ព្រះនាងម្ចាស់ Raja Saidatul Mardiah បង្ហាញភាពកក់ក្ដៅ ក្នុងការប្រកួតតេក្វាន់ដូនិម្មិតនៅកម្ពុជា ដែលជាប្រទេសមានសន្ដិភាពពេញលេញ
ចុះថ្ងៃទី: 19-10-2026, 03:47 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖ ឆ្លងកាត់ការចូលរួមព្រឹត្តិការណ៍ ព្រះនាងម្ចាស់ Raja Saidatul Mardiah បានគូសរំលេចថា «ខ្ញុំមើលឃើញកម្ពុជា គឺជាប្រទេសមានសន្ដិភាព ហើយអ្វីៗគ្រប់យ៉ាង គឺមានការរៀបចំបានយ៉ាងល្អតាមផែនការ។ ខ្ញុំសូមសរសើរ និងអរគុណចំពោះការរៀបចំរបស់គណៈកម្មការក្នុងការរៀបចំស្វាគមន៍ប្រតិភូកីឡារបស់យើង ដូចការស្នាក់នៅ ធ្វើដំណើរ ព្រមទាំងម្ហូបអាហារ ពិសេសម្ហូបហាឡាល់ គឺគណៈកម្មការបានរៀបចំយ៉ាងលម្អិតទៅលើការងារបដិសណ្ឋារកិច្ច»។ ព្រះនាងម្ចាស់ Raja Saidatul Mardiah សមាជិករាជវង្សព្រះចៅស៊ុលតង់ នៃរដ្ឋ Perak ប្រទេសម៉ាឡេស៊ី បានបង្ហាញភាពកក់ក្ដៅ ក្នុងបេសកកម្មចូលរួមព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូនិម្មិតអាស៊ីអាគ្នេយ៍ SEA Virtual Taekwondo Choi Yongsok VTKD International Cup 2026 នៅប្រទេសកម្ពុជា ហើយបានសរសើរចំៗថា កម្ពុជាជាប្រទេសមានការអភិវឌ្ឍខ្ពស់ និងមានសន្ដិភាពពេញលេញ។ ការលើកឡើងនេះ បន្ទាប់ពីការប្រកួតកីឡាតេក្វាន់ដូនិម្មិត ដែលជាការប្រកួតបែបឌីជីថលខាងលើ ត្រូវបានរៀបចំលើកដំបូងនៅកម្ពុជានាថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ នៅសាលាអន្ដរជាតិមួយ ក្នុងរាជធានីភ្នំពេញ ដោយមានប្រតិភូ និងអត្តពលិកជិត ១០០នាក់ ស្មើនឹង ១៥ក្លិប មកពី ៥ប្រទេសចូលរួម រួមមានម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម សិង្ហបុរី និងម្ចាស់ផ្ទះកម្ពុជា។ អតីតកីឡាការិនីតេក្វាន់ដូឆ្នើមរបស់ម៉ាឡេស៊ីដដែលបន្ដថា «ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងការប្រកួតនេះ ក៏ដូចជាបានមើលឃើញពីភាពស្រស់ស្អាតនៃរាជធានីភ្នំពេញ។ នេះជាលើកដំបូងដែលខ្ញុំបានមកកម្ពុជា ហើយឃើញថា កម្ពុជាពិតជាមានការអភិវឌ្ឍន៍ខ្ពស់ ក៏ដូចជាមានការសម្របសម្រួលយ៉ាងកក់ក្ដៅពីក្រុមការងារបច្ចេកទេស និងអ្នករៀបចំកម្មវិធី ជាពិសេសគឺខ្ញុំបានភ្លក្សរសជាតិ និងស្នាដៃអាហារហាឡាល់ ដែលចម្អិនដោយចុងភៅកម្ពុជាផ្ទាល់តែម្ដង»។ ទន្ទឹមជាមួយគ្នា ព្រះនាងម្ចាស់ក៏ចាត់ទុកព្រឹត្តិការណ៍ប្រកួតេក្វាន់ដូនិម្មិតនៅកម្ពូជា គឺជាការវាស់ស្ទង់សមត្ថភាព បច្ចេកទេស និងជាការត្រៀមខ្លួនមួយសម្រាប់បណ្ដាប្រទេសចូលរួម ក្នុងការត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី ហើយព្រះនាងម្ចាស់ ក៏រំពឹងសហព័ន្ធតេក្វាន់ដូជាតិ និងរាជរដ្ឋាភិបាលរបស់ខ្លួន នឹងសម្របសម្រួលឲ្យមានការចូលរួមឲ្យបានច្រើនលើវិញ្ញាសាតេក្វាន់ដូនិម្មិត ដែលត្រូវបានដាក់ឲ្យក្នុងការប្រកួតស៊ីហ្គេមនាឆ្នាំក្រោយនេះផងដែរ។ គួរដឹងថា ការប្រកួតតេក្វាន់ដូនិម្មិតអាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះខាងលើ គឺមានអត្តពលិកចូលរួមសរុបចំនួន ៩៦នាក់ ដោយប្រកួតលើ ១២វិញ្ញាសា និងបែងចែកជា ៤កម្រិតអាយុ ចាប់ពីកម្រិតក្រោមអាយុ ១៤ឆ្នាំ រហូតអាយុ ៣៥ឆ្នាំឡើង។ ជាលទ្ធផលក្រុមម៉ាឡេស៊ី ឈ្នះមេដាយសរុប ១០គ្រឿង (មាស ៦ ប្រាក់ ៣ និងសំរឹទ្ធ ១), សិង្ហបុរី ឈ្នះមេដាយសរុប ១៤គ្រឿង (មាស ៥ ប្រាក់ ៥ និងសំរឹទ្ធ ៤), វៀតណាម ឈ្នះមេដាយ ៥គ្រឿង (មាស ១ ប្រាក់ ២ និងសំរឹទ្ធ ២) និងកម្ពុជា ឈ្នះមេដាយ ១៦គ្រឿង ប្រាក់ ២ និងសំរឹទ្ធ ១៤គ្រឿង៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-10-2026, 07:09 PM, ចំនួនអ្នកអានៈ​ 21ដង
ខេត្តពោធិ៍សាត់៖នាឱកាសប្រកបដោយក្តីអាណិតអាសូរនោះ លោកស្រី អាំង សុជាតា ខូយរីដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីខ្វល់ខ្វាយយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 07:04 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចជំនួបនោះ លោករដ្ឋមន្ដ្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក្នុងអំឡុងពេលបំពេញបេសកកម្មការងារនៅកម្ពុជា របស់លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអនá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 07:02 PM, ចំនួនអ្នកអានៈ​ 40ដង
ខេត្តស្ទឹងត្រែង៖ពិធីចែកអំណោយខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យូ ឡាណា អគ្គលេខាធិការរងទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និង លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រួមជាមួយវត្តមáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:47 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖វគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ ជូនសិក្ខាកាមស្ដីពី «ការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ផានគតិយុត្ត» ជាវគ្គទី៦ ដែលក្រសួងបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរបស់ក្រសួង ក្រៅពីវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលរៀបចំដោយអង្គភាពជំនាញនានា ចំណុះក្រសួង ជូនដល់មន្ត្រីរាជការនៃá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:42 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖តាមរយៈលទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការបរទេសនីការ៉ាហ្កា ដែលធ្វើឡើងកាលថ្ងៃទី១៨-១៩​ ខែតុលា​ ឆ្នាំ២០២៦​ លោក មាស គឹមហេង និងភាគីនីការ៉ាហ្កាក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់​ និងអន្តរជាតិដែលជាកង្វល់រួមផងដែរ។ នៅកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:37 PM, ចំនួនអ្នកអានៈ​ 35ដង
អាជ្ញាធរទីក្រុងកៀវនិយាយថា ការវាយប្រហាររបស់រុស្ស៉ីបណ្តាលឱ្យមនុស្ស ១៥នាក់របួស និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងក្រោមដី នៅប៉ែកខាងស្ពានភាគខាងត្បូងឆ្លងកាត់ទន្លេ Dnispanro ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន។ វាបានកើតមានឡើងបន្ទាប់ពីមានការវាយប្រហារមួយផ្សេង កាលពីថ្ងៃពុធ បណ្តាលឱ្យមនុស្ស ៦នាក់រងរបួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:35 PM, ចំនួនអ្នកអានៈ​ 27ដង
សេចក្តីថ្លែងការណ៍រួមចេញផ្សាយលើ សារព័ត៌មានចិន Xinhua បានឱ្យដឹងថា ភាគីទាំងពីរថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ទង្វើបង្ខិតបង្ខំពីខាងក្រៅ ដែលពាក់ព័ន្ធការប្រើប្រាស់កម្លាំង ក្នុងបំណងរំខានដល់ដំណើរសាមគ្គីភាពអឺរ៉ាស៉ី។ សេចក្តីថ្លែងការណ៍ដដែលក៏បានឱ្យដឹងថា ភាគីទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមក លើបញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:31 PM, ចំនួនអ្នកអានៈ​ 25ដង
ខេត្តកណ្ដាល៖ ការជំរុញបែបនេះរបស់រដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីៗជាច្រើនរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គួច ចំរើ អភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:21 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ យុទ្ធសាស្ត្រថ្មីនេះ ត្រូវបានដាក់ចេញយ៉ាងច្បាស់លាស់ ព្រមទាំងជំរុញការចូលរួមរបស់គ្រប់ភាគី ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:28 PM, ចំនួនអ្នកអានៈ​ 1ដង
ខេត្តព្រៃវែង៖លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងថា ការជួបជុំថ្ងៃនេះដើម្បីជជែកពិភាក្សាលើការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស ដូចនេះយើងត្រូវកំណត់ទិសដៅរួមគឺដើម្បីយុត្តិធម៌សង្គម តាមរយៈការអនុវត្តច្បាប់ដោយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងផ្ដល់យុត្តិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:21 PM, ចំនួនអ្នកអានៈ​ 38ដង
ខេត្តកណ្ដាល៖ក្រោយប្រព្រឹត្តអំពើឃាតកម្ម ជនសង្ស័យក៏បានចង-កសម្លាប់ខ្លួនតាមក្រោយ។ តាមការបំភ្លឺពីកូនជនរងគ្រោះបានឲ្យដឹងថា ម្តាយរបស់ខ្លួនបានលួចទាក់ទងស្នេហាជាមួយជនសង្ស័យអស់រយៈពេលជាង ៣ឆ្នាំមកហើយ ទោះបីជាក្រុមគ្រួសារបានដឹង និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ទំនាក់ទំនងក៏ដោយ។ ករណីឃាតកម្ម និងអត្តឃាតáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:18 PM, ចំនួនអ្នកអានៈ​ 17ដង
រាជធានីភ្នំពេញ៖ក្នុងករណីម្ចាស់កម្មសិទ្ធិយានយន្ត មិនបានបំពេញកាតព្វកិច្ចពន្ធលើមធ្យោបាយដឹកជញ្ជូនទាន់ពេលវេលា ឬខកខានមិនបានប្រកាស និងបង់ប្រាក់ពន្ធម្ចាស់កម្មសិទ្ធិយានយន្ត នឹងត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែមចំពោះការយឺតយ៉ាវ ក្នុងការបង់ពន្ធត្រូវស្មើនឹង ១០០% នៃប្រាក់ពន្ធត្រូវបង់) ស្á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:16 PM, ចំនួនអ្នកអានៈ​ 36ដង
ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន បានបន្ថែមថា គ្រោះមហន្តរាយធ្ងន់ធ្ងរខ្លាំង រួមមានដូចជា ព្យុះទីហ្វុង ទឹកជំនន់ ភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដី។ ក្រសួងក៏បានឱ្យដឹងថា មនុស្សចំនួន៥៦២នាក់ បានស្លាប់ឬបាត់ខ្លួន ក្នុងគ្រោះមហន្តរាយដ៏សាហាវ នៅតំបន់ព្រំដែននេប៉ាល់-ទីបេ កាលពីខែសីហា ពោលគឺតួលេខនេះមិនមានការបá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:15 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖លោកបានសង្កត់ធ្ងន់ថា ភាពបើកចំហ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ មិនត្រឹមតែជាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសហសម័យកម្ពុជា ដោយហេតុថា កិច្ចសហប្រតិបត្តិការដែលផ្អែកលើគោលការណ៍ឈ្នះ-ឈ្នះគឺជាមធ្យោបាយតែមួយគត់ក្នុងការកសាងភាពដៃគូក្នុងក្របខ័ណ្ឌរយៈពេលវែងáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:13 PM, ចំនួនអ្នកអានៈ​ 28ដង
IRGC បានបន្ថែមថា កប៉ាល់ ៣គ្រឿងផ្សេងទៀត បានបើកប៉ះជាមួយគ្រាប់មីន នៅភាគខាងលិចច្រកសមុទ្រ Hormuz ហើយបានព្រមាន យោធាអាមេរិកថា ការបង្កហេតុបន្តទៀត អាចនាំឱ្យមានការឆ្លើយតបក្នុងទ្រង់ទ្រាយកាន់តែធំជាងមុន ប្រឆាំងមូលដ្ឋានយោធារបស់អាមេរិក នៅក្នុងតំបន់។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ IRGC ក៏បានរាយការណ៍ដែរថា កប៉ាល់ដឹá
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 210 នាក់
ម្សិលមិញ : 1926 នាក់
សរុបទាំងអស់ : 11531085 នាក់