| រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី |
|
| ចុះថ្ងៃទី: 18-04-2026, 12:26 PM, ចំនួនអ្នកអានៈ 53ដង |
|
|
រាជធានីភ្នំពេញ៖លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី ១២-១៧ ខែមេសា មានប្រជាពលរដ្ឋចំនួន ១១៩ ៤៩០នាក់ បានទទួលសេវាដឹកជញ្ជួន ដោយឥតគិតថ្លៃ របស់ រដ្ឋាករ ស្វយ័តដឹកជញ្ជួនសាធារណៈរថយន្តក្រុង របស់រដ្ឋបាល រាជធានីភ្នំពេញ។ បើធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៥ មានចំនួន ៨៥ ៨៤៩នាក់ គឺមានការកើនឡើនចំនួន ៣៣ ៦៤១នាក់ ស្មើនឹង ៣៩%»។
លោកស្រី ដោ សម្ផស្ស នាយករង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្នុងរយៈពេល៦ថ្ងៃ មានប្រជាពលរដ្ឋ និងកម្មករកម្មការនីជិត ១២ម៉ឺននាក់ បានទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើត នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។
ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នេះ ក្រោយពីមានការណែនាំពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបញ្ចេញរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ពោលគឺដឹកជញ្ជូន ទៅលេងស្រុកកំណើត និងវិលត្រឡប់មករាជធានីភ្នំពេញ ដោយភាពសប្បាយរីករាយជាមួយការធ្វើដំណើរប្រកបដោយផាសុខភាព និងសុវត្ថិភាព។
បន្ថែមលើនេះ លោកស្រី អ្នកនាំពាក្យបានបន្ថែមថា ស្របពេលដែលចំនួនពលរដ្ឋកើនឡើងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបន្ថែមចំនួនរថយន្តក្រុងលើសផែនការគ្រោងទុកចំនួនដល់ទៅ ៩៤៥គ្រឿង ខណៈតាមផែនការ របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រឹមតែ៦០០គ្រឿងប៉ុណ្ណោះ។
លោកស្រី ដោ សម្ផស្ស ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្តល់ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីនូវការធ្វើដំណើរប្រកបដោយផាសុខភាព សុវត្ថិភាព ជាពិសេសទៅលេងស្រុកកំណើត និងត្រឡប់មករាជធានីភ្នំពេញវិញ ដោយឥតគិតថ្លៃផងដែរ។
ជាមួយគ្នានេះ លោកស្រី ដោ សម្ផស្ស ក៏បានសូមការអធ្យាស្រ័យ និងអភ័យទោស ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលនៅថ្ងៃទី១២ ខែមេសា ជាថ្ងៃដំបូងនៃការចេញដំណើរ មានការយឺតយ៉ាវដោយសារចំនួនប្រជាពលរដ្ឋមកទទួលសេវាមានច្រើន លើសការរំពឹងទុកដូចនេះ មានប្រជាពលរដ្ឋមួយចំនួន ត្រូវរង់ចាំដោយសារតម្រូវឱ្យមានការបន្ថែមរថយន្តក្រុងភ្លាមៗ ដើម្បីដោះស្រាយនូវបញ្ហាចំពោះមុខនេះ។
លោកស្រីបានបន្តថា៖ «ទោះតិច ឬច្រើនកត្តានេះ អាចបណ្តាមកពីវិបត្តិតម្លៃប្រេង ដែលអាចប៉ះពាល់ដល់ថ្លៃសំបុត្រ រថយន្តក្រុងឯកជន ឬរថយន្តឈ្នួល ដែលធ្វើឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ រថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃវិញ»។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសប្បាយរីករាយ ដោយបានរួមចំណែក ចូលរួមសម្រាកបន្ទុក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងពេលដែលសេដ្ឋកិច្ច កំពុងមានភាពមិនច្បាស់លាស់ ខណៈនេះជាកិច្ចការមួយដែលលោក ឃួង ស្រេង បានយកចិត្តទុកដាក់ និងតែងតែលើកទឹកចិត្ត ឱ្យពលរដ្ឋនៅរាជធានីភ្នំពេញ ងាកមកប្រើប្រាស់រថយន្តក្រុងសាធារណៈដែលកំពុងបម្រើសេវារៀងរាល់ថ្ងៃ។
គួរឱ្យដឹងដែរថា ក្នុងឱកាសអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីឡើងជិះរថយន្តក្រុងទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃ នាព្រឹកព្រលឹមថ្ងៃទី១២ មេសា នៅទីលានប្រជាធិបតេយ្យមុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ លោក ឃួង ស្រេង បានថ្លែងថា បងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី បានជិះរថយន្តក្រុង ដោយមិនគិតថ្លៃ មានចំនួនច្រើនខ្លាំងជាងបណ្តាឆ្នាំមុនៗ ព្រោះពួកគាត់មានជំនឿជឿជាក់ លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងម្យ៉ាងទៀត ជិះរថយន្តក្រុងនេះ មានផាសុកភាព សុវត្ថិភាព ត្រជាក់សម្រាប់បងបង្អូនប្រជាពលរដ្ឋផងដែរ៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 12-05-2026, 03:17 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖ ជំនួបពិភាក្សានេះមានការអញ្ជើញចូលរួមពីអនុប្រធាន (គ.ជ.គ.ម), អគ្គលេខាធិការ និងលោកប្រធាននាយកដ្ឋាន។នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 03:06 PM, ចំនួនអ្នកអានៈ 7ដង
ន្ទាប់ពីបទឈប់បាញ់ផុតសុពលភាព អាជ្ញាធរនៅអ៊ុយក្រែន បានអះអាងថា រុស្ស៉ីបានវាយប្រហាររដ្ឋធានីកៀវដោយប្រើប្រាស់ដ្រូន ហើយសម្លាប់មនុស្សម្នាក់ នៅតំបន់ Dnispanrospanetrovsk ភាគខាងកើតប្រទេស។ ដោយឡែក យោធារុស្ស៉ីវិញ ក៏បានអះអាងដែរថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែន២៧គ្រឿង។ តាំងពីមុនពេលបទឈប់បាញ់ផុតសុពលភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 03:04 PM, ចំនួនអ្នកអានៈ 7ដង
ក្រៅពីឥស្សរជនល្បីៗខាងលើ បញ្ជីឈ្មោះអ្នកចូលរួមផ្សេងទៀតរួមមានបុគ្គលសំខាន់មកពីក្រុមហ៊ុនធំៗទាំងវិស័យបច្ចេកវិទ្យា និងហិរញ្ញវត្ថុ, វិស័យកសិកម្ម និងបច្ចេកវិទ្យាផ្សេងៗ ផងដែរ។ ដោយឡែក លោក Chuck Robbins អគ្គនាយកក្រុមហ៊ុន Cisco មិនអាចចូលរួមក្នុងដំណើរទស្សនកិច្ចនេះបានទេ ដោយសារជាប់រវល់ក្នុងការប្រកាសរបាយការណ៍ហ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 02:58 PM, ចំនួនអ្នកអានៈ 7ដង
រាជធានីភ្នំពេញ៖ ពិធីទទួល-ទទួលអំណោយសប្បុរសធម៌នេះ បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីលោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នេះ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 02:52 PM, ចំនួនអ្នកអានៈ 7ដង
ការស៉ើបអង្កេតបឋមបង្ហាញថា ទូកដែលបានលិចនោះ មានដឹកមនុស្ស ៣៧នាក់ ចេញដំណើរពីទីក្រុង Kisaran របស់ឥណ្ឌូណេស៉ី កាលពីថ្ងៃទី ៩ ខែឧសភា ឆ្ពោះទៅកាន់គោលដៅជាច្រើនរបស់ម៉ាឡេស៉ី រួមទាំងរដ្ឋធានី Kuala Lumspanur និងកោះ Penang នៅភាគពាយ័ព្យប្រទេស។
ទីភ្នាក់ងារដែនសមុទ្រម៉ាឡេស៉ី បានបើកប្រតិបត្តិការស្វែងរកមនុស្សចំនួន ១៤នាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 02:50 PM, ចំនួនអ្នកអានៈ 24ដង
ការប្រកាសបញ្ជីឈ្មោះចុងក្រោយ ក្នុងចំណោម ២៦នាក់ផ្លូវការចុងក្រោយថាតើ មានឈ្មោះអ្នករកបានច្រើនគ្រាប់នៅជម្រើសជាតិមាន ឬគ្មាន នឹងដឹងច្បាស់នាសប្តាហ៍ក្រោយ នៅមុនពេល World Cuspan ជំនាន់ទី២៣ នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
ខ្សែប្រយុទ្ធជួរមុខ Neyma
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 01:46 PM, ចំនួនអ្នកអានៈ 26ដង
ស្រុកស្វាយជ្រំ៖ ក្រោយពីបានទទួលព័ត៌មានរួចមកលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក មន្ទីរធម្មការ និងសាសនាខេត្ត អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការ អាចារ្យវត្ត ចុះដល់ទីតាំងកើតហេតុ ព្រមទាំងបានឃាត់ខ្លួនព្រះសង្ឃព្រះនាម ម៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 01:46 PM, ចំនួនអ្នកអានៈ 30ដង
ទីក្រុងប៉េកាំងបានទទួលស្គាល់ជាផ្លូវការថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។ តាមក្រុមមន្ត្រីអាមេរិកវិញ លោក ត្រាំ និងលោក ស៊ី ជីនពីង ត្រូវបានរំពឹងថានឹងពិភាក្សាពីសង្រ្គាមអ៉ីរ៉ង់ តៃវ៉ាន់ AI កិច្ចព្រមព្រៀងរ៉ែកម្រ រួមទាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 01:43 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរទិវាអន្តរជាតិ ស្តីពីគ្រួសារ ក្រោមប្រធានបទ «ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិ រីកចម្រើន និងមានសុខសន្តិភាព»។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 01:32 PM, ចំនួនអ្នកអានៈ 12ដង
យោងតាមពាក្យបណ្តឹងដែលបានដាក់ទៅកាន់តុលាការសហព័ន្ធនៅរដ្ឋ California កាលពីថ្ងៃសុក្រកន្លងទៅ បានឱ្យដឹងថា Samsung បានយករូបភាពដែលមានជាប់សិទ្ធិអ្នកនិពន្ធរបស់ Dua Lispana ទៅបោះពុម្ពនៅលើប្រអប់កេសទូរទស្សន៍សម្រាប់លក់រាយ។ ការធ្វើបែបនេះ បានធ្វើឱ្យអតិថិជនមានការភ័ន្តច្រឡំថា តារាចម្រៀងរូបនេះគឺជាអ្នកតំណាងផលិតផល ឬជាអ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 01:22 PM, ចំនួនអ្នកអានៈ 24ដង
យោងតាមស្ថាប័នទិន្នន័យ Kspanler និង LSEG នាវាដឹកប្រេង Agios Fanourios I និង Kiara M ដែលផ្ទុកប្រេងឆៅរបស់អ៊ីរ៉ាក់ចំនួន ២លានធុងក្នុងមួយគ្រឿង បានលួចឆ្លងកាត់ច្រកសមុទ្រនេះដោយសុវត្ថិភាពកាលពីថ្ងៃអាទិត្យ។ ក្នុងនោះ នាវា Agios Fanourios I កំពុងធ្វើដំណើរឆ្ពោះទៅកាន់រោងចក្រចម្រាញ់ប្រេងក្នុងប្រទេសវៀតណាម បន្ទាប់ពីធ្លាប់ឆ្លងកាត់មិនបាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 01:20 PM, ចំនួនអ្នកអានៈ 5ដង
អ្នកនាំពាក្យរបស់ WHO បានបញ្ជាក់តាមរយៈអ៊ីមែលថា ភ្នាក់ងារបានធ្វើបច្ចុប្បន្នភាពតួលេខនៃករណីសរុប (ទាំងករណីឆ្លង និងសង្ស័យ) ឡើងដល់ ៩ករណី បន្ទាប់ពីប្រទេសបារាំងបានរាយការណ៍ថា អ្នកដំណើរជនជាតិបារាំងម្នាក់ដែលត្រូវបានជម្លៀសចេញពីនាវា MV Hondius បានធ្វើតេស្តវិជ្ជមានវីរុសនេះ។
អង្គការសុខភាពពិភពលោក (WHO) នាថ្ងៃចន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 01:17 PM, ចំនួនអ្នកអានៈ 11ដង
ការរាំងខ្ទប់ច្រកសមុទ្រដ៏សំខាន់នេះពីសំណាក់ប្រទេសអ៊ីរ៉ង់ ជាការសងសឹកទៅនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល បានធ្វើឱ្យការដឹកជញ្ជូនជីកសិកម្មប្រមាណមួយភាគបីនៃពិភពលោកត្រូវជាប់គាំង ខណៈដែលរដូវដាំដុះ ជាពិសេសនៅទ្វីបអាហ្វ្រិក កំពុងខិតជិតមកដល់ទីបញ្ចប់។ លោក ម៉ូរ៉េរ៉ា បានសង្កត់ធ្ងន់ថា ពិភពលោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 01:15 PM, ចំនួនអ្នកអានៈ 12ដង
រាជធានីភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ទោ និងឧត្តមសេនីយ៍ត្រី ចំនួន២៦នាក់។នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះបេីតាមព្រះរាជក្រឹត្យ ៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន៖នៅក្នុងអត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2026, 12:56 PM, ចំនួនអ្នកអានៈ 8ដង
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក Elchin Amirbayov តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស និងសហការី ចូលជួបសម្តែងការគួរសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចង់ឃើញកម្ពុជា និង
 ព័ត៌មានលម្អិត
|
|
|