| សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនជាតិចិន និងជប៉ុន សរុប៨នាក់ ក្រោយបង្ក្រាបបានក្នុងបទល្មើស Online Scams នៅខណ្ឌសែនសុខ |
|
| ចុះថ្ងៃទី: 18-04-2026, 12:34 PM, ចំនួនអ្នកអានៈ 39ដង |
|
|
រាជធានីភ្នំពេញ៖ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់ជនត្រូវចោទជា ចំនួន៨នាក់ ពីបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង Online Scam ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនចំនួន៨ផ្សេងគ្នា ចេញដោយលោកគុជ តារ៉ា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនត្រូវជោទទាំង៨នាក់នោះមានជនជាតិចិន៤នាក់ និងជនជាតិ ជប៉ុនចំនួន៤នាក់ ដែលរួមមាន៖
ទី១- ឈ្មោះ ZHENG YUSONG ភេទប្រុស ជនជាតិចិន
ទី២- ឈ្មោះ CUI SHENG XUN ភេទប្រុស ជនជាតិចិន
ទី៣- ឈ្មោះ WU SHENG LONG ភេទប្រុស ជនជាតិចិន
ទី៤- ឈ្មោះ MIDORIKAWA AYUMU ភេទប្រុស ជនជាតិជប៉ុន
ទី៥- ឈ្មោះ NOMOTO KOJI ភេទប្រុស ជនជាតិជប៉ុន
ទី៦- ឈ្មោះ MATSUMOTO TAKAYUKI ភេទប្រុស ជនជាតិជប៉ុន
ទី៧- ឈ្មោះ MIYAKUSHI HARUKI ភេទប្រុស ជនជាតិជប៉ុន
និង៨- ឈ្មោះ HAMADA AKIRA ភេទប្រុស ជនជាតិជប៉ុន។
ជនត្រូវចោទទាំងនេះត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ ឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង (Online scam) ប្រព្រឹត្តនៅទីតាំង អគារខុនដូ ភ្នំពេញកាឡាក់ស៊ីហ្កាដេន ជាន់ទី១៣ បន្ទប់លេខ ១៣១៦ និងបន្ទប់លេខ ១៣១៨ ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។
បើយោងតាមក្រមព្រហ្មទណ្ឌ មាត្រា ៣៧៧ បានឱ្យនិយមន័យ អំពើឆបោក គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើ ឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬ ដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នេះបានទទួលពីបុគ្គលនេះ ដែលនាំឱ្យខូចប្រយោជន៍របស់បុគ្គលនេះ ឬរបស់តតិយជននូវ៖ ១-ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ ២-ការផ្គត់ផ្គង់សេវា ៣-ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឱ្យរួចពីកាតព្វកិច្ច។
ចំពោះមាត្រា ៣៨០ បានចែងថា អំពើឆបោកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ)ឆ្នាំ កាលបើបទល្មើសនេះ បានប្រព្រឹត្តជាក្រុមមានការចាត់តាំង។
លេខាធិការដ្ឋានៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប. ) សូមជម្រាបជូនថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦នេះ ពោលគឺក្នុងរយៈពេល៩ខែ ចុងក្រោយ សមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្តបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួនជាង២៥០ករណី និងបានកសាងសំណុំរឿង បញ្ចូនទៅតុលាការចំនួនជាង ៨០ករណី ពាក់ព័ន្ធជនសង្ស័យប្រមាណជាង៧៥០នាក់ មានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរដែរ៕









ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 12-05-2026, 03:17 PM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ៖ ជំនួបពិភាក្សានេះមានការអញ្ជើញចូលរួមពីអនុប្រធាន (គ.ជ.គ.ម), អគ្គលេខាធិការ និងលោកប្រធាននាយកដ្ឋាន។នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 03:06 PM, ចំនួនអ្នកអានៈ 8ដង
ន្ទាប់ពីបទឈប់បាញ់ផុតសុពលភាព អាជ្ញាធរនៅអ៊ុយក្រែន បានអះអាងថា រុស្ស៉ីបានវាយប្រហាររដ្ឋធានីកៀវដោយប្រើប្រាស់ដ្រូន ហើយសម្លាប់មនុស្សម្នាក់ នៅតំបន់ Dnispanrospanetrovsk ភាគខាងកើតប្រទេស។ ដោយឡែក យោធារុស្ស៉ីវិញ ក៏បានអះអាងដែរថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែន២៧គ្រឿង។ តាំងពីមុនពេលបទឈប់បាញ់ផុតសុពលភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 03:04 PM, ចំនួនអ្នកអានៈ 8ដង
ក្រៅពីឥស្សរជនល្បីៗខាងលើ បញ្ជីឈ្មោះអ្នកចូលរួមផ្សេងទៀតរួមមានបុគ្គលសំខាន់មកពីក្រុមហ៊ុនធំៗទាំងវិស័យបច្ចេកវិទ្យា និងហិរញ្ញវត្ថុ, វិស័យកសិកម្ម និងបច្ចេកវិទ្យាផ្សេងៗ ផងដែរ។ ដោយឡែក លោក Chuck Robbins អគ្គនាយកក្រុមហ៊ុន Cisco មិនអាចចូលរួមក្នុងដំណើរទស្សនកិច្ចនេះបានទេ ដោយសារជាប់រវល់ក្នុងការប្រកាសរបាយការណ៍ហ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 02:58 PM, ចំនួនអ្នកអានៈ 8ដង
រាជធានីភ្នំពេញ៖ ពិធីទទួល-ទទួលអំណោយសប្បុរសធម៌នេះ បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីលោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នេះ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 02:52 PM, ចំនួនអ្នកអានៈ 8ដង
ការស៉ើបអង្កេតបឋមបង្ហាញថា ទូកដែលបានលិចនោះ មានដឹកមនុស្ស ៣៧នាក់ ចេញដំណើរពីទីក្រុង Kisaran របស់ឥណ្ឌូណេស៉ី កាលពីថ្ងៃទី ៩ ខែឧសភា ឆ្ពោះទៅកាន់គោលដៅជាច្រើនរបស់ម៉ាឡេស៉ី រួមទាំងរដ្ឋធានី Kuala Lumspanur និងកោះ Penang នៅភាគពាយ័ព្យប្រទេស។
ទីភ្នាក់ងារដែនសមុទ្រម៉ាឡេស៉ី បានបើកប្រតិបត្តិការស្វែងរកមនុស្សចំនួន ១៤នាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 02:50 PM, ចំនួនអ្នកអានៈ 25ដង
ការប្រកាសបញ្ជីឈ្មោះចុងក្រោយ ក្នុងចំណោម ២៦នាក់ផ្លូវការចុងក្រោយថាតើ មានឈ្មោះអ្នករកបានច្រើនគ្រាប់នៅជម្រើសជាតិមាន ឬគ្មាន នឹងដឹងច្បាស់នាសប្តាហ៍ក្រោយ នៅមុនពេល World Cuspan ជំនាន់ទី២៣ នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
ខ្សែប្រយុទ្ធជួរមុខ Neyma
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 01:46 PM, ចំនួនអ្នកអានៈ 27ដង
ស្រុកស្វាយជ្រំ៖ ក្រោយពីបានទទួលព័ត៌មានរួចមកលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក មន្ទីរធម្មការ និងសាសនាខេត្ត អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការ អាចារ្យវត្ត ចុះដល់ទីតាំងកើតហេតុ ព្រមទាំងបានឃាត់ខ្លួនព្រះសង្ឃព្រះនាម ម៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 01:46 PM, ចំនួនអ្នកអានៈ 31ដង
ទីក្រុងប៉េកាំងបានទទួលស្គាល់ជាផ្លូវការថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។ តាមក្រុមមន្ត្រីអាមេរិកវិញ លោក ត្រាំ និងលោក ស៊ី ជីនពីង ត្រូវបានរំពឹងថានឹងពិភាក្សាពីសង្រ្គាមអ៉ីរ៉ង់ តៃវ៉ាន់ AI កិច្ចព្រមព្រៀងរ៉ែកម្រ រួមទាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 01:43 PM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរទិវាអន្តរជាតិ ស្តីពីគ្រួសារ ក្រោមប្រធានបទ «ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិ រីកចម្រើន និងមានសុខសន្តិភាព»។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 01:32 PM, ចំនួនអ្នកអានៈ 13ដង
យោងតាមពាក្យបណ្តឹងដែលបានដាក់ទៅកាន់តុលាការសហព័ន្ធនៅរដ្ឋ California កាលពីថ្ងៃសុក្រកន្លងទៅ បានឱ្យដឹងថា Samsung បានយករូបភាពដែលមានជាប់សិទ្ធិអ្នកនិពន្ធរបស់ Dua Lispana ទៅបោះពុម្ពនៅលើប្រអប់កេសទូរទស្សន៍សម្រាប់លក់រាយ។ ការធ្វើបែបនេះ បានធ្វើឱ្យអតិថិជនមានការភ័ន្តច្រឡំថា តារាចម្រៀងរូបនេះគឺជាអ្នកតំណាងផលិតផល ឬជាអ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 01:22 PM, ចំនួនអ្នកអានៈ 25ដង
យោងតាមស្ថាប័នទិន្នន័យ Kspanler និង LSEG នាវាដឹកប្រេង Agios Fanourios I និង Kiara M ដែលផ្ទុកប្រេងឆៅរបស់អ៊ីរ៉ាក់ចំនួន ២លានធុងក្នុងមួយគ្រឿង បានលួចឆ្លងកាត់ច្រកសមុទ្រនេះដោយសុវត្ថិភាពកាលពីថ្ងៃអាទិត្យ។ ក្នុងនោះ នាវា Agios Fanourios I កំពុងធ្វើដំណើរឆ្ពោះទៅកាន់រោងចក្រចម្រាញ់ប្រេងក្នុងប្រទេសវៀតណាម បន្ទាប់ពីធ្លាប់ឆ្លងកាត់មិនបាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 01:20 PM, ចំនួនអ្នកអានៈ 5ដង
អ្នកនាំពាក្យរបស់ WHO បានបញ្ជាក់តាមរយៈអ៊ីមែលថា ភ្នាក់ងារបានធ្វើបច្ចុប្បន្នភាពតួលេខនៃករណីសរុប (ទាំងករណីឆ្លង និងសង្ស័យ) ឡើងដល់ ៩ករណី បន្ទាប់ពីប្រទេសបារាំងបានរាយការណ៍ថា អ្នកដំណើរជនជាតិបារាំងម្នាក់ដែលត្រូវបានជម្លៀសចេញពីនាវា MV Hondius បានធ្វើតេស្តវិជ្ជមានវីរុសនេះ។
អង្គការសុខភាពពិភពលោក (WHO) នាថ្ងៃចន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 01:17 PM, ចំនួនអ្នកអានៈ 12ដង
ការរាំងខ្ទប់ច្រកសមុទ្រដ៏សំខាន់នេះពីសំណាក់ប្រទេសអ៊ីរ៉ង់ ជាការសងសឹកទៅនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល បានធ្វើឱ្យការដឹកជញ្ជូនជីកសិកម្មប្រមាណមួយភាគបីនៃពិភពលោកត្រូវជាប់គាំង ខណៈដែលរដូវដាំដុះ ជាពិសេសនៅទ្វីបអាហ្វ្រិក កំពុងខិតជិតមកដល់ទីបញ្ចប់។ លោក ម៉ូរ៉េរ៉ា បានសង្កត់ធ្ងន់ថា ពិភពលោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 01:15 PM, ចំនួនអ្នកអានៈ 13ដង
រាជធានីភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ទោ និងឧត្តមសេនីយ៍ត្រី ចំនួន២៦នាក់។នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះបេីតាមព្រះរាជក្រឹត្យ ៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន៖នៅក្នុងអត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 12:56 PM, ចំនួនអ្នកអានៈ 9ដង
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក Elchin Amirbayov តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស និងសហការី ចូលជួបសម្តែងការគួរសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចង់ឃើញកម្ពុជា និង
 ព័ត៌មានលម្អិត
|
|
|