PM, ចំនួនអ្នកអានៈ​ 1ដង
តម្លៃប្រេងឆៅ Brent សម្រាប់ខែមិថុនា បានឡើងថ្លៃ ៥២សេន ដល់តម្លៃ ១១១.៧៨ដុល្លារក្នុងមួយបារ៉ែល នាព្រឹកថ្ងៃពុធនេះ។ រីឯតម្លៃប្រេងឆៅអាមេរិក West Texas Intermediate សម្រាប់ខែមិថុនា បានឡើងថ្លៃ ៥៧សេន ដល់តម្លៃ ១០០.៥០ដុល្លារក្នុងមួយបារ៉ែល។ វាគឺជាការបន្តកើនឡើងក្នុងរយៈពេល ៨ថ្ងៃមកហើយ។ តម្លៃប្រេងបានបន្តកើនឡើង ដោយសារមានរប
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 795 នាក់
ម្សិលមិញ : 757 នាក់
សរុបទាំងអស់ : 11323866 នាក់