| លោក អ៊ុច បូររិទ្ធ៖ សន្តិភាពយូរអង្វែងអាចរីកចម្រើនទៅបាន លុះត្រាតែមានការប្តេជ្ញាចិត្តឥតងាករេចំពោះសច្ចធម៌ យុត្តិធម៌ និងនីតិរដ្ឋមិនលម្អៀង |
|
| ចុះថ្ងៃទី: 18-04-2026, 11:40 AM, ចំនួនអ្នកអានៈ 52ដង |
|
|
ទីក្រុងអ៉ីស្តង់ប៊ុល៖អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា បានលើកឡើងបែបនេះ អំឡុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតលើកទី១៥២ របស់សហភាពអន្តរសភា (IPU) ក្រោមមូលបទ៖ «ការពូនជ្រុំក្ដីសង្ឃឹម ការថែរក្សាសន្តិភាព និងធានាយុត្តិធម៌សម្រាប់អ្នកជំនាន់ក្រោយ» នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួគីយេ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា សន្តិភាពយូរអង្វែងអាចរីកចម្រើនទៅបាន លុះត្រាតែមានការប្តេជ្ញាចិត្តឥតងាករេចំពោះសច្ចធម៌ យុត្តិធម៌ និងនីតិរដ្ឋមិនលម្អៀង។
ក្នុងបរិបទសកលលោកដែលពោរពេញទៅដោយការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ប្រកបដោយសភាពខុសប្លែកៗគ្នា និងកាន់តែមានគ្រោះថ្នាក់ ប្រធានបទខាងលើ មិនត្រឹមតែមានភាពសមស្របតាមកាលៈទេសៈប៉ុណ្ណោះទេ តែជាការរំលឹកអំពីទំនួលខុសត្រូវក្នុងការលើកកម្ពស់សច្ចធម៌ ការពារសន្តិភាព និងការពារនីតិរដ្ឋ នៅពេលដែលគុណតម្លៃអស់ទាំងនេះកំពុងប្រឈមនឹងហានិភ័យបំផុត។
លោក អ៊ុច បូររិទ្ធ បានលើកឡើងថា សម្រាប់កម្ពុជា សេចក្តីប្រាថ្នាទាំងនេះមិនមែនត្រឹមតែជាទស្សនទានអរូបិយប៉ុណ្ណោះទេ ប៉ុន្តែគឺជាមេរៀនដែលទទួលបានដោយលំបាក និងត្រូវបានបណ្តុះចេញពីក្នុងភ្នក់ភ្លើងជម្លោះ សោកនាដកម្ម និងការរស់ឡើងវិញរបស់ប្រទេសជាតិ។ តាមរយៈបទពិសោធន៍ទាំងនេះ លោកមានជំនឿយ៉ាងមុតមាំថា «សន្តិភាពយូរអង្វែងអាចរីកចម្រើនទៅបាន លុះត្រាតែមានការប្តេជ្ញាចិត្តឥតងាករេចំពោះសច្ចធម៌ យុត្តិធម៌ និងនីតិរដ្ឋមិនលម្អៀង»។
អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា បានរំលឹកអំពីមេរៀនប្រវត្តិសាស្ត្រ និងបទពិសោធន៍ដែលទទួលបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងក្រៅតំបន់ បានបញ្ជាក់យ៉ាងច្បាស់នូវសច្ចភាពដ៏សំខាន់គឺ៖ «សេចក្តីសង្ឃឹម» ដែលខ្វះការទទួលខុសត្រូវ គ្រាន់តែជាការបោកបន្លំ និងជាសុបិនដែលត្រូវរលាយសាបសូន្យ នៅពេលត្រូវប្រឈមនឹងការពិត។
លោកថា «សេចក្តីសង្ឃឹម» អាចស្ថិតស្ថេរទៅបាន លុះត្រាតែ «ការពិត» ត្រូវបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន ហើយ «ការពិត» មិនអាចសម្រេចបាននោះទេ ប្រសិនបើប្រវត្តិសាស្ត្រត្រូវបានបំភ្លៃដោយចេតនា ទៅជាការភូតកុហក ដើម្បីបម្រើផលប្រយោជន៍នយោបាយចង្អៀតចង្អល់ ដែលបង្កជាការសាបព្រោះគ្រាប់ពូជកំហឹងនិងជម្លោះរវាងប្រជាជាតិ ដែលវាសនាតម្រូវឱ្យរស់នៅក្បែរគ្នា។ ដូចគ្នាដែរ មូលដ្ឋានគ្រឹះនៃ «យុត្តិធម៌» មិនអាចស្ថិតស្ថេរបានឡើយ នៅពេលដែលនីតិរដ្ឋត្រូវបានប្រើប្រាស់ដោយជ្រើសរើស ឬត្រូវបានបោះបង់ចោលដើម្បីផលប្រយោជន៍ផ្ទាល់ មិនថាក្នុងក្របខ័ណ្ឌជាតិ ឬក្នុងទំនាក់ទំនងរវាងរដ្ឋអធិបតេយ្យ។ ការអនុវត្តបែបនេះនឹងធ្វើឱ្យបាត់បង់ទំនុកចិត្តចំពោះគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពយូរអង្វែង។ យើងត្រូវបេ្ដជ្ញាចិត្តដោយឥតងាករេក្នុងការអនុវត្តច្បាប់អន្តរជាតិប្រកបដោយសង្គតិភាព ដោយគ្មានការភ័យខ្លាច ឬការយោគយល់។ ច្បាប់អន្តរជាតិគឺជាអាជ្ញាកណ្តាលមិនលម្អៀងដែលការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់គ្រប់ប្រជាជាតិទាំងអស់ ដោយមិនប្រកាន់ប្រទេសធំឬតូច នោះឡើយ។
លោកបានបន្ថែមថា ការប្តេជ្ញាចិត្តចំពោះសង្គតិភាពនេះ ក៏ត្រូវតែគ្រប់គ្រងលើការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី និងអន្តរជាតិផងដែរ។ ជាការពិតណាស់ ស្ថិរភាពក្នុងតំបន់គឺអាស្រ័យទៅលើការគោរពឥតងាករេចំពោះសន្ធិសញ្ញា និងការរៀបចំព្រំដែននានា ដែលបានបង្កើតឡើងរួចហើយ។ សន្តិភាពមិនអាចរក្សាបានឡើយ នៅពេលដែលក្របខ័ណ្ឌទាំងនេះ ត្រូវបានបកស្រាយខុសៗគ្នា ឬអនុវត្តដោយគ្មានសង្គតិភាព។ ស្រដៀងគ្នានេះដែរ បទឈប់បាញ់ត្រូវតែបានគោរពឱ្យបានទាំងខ្លឹមសារ និងស្មារតី ដែលជាការសន្យាដ៏មានអត្ថន័យចំពោះសន្តិភាព ជាជាងគ្រាន់តែជាការផ្អាកប្រយុទ្ធមួយគ្រា ដើម្បីកែសម្រួលយុទ្ធសាស្ត្រ។
លោកបញ្ជាក់បន្ថែមថា កាលណាសកម្មភាពនៅលើទីលានជាក់ស្តែង មានភាពផ្ទុយគ្នាពីការយល់យោគគ្នាដែលសម្រេចបានតាមរយៈការសន្ទនា វានឹងធ្វើឱ្យចុះខ្សោយនូវទំនុកចិត្ត ដោយជៀសមិនរួច។ នៅក្នុងបរិបទនេះ សកម្មភាពនៅក្នុងតំបន់ដែលងាយរងគ្រោះ ត្រូវតែអនុវត្តដោយការប្រុងប្រយ័ត្ន និងការអត់ធ្មត់ខ្ពស់បំផុត បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីកុំឱ្យប៉ះពាល់ដល់មាគ៌ាឆ្ពោះទៅរកការដោះស្រាយដែលភាគីទាំងសងខាងអាចទទួលយកបាន។ លើសពីបច្ចេកទេសច្បាប់ និងការទូត យើងត្រូវតែនឹកឃើញដល់ការលំបាកវេទនារបស់ប្រជាជន និងការបាត់បង់តម្លៃវប្បធម៌ ដែលបណ្តាលមកពីជម្លោះនោះផងដែរ។ ផលវិបាកទាំងនេះ ប៉ះពាល់ខ្លាំងបំផុតទៅលើប្រជាសហគមន៍ដែលយើងកំពុងបម្រើ។ សម្រាប់ប្រជាជនដែលផ្ទះសម្បែងរងការខូចខាត និងជីវិតត្រូវបានរងទុក្ខរង្គោះរង្គើដោយសារជម្លោះ បញ្ហាទាំងនេះមិនមែនជាក្តីបារម្ភបែបអរូបិយនោះទេ ប៉ុន្តែវាគឺជាការពិតដ៏ជូរចត់ ដែលកំពុងតែបំផ្លាញរាល់លទ្ធភាពនៃ «ការផ្សះផ្សារគ្នា»។ លើសពីនេះ ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាការប្រមាថដល់ការទទួលខុសត្រូវរួមរបស់យើងក្នុងការថែរក្សាកេរដំណែលរបស់មនុស្សជាតិ ដែលជាទ្រព្យសម្បត្តិមានតម្លៃជាសកលមិនអាចកាត់ថ្លៃបាន និងហួសពីព្រំដែននៃប្រទេសនីមួយៗ។
លោកបានបន្តទៀតថា ផ្លូវខាងមុខពិតជាមានភាពលំបាកខ្លាំង ប៉ុន្តែបេសកកម្មរបស់យើងគឺច្បាស់លាស់ណាស់។ ប្រសិន បើយើងចង់បន្សល់ទុកនូវពិភពលោកមួយដែលពោរពេញដោយក្តីសង្ឃឹម និងយុត្តិធម៌សម្រាប់ជំនាន់ក្រោយ យើងត្រូវតែធ្វើសកម្មភាពដោយភាពម៉ឺងម៉ាត់ និងការប្តេជ្ញាចិត្តខ្ពស់បំផុត។ យើងទាំងអស់គ្នាត្រូវរួបរួមកម្លាំងបញ្ញា និងភាពក្លាហាន ដើម្បីដោះស្រាយឫសគល់នៃជម្លោះ គោរពតាមការប្តេជ្ញាចិត្ត និងប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងឡាយ ដែលចងភ្ជាប់យើងក្នុងនាមជាសហគមន៍អន្តរជាតិ។ មានតែការធ្វើបែបនេះប៉ុណ្ណោះ ទើបយើងអាចបំពេញកាតព្វកិច្ចចំពោះអ្នកជំនាន់ក្រោយដើម្បីឱ្យពួកគេរស់នៅក្នុងពិភពលោកដែលយើងបន្សល់ទុកឱ្យ គឺពិភពលោកមួយដែលសន្តិភាព មិនមែនគ្រាន់តែជាការយល់សប្តិ ប៉ុន្តែជាសន្តិភាពពិតប្រាកដដែលយើងទាំងអស់គ្នាអាចរស់នៅបានយ៉ាងសុខសាន្ត៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-04-2026, 05:33 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖វរសេនីយ៍ឯក អ៊ុយ ណារីន សកម្មភាពដ៏សប្បុរសនេះ គឺជាសក្ខីភាពនៃទឹកចិត្តសមរភូមិក្រោយ ដែលជានិច្ចកាលតែងតែនៅជាប់ជាមួយវីរកងទ័ពជួរមុខជានិច្ច ។ រាល់អំណោយ និងសម្ភារៈទាំងអស់កងពលនឹងនាំយកទៅចាត់ចែងប្រើប្រាស់ក្នុងអង្គភាព ជាពិសេសនឹងត្រូវនាំយកបន្តទៅចែកជូនវីរកងទ័ពជួរមុខដែលកំពុងឈរជើងការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 05:28 PM, ចំនួនអ្នកអានៈ 16ដង
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង ខណៈដែលតំបន់ឈូងសមុទ្រ (Gulf) កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ AI យ៉ាងសស្រាក់សស្រាំ។ លោក Gary Wojtaszek នាយកប្រតិបត្តិ ក្រុមហ៊ុន CyrusOne បានពន្យល់ថា ទោះបីជាតម្រូវការសេវាកម្មក្លោដ និង AI នៅក្នុងប្រទេសដូចជា អារ៉ាប៊ីសាអូឌីត និងសហព័ន្ធអារ៉ាប់រួម (UAE) មានការកើនឡើងខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 05:20 PM, ចំនួនអ្នកអានៈ 18ដង
ខេត្តបាត់ដំបង៖ ជាកិច្ចចាប់ផ្តើមនាឱកាសនោះ ជាមួយការស្វាគមន៍យ៉ាងកក់ក្ដៅ លោក សុខ លូ បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតពីស្ថានភាពភូមិសាស្រ្ត ប្រជារាស្រ្ត សេដ្ឋកិច្ច សក្ដានុពលនៃវិស័យកសិកម្ម ទេសចរណ៍ និងវប្បធម៌ដ៏សំបូរ នៃខេត្តបាត់ដំបង និងបានរំលេចពីសក្ដានុពលដ៏សំបូរបែបលើវិស័យកសិកម្ម ប៉ុន្តែការវិនិយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 05:15 PM, ចំនួនអ្នកអានៈ 21ដង
កាលពីខែធ្នូ ចុងឆ្នាំមុន អំឡុងពិធីចាប់ឆ្នោតចែកពូលសម្រាប់ព្រឹត្តិការណ៍ World Cuspan FIFA បានប្រគល់ពានរង្វាន់សន្តិភាពដំបូងបំផុតរបស់ខ្លួន ដល់លោក ត្រាំ សម្រាប់ «ការលើកកម្ពស់សន្តិភាពនិងសាមគ្គីភាពនៅជុំវិញពិភពលោក» ជាហេតុនាំឱ្យមានការរិះគន់ ចាប់តាំងពីពេលនោះមក។ ក្នុងសប្តាហ៍នេះ កីឡាករបាល់ទាត់អូស្រ្តាលី Jackso
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 05:13 PM, ចំនួនអ្នកអានៈ 15ដង
ទីក្រុងតូក្យូ៖ ពីទីក្រុងតូក្យូ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចសន្ទនានេះ លោកស្រីអភិបាលក្រុងតូក្យូ និងអភិបាល ឬតំណាងរាជធានី-ក្រុងនានា នៃបណ្តាប្រទេសអាស៊ាន បានធ្វើបទបង្ហាញ លើប្រធានបទស្តីពី «វិធានការទប់ទល់នឹងខ្យល់ព្យុះ ទឹកជំនន់ និ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 05:06 PM, ចំនួនអ្នកអានៈ 21ដង
ទោះបីជាមានការរឹតត្បិតលើការសុំច្បាប់ថ្មីក៏ដោយ ប៉ុន្តែក្រុមហ៊ុនធំៗដូចជា Pony.ai និង WeRide បានអះអាងថា ប្រតិបត្តិការដែលមានស្រាប់របស់ពួកគេនៅតាមទីក្រុងធំៗដូចជា ប៉េកាំង និងស៊ាងហៃ នៅតែដំណើរការជាធម្មតា។ តំណាងក្រុមហ៊ុន WeRide បានបញ្ជាក់ពីជំហររបស់ខ្លួនថា៖ «យើងគាំទ្រដល់កិច្ចខិតខំប្រព្រឹងប្រែងរបស់អាជ្ញាធរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 05:03 PM, ចំនួនអ្នកអានៈ 16ដង
ខេត្តព្រៃវែង៖លោកបានលើកឡើងបែបនេះខណៈលោកអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រៃវង និងសំណេះសំណាលជាមួយ មន្ត្រីរាជការនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្តព្រៃវង នាថ្ងៃទី២៩ ខែមេសា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 04:52 PM, ចំនួនអ្នកអានៈ 18ដង
កាសែតអាមេរិក Financial Times ដែលរាយការណ៍ដំបូងគេ បានលើកឡើងថាលោកស្រី Davis ចង់ចុះចេញ ដោយសារតែមានគំនិតផ្ទុយពីគោលនយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ហើយលោកស្រី Davis ខកចិត្តនៅពេលដែលការគាំទ្រចំពោះអ៊ុយក្រែន ថយចុះ។
ឯកអគ្គរដ្ឋទូតស្តីទីអាមេរិកប្រចាំទីក្រុងកៀវ លោកស្រី Julie Davis នឹងចុះចេញពីតំណែង ហើយចូលនិវត្តន៍ ចំពេល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 02:56 PM, ចំនួនអ្នកអានៈ 32ដង
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក Jim Ye អនុប្រធានក្រុមហ៊ុន iSoftStone Information Technology (Grouspan) Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើគម្រោង Suspaner Aspanspan សម្រាប់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។
ការចូលជួបពិភាក្សានេះមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 02:49 PM, ចំនួនអ្នកអានៈ 26ដង
លោកស្រី Anika Wells រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអូស្ត្រាលី បានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហរនេះថា៖ «មនុស្សកាន់តែច្រើនឡើងកំពុងទទួលព័ត៌មានដោយផ្ទាល់ពី Facebook, TikTok និង Google ហើយយើងជឿជាក់ថា វាជារឿងយុត្តិធម៌ដែលបណ្តាញឌីជីថលខ្នាតធំទាំងនេះ ត្រូវរួមចំណែកដល់ការងារសារព័ត៌មានដ៏លំបាក ដែលបានជួយឱ្យមាតិការបស់ពួកគេកាន់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 02:46 PM, ចំនួនអ្នកអានៈ 8ដង
ព្រះមហាក្សត្រចក្រភពអង់គ្លេស ព្រះអង្គ Charles និងព្រះមហេសី Camilla បានយាងដល់សហរដ្ឋអាមេរិក ដើម្បីបំពេញព្រះទស្សនកិច្ចផ្លូវរដ្ឋ ដែលមានរយៈពេលសរុប៤ថ្ងៃ ស្របពេលដែលភាពរកាំរកូសនឹងគ្នាបានកើតមានឡើង រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលអង់គ្លេស។ លោក ត្រាំ បានរិះគន់ម្ដងហើយម្ដងទៀតលើ នាយករដ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 02:45 PM, ចំនួនអ្នកអានៈ 28ដង
លោក កែវ សុភ័ក្រ្ដ បានឱ្យដឹងថា ខ្ជាយខ្មៅ ឬ ប្រទាលថ្លើមឆ្កែ គឺជារុក្ខជាតិដែលនៅលើភ្នំគូលែនតាំងពីសម័យបុរាណ ហើយរុក្ខជាតិមួយបែបនេះ គឺជារុក្ខជាតិដែលយើងអាចយកទៅដាំនៅដីរាបបាន ប៉ុន្ដែមិនមានប្រសិទ្ធភាព ហើយមើមរបស់ ខ្ជាយខ្មៅ ដូចជា ខ្ញី បើនិយាយអំពីថ្នាំរបស់វាមានតិចតួចបំផុត ទាល់តែដាំរយៈកម្ពស់ចាប់ពី៤
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 02:39 PM, ចំនួនអ្នកអានៈ 26ដង
បឹងកេត និងព្រះខ័នរាជស្វាយរៀង ធ្លាប់បានជួបគ្នា ២លើករួចមកហើយ នៅក្នុងវគ្គ ៤ក្រុមចុងក្រោយ នៃពានរង្វាន់ក្នុងស្រុកដ៏ធំនេះ ក្នុងនោះកាលពីរដូវកាលឆ្នាំ២០២៣/២៤ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ៤-៣ (ជើងទី១ ឈ្នះ ៣-១ និងជើងទី២ ចាញ់ ១-២) គ្រាដែលនៅរដូវកាលឆ្នាំ២០២៤/២៥ ព្រះខ័នរាជស្វាយរៀង បន្ដទម្លាក់បឹងកេត ឡើងវគ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 02:25 PM, ចំនួនអ្នកអានៈ 8ដង
អ្នកនាំពាក្យម្នាក់នៃកងកម្លាំងការពារជនស៊ីវិលរបស់លីបង់បានប្រាប់ Reuters ថា ពីដំបូងឡើយ ក្រុមអ្នកជួយសង្រ្គោះ ៣នាក់បានជាប់នៅក្រោមគំនរអគារបែកបាក់ ដោយសារតែការវាយប្រហារតាម ផ្លូវអាកាសលើកទី២ របស់អ៉ីស្រាអែលលើទីក្រុង Majdal Zoun ហើយប៉ុន្មានម៉ោងក្រោយមកទើបអ្នកទាំង៣ ត្រូវបានបញ្ជាក់ថាបានស្លាប់។ យោធាលីបង់បានន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2026, 02:24 PM, ចំនួនអ្នកអានៈ 1ដង
តម្លៃប្រេងឆៅ Brent សម្រាប់ខែមិថុនា បានឡើងថ្លៃ ៥២សេន ដល់តម្លៃ ១១១.៧៨ដុល្លារក្នុងមួយបារ៉ែល នាព្រឹកថ្ងៃពុធនេះ។ រីឯតម្លៃប្រេងឆៅអាមេរិក West Texas Intermediate សម្រាប់ខែមិថុនា បានឡើងថ្លៃ ៥៧សេន ដល់តម្លៃ ១០០.៥០ដុល្លារក្នុងមួយបារ៉ែល។ វាគឺជាការបន្តកើនឡើងក្នុងរយៈពេល ៨ថ្ងៃមកហើយ។
តម្លៃប្រេងបានបន្តកើនឡើង ដោយសារមានរប
 ព័ត៌មានលម្អិត
|
|
|