កម្ពុជាគ្រោងរៀបចំកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០២៦ នៅចុងឆ្នាំនេះ ជាមួយវេទិកាប្រចាំតំបន់នៅអាស៊ីអាគ្នេយ៍
ចុះថ្ងៃទី: 13-03-2026, 11:14 AM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖នេះជាឆ្នាំទី៦ហើយ ដែលក្រុមហ៊ុន Realestate.com.kh ប្រកាសរៀបចំកម្មវិធី ពានរង្វាន់អចលនទ្រព្យកម្ពុជានេះឡើងរួមជាមួយកម្មវិធីពិសាភោជនាហារពេលល្ងាច។ កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាធ្វើឡើងក្នុងគោលបំណងទទួលស្គាល់នូវសមិទ្ធផលនៅទូទាំងវិស័យអចលនទ្រព្យក្នុងប្រទេស ដោយការបើកទទួលការចុះឈ្មោះចូលរួមពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍ ស្ថាបត្យករ ភ្នាក់ងារអចលនទ្រព្យ និងអ្នកជំនាញក្នុងវិស័យនេះ ដែលបានផ្តល់ជូននូវសមិទ្ធផលជាច្រើនប្រកបដោយគុណភាពខ្ពស់ និងចូលរួមអភិវឌ្ឍទីផ្សារឱ្យកាន់តែប្រសើរឡើងផងដែរ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ កម្មវិធីពានរង្វាន់នេះបានសាទរទៅដល់ក្រុមហ៊ុន និងគម្រោងអភិវឌ្ឍន៍ជាច្រើននៅក្នុងប្រទេស ដែលក្នុងនោះអតីតម្ចាស់ជ័យលាភីរួមមានអ្នកអភិវឌ្ឍន៍គម្រោងធំៗដូចជា៖ Time Square Cambodia, OCIC, និង Le Condé ជាដើម។ កម្ពុជា គ្រោងរៀបចំកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០២៦ នៅខែតុលា ឆ្នាំ ២០២៦ ខាងមុខនេះ ដើម្បីផ្តល់នូវសក្ខីកម្មនៃការទទួលស្គាល់ចំពោះបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងអចលនទ្រព្យ និងអ្នកជំនាញឆ្នើម ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងអនាគតនៃវិស័យអចលនទ្រព្យនៅកម្ពុជា ស្របពេលដែលវិស័យនេះកំពុងមានការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័ស។ បើតាមការប្រកាសរបស់ Realestate.com.kh នៅថ្ងៃទី១២ ខែមីនាឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ឆ្នាំនេះ គឺជាការឈានជើងចូលទៅក្នុងដំណាក់កាលថ្មីដ៏សំខាន់បំផុតមួយ ដោយកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា នឹងត្រូវបានដាក់បញ្ចូលជាផ្នែកមួយនៃ វេទិកាពានរង្វាន់អចលនទ្រព្យប្រចាំអាស៊ីអាគ្នេយ៍ (Southeast Asia Real Estate Awards platform) ដែលដឹកនាំដោយក្រុមហ៊ុនឈានមុខគេក្នុងតំបន់គឺ Dot Property និង Lamudi ដែលជាការរួមបញ្ចូលគ្នានូវកម្មវិធីពានរង្វាន់អចលនទ្រព្យលេចធ្លោបំផុតនៅក្នុងតំបន់។ តាមរយៈការចូលរួមជាមួយវេទិកាពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍នេះ កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាបានបោះជំហានយ៉ាងសំខាន់ទៅកាន់ឆាកក្នុងតំបន់។ ការផ្លាស់ប្តូរនេះតំណាងឱ្យសមិទ្ធផលដ៏អស្ចារ្យសម្រាប់វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា ក្នុងការជួយពង្រីកសក្ដានុពល និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ព្រមទាំងគម្រោងក្នុងស្រុកឱ្យកាន់តែល្បីល្បាញ ព្រមទាំងផ្តល់ឱកាសឱ្យម្ចាស់ជ័យលាភីទទួលបានការផ្សព្វផ្សាយ និងការទទួលស្គាល់កាន់តែទូលំទូលាយនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ម្ចាស់ជ័យលាភីថ្នាក់ជាតិពីកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា នឹងបន្តទៅចូលរួមប្រកួតប្រជែងនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍ (Southeast Asia Real Estate Awards Grand Final) ដែលជាកម្មវិធីដែលក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងឆ្នើមៗមកពីទូទាំងតំបន់នឹងចូលរួម។ការរួមបញ្ចូលមួយនេះគឺជាផ្លូវដើរដ៏សំខាន់មួយសម្រាប់វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុន Megakim World Corp ដែលជាម្ចាស់អភិវឌ្ឍន៍គម្រោងខុនដូ Time Square បានឈ្នះពានរង្វាន់ «ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូល្អបំផុតដែលមានតម្លៃសមរម្យប្រចាំឆ្នាំ ២០២៥» នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍ ដោយបានយកឈ្នះលើក្រុមហ៊ុនអភិវឌ្ឍន៍មកពីទីផ្សារធំៗក្នុងតំបន់ រួមមានប្រទេសថៃ វៀតណាម និងហ្វីលីពីនផងដែរ។ សមិទ្ធផលនេះបានបង្ហាញថា កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា គឺជាចំណុចដ៏សំខាន់មួយក្នុងការជម្រុញអោយក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក កាន់តែទទួលបានការទទួលស្គាល់នៅលើឆាកអាស៊ីអាគ្នេយ៍ឱ្យកាន់តែទូលំទូលាយ។ ក្រុមហ៊ុន Dot Property និង Lamudi ប្រតិបត្តិការរួមគ្នាក្រោមឈ្មោះ SEA Connect ដែលជាប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាអចលនទ្រព្យ (Proptech) ធំជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាវេទិកាអចលនទ្រព្យឌីជីថលដែលមានឥទ្ធិពលផងដែរ។ នៅក្នុងទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុន Realestate.com.kh គឺជាតំណាងដ៏សំខាន់របស់សម័្ពន្ធក្រុមហ៊ុននេះ ក្នុងបេសកកម្មផ្សារភ្ជាប់ក្រុមហ៊ុនអភិវឌ្ឍន៍ ទៅកាន់ទាំងអតិថិជន និងអ្នកវិនិយោគនៅក្នុងស្រុក និងអន្តរជាតិ ដែលកំពុងស្វែងរកឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យ។ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ វេទិកានានារបស់សម័្ពន្ធ SEA Connect បានទាក់ទាញអ្នកស្វែងរកអចលនទ្រព្យជាង ១០០ លាននាក់ក្នុងមួយឆ្នាំៗ និងទទួលបានការសាកសួរព័ត៌មានពីសំណាក់អ្នកទិញ និងអ្នកវិនិយោគសកម្មជាង ២ លានដងជារៀងរាល់ឆ្នាំ។ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍វិញ ការឈ្នះពានរង្វាន់នេះ គឺជាឱកាសដ៏ល្អមួយក្នុងការផ្សព្វផ្សាយគម្រោងរបស់ខ្លួន ឱ្យកាន់តែមានភាពល្បីល្បាញទៅកាន់អតិថិជន និងអ្នកវិនិយោគទាំងក្នុងប្រទេស និងក្នុងតំបន់។ លោក Tom O’Sullivan នាយកប្រតិបត្តិរនៃក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា កម្មវិធីនេះផ្តល់នូវវេទិកាដ៏សំខាន់មួយក្នុងការទទួលស្គាល់នូវសមិទ្ធផលនានារបស់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា «វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបានបន្តវិវត្តយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្រុមហ៊ុនអភិវឌ្ឍន៍បានដាក់ចេញនូវគម្រោងលំនៅឋាន និងពាណិជ្ជកម្មជាច្រើន ប្រកបដោយនវានុវត្តន៍ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសក្តានុពលនានា។ តាមរយៈកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា។ក្រុមហ៊ុនយើងមានមោទនភាពក្នុងការផ្តល់ការទទួលស្គាល់ទៅដល់ក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងជាច្រើនដែលកំពុងតែកំណត់ទិសដៅអនាគតនៃទីផ្សារអចលនទ្រព្យកម្ពុជា ព្រមទាំងផ្សារភ្ជាប់ពួកគេទៅកាន់វេទិកាពានរង្វាន់អចលនទ្រព្យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ»។ កម្មវិធីឆ្នាំ២០២៦ នេះបានណែនាំនូវក្របខណ្ឌវាយតម្លៃដែលកាន់តែមានតម្លាភាពជាងមុនទៅទៀត ដើម្បីធានាថាការផ្តល់ការទទួលស្គាល់នេះ ពិតជាឆ្លុះបញ្ចាំងពីសមិទ្ធផលពិតប្រាកដនៅក្នុងវិស័យ។ រាល់បេក្ខភាពដែលដាក់ពាក្យ នឹងត្រូវវាយតម្លៃតាមរយៈដំណើរការកាត់សេចក្តីដែលមានរចនាសម្ព័ន្ធ ការរួមបញ្ចូលគ្នារវាងជំនាញបច្ចេកទេស និងលក្ខណៈវិនិច្ឆ័យវាយតម្លៃយ៉ាងច្បាស់លាស់ ព្រមទាំងមានការគាំទ្រពីទីប្រឹក្សាពានរង្វាន់ដែលមានបទពិសោធន៍ និងអ្នកជំនាញក្នុងវិស័យនេះច្បាស់លាស់ផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-06-2026, 11:20 AM, ចំនួនអ្នកអានៈ​ 30ដង
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ មន្ត្រីជាន់ខ្ពស់ម្នាក់នៃវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថាមានតែភាគីម្ខាងគត់ គឺរុស្ស៉ីដែលបានបន្តប្ដេជ្ញាចិត្តចំពោះការយោគយល់គ្នា ខណៈភាគីម្ខាងទៀត គឺសហរដ្ឋអាមេរិកបានបរាជ័យក្នុងការអនុវត្តតាម។ កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 11:20 AM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្មនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសរបស់​ក្រសួង​​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហៅកាត់ថា «ក្រសួងឧស្សាហកម្ម» ស្តី​ពី​ការផ្តល់វិញ្ញាបនបត្រលក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃប្រតិបត្តិការឧបករណ៍ គ្រឿងម៉ាស៊ីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 11:14 AM, ចំនួនអ្នកអានៈ​ 11ដង
នៅក្នុងយុទ្ធនាការប្រកួតពានរង្វាន់ប្រចាំតំបន់ ២ឆ្នាំម្ដងនេះដែរ ឆ្នាំនេះក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ដែលឡើងមកពីវគ្គជម្រុះ គ្រាដែលពូល B មាន ៥ក្រុមដូចគ្នា គឺមានក្រុមជម្រើសជាតិម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងថៃ។ សហព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 11:02 AM, ចំនួនអ្នកអានៈ​ 16ដង
ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុបហៅកាត់ថា EASA បានបង្គាប់ឱ្យមានការត្រួតពិនិត្យជាបន្ទាន់ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ធ្វើការត្រួតពិនិត្យលើផ្នែកស្លាបនៃយន្ដហោះ A380 ដែលមានបញ្ហា បន្ទាប់ពីក្រុមអ្នកត្រួតពិនិត្យរកឃើញស្នាមប្រេះអំឡុងការត្រួតពិនិត្យថែទាំជាប្រចាំ។ ក្នុងចំណោមយន្ដហោះ A380
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:13 AM, ចំនួនអ្នកអានៈ​ 34ដង
ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចសាជាថ្មីកាលពី ៥ឆ្នាំមុន EU មិនដែលទទួលស្គាល់រដ្ឋាភិបាលនេះជាផ្លូវការឡើយ។ ទោះជាយ៉ាងណា EU បញ្ជាក់ថា ការជួបពិភាក្សាកម្រិតបច្ចេកទេសជាមួយ «អាជ្ញាធរជាក់ស្តែង» របស់អាហ្វហ្គានីស្ថាន គឺជារឿងចាំបាច់ ដើម្បីអាចបណ្តេញជនចំណាកស្រុកដែលប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កការគំរា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:09 AM, ចំនួនអ្នកអានៈ​ 51ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាលោក គីម ជុងអ៊ុន ធ្វើការប្រកាសខាងលើនៅឯពិធីសម្ពោធដាក់ឱ្យប្រើនាវាពិឃាដពហុមុខងារ Choe Hyon ធ្វើឡើងនៅកំពង់ផែ Namspanho។ តាមលោក គីម កូរ៉េខាងជើងមានគម្រោងដាក់ឱ្យប្រើនាវាពិឃាដទម្ងន់ ៥០០០តោនមួយគ្រឿងផ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:06 AM, ចំនួនអ្នកអានៈ​ 41ដង
ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៥០ ទល់ ៤៨សំឡេងជំទាស់ ដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់ War Powers Resolution ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ឬរដ្ឋសភាអាមេរិកកាលពីដើមខែមិថុនានេះ។ ការបោះឆ្នោតអនុម័តនេះបានឆ្លុះបញ្ចាំងពីការកើនឡើងការព្រួយបារម្ភនៅក្នុងចំណោមសមាជិកតំណាងរាស្ត្រនៃគណបក្សស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 08:26 PM, ចំនួនអ្នកអានៈ​ 35ដង
ប្រទេសឡាវ៖ ក្នុងជំនួបនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំការ​ផ្តាំ​ផ្ញើសួរសុខទុក្ខដ៏កក់ក្តៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់លោកនាយករដ្ឋមន្ត្រីឡាវ។ ក្នុងក្របខណ្ឌដំណើរទស្សនកិច្ចផ្លូវការ​នៅប្រទេសឡាវ លោក ឌិត ទីណា រដ្ឋមន្ត្រី​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 08:21 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្តេចពិជ័យ សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាល។ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន សម្តេចអគ្គមហាសេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:15 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត បានបន្តចូលរួមគាំទ្រទិសដៅអាទិភាពជាតិរបស់កម្ពុជា រួមមានយុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រសុខាភិបាល និងក្របខណ្ឌពង្រឹងសេវាសុខភាពបឋម ព្រមទាំងបានរួមចំណែកក្នុងការឆ្លើយតបជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រសំខាន់ៗ។ លោកសាស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:07 PM, ចំនួនអ្នកអានៈ​ 36ដង
បន្ទាយមានជ័យ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:02 PM, ចំនួនអ្នកអានៈ​ 36ដង
លោក Anutin បានប្រាប់ថា អំឡុងរយៈពេល៩ខែ ប៉ូលិសថៃបានចាប់ខ្លួនជនឆបោកអនឡាញចំនួន ២៩ ២៣៣នាក់ និងមេខ្លោងប្រហែល៧០នាក់ ហើយរឹបអូសទ្រព្យសម្បត្តិនិងលុយ ដែលពាក់ព័ន្ធប្រតិបត្តិការឆបោក គិតជាទឹកប្រាក់សរុបស្មើ ២៤ពាន់លានបាត។ លោកបានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបង្រ្កាបនិងបោសសំអាតបណ្តាញឆបោកអនឡាញ គឺជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:59 PM, ចំនួនអ្នកអានៈ​ 38ដង
ប្រេងម៉ាស៊ូត ដែលដាក់លក់ក្នុងរដ្ឋភាគខាងកើត Sabah និងរដ្ឋ Sarawak ជាតម្លៃឧបត្ថម្ភធន គឺ២,១៥រីងហ្គីត ក្នុងមួយលីត្រ។ រីឯនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច តម្លៃ ៤,៣៧រីងហ្គីត។ ក្រោមគោលការណ៍ថ្មី ពលរដ្ឋម៉ាឡេស៉ីនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច នឹងត្រូវចំណាយតិចជាងមុនពាក់កណ្តាល។ ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:55 PM, ចំនួនអ្នកអានៈ​ 59ដង
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរនោះលោក កូ សុខទីឆវីទ្ធ បានឱ្យដឹងថា ការប្រកួតដ៏អស្ចារ្យនេះ គឺជាមោទនភាពណាស់ដែលប្រដាល់គុនខ្មែរកំពុងតែលេចមុខមាត់នៅលើឆាកអន្តរជាតិ ហើយភាពល្បីល្បាញ នេះបានបង្ហាញពីអរិយធម៌ និងវប្បធម៌ដ៏ចំណាស់នៃកម្ពុជា ទៅកាន់ពិភពលោក។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:47 PM, ចំនួនអ្នកអានៈ​ 31ដង
អារ៉ាប៊ីសាអ៊ូឌីតបានផ្ដល់ជំនួយដល់ជនភៀសខ្លួន និងសហគមន៍ជនភៀសខ្លួនរហូតដល់ ទៅ ២៣,៧៦១ពាន់លានដុល្លារ ខណៈដែលកម្មវិធីមនុស្សធម៌នៅតែបន្តនៅទូទាំងប្រទេសលើសាកលលោក។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ARAB News នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតរាយការណ៍នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។ មជ្ឈមណ្ឌលជំនួយ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 548 នាក់
ម្សិលមិញ : 1656 នាក់
សរុបទាំងអស់ : 11373450 នាក់