| កម្លាំងកងទ័ពឈរជើងនៅបឹងទន្លេសាប បន្តសហការជាមួយអង្គភាពពាក់ព័ន្ធ បន្តចុះបង្ក្រាបបទល្មើសនេសាទយ៉ាងក្ដៅគគុកក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង |
|
| ចុះថ្ងៃទី: 21-11-2026, 06:20 PM, ចំនួនអ្នកអានៈ 2ដង |
|
|
ខេត្តកំពង់ឆ្នាំង៖ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានជំរុញឱ្យមានការអភិរក្សត្រីមេពូជ វារីសត្វកម្រដែលប្រឈមនឹងការផុតពូជ និងការពង្រឹងការគ្រប់គ្រងតំបន់អភិរក្សជលផល សហគមន៍នេសាទ ព្រមទាំងការការពារ និងដាំស្ដារព្រៃលិចទឹកឡើងវិញ ដែលជាជម្រកដ៏សំខាន់សម្រាប់ត្រីពងកូន និងលូតលាស់ សំដៅធានាបាននូវនិរន្តរភាពធនធានជលផល និងសន្តិសុខស្បៀងយូរអង្វែង។
បច្ចុប្បន្ន គេសង្កេតឃើញថា ការកើនឡើងនៃពូជមច្ឆាជាតិក្នុងបឹងទន្លេសាប គឺជាលទ្ធផលវិជ្ជមានដែលកើតចេញពីការចាត់វិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ព្រមទាំងការហាមឃាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលមានលក្ខណៈបំផ្លាញធ្ងន់ធ្ងរ ដូចជា ឧបករណ៍ឆក់ និងស្បៃមុងជាដើម។
ដោយឡែក ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង គេក៏សង្កេតឃើញប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងនៃទិន្នផលនេសាទជាលក្ខណៈគ្រួសារ គឺជាសញ្ញាណវិជ្ជមានយ៉ាងច្បាស់មួយដែលកើតចេញពីប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបការនេសាទដោយប្រើឧបករណ៍ខុសច្បាប់កន្លងមក។
កាលពីមុន នៅពេលមានបទល្មើសទ្រង់ទ្រាយធំ ត្រីភាគច្រើនត្រូវបានក្រុមអ្នកនេសាទខុសច្បាប់ប្រមូលយកអស់ ប៉ុន្តែនៅពេលបទល្មើសទាំងនោះត្រូវបានទប់ស្កាត់ ប្រជានេសាទជាលក្ខណៈគ្រួសារដែលប្រើឧបករណ៍ ប្រពៃណីស្របច្បាប់ ដូចជា៖ មង សំណាញ់ លប បង្កៃ និងឧបករណ៍នេសាទជាលក្ខណៈគ្រួសារផ្សេងទៀត ធ្វើឱ្យពលរដ្ឋមានឱកាសរកត្រីបានច្រើនជាងមុន។
ការលុបបំបាត់ និងបង្ក្រាបឧបករណ៍ខុសច្បាប់ធំៗ ដូចជា ការឆក់ ការដាក់របាំងស្បៃមុងក្រឡាញឹកវែងៗរាប់រយម៉ែត្រ និងការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ផ្សេងៗទៀត បានកាត់បន្ថយការប្រមូលផលត្រីហួសប្រមាណ និងមិនរើសមុខ ធ្វើឱ្យកូនត្រី និងត្រីមេពូជមានឱកាសរស់រាន រីកលូតលាស់ និងបន្តពូជបានយ៉ាងឆាប់រហ័ស។
នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានកងកម្លាំងយោធាឈរជើងក្នុងបឹងទន្លេសាប បានសហការជាមួយអង្គភាពពាក់ព័ន្ធ ពិសេសគឺសហការជាមួយមន្ត្រីជំនាញរដ្ឋបាលជលផល បានចុះធ្វើសកម្មភាពស្ទើរជារៀងរាល់ថ្ងៃ និងគ្រប់ច្រកល្ហក ដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសនេសាទដែលបានកើតមានគ្រប់រូបភាពផងដែរ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ី រស្មីចន្នី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សហការជាមួយខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង បានចុះធ្វើការបង្ក្រាបបទល្មើសនេសាទ ការដាក់របាំងភ្ជិតព្រែកមួយកន្លែង នៅចំណុចព្រែកកំពង់ប្រាសាទ ស្ថិតក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះ លោកវរសេនីយ៍ឯក ប៊ី រស្មីចន្នី ដែលបានដឹកនាំការបង្ក្រាប បានឱ្យដឹងថា ជាលទ្ធផលក្នុងការបង្ក្រាបជាក់ស្ដែង កម្លាំងចម្រុះកម្ទេចរបាំងភ្ជិតព្រែកបានចំនួន ៥ ទីតាំង មាន ៨ ឡុក ប្រវែង ១.៧២០ ម៉ែត្រ ចាក់កូនត្រីចម្រុះព្រលែងចូលទៅក្នុងបឹងធម្មជាតិវិញចំនួន ៥០ គីឡូក្រាម ធ្វើការអប់រំប្រជាពលរដ្ឋមិនឱ្យប្រព្រឹត្តបទល្មើសនេសាទក្នុងបឹងទន្លេសាបជាបន្តទៀតបានចំនួន ៤នាក់ផងដែរ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង ជានាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការដឹកនាំការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប បានបង្ហាញការផ្ដាច់ញាចិត្តយ៉ាងមុតមាំថា ទោះបីកងទ័ពជាប់ដៃការពារបូរណភាពទឹកដីពីការឈ្លានពានយ៉ាងណាក្ដី ក៏នៅតែប្រកាន់ជំហរ «ដៃម្ខាងការពារទឹកដី និងដៃម្ខាងបន្តការពារធនធានធម្មជាតិលើផ្ទៃបឹងទន្លេសាប»។
លោកបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កម្លាំងកងទ័ពនឹងបន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ ដូចជា ការឆក់ត្រី ការដាក់របាំងស្បៃមុង លបណរ៉ាវក្នុងតំបន់ព្រៃលិចទឹក និងការជួញដូរធនធានជលផល ខុសច្បាប់ ជារៀងរាល់ថ្ងៃដោយពុំមានការលើកលែងឡើយ ដើម្បីធានាការពារធនធានធម្មជាតិ និងជីវៈចម្រុះដែលជាប្រភពមច្ឆាជាតិដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ លោកក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមសហការដោយរាយការណ៍ពីករណីការនេសាទដោយខុសច្បាប់ ដល់មន្ត្រីជំនាញ ឬកងទ័ពដែលឈរជើងនៅក្នុងបឹងទន្លេសាបក្បែរលំនៅឋាន របស់បងប្អូនដោយកុំមានការបារម្ភឡើយ៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 21-11-2026, 06:20 PM, ចំនួនអ្នកអានៈ 1ដង
ខេត្តកំពង់ឆ្នាំង៖ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានជំរុញឱ្យមានការអភិរក្សត្រីមេពូជ វារីសត្វកម្រដែលប្រឈមនឹងការផុតពូជ និងការពង្រឹងការគ្រប់គ្រងតំបន់អភិរក្សជលផល សហគមន៍នេសាទ ព្រមទាំងការការពារ និងដាំស្ដារព្រៃលិចទឹកឡើងវិញ ដែលជាជម្រកដ៏សំខាន់សម្រាប់ត្រីពងកូន និងលូតលាស់ សំដៅធានាបាននូវនិរន្តរភá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 05:34 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖លោក ម៉ែន ភក្ដី បានលើកឡើងថា ធនាគារជាតិនៃកម្ពុជាមានតួនាទី ក្នុងការពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីធានាថា ការផ្ដល់សេវាហិរញ្ញវត្ថុប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងការគោរពសិទ្ធិអតិថិជន។
លោក ម៉ែន ភក្ដី អគ្áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 05:24 PM, ចំនួនអ្នកអានៈ 14ដង
Microsoft To Do មានដើមកំណើតពីកម្មវិធី Wunderlist ដែលក្រុមហ៊ុន Microsoft បានទិញយកនៅឆ្នាំ២០១៥ មុនពេលប្តូរឈ្មោះទៅជា Microsoft To Do នៅឆ្នាំ២០១៧។ ទោះជាយ៉ាងណា ការផ្លាស់ប្តូរទៅប្រើ Planner កំពុងបង្កក្តីបារម្ភដល់អ្នកប្រើប្រាស់ ព្រោះ Microsoft មិនទាន់អាចផ្ទេរកិច្ចការពីកម្មវិធីចាស់ទៅកម្មវិធីថ្មីដោយផ្ទាល់បានទេ។ ក្រុមហ៊ុនគ្រោងផ្តល់ជម្រើá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 05:18 PM, ចំនួនអ្នកអានៈ 24ដង
(ប៉េកាំង)៖ ពិធីប្រគល់ពានរង្វាន់ Orchid លើកទី ៣ បានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួមជាអធិបតី និងថáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 05:10 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ទិវាសហគ្រិនភាពកម្ពុជា គឺជាការប្រារព្ធ សប្តាហ៍សហគ្រិនភាពសកល (Global Entrespanreneurshispan Week) នៅកម្ពុជា ដែល YEAC និង GEN Cambodia ជាម្ចាស់ផ្ទះផ្លូវការ តាំងពីឆ្នាំ២០១៣មក។ ក្នុងរយៈពេល ១៤ឆ្នាំ ទិវានេះបានប្រមូលផ្តុំអ្នកចូលរួមសរុបជាង ១២,៧៥០នាក់ មកពីវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍ យុវជន និងសាកលវិទ្យាល័យ ហើយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 05:03 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖យោងតាមការរៀបរាប់របស់លោក ជា លីសែ បានឱ្យដឹងថា ជនសង្ស័យបានប្រើរូបភាពលួងលោមធ្វើជាកូនធម៌ និងបងធម៌ ជាមួយម្តាយ និងបងស្រីរបស់លោក រហូតធ្វើឱ្យមានការទុកចិត្ត រួចស្នើឱ្យជួយធានាខ្ចីបុលប្រាក់ពីគេយកមកឱ្យខ្លួន។ ទង្វើនេះបានបន្សល់ទុកនូវទម្ងន់បំណុលយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យក្រុមគ្រួសារáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 02:09 PM, ចំនួនអ្នកអានៈ 29ដង
ក្រុមហ៊ុន Rockstar Games ដែលជាអ្នកអភិវឌ្ឍហ្គេមនេះ បានឱ្យដឹងថា GTA VI មានការកុម្ម៉ង់ទិញទុកមុន (Pre-Order) ចំនួន ៣២,៥ លានច្បាប់ មុនពេលចេញលក់ជាផ្លូវការ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺការផលិតហ្គេមនេះបានចំណាយពេលជាង ៨ ឆ្នាំ ហើយបើរាប់ចាប់ពីដំណាក់កាលស្រាវជ្រាវ និងរៀបចំគម្រោងដំបូងក្នុងឆ្នាំ២០១៥ រហូតដល់ថ្ងៃចេញលក់ គឺមáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 02:06 PM, ចំនួនអ្នកអានៈ 40ដង
ក្រុមបាតុករបានចេញធ្វើបាតុកម្មតាមដងផ្លូវក្នុងទីក្រុងនានា ចាប់ពីតាំងប្រទេសអ៉ីតាលី អាល្លឺម៉ង់ ស្វ៉ីស រហូតដល់ព្រីតថេន (ចក្រភពអង់គ្លេស)។ មនុស្សជាច្រើន បានកាន់បដាដែលមានសរសេរថា «តស៊ូដើម្បីអនាគតរបស់យើង» និងដុតរូបតំណាងរថក្រោះដែលធ្វើពីក្រដាសកាតុង។ ការប្រមូលផ្តុំតវ៉ាទាំងនេះ ត្រូវបានរៀបចំឡើងសហáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 02:03 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចបានអញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» រៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 01:54 PM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុញ្ញាតទទួលជួបជាមួយក្រុមហ៊ុន CANCAP Global Co., Ltd. និងគណៈប្រតិភូវិនិយោគកាណាដា ដើម្បីផ្លាស់ប្តូរទស្សនៈអំពីតំបន់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងសហគ្រិន កាណាដា និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 11:53 AM, ចំនួនអ្នកអានៈ 39ដង
ខេត្តកណ្ដាល៖ តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង ប្រធានក្រុម បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុប្រធានទី១ព្រឹទ្ធសភា និងបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ជូនប្រជាពលរដ្ឋ ព្រមទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 11:45 AM, ចំនួនអ្នកអានៈ 35ដង
ខេត្តកំពង់ស្ពឺ៖ ក្រុមការងារបានរកឃើញមានការរៀបចំហេដ្ឋរចនាសម្ព័ន្ធគ្រប់គ្រងបរិស្ថានស្របតាមការតម្រូវនៃក្រមបរិស្ថាន និងធនធានធម្មជាតិ បញ្ហាក្លិនភាយពីរោងចក្រមានតិចតួច ប៉ុន្តែក្នុងកម្រិតស្តង់ដា។ ដើម្បីពង្រឹងការគ្រប់គ្រងបរិស្ថាន ឱ្យបានល្អនឹងស្របតាមសេចក្តីសម្រេចរបស់ក្រសួង ដែលធ្លាប់ចេញបញáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 11:24 AM, ចំនួនអ្នកអានៈ 24ដង
ការតវ៉ាខាងលើនេះ រៀបចំឡើងដោយក្រុមនិស្សិត និងយុវជន ក្នុងគោលបំណងទាមទារចង់ឱ្យមានកំណែទម្រង់វិស័យអប់រំ ការផ្តល់ឱកាសស្មើៗគ្នា និងការបង្កើនការចូលរួមរបស់យុវជននិងសិស្សនិស្សិត ក្នុងដំណើរការសម្រេចចិត្តនានា។ ពួកគេក៏បានលើកឡើងពីក្តីបារម្ភទូលំទូលាយផ្សេងទៀត ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ច សិទ្ធិការងារ ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 11:08 AM, ចំនួនអ្នកអានៈ 29ដង
យោងតាមទិន្នន័យទីផ្សារដែលត្រូវបានរាយការណ៍នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ តម្លៃមូលធនទីផ្សាររបស់ NVIDIA បានធ្លាក់ចុះពីប្រមាណ ៤.១៩ ទ្រីលានដុល្លារអាមេរិក នៅថ្ងៃទី១១ ខែវិច្ឆិកា មកនៅប្រមាណ ៣
.០៣ ទ្រីលានដុល្លារអាមេរិក ដែលស្មើនឹងការថយចុះប្រមាណ ១.១៦ ទ្រីលានដុល្លារអាមេរិក ឬប្រមាណ ២៧.៧ភាគរយ។
ក្រុមហ៊ុន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 11:01 AM, ចំនួនអ្នកអានៈ 30ដង
ការវាយប្រហារចុងក្រោយរបស់ហ៊ូទីកើតឡើង បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃសុក្រ នៅពេលក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានអះអាងថា ខ្លួនបានវាយប្រហារកំពង់ផែ Hodeidah ជាប់សមុទ្រក្រហម និងបានធ្វើប្រតិបត្តិការកំណត់គោលដៅលើសមត្ថភាពមីស៊ីល និងដ្រូនរបស់ក្រុមហ៊ូទី នៅរដ្ឋធានីសាណាប្រទេសយេម៉ែនáŸ
 ព័ត៌មានលម្អិត
|
|
|