| កម្ពុជា-ADB សាទរភាពជោគជ័យគម្រោង «ជំនាញសម្រាប់ភាពប្រកួតប្រជែង» និងពង្រីកការគាំទ្រ ដើម្បីបន្តអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា |
|
| ចុះថ្ងៃទី: 21-10-2026, 12:23 PM, ចំនួនអ្នកអានៈ 26ដង |
|
|
រាជធានីភ្នំពេញ៖ជំនួបនេះមានគោលបំណងពិគ្រោះយោបល់កម្រិតប្រទេស ស្តីពីវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គម, បង្ហាញវឌ្ឍនភាពប្រកបដោយជោគជ័យនៃគម្រោង "ជំនាញសម្រាប់ភាពប្រកួតប្រជែង" (S4C) និងពិភាក្សាពីវឌ្ឍនភាពនៃការអនុវត្ត កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP)។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អ៊ីស៊ូគិ តាជីម៉ា (Eisuke Tajima) ប្រធានការិយាល័យផ្នែកអភិវឌ្ឍន៍សង្គម និងធនធានមនុស្សនៃទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូបំពេញបេសកកម្មនៅកម្ពុជា។
នាឱកាសនោះ លោករដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក អ៊ីស៊ូគិ តាជីម៉ា និងគណៈប្រតិភូ ADB ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ ADB សម្រាប់ភាពជាដៃគូយូរអង្វែង ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ តាមរយៈវិស័យ TVET។ ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏សំខាន់មួយក្នុងកម្រិតជាន់ខ្ពស់ ដែលបញ្ជាក់ជាថ្មីពីតួនាទី ADB ជាដៃគូស្នូលក្នុងការជំរុញរបៀបវារៈអភិវឌ្ឍជំនាញនៅកម្ពុជា និងគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ADB ដែលការគាំទ្រជាបន្តបន្ទាប់ផ្នែកហិរញ្ញវត្ថុ និងជំនាញបច្ចេកទេសដ៏មានតម្លៃ ការកសាងសមត្ថភាពស្ថាប័ន និងការផ្លាស់ប្តូរចំណេះដឹង តាមរយៈគម្រោង "ជំនាញសម្រាប់ភាពប្រកួតប្រជែង" ជាពិសេស នៅពេលដែលគម្រោងឈានទៅដល់បញ្ចប់ត្រឹមខែតុលានេះ ក្រសួងមានសេចក្តីរីករាយដែលគម្រោងនេះ ត្រូវបានទីភ្នាក់ងារអនុវត្តគម្រោងវាយតម្លៃថា "ទទួលបានជោគជ័យ" នៅក្នុងសេចក្តីព្រាងរបាយការណ៍បញ្ចប់គម្រោង។
លោកក៏បានបង្ហាញពីវឌ្ឍនភាពនៃកម្មវិធី SFESDP ដែលជាស្នូលក្នុងការកែទម្រង់ TVET សម្រាប់តម្រង់ទិសទៅអនាគត ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងបន្តអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជាតិដែលមានទិសដៅទាក់ទាញឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ផ្អែកលើចំណេះដឹង និងបច្ចេកវិទ្យា។ ដើម្បីត្រៀមរៀបចំផែនការគម្រោងអភិវឌ្ឍជំនាញសម្រាប់ឆ្នាំ២០២៨ ក្រសួងបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនក្នុងការអនុវត្តគំនិតផ្តួចផ្តើមនានា ដោយប្តេជ្ញាជំរុញគម្រោងនាពេលអនាគត សំដៅធ្វើទំនើបកម្មវិស័យ TVET និងលើកកម្ពស់ចំណេះដឹងឌីជីថល ដើម្បីធានាថា យុវជនកម្ពុជាមានជំនាញ និងសមត្ថភាពគ្រប់គ្រាន់សម្រាប់សេដ្ឋកិច្ចដែលជំរុញដោយបច្ចេកវិទ្យានាពេលអនាគត។
លើសពីនេះ ការវិនិយោគរបស់ ADB ក៏ជួយធ្វើឱ្យប្រសើរឡើងនូវគ្រឹះស្ថាន TVET និងសម្រេចបានលទ្ធផលលេចធ្លោជាច្រើន រួមទាំងការអនុវត្តដោយជោគជ័យនូវគម្រោងសាកល្បងស្តីពីការបណ្តុះបណ្តាលនៅកន្លែងធ្វើការ (WBL)។ លោកគូសបញ្ជាក់ថា ដើម្បីធានានិរន្តរភាពនៃផលប្រយោជន៍ពីការវិនិយោគទាំងនេះ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តបែងចែកថវិកាជាតិចាប់ពីឆ្នាំ២០២៧ តទៅដើម្បីបន្តគាំទ្រកម្មវិធីសញ្ញាបត្រដែលទើបបង្កើតថ្មី និងគំនិតផ្តួចផ្តើមស្តីពីការបណ្តុះបណ្តាលនៅកន្លែងធ្វើការ ដែលដើរតួនាទីសំខាន់ក្នុងការគាំទ្រការអនុវត្តគោលនយោបាយជាតិពាក់ព័ន្ធនានា ដែលនឹងជួយគាំទ្រតម្រូវការជំនាញដែលកំពុងពេញនិយម ដូចជា ស្វ័យប្រវត្តិកម្ម ជំនាញឌីជីថល និងបច្ចេកវិទ្យាយានយន្តអគ្គិសនី (EV)។
លោកបានថ្លែងអំណរគុណ ADB ចំពោះការប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការអភិវឌ្ឍកម្លាំងពលកម្មកម្ពុជា ហើយត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហការ ដើម្បីធានាការអនុវត្តកម្មវិធីដែលកំពុងដំណើរការប្រកបដោយប្រសិទ្ធភាព និងការរៀបចំគំនិតផ្តួចផ្តើមនាពេលអនាគតឱ្យបានទាន់ពេលវេលា ដែលឆ្លើយតបទៅនឹងតម្រូវការនៃការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា។
ជាការឆ្លើយតប លោក អ៊ីស៊ូគិ តាជីម៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានបង្ហាញពីទស្សនវិស័យដ៏វែងឆ្ងាយរបស់កម្ពុជា ព្រមទាំងបានកោតសរសើរពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាង ADB និងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា។ តាមរយៈការធ្វើទស្សនកិច្ចនៅតាមគ្រឹះស្ថាន TVET លោកបានឃើញពីកិច្ចខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការជំរុញឱ្យវិស័យឯកជនចូលរួម ដើម្បីបង្កើនចំណេះដឹង និងឱកាសការងារដល់សិក្ខាកាម។ ដោយមើលឃើញពីកិច្ចខិតខំយ៉ាងសកម្មរបស់ក្រសួង ភាគី ADB បានបញ្ជាក់ពីការគាំទ្រការអភិវឌ្ឍកម្លាំងពលកម្មរបស់កម្ពុជាក្នុងរយៈពេលវែង៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 22-10-2026, 07:09 PM, ចំនួនអ្នកអានៈ 21ដង
ខេត្តពោធិ៍សាត់៖នាឱកាសប្រកបដោយក្តីអាណិតអាសូរនោះ លោកស្រី អាំង សុជាតា ខូយរីដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីខ្វល់ខ្វាយយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 07:04 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចជំនួបនោះ លោករដ្ឋមន្ដ្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក្នុងអំឡុងពេលបំពេញបេសកកម្មការងារនៅកម្ពុជា របស់លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអនá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 07:02 PM, ចំនួនអ្នកអានៈ 40ដង
ខេត្តស្ទឹងត្រែង៖ពិធីចែកអំណោយខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យូ ឡាណា អគ្គលេខាធិការរងទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និង លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រួមជាមួយវត្តមáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:47 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖វគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ ជូនសិក្ខាកាមស្ដីពី «ការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ផានគតិយុត្ត» ជាវគ្គទី៦ ដែលក្រសួងបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរបស់ក្រសួង ក្រៅពីវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលរៀបចំដោយអង្គភាពជំនាញនានា ចំណុះក្រសួង ជូនដល់មន្ត្រីរាជការនៃá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:42 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖តាមរយៈលទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការបរទេសនីការ៉ាហ្កា ដែលធ្វើឡើងកាលថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៦ លោក មាស គឹមហេង និងភាគីនីការ៉ាហ្កាក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមផងដែរ។ នៅកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:37 PM, ចំនួនអ្នកអានៈ 35ដង
អាជ្ញាធរទីក្រុងកៀវនិយាយថា ការវាយប្រហាររបស់រុស្ស៉ីបណ្តាលឱ្យមនុស្ស ១៥នាក់របួស និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងក្រោមដី នៅប៉ែកខាងស្ពានភាគខាងត្បូងឆ្លងកាត់ទន្លេ Dnispanro ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន។ វាបានកើតមានឡើងបន្ទាប់ពីមានការវាយប្រហារមួយផ្សេង កាលពីថ្ងៃពុធ បណ្តាលឱ្យមនុស្ស ៦នាក់រងរបួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:35 PM, ចំនួនអ្នកអានៈ 27ដង
សេចក្តីថ្លែងការណ៍រួមចេញផ្សាយលើ សារព័ត៌មានចិន Xinhua បានឱ្យដឹងថា ភាគីទាំងពីរថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ទង្វើបង្ខិតបង្ខំពីខាងក្រៅ ដែលពាក់ព័ន្ធការប្រើប្រាស់កម្លាំង ក្នុងបំណងរំខានដល់ដំណើរសាមគ្គីភាពអឺរ៉ាស៉ី។ សេចក្តីថ្លែងការណ៍ដដែលក៏បានឱ្យដឹងថា ភាគីទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមក លើបញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:31 PM, ចំនួនអ្នកអានៈ 25ដង
ខេត្តកណ្ដាល៖ ការជំរុញបែបនេះរបស់រដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីៗជាច្រើនរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គួច ចំរើ អភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:21 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖ យុទ្ធសាស្ត្រថ្មីនេះ ត្រូវបានដាក់ចេញយ៉ាងច្បាស់លាស់ ព្រមទាំងជំរុញការចូលរួមរបស់គ្រប់ភាគី ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 04:28 PM, ចំនួនអ្នកអានៈ 1ដង
ខេត្តព្រៃវែង៖លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងថា ការជួបជុំថ្ងៃនេះដើម្បីជជែកពិភាក្សាលើការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស ដូចនេះយើងត្រូវកំណត់ទិសដៅរួមគឺដើម្បីយុត្តិធម៌សង្គម តាមរយៈការអនុវត្តច្បាប់ដោយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងផ្ដល់យុត្តិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 04:21 PM, ចំនួនអ្នកអានៈ 38ដង
ខេត្តកណ្ដាល៖ក្រោយប្រព្រឹត្តអំពើឃាតកម្ម ជនសង្ស័យក៏បានចង-កសម្លាប់ខ្លួនតាមក្រោយ។ តាមការបំភ្លឺពីកូនជនរងគ្រោះបានឲ្យដឹងថា ម្តាយរបស់ខ្លួនបានលួចទាក់ទងស្នេហាជាមួយជនសង្ស័យអស់រយៈពេលជាង ៣ឆ្នាំមកហើយ ទោះបីជាក្រុមគ្រួសារបានដឹង និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ទំនាក់ទំនងក៏ដោយ។
ករណីឃាតកម្ម និងអត្តឃាតáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 04:18 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖ក្នុងករណីម្ចាស់កម្មសិទ្ធិយានយន្ត មិនបានបំពេញកាតព្វកិច្ចពន្ធលើមធ្យោបាយដឹកជញ្ជូនទាន់ពេលវេលា ឬខកខានមិនបានប្រកាស និងបង់ប្រាក់ពន្ធម្ចាស់កម្មសិទ្ធិយានយន្ត នឹងត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែមចំពោះការយឺតយ៉ាវ ក្នុងការបង់ពន្ធត្រូវស្មើនឹង ១០០% នៃប្រាក់ពន្ធត្រូវបង់) ស្á
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 04:16 PM, ចំនួនអ្នកអានៈ 36ដង
ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន បានបន្ថែមថា គ្រោះមហន្តរាយធ្ងន់ធ្ងរខ្លាំង រួមមានដូចជា ព្យុះទីហ្វុង ទឹកជំនន់ ភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដី។ ក្រសួងក៏បានឱ្យដឹងថា មនុស្សចំនួន៥៦២នាក់ បានស្លាប់ឬបាត់ខ្លួន ក្នុងគ្រោះមហន្តរាយដ៏សាហាវ នៅតំបន់ព្រំដែននេប៉ាល់-ទីបេ កាលពីខែសីហា ពោលគឺតួលេខនេះមិនមានការបá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 04:15 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖លោកបានសង្កត់ធ្ងន់ថា ភាពបើកចំហ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ មិនត្រឹមតែជាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសហសម័យកម្ពុជា ដោយហេតុថា កិច្ចសហប្រតិបត្តិការដែលផ្អែកលើគោលការណ៍ឈ្នះ-ឈ្នះគឺជាមធ្យោបាយតែមួយគត់ក្នុងការកសាងភាពដៃគូក្នុងក្របខ័ណ្ឌរយៈពេលវែងáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 04:13 PM, ចំនួនអ្នកអានៈ 28ដង
IRGC បានបន្ថែមថា កប៉ាល់ ៣គ្រឿងផ្សេងទៀត បានបើកប៉ះជាមួយគ្រាប់មីន នៅភាគខាងលិចច្រកសមុទ្រ Hormuz ហើយបានព្រមាន យោធាអាមេរិកថា ការបង្កហេតុបន្តទៀត អាចនាំឱ្យមានការឆ្លើយតបក្នុងទ្រង់ទ្រាយកាន់តែធំជាងមុន ប្រឆាំងមូលដ្ឋានយោធារបស់អាមេរិក នៅក្នុងតំបន់។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ IRGC ក៏បានរាយការណ៍ដែរថា កប៉ាល់ដឹá
 ព័ត៌មានលម្អិត
|
|
|