រដ្ឋមន្ត្រី ហួត ហាក់ បង្ហាញយុទ្ធនាការសំខាន់ៗចំនួន៤ ក្នុងឆ្នាំ២០២៦ ដើម្បីជំរុញទេសចរណ៍កម្ពុជា
ចុះថ្ងៃទី: 01-04-2026, 01:30 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ពិធីនេះ បានធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍, លោក លោកស្រី បងប្អូន អ្នកសារព័ត៌មាន និង Influencer ទាំងអស់សរុបប្រមាណ ៣៥០នាក់។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយក្រោមប្រធានបទ «ស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោកដែលមានភាពមិនប្រាកដប្រជា និងប្រែប្រួលឆាប់រហ័ស» ក្នុងគោលបំណងផ្សព្វផ្សាយអំពី លទ្ធផលនៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០, ស្ថានភាពទេសចរណ៍កម្ពុជា ស្ថិតក្នុងកាលៈទេសៈប្រឈមខ្ពស់ និងយុទ្ធសាស្ត្រគន្លឹះក្រសួងទេសចរណ៍ ឆ្នាំ២០២៦ ព្រមទាំងយុទ្ធនាការសំខាន់ៗក្នុងឆ្នាំ២០២៦។ ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្ត្រី ហួត ហាក់ បានគូសរំលេចឡើងនូវយុទ្ធនាការសំខាន់ៗចំនួន៤ សម្រាប់ឆ្នាំ ២០២៦ ដែលក្រសួងទេសចរណ៍ បានដាក់ចេញរួមមាន៖ *ទី១៖ យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season) ពីខែឧសភា ដល់ ខែតុលា *ទី២៖ គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនរយៈពេល ៤ខែ ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ (ពោលគឺក្នុងអំឡុងពេលនៃរដូវកាលបៃតង) *ទី៣៖ យុទ្ធនាការរដូវកាលសាមគ្គីភាព (Solidarity Season) *ទី៤៖ ការជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយប្រព័ន្ធផ្សព្វផ្សាយបណ្តាញសារព័ត៌មានកម្ពុជា ក៏ដូចជាសារព័ត៌មានបរទេសនឹងពិតជាចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា ឱ្យបានកាន់តែទូលំទូលាយ ដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងខ្ពស់ជាងមុន និងរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង (Cambodia is a safe, warm, clean and green destination) ព្រមទាំងសំដៅបង្កើនទំនុកចិត្តពីភ្ញៀវទេសចរជាតិ និងពិសេសពីភ្ញៀវទេសចរអន្តរជាតិមកលេងកម្សាន្តនៅកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត។ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណជូនចំពោះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន, ថ្នាក់ដឹកនាំ, មន្ត្រី ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានរាជធានី ខេត្ត,ស្ថានីយ៍ទូរទស្សន៍, វិទ្យុ, លោក លោកស្រី បងប្អូនអ្នកសារព័ត៌ មាន, ព្រមទាំង Influencers ទាំងអស់ នាពេលកន្លងមក, ដែលបានចូលរួមចំណែកផ្សព្វផ្សាយវិស័យទេសចរណ៍ សក្តានុពលទេសចរណ៍នៅកម្ពុជា ព័ត៌មានវិជ្ជមាន ព័ត៌មានពិតត្រឹមត្រូវរបស់ប្រទេស កម្ពុជា និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលកើតមាននៅក្នុងវិស័យទេសចរណ៍ និយាយដោយឡែក, និងនិយាយជារួម សម្រាប់ព័ត៌មានពីព្រះរាជាណាចក្រកម្ពុជា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 29-04-2026, 05:33 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖វរសេនីយ៍ឯក អ៊ុយ ណារីន សកម្មភាពដ៏សប្បុរសនេះ គឺជាសក្ខីភាពនៃទឹកចិត្តសមរភូមិក្រោយ ដែលជានិច្ចកាលតែងតែនៅជាប់ជាមួយវីរកងទ័ពជួរមុខជានិច្ច ។ រាល់អំណោយ និងសម្ភារៈទាំងអស់កងពលនឹងនាំយកទៅចាត់ចែងប្រើប្រាស់ក្នុងអង្គភាព ជាពិសេសនឹងត្រូវនាំយកបន្តទៅចែកជូនវីរកងទ័ពជួរមុខដែលកំពុងឈរជើងការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 05:28 PM, ចំនួនអ្នកអានៈ​ 21ដង
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង ខណៈដែលតំបន់ឈូងសមុទ្រ (Gulf) កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ AI យ៉ាងសស្រាក់សស្រាំ។ លោក Gary Wojtaszek នាយកប្រតិបត្តិ ក្រុមហ៊ុន CyrusOne បានពន្យល់ថា ទោះបីជាតម្រូវការសេវាកម្មក្លោដ និង AI នៅក្នុងប្រទេសដូចជា អារ៉ាប៊ីសាអូឌីត និងសហព័ន្ធអារ៉ាប់រួម (UAE) មានការកើនឡើងខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 05:20 PM, ចំនួនអ្នកអានៈ​ 23ដង
ខេត្តបាត់ដំបង៖ ជាកិច្ចចាប់ផ្តើមនាឱកាសនោះ ជាមួយការស្វាគមន៍យ៉ាងកក់ក្ដៅ លោក សុខ លូ បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតពីស្ថានភាពភូមិសាស្រ្ត ប្រជារាស្រ្ត សេដ្ឋកិច្ច សក្ដានុពលនៃវិស័យកសិកម្ម ទេសចរណ៍ និងវប្បធម៌ដ៏សំបូរ នៃខេត្តបាត់ដំបង និងបានរំលេចពីសក្ដានុពលដ៏សំបូរបែបលើវិស័យកសិកម្ម ប៉ុន្តែការវិនិយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 05:15 PM, ចំនួនអ្នកអានៈ​ 27ដង
កាលពីខែធ្នូ ចុងឆ្នាំមុន អំឡុងពិធីចាប់ឆ្នោតចែកពូលសម្រាប់ព្រឹត្តិការណ៍ World Cuspan FIFA បានប្រគល់ពានរង្វាន់សន្តិភាពដំបូងបំផុតរបស់ខ្លួន ដល់លោក ត្រាំ សម្រាប់ «ការលើកកម្ពស់សន្តិភាពនិងសាមគ្គីភាពនៅជុំវិញពិភពលោក» ជាហេតុនាំឱ្យមានការរិះគន់ ចាប់តាំងពីពេលនោះមក។ ក្នុងសប្តាហ៍នេះ កីឡាករបាល់ទាត់អូស្រ្តាលី Jackso
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 05:13 PM, ចំនួនអ្នកអានៈ​ 16ដង
ទីក្រុងតូក្យូ៖ ពីទីក្រុងតូក្យូ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចសន្ទនានេះ លោកស្រីអភិបាលក្រុងតូក្យូ និងអភិបាល ឬតំណាងរាជធានី-ក្រុងនានា នៃបណ្តាប្រទេសអាស៊ាន បានធ្វើបទបង្ហាញ លើប្រធានបទស្តីពី «វិធានការទប់ទល់នឹងខ្យល់ព្យុះ ទឹកជំនន់ និ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 05:06 PM, ចំនួនអ្នកអានៈ​ 24ដង
ទោះបីជាមានការរឹតត្បិតលើការសុំច្បាប់ថ្មីក៏ដោយ ប៉ុន្តែក្រុមហ៊ុនធំៗដូចជា Pony.ai និង WeRide បានអះអាងថា ប្រតិបត្តិការដែលមានស្រាប់របស់ពួកគេនៅតាមទីក្រុងធំៗដូចជា ប៉េកាំង និងស៊ាងហៃ នៅតែដំណើរការជាធម្មតា។ តំណាងក្រុមហ៊ុន WeRide បានបញ្ជាក់ពីជំហររបស់ខ្លួនថា៖ «យើងគាំទ្រដល់កិច្ចខិតខំប្រព្រឹងប្រែងរបស់អាជ្ញាធរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 05:03 PM, ចំនួនអ្នកអានៈ​ 21ដង
ខេត្តព្រៃវែង៖លោកបានលើកឡើងបែបនេះខណៈលោកអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រៃវង និងសំណេះសំណាលជាមួយ មន្ត្រីរាជការនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្តព្រៃវង នាថ្ងៃទី២៩ ខែមេសា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 04:52 PM, ចំនួនអ្នកអានៈ​ 22ដង
កាសែតអាមេរិក Financial Times ដែលរាយការណ៍ដំបូងគេ បានលើកឡើងថាលោកស្រី Davis ចង់ចុះចេញ ដោយសារតែមានគំនិតផ្ទុយពីគោលនយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ហើយលោកស្រី Davis ខកចិត្តនៅពេលដែលការគាំទ្រចំពោះអ៊ុយក្រែន ថយចុះ។ ឯកអគ្គរដ្ឋទូតស្តីទីអាមេរិកប្រចាំទីក្រុងកៀវ លោកស្រី Julie Davis នឹងចុះចេញពីតំណែង ហើយចូលនិវត្តន៍ ចំពេល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 02:56 PM, ចំនួនអ្នកអានៈ​ 37ដង
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក Jim Ye អនុប្រធានក្រុមហ៊ុន iSoftStone Information Technology (Grouspan) Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើគម្រោង Suspaner Aspanspan សម្រាប់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។ ការចូលជួបពិភាក្សានេះមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 02:49 PM, ចំនួនអ្នកអានៈ​ 26ដង
លោកស្រី Anika Wells រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអូស្ត្រាលី បានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហរនេះថា៖ «មនុស្សកាន់តែច្រើនឡើងកំពុងទទួលព័ត៌មានដោយផ្ទាល់ពី Facebook, TikTok និង Google ហើយយើងជឿជាក់ថា វាជារឿងយុត្តិធម៌ដែលបណ្តាញឌីជីថលខ្នាតធំទាំងនេះ ត្រូវរួមចំណែកដល់ការងារសារព័ត៌មានដ៏លំបាក ដែលបានជួយឱ្យមាតិការបស់ពួកគេកាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 02:46 PM, ចំនួនអ្នកអានៈ​ 9ដង
ព្រះមហាក្សត្រចក្រភពអង់គ្លេស ព្រះអង្គ Charles និងព្រះមហេសី Camilla បានយាងដល់សហរដ្ឋអាមេរិក ដើម្បីបំពេញព្រះទស្សនកិច្ចផ្លូវរដ្ឋ ដែលមានរយៈពេលសរុប៤ថ្ងៃ ស្របពេលដែលភាពរកាំរកូសនឹងគ្នាបានកើតមានឡើង រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលអង់គ្លេស។ លោក ត្រាំ បានរិះគន់ម្ដងហើយម្ដងទៀតលើ នាយករដ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 02:45 PM, ចំនួនអ្នកអានៈ​ 29ដង
លោក កែវ សុភ័ក្រ្ដ បានឱ្យដឹងថា ខ្ជាយខ្មៅ ឬ ប្រទាលថ្លើមឆ្កែ គឺជារុក្ខជាតិដែលនៅលើភ្នំគូលែនតាំងពីសម័យបុរាណ ហើយរុក្ខជាតិមួយបែបនេះ គឺជារុក្ខជាតិដែលយើងអាចយកទៅដាំនៅដីរាបបាន ប៉ុន្ដែមិនមានប្រសិទ្ធភាព ហើយមើមរបស់ ខ្ជាយខ្មៅ ដូចជា ខ្ញី បើនិយាយអំពីថ្នាំរបស់វាមានតិចតួចបំផុត ទាល់តែដាំរយៈកម្ពស់ចាប់ពី៤
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 02:39 PM, ចំនួនអ្នកអានៈ​ 27ដង
បឹងកេត និងព្រះខ័នរាជស្វាយរៀង ធ្លាប់បានជួបគ្នា ២លើករួចមកហើយ នៅក្នុងវគ្គ ៤ក្រុមចុងក្រោយ នៃពានរង្វាន់ក្នុងស្រុកដ៏ធំនេះ ក្នុងនោះកាលពីរដូវកាលឆ្នាំ២០២៣/២៤ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ៤-៣ (ជើងទី១ ឈ្នះ ៣-១ និងជើងទី២ ចាញ់ ១-២) គ្រាដែលនៅរដូវកាលឆ្នាំ២០២៤/២៥ ព្រះខ័នរាជស្វាយរៀង បន្ដទម្លាក់បឹងកេត ឡើងវគ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 02:25 PM, ចំនួនអ្នកអានៈ​ 8ដង
អ្នកនាំពាក្យម្នាក់នៃកងកម្លាំងការពារជនស៊ីវិលរបស់លីបង់បានប្រាប់ Reuters ថា ពីដំបូងឡើយ ក្រុមអ្នកជួយសង្រ្គោះ ៣នាក់បានជាប់នៅក្រោមគំនរអគារបែកបាក់ ដោយសារតែការវាយប្រហារតាម ផ្លូវអាកាសលើកទី២ របស់អ៉ីស្រាអែលលើទីក្រុង Majdal Zoun ហើយប៉ុន្មានម៉ោងក្រោយមកទើបអ្នកទាំង៣ ត្រូវបានបញ្ជាក់ថាបានស្លាប់។ យោធាលីបង់បានន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2026, 02:24 PM, ចំនួនអ្នកអានៈ​ 1ដង
តម្លៃប្រេងឆៅ Brent សម្រាប់ខែមិថុនា បានឡើងថ្លៃ ៥២សេន ដល់តម្លៃ ១១១.៧៨ដុល្លារក្នុងមួយបារ៉ែល នាព្រឹកថ្ងៃពុធនេះ។ រីឯតម្លៃប្រេងឆៅអាមេរិក West Texas Intermediate សម្រាប់ខែមិថុនា បានឡើងថ្លៃ ៥៧សេន ដល់តម្លៃ ១០០.៥០ដុល្លារក្នុងមួយបារ៉ែល។ វាគឺជាការបន្តកើនឡើងក្នុងរយៈពេល ៨ថ្ងៃមកហើយ។ តម្លៃប្រេងបានបន្តកើនឡើង ដោយសារមានរប
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 806 នាក់
ម្សិលមិញ : 757 នាក់
សរុបទាំងអស់ : 11323877 នាក់