ជប៉ុន ប្រគល់រថយន្តដឹកសំរាមចំនួន ១០គ្រឿង បន្ថែមដល់ក្រសួងបរិស្ថាន ដើម្បីពង្រឹងការគ្រប់គ្រងសំរាមរបស់កម្ពុជា
ចុះថ្ងៃទី: 27-04-2026, 06:15 PM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖ក្នុងពិធីប្រគល់ និងទទួលជំនួយរថយន្តដឹកសំរាមរបស់ប្រទេសជប៉ុន បានរៀបចំឡើង​នៅ​ទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែអំណរគុណដល់រាជរដ្ឋាភិបាល​ជប៉ុន​ ចំពោះ​ការគាំទ្រជាបន្តបន្ទាប់ និងបានចាត់ទុកថា ជំនួយនេះ ចូលរួមចំណែកដ៏មាន​អត្ថន័យ​ក្នុង​ការពង្រឹងសមត្ថភា ពគ្រប់គ្រងកាកសំណល់នៅថ្នាក់ក្រោមជាតិ។ រថយន្តដឹកសំរាម​ត្រូវ​បានបែងចែកបន្តបន្ទាប់ទៅអាជ្ញាធរខេត្តភ្លាមៗ ដែលបានជួយជំរុញឱ្យរដ្ឋបាល​មូលដ្ឋាន​បង្កើនសេវាប្រមូល និងទុកដាក់សំរាមក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានល្អប្រសើរ។ រដ្ឋាភិបាលជប៉ុន បានផ្តល់រថយន្តដឹកសំរាមបន្ថែមចំនួន ១០គ្រឿងទៀត ដល់ក្រសួងបរិស្ថានកម្ពុជា។ នេះជាជំនួយលើកទីបី និងធ្វើឱ្យចំនួនរថយន្ត ដែលជាជំនួយរបស់ជប៉ុន សរុបចំនួន៣០គ្រឿងហើយ។ រថយន្តទាំងនេះ ត្រូវបានប្រគល់ជាផ្លូវការដោយលោក Ueno Atsushi ទៅក្រសួង​បរិ​ស្ថាន ក្នុងពិធីផ្លូវការមួយដោយបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ ជាបន្តបន្ទាប់រវាងជប៉ុន និង​កម្ពុជា ក្នុងកិច្ចគាំពារបរិស្ថាន។ លោករដ្ឋមន្ត្រីបរិស្ថាន បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះ បានគាំទ្រយុទ្ធ​សាស្ត្រ​ច​ក្រាវិស័យបរិស្ថានរបស់កម្ពុជា ដែលមានគោលបំណងលើកកម្ពស់ «ស្អាត បៃតង និង​ចីរភាព»របស់ប្រទេសកម្ពុជា ជាពិសេសប្រព័ន្ធគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក​ឱ្យមាន​ភាពប្រសើរឡើង និងពិតជាមានសារៈសំខាន់ក្នុងការសម្រេចបាន នូវគោលដៅបរិ​ស្ថាន​រយៈ​ពេលវែង។ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តដល់អាជ្ញាធរខេត្តឱ្យថែរក្សាយាន​យន្ត​ឱ្យ​បានត្រឹមត្រូវ និងធានាបាននូវការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។ លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យបន្តអនុវត្តយុទ្ធនាការដែលបានដាក់ចេញ ដោយ​ក្រសួងបរិស្ថានជាបន្តទៀត និងធ្វើការអំពាវនាវឱ្យកិច្ចខិតខំប្រឹងប្រែងប្រែក្លាយ​ពី​យុទ្ធនាការទាំងនេះ ដើម្បីវិវត្តទៅជាចលនាសង្គម និងទម្លាប់ប្រចាំថ្ងៃយូរអង្វែង​ក្នុង​ចំណោមប្រជាពលរដ្ឋ។ លោករដ្ឋមន្ត្រីបានណែនាំដល់មន្ទីរបរិស្ថានរាជធានី ខេត្ត ត្រូវបន្តអនុវត្តវិធី​សាស្រ្ត​ប្រកប​ដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាការបំពុលខ្យល់ ដី និង​ទឹក។ លោកបណ្ឌិត អ៊ាង សុផល្លែត បានព្រមានជាថ្មីដល់ប្រតិបត្តិករប្រមូលសំរាម​ដែលដុត​សំរាម ឬអនុញ្ញាតឱ្យមានភ្លើងឆេះ នៅកន្លែងចាក់សំរាមនឹងប្រឈម​មុខនឹងការ​ផ្តន្ទា​ទោស​យ៉ាងតឹងរ៉ឹង រួមទាំងការដកហូតអាជ្ញាប័ណ្ណរបស់ពួកគេ។ លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមទៀតលើការទទួលខុសត្រូវ និងស្នើឱ្យអាជ្ញា​ធរ​សហការចូលរួម កំណត់អត្តសញ្ញាណ និងធ្វើសកម្មភាពទប់ស្កាត់លើប្រភពនៃការបំពុល ឱ្យបានឆាប់រហ័សកុំបង្អង់យូរ។ «ប្រសិនបើមានការបំពុលកើតឡើង មន្ទីរបរិស្ថាន ត្រូវតែស្វែងរកប្រភពបំពុល និងចាត់​វិធាន​ការ»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ លោករដ្ឋមន្ត្រី បានព្រមានដល់មន្រ្តីបរិស្ថាន ដែលមិនមានការទទួលខុសត្រូវ និងរក​ប្រភព​បំពុល​មិនឃើញ ហើយនិយាយថាប្រភពមិនអាចកំណត់អត្តសញ្ញាណបាន ក្នុង​ករណីមានការបំពុល មន្រ្តីទាំងនោះគួរតែចុះចេញពីតំណែង។ លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា វិធានការទាំងនេះឆ្លុះបញ្ចាំងពីមន្ត្រីដែល​មិន​បំពេញកាតព្វកិច្ចរបស់ពួកគេ និងការជំរុញដ៏ទូលំទូលាយរបស់កម្ពុជា ក្នុងការពង្រឹង​អភិ​បាលកិច្ចបរិស្ថាន កែលម្អប្រព័ន្ធគ្រប់គ្រងសំរាម និងឈានទៅរកអនាគតដ៏ស្អាត និងមាននិរន្តរភាពជាងមុន៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 29-04-2026, 05:33 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖វរសេនីយ៍ឯក អ៊ុយ ណារីន សកម្មភាពដ៏សប្បុរសនេះ គឺជាសក្ខីភាពនៃទឹកចិត្តសមរភូមិក្រោយ ដែលជានិច្ចកាលតែងតែនៅជាប់ជាមួយវីរកងទ័ពជួរមុខជានិច្ច ។ រាល់អំណោយ និងសម្ភារៈទាំងអស់កងពលនឹងនាំយកទៅចាត់ចែងប្រើប្រាស់ក្នុងអង្គភាព ជាពិសេសនឹងត្រូវនាំយកបន្តទៅចែកជូនវីរកងទ័ពជួរមុខដែលកំពុងឈរជើងការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 05:28 PM, ចំនួនអ្នកអានៈ​ 21ដង
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង ខណៈដែលតំបន់ឈូងសមុទ្រ (Gulf) កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ AI យ៉ាងសស្រាក់សស្រាំ។ លោក Gary Wojtaszek នាយកប្រតិបត្តិ ក្រុមហ៊ុន CyrusOne បានពន្យល់ថា ទោះបីជាតម្រូវការសេវាកម្មក្លោដ និង AI នៅក្នុងប្រទេសដូចជា អារ៉ាប៊ីសាអូឌីត និងសហព័ន្ធអារ៉ាប់រួម (UAE) មានការកើនឡើងខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 05:20 PM, ចំនួនអ្នកអានៈ​ 23ដង
ខេត្តបាត់ដំបង៖ ជាកិច្ចចាប់ផ្តើមនាឱកាសនោះ ជាមួយការស្វាគមន៍យ៉ាងកក់ក្ដៅ លោក សុខ លូ បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតពីស្ថានភាពភូមិសាស្រ្ត ប្រជារាស្រ្ត សេដ្ឋកិច្ច សក្ដានុពលនៃវិស័យកសិកម្ម ទេសចរណ៍ និងវប្បធម៌ដ៏សំបូរ នៃខេត្តបាត់ដំបង និងបានរំលេចពីសក្ដានុពលដ៏សំបូរបែបលើវិស័យកសិកម្ម ប៉ុន្តែការវិនិយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 05:15 PM, ចំនួនអ្នកអានៈ​ 27ដង
កាលពីខែធ្នូ ចុងឆ្នាំមុន អំឡុងពិធីចាប់ឆ្នោតចែកពូលសម្រាប់ព្រឹត្តិការណ៍ World Cuspan FIFA បានប្រគល់ពានរង្វាន់សន្តិភាពដំបូងបំផុតរបស់ខ្លួន ដល់លោក ត្រាំ សម្រាប់ «ការលើកកម្ពស់សន្តិភាពនិងសាមគ្គីភាពនៅជុំវិញពិភពលោក» ជាហេតុនាំឱ្យមានការរិះគន់ ចាប់តាំងពីពេលនោះមក។ ក្នុងសប្តាហ៍នេះ កីឡាករបាល់ទាត់អូស្រ្តាលី Jackso
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 05:13 PM, ចំនួនអ្នកអានៈ​ 15ដង
ទីក្រុងតូក្យូ៖ ពីទីក្រុងតូក្យូ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចសន្ទនានេះ លោកស្រីអភិបាលក្រុងតូក្យូ និងអភិបាល ឬតំណាងរាជធានី-ក្រុងនានា នៃបណ្តាប្រទេសអាស៊ាន បានធ្វើបទបង្ហាញ លើប្រធានបទស្តីពី «វិធានការទប់ទល់នឹងខ្យល់ព្យុះ ទឹកជំនន់ និ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 05:06 PM, ចំនួនអ្នកអានៈ​ 23ដង
ទោះបីជាមានការរឹតត្បិតលើការសុំច្បាប់ថ្មីក៏ដោយ ប៉ុន្តែក្រុមហ៊ុនធំៗដូចជា Pony.ai និង WeRide បានអះអាងថា ប្រតិបត្តិការដែលមានស្រាប់របស់ពួកគេនៅតាមទីក្រុងធំៗដូចជា ប៉េកាំង និងស៊ាងហៃ នៅតែដំណើរការជាធម្មតា។ តំណាងក្រុមហ៊ុន WeRide បានបញ្ជាក់ពីជំហររបស់ខ្លួនថា៖ «យើងគាំទ្រដល់កិច្ចខិតខំប្រព្រឹងប្រែងរបស់អាជ្ញាធរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 05:03 PM, ចំនួនអ្នកអានៈ​ 21ដង
ខេត្តព្រៃវែង៖លោកបានលើកឡើងបែបនេះខណៈលោកអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រៃវង និងសំណេះសំណាលជាមួយ មន្ត្រីរាជការនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្តព្រៃវង នាថ្ងៃទី២៩ ខែមេសា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 04:52 PM, ចំនួនអ្នកអានៈ​ 22ដង
កាសែតអាមេរិក Financial Times ដែលរាយការណ៍ដំបូងគេ បានលើកឡើងថាលោកស្រី Davis ចង់ចុះចេញ ដោយសារតែមានគំនិតផ្ទុយពីគោលនយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ហើយលោកស្រី Davis ខកចិត្តនៅពេលដែលការគាំទ្រចំពោះអ៊ុយក្រែន ថយចុះ។ ឯកអគ្គរដ្ឋទូតស្តីទីអាមេរិកប្រចាំទីក្រុងកៀវ លោកស្រី Julie Davis នឹងចុះចេញពីតំណែង ហើយចូលនិវត្តន៍ ចំពេល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 02:56 PM, ចំនួនអ្នកអានៈ​ 37ដង
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក Jim Ye អនុប្រធានក្រុមហ៊ុន iSoftStone Information Technology (Grouspan) Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើគម្រោង Suspaner Aspanspan សម្រាប់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។ ការចូលជួបពិភាក្សានេះមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 02:49 PM, ចំនួនអ្នកអានៈ​ 26ដង
លោកស្រី Anika Wells រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអូស្ត្រាលី បានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហរនេះថា៖ «មនុស្សកាន់តែច្រើនឡើងកំពុងទទួលព័ត៌មានដោយផ្ទាល់ពី Facebook, TikTok និង Google ហើយយើងជឿជាក់ថា វាជារឿងយុត្តិធម៌ដែលបណ្តាញឌីជីថលខ្នាតធំទាំងនេះ ត្រូវរួមចំណែកដល់ការងារសារព័ត៌មានដ៏លំបាក ដែលបានជួយឱ្យមាតិការបស់ពួកគេកាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 02:46 PM, ចំនួនអ្នកអានៈ​ 9ដង
ព្រះមហាក្សត្រចក្រភពអង់គ្លេស ព្រះអង្គ Charles និងព្រះមហេសី Camilla បានយាងដល់សហរដ្ឋអាមេរិក ដើម្បីបំពេញព្រះទស្សនកិច្ចផ្លូវរដ្ឋ ដែលមានរយៈពេលសរុប៤ថ្ងៃ ស្របពេលដែលភាពរកាំរកូសនឹងគ្នាបានកើតមានឡើង រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលអង់គ្លេស។ លោក ត្រាំ បានរិះគន់ម្ដងហើយម្ដងទៀតលើ នាយករដ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 02:45 PM, ចំនួនអ្នកអានៈ​ 28ដង
លោក កែវ សុភ័ក្រ្ដ បានឱ្យដឹងថា ខ្ជាយខ្មៅ ឬ ប្រទាលថ្លើមឆ្កែ គឺជារុក្ខជាតិដែលនៅលើភ្នំគូលែនតាំងពីសម័យបុរាណ ហើយរុក្ខជាតិមួយបែបនេះ គឺជារុក្ខជាតិដែលយើងអាចយកទៅដាំនៅដីរាបបាន ប៉ុន្ដែមិនមានប្រសិទ្ធភាព ហើយមើមរបស់ ខ្ជាយខ្មៅ ដូចជា ខ្ញី បើនិយាយអំពីថ្នាំរបស់វាមានតិចតួចបំផុត ទាល់តែដាំរយៈកម្ពស់ចាប់ពី៤
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 02:39 PM, ចំនួនអ្នកអានៈ​ 27ដង
បឹងកេត និងព្រះខ័នរាជស្វាយរៀង ធ្លាប់បានជួបគ្នា ២លើករួចមកហើយ នៅក្នុងវគ្គ ៤ក្រុមចុងក្រោយ នៃពានរង្វាន់ក្នុងស្រុកដ៏ធំនេះ ក្នុងនោះកាលពីរដូវកាលឆ្នាំ២០២៣/២៤ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ៤-៣ (ជើងទី១ ឈ្នះ ៣-១ និងជើងទី២ ចាញ់ ១-២) គ្រាដែលនៅរដូវកាលឆ្នាំ២០២៤/២៥ ព្រះខ័នរាជស្វាយរៀង បន្ដទម្លាក់បឹងកេត ឡើងវគ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 02:25 PM, ចំនួនអ្នកអានៈ​ 8ដង
អ្នកនាំពាក្យម្នាក់នៃកងកម្លាំងការពារជនស៊ីវិលរបស់លីបង់បានប្រាប់ Reuters ថា ពីដំបូងឡើយ ក្រុមអ្នកជួយសង្រ្គោះ ៣នាក់បានជាប់នៅក្រោមគំនរអគារបែកបាក់ ដោយសារតែការវាយប្រហារតាម ផ្លូវអាកាសលើកទី២ របស់អ៉ីស្រាអែលលើទីក្រុង Majdal Zoun ហើយប៉ុន្មានម៉ោងក្រោយមកទើបអ្នកទាំង៣ ត្រូវបានបញ្ជាក់ថាបានស្លាប់។ យោធាលីបង់បានន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 02:24 PM, ចំនួនអ្នកអានៈ​ 1ដង
តម្លៃប្រេងឆៅ Brent សម្រាប់ខែមិថុនា បានឡើងថ្លៃ ៥២សេន ដល់តម្លៃ ១១១.៧៨ដុល្លារក្នុងមួយបារ៉ែល នាព្រឹកថ្ងៃពុធនេះ។ រីឯតម្លៃប្រេងឆៅអាមេរិក West Texas Intermediate សម្រាប់ខែមិថុនា បានឡើងថ្លៃ ៥៧សេន ដល់តម្លៃ ១០០.៥០ដុល្លារក្នុងមួយបារ៉ែល។ វាគឺជាការបន្តកើនឡើងក្នុងរយៈពេល ៨ថ្ងៃមកហើយ។ តម្លៃប្រេងបានបន្តកើនឡើង ដោយសារមានរប
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 799 នាក់
ម្សិលមិញ : 757 នាក់
សរុបទាំងអស់ : 11323870 នាក់