បណ្ឌិត ខែក វីរៈ៖ កម្ពុជា-វៀតណាម ក្រោមស្រមោលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងបរិបទថ្មី
ចុះថ្ងៃទី: 10-10-2026, 02:10 PM, ចំនួនអ្នកអានៈ 47ដង
រាជធានីភ្នំពេញ៖យើងនឹងមើលឃើញអ្វីដែលកប់នៅពីក្រោយ បើសិនយើងយកកត្តាឥទ្ធិពល និងផលប្រយោជន៍របស់រដ្ឋទៅឆ្លុះបញ្ចាំង ហើយផ្សារភ្ជាប់ជាមួយនឹងការវិវត្តថ្មីៗនៅក្នុងតំបន់ ដូចជាការកើនឡើងនៃឥទ្ធិពលចិននៅអាស៊ីអាគ្នេយ៍ ការប្រកួតប្រជែងរវាងចិននិងសហរដ្ឋអាមេរិក ការប្រែប្រួលតុល្យភាពអំណាចនៅអាស៊ានដីគោក ព្រមទាំងការកើនឡើងនៃសារៈសំខាន់យុទ្ធសាស្ត្ររបស់ឥណ្ឌូចិនជាដើម។ អ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិហាក់មានការចាប់អារម្មណ៍ខ្លាំង ក្រោយមានការប្រកាសអំពីដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាមមកកាន់ឡាវនិងកម្ពុជា នាថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។ បើសិនជាយើងមើលឱ្យហួសពីក្របខណ្ឌនៃទំនាក់ទំនងទ្វេភាគី ពោលគឺពីជ្រុងនៃភូមិសាស្ត្រនយោបាយវិញឃើញថា វាជាទស្សនកិច្ចមួយធម្មតា តែអត្ថន័យរបស់វាហាក់មិនធម្មតាឡើយ។ ការវិវត្តន៍ទាំងនេះបានធ្វើឱ្យទំនាក់ទំនងកម្ពុជា វៀតណាមហាក់កំពុងស្ថិតក្រោម «ស្រមោលថ្មី» នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។ ដូចនេះហើយ តើការប្រែប្រួលនៃតុល្យភាពអំណាច និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ កំពុងជះឥទ្ធិពលដោយផ្ទាល់ និងដោយប្រយោលយ៉ាងដូចម្តេចមកលើទំនាក់ទំនងកម្ពុជា-វៀតណាម? នេះជាចំណុចដែលយើងគួរពិនិត្យមើលនៅក្នុងបរិបទថ្មី។ ដើម្បីឆ្លើយតបនឹងសំណួរខាងលើ លោកបណ្ឌិត ខែក វីរៈ អ្នកជំនាញភូមិសាស្រ្តនយោបាយអន្តរជាតិ បានលើកយកទិដ្ឋភាពចំនួន៥ ដែលជាជ្រុងសម្រាប់ឆ្លុះបញ្ចាំងលើការវិវត្តន៍ថ្មីៗទាំងនេះរួមមាន៖ ទិដ្ឋភាពប្រវត្តិសាស្ត្រ ភូមិសាស្ត្រ ស្រមោលចិន សមុទ្រចិនខាងត្បូង និងទីប្រាំទិដ្ឋភាពដែលកម្ពុជានិងវៀតណាមនៅចន្លោះនៃការប្រកួតប្រជែងមហាអំណាច។ - ទិដ្ឋភាពទី១ ប្រវត្តិសាស្ត្រ៖ បើយើងមើលតាមជ្រុងប្រវត្តិសាស្ត្រ កម្ពុជានិងវៀតណាមមានទំនាក់ទំនងគ្នាជាយូរមកហើយ ទាំងក្នុងទម្រង់ជាសហប្រតិបត្តិការ ការប្រកួតប្រជែង និងពេលខ្លះភាពស្មុគស្មាញខ្លាំង។ តែបើយើងគិតត្រឹមតែសម័យទំនើបវិញ ឃើញថាកម្ពុជា-វៀតណាម មានទំនាក់ទំនងយ៉ាងស្អិតរមួតដោយប្រទេសទាំងពីរមានសត្រូវរួមគ្នា គឺការដណ្តើមឯករាជ្យជាតិពីបារាំងនិងវាយបណ្តេញឥទ្ធិពលបារាំងចេញពីតំបន់ឥណ្ឌូចិន។ លុះមកដល់សម័យសង្គ្រាមត្រជាក់ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានចូលទៅក្នុងបរិបទថ្មីនៃសង្គ្រាមឥណ្ឌូចិន។ គេសម្គាល់ថាកម្ពុជាបានរួមចំណែកដល់ការតស៊ូរបស់វៀតណាម ដោយទឹកដីកម្ពុជា មួយផ្នែកបានក្លាយជាផ្លូវឆ្លងកាត់ និងជាលំហភស្តុភារដ៏សំខាន់សម្រាប់កងកម្លាំងវៀតណាមខាងជើង និងវៀតកុង ដែលការណ៍នេះជាផ្នែកមួយនៃបណ្តាញផ្លូវលំហូជីមិញក្នុងអំឡុងសង្គ្រាម។ ការប្រើប្រាស់លំហភូមិសាស្ត្រកម្ពុជានេះ បានរួមចំណែកដល់សមត្ថភាពរបស់វៀតណាមខាងជើងក្នុងការបន្តសង្គ្រាមរហូតដល់ការបញ្ចប់សង្គ្រាម និងការរួបរួមវៀតណាមនៅឆ្នាំ១៩៧៥។ ក្រោយមក វៀតណាមក៏បានចូលរួមជាមួយកម្លាំងកម្ពុជាក្នុងការផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យនៅដើមឆ្នាំ១៩៧៩ផងដែរ។ ភាពជួយយកអាសារគ្នានេះ ក៏កើតឡើងក្នុងបរិបទដែលប្រទេសទាំងពីររងឥទ្ធិពលពីការជ្រៀតចូលរបស់មហាអំណាចខាងក្រៅ និងការប្រកួតប្រជែងមនោគមវិជ្ជាក្នុងសម័យសង្គ្រាមត្រជាក់។ ដោយផ្អែកលើតឹកតាងប្រវត្តិសាស្ត្របានបង្ហាញថា កម្ពុជា-វៀតណាមបានខិតទៅរកភាពជិតគ្នាខ្លាំងក្រោយពេលមានវត្តមានពីអំណាចខាងក្រៅមកយាយីលើសុខសុវត្ថភាពសង្គមខ្លួន។ ប្រទេសជាអ្នកជិតខាងនឹងគ្នា ការធ្វើតំណើរទៅមករវាងប្រជាជននិងប្រជាជនមិនអាចចៀសផុតនោះឡើយ នៅលើទឹកដីវៀតណាមក៏មានប្រជាជនខ្មែររស់នៅ ចំណែកឯនៅលើទឹកដីកម្ពុជាក៏មានជនជាតិវៀតណាមរស់នៅផងដែរ។ ការណ៍នេះ ការរក្សាបាននូវទំនាក់ទំនងល្អរវាងគ្នាគឺជារឿងចាំបាច់បំផុត។ ហេតុនេះហើយ មេរៀនមួយដែលប្រវត្តិសាស្ត្រឥណ្ឌូចិនបានបន្សល់ទុកគឺ ទំនាក់ទំនងកម្ពុជា-វៀតណាម មិនអាចផ្តាច់ចេញពីការប្រែប្រួលតុល្យភាពអំណាចនៅខាងក្រៅបានឡើយ។ - ទិដ្ឋភាពទី២ ភូមិសាស្ត្រ៖ ពិតហើយប្រវត្តិសាស្ត្រអាចភាគីទាំងពីរបកស្រាយខុសគ្នាលើទិដ្ឋភាពខ្លះ ប៉ុន្តែបើតាមភូមិសាស្ត្រវិញ គឺគេមិនអាចកាត់ផ្តាច់កម្ពុជានិងវៀតណាមឱ្យចេញឆ្ងាយពីគ្នាបាននោះឡើយ។ ជាងនេះទៅទៀត ទន្លេមេគង្គគឺជាចំណងធម្មជាតិមួយដែលភ្ជាប់ប្រទេសទាំងពីរ។ ប្រជាជនកម្ពុជា និងវៀតណាមបានទទួលទានទឹករួមគ្នា។ ចំណងធម្មជាតិនេះក៏ជាកត្តាមួយដែលធ្វើឱ្យប្រទេសទាំងពីរមិនអាចមើលរំលងគ្នាបានឡើយ។ ដោយឡែកព្រំដែនដីគោកវិញ ប្រទេសយើងទាំងពីរមានបណ្តោយព្រំដែនវែងជាង១,២០០គ.ម។ ហេតុនេះហើយ ការតភ្ជាប់លើហេដ្ឋារចនាសម្ព័ន្ធ ពិតជារឿងមួយដែលចាំបាច់ណាស់សម្រាប់ប្រទេសទាំងពីរ ពិសេសនៅចំពោះមុខនៃយុគសម័យដែលមានការរីកចម្រើនលើផ្នែកពាណិជ្ជកម្មនិងភស្តុភារដឹកជញ្ជូន។ ម្យ៉ាងទៀត បើយើងមើលឱ្យផុតជាងនេះ ទាំងកម្ពុជា ឡាវ និងវៀតណាម ជាប្រទេសអាស៊ានដីគោក ដែលចងភ្ជាប់គ្នាដោយចំណងធម្មជាតិគឺទន្លេមេគង្គ ហេតុផលនេះ ការរក្សាបរិយាកាសដែលមានស្ថិរភាពនៅក្នុងលំហកម្ពុជា ឡាវ និងវៀតណាម ក៏មានសារៈសំខាន់ចំពោះសន្តិសុខរបស់វៀតណាម។ - ទិដ្ឋភាពទី៣ ឥទ្ធិពលចិននៅតំបន់ឥណ្ឌូចិនបារាំង៖ ប្រទេសដែលមានទំនាក់ទំនងជាប្រពៃណីទាំងបីបានបន្តមរតកនៃចំណងមិត្តភាព សាមគ្គីភាពនឹងគ្នាជាយូរមកហើយ ឆ្លងពីសម័យអាណានិគមបន្តដល់សម័យសង្គ្រាមត្រជាក់ ប៉ុន្តែអ្វីៗដែលជារូបភាពល្អពីមុនហាក់កំពុងមានការប្រែប្រួលបន្តិចម្តងៗ ពិសេសក្រោយពេលប្រទេសចិនបានប្រកាសគម្រោងខ្សែក្រវាត់ និងផ្លូវកាលពីឆ្នាំ២០១៣មក។ ក្រោមគោលនយោបាយនេះ ចិនបានបន្តពង្រឹងនិងពង្រីកនៃសន្ទុះការអភិវឌ្ឍយ៉ាងខ្លាំង លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធដែលជាកូនសោរសំខាន់ក្នុងការតភ្ជាប់។ នៅកម្ពុជា យើងពិតជាបានទទួលស្គាល់ថា ចិនបានរួមចំណែកខ្លាំងដល់ភាពរីកចម្រើនរបស់កម្ពុជា ក្នុងនោះចិនបានអភិវឌ្ឍលើវិស័យនានាជាច្រើន រីឯនៅឡាវវិញចិនបានភ្ជាប់ផ្លូវដែកពីគុនមីង មកវៀងចន្ទន៍ ហើយថ្មីៗនេះចិននិងឡាវទើបសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធារួមគ្នា។ ការណ៍នេះ ហាក់បានញាំងឱ្យវៀតណាមហាក់មានភាពរសើប។ រសើបព្រោះថាតំបន់ឥណ្ឌូចិន-បារាំងនេះ ជាដែនដែលខ្លួនហាក់មានឥទ្ធិពលនិងផ្តល់សារៈសំខាន់ ឥឡូវនេះស្រាប់តែចិនបានចូលមកធ្វើតុល្យភាពអំណាចជាមួយខ្លួន។ នៅចំពោះមុខស្ថានការណ៍ថ្មីនេះ វៀតណាមហាក់មានភាពចាំបាច់ត្រូវធ្វើអ្វីម្យ៉ាងដើម្បីរក្សាចំណងមិត្តភាព សាមគ្គីភាពក្នុងតំបន់ឱ្យមានលំនឹង សំដៅទប់ទល់ឥទ្ធិពលពីមហាអំណាចខាងក្រៅ។ កន្លងមកបញ្ហាឥទ្ធិពលចិននៅអាស៊ាន ត្រូវបានគេលើកយកមកពិភាក្សា ដោយមានការភ្ជាប់ទៅនឹងការធ្វើទំនើបកម្មកំពង់ផែរាមរបស់កម្ពុជា។ ឥឡូវនេះស្ថានការណ៍ថ្មីនៅអាកាសយានដ្ឋានបានកើនក្នុងទឹកដីឡាវ ដែលមានមជ្ឈមណ្ឌលគាំទ្រ និងហ្វឹកហ្វឺនរួមរវាងចិននិងឡាវ កាន់តែរំលេចឱ្យឃើញពីការប្រកួតប្រជែងឥទ្ធិពលនៅក្នុងតំបន់។ ស្ថានភាពនេះ ហាក់តម្រូវឱ្យវៀតណាមគិតគូរឡើងវិញនូវលំហយុទ្ធសាស្ត្ររបស់ខ្លួនក្នុងតំបន់ឥណ្ឌូចិនបារាំង។ - ទិដ្ឋភាពទី៤ សមុទ្រចិនខាងត្បូង៖ ពិតហើយសមុទ្រចិនខាងត្បូង ជាចំណែកធំមួយដែលរដ្ឋសមាជិកអាស៊ានមួយចំនួនបានទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយចិន នៅក្នុងនោះក៏មានវៀតណាមផងដែរ។ បើយើងមើលពីជ្រុងម្ខាង វៀតណាមកំពុងប្រឈមនឹងបញ្ហាដែនសមុទ្រជាមួយចិន។ ដូច្នេះហើយ ការរក្សាបាននូវលំហសន្តិសុខដែលមានស្ថិរភាពនៅតាមព្រំដែនគោកជាមួយកម្ពុជា និងឡាវ កាន់តែមានសារៈសំខាន់ចំពោះការគណនាយុទ្ធសាស្ត្ររបស់វៀតណាម។ នៅពេលខាងកើតប្រឈមនឹងសម្ពាធសមុទ្រ ការរក្សាស្ថិរភាពនៅខាងលិចកាន់តែមានតម្លៃនិងត្រូវគិតគូរឡើងវិញអំពីរបៀបដែលខ្លួនមានទាំងជាមួយឡាវនិងកម្ពុជា។ បើនិយាយតាមបែបម្យ៉ាងទៀត ចិនមិនបានបោះជំហានចូលមកអាស៊ីអាគ្នេយ៍តាមច្រកតែមួយនោះទេ គឺចិនកំពុងពង្រីកការតភ្ជាប់តាមពហុទិស ពោលគឺពីដីគោកទៅសមុទ្រ ពីហេដ្ឋារចនាសម្ព័ន្ធទៅសន្តិសុខ និងពីសេដ្ឋកិច្ចទៅកាន់លំហយុទ្ធសាស្ត្រ។ - ទិដ្ឋភាពទី៥ កម្ពុជានិងវៀតណាម នៅចន្លោះនៃការប្រកួតប្រជែងមហាអំណាច៖ សព្វថ្ងៃអាស៊ានប្រៀបបានជាកូនក្រមុំ ដែលមានរូបសម្ផស្សស្រស់ស្អាត និងមានភាពទាក់ទាញដល់កន្លង់មហាអំណាចពីខាងក្រៅមកតាមចែចង់ ដូចជាចិន អាមេរិក អឺរ៉ុបជាដើម។ តាមភូមិសាស្ត្រ ចិនស្ថិតនៅជិតអាស៊ានជាងអាមេរិក ហើយក៏មានឥទ្ធិពលសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រខ្លាំងនៅក្នុងតំបន់នេះ ការណ៍មានឥទ្ធិពលនេះហើយដែលនាំឱ្យចិនហាក់មានភាពប្រទាំងប្រទិសជាមួយមហាអំណាចចាស់គឺ អាមេរិក កាន់តែច្បាស់ឡើង។ ចិនបានអះអាងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្រនៅសមុទ្រចិនខាងត្បូង រីឯអាមេរិកសង្កត់ធ្ងន់លើសេរីភាពនាវាចរណ៍ និងសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់អន្តរជាតិ។ ឥឡូវនេះ ចិនបានបោះជំហានចូលជ្រៅដល់តំបន់អាស៊ានដីគោកទៀត ដែលពិតជាប្រឈមសម្រាប់ទាំងវៀតណាមនិងអាមេរិក។ អ្វីសំខាន់ជាងនេះ គឺតើកម្ពុជានិងវៀតណាម អាចរក្សាស្វ័យភាពយុទ្ធសាស្ត្ររបស់ខ្លួនបានកម្រិតណា ដើម្បីរក្សាលំនឹង ទាញយកផលប្រយោជន៍ពីទំនាក់ទំនងជាមួយមហាអំណាចផ្សេងៗ និងជៀសវាងកុំឱ្យខ្លួនក្លាយជាក្តាអុកក្នុងការប្រកួតប្រជែងរបស់មហាអំណាច? នេះជាអ្វីដែលយើងត្រូវបន្តគិត និងតាមដានក្នុងបរិបទថ្មី។ សរុបសេចក្តីមក ភូមិសាស្ត្រនយោបាយកំពុងធ្វើឱ្យភាពជាអ្នកជិតខាងគ្នារវាងប្រទេសទាំងពីរ កាន់តែស្មុគស្មាញ។ ចាប់ពីសម័យសង្គ្រាមត្រជាក់រហូតមកដល់ការប្រកួតប្រជែងរវាងមហាអំណាចនាពេលបច្ចុប្បន្ន ប្រទេសទាំងពីរតែងត្រូវប្រឈមនឹងឥទ្ធិពលនិងសម្ពាធពីខាងក្រៅ។ អាស្រ័យហេតុនេះហើយ បញ្ហាសំខាន់នៅត្រង់ថា តើប្រទេសទាំងពីរអាចរក្សាផលប្រយោជន៍ជាតិ ស្វ័យភាពយុទ្ធសាស្ត្រ និងភាពជាអ្នកជិតខាងល្អបានកម្រិតណា នៅពេលការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខិតចូលមកក្បែរខ្លួន ព្រោះថាបើគ្រប់គ្រងមិនបានល្អ ទំនាក់ទំនងទ្វេភាគីអាចនឹងត្រូវទាញចូលក្នុងល្បែងអំណាចរបស់មហាអំណាចពីខាងក្រៅ។ ការតម្រង់ទិសនយោបាយការបរទេសចំពោះគ្នាក្នុងទម្រង់ថ្មីត្រូវកំណត់ឱ្យបានច្បាស់លាស់ជាងមុន និងគួរឆ្លើយតបទៅនឹងការប្រែប្រួលនៃសភាពការណ៍បច្ចុប្បន្ន។ ភូមិសាស្ត្របានកំណត់ឱ្យកម្ពុជា និងវៀតណាមនៅជិតគ្នា ប៉ុន្តែអ្នកនយោបាយជាអ្នកកំណត់ថា ប្រទេសទាំងពីរនឹងរស់នៅជិតគ្នាយ៉ាងដូចម្តេច ក្រោមស្រមោលនៃការប្រកួតប្រជែងមហាអំណាច៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-10-2026, 07:09 PM, ចំនួនអ្នកអានៈ​ 20ដង
ខេត្តពោធិ៍សាត់៖នាឱកាសប្រកបដោយក្តីអាណិតអាសូរនោះ លោកស្រី អាំង សុជាតា ខូយរីដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីខ្វល់ខ្វាយយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 07:04 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចជំនួបនោះ លោករដ្ឋមន្ដ្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក្នុងអំឡុងពេលបំពេញបេសកកម្មការងារនៅកម្ពុជា របស់លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអនá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 07:02 PM, ចំនួនអ្នកអានៈ​ 39ដង
ខេត្តស្ទឹងត្រែង៖ពិធីចែកអំណោយខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យូ ឡាណា អគ្គលេខាធិការរងទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និង លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រួមជាមួយវត្តមáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:47 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖វគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ ជូនសិក្ខាកាមស្ដីពី «ការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ផានគតិយុត្ត» ជាវគ្គទី៦ ដែលក្រសួងបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរបស់ក្រសួង ក្រៅពីវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលរៀបចំដោយអង្គភាពជំនាញនានា ចំណុះក្រសួង ជូនដល់មន្ត្រីរាជការនៃá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:42 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖តាមរយៈលទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការបរទេសនីការ៉ាហ្កា ដែលធ្វើឡើងកាលថ្ងៃទី១៨-១៩​ ខែតុលា​ ឆ្នាំ២០២៦​ លោក មាស គឹមហេង និងភាគីនីការ៉ាហ្កាក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់​ និងអន្តរជាតិដែលជាកង្វល់រួមផងដែរ។ នៅកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:37 PM, ចំនួនអ្នកអានៈ​ 34ដង
អាជ្ញាធរទីក្រុងកៀវនិយាយថា ការវាយប្រហាររបស់រុស្ស៉ីបណ្តាលឱ្យមនុស្ស ១៥នាក់របួស និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងក្រោមដី នៅប៉ែកខាងស្ពានភាគខាងត្បូងឆ្លងកាត់ទន្លេ Dnispanro ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន។ វាបានកើតមានឡើងបន្ទាប់ពីមានការវាយប្រហារមួយផ្សេង កាលពីថ្ងៃពុធ បណ្តាលឱ្យមនុស្ស ៦នាក់រងរបួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:35 PM, ចំនួនអ្នកអានៈ​ 26ដង
សេចក្តីថ្លែងការណ៍រួមចេញផ្សាយលើ សារព័ត៌មានចិន Xinhua បានឱ្យដឹងថា ភាគីទាំងពីរថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ទង្វើបង្ខិតបង្ខំពីខាងក្រៅ ដែលពាក់ព័ន្ធការប្រើប្រាស់កម្លាំង ក្នុងបំណងរំខានដល់ដំណើរសាមគ្គីភាពអឺរ៉ាស៉ី។ សេចក្តីថ្លែងការណ៍ដដែលក៏បានឱ្យដឹងថា ភាគីទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមក លើបញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:31 PM, ចំនួនអ្នកអានៈ​ 24ដង
ខេត្តកណ្ដាល៖ ការជំរុញបែបនេះរបស់រដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីៗជាច្រើនរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គួច ចំរើ អភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:21 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖ យុទ្ធសាស្ត្រថ្មីនេះ ត្រូវបានដាក់ចេញយ៉ាងច្បាស់លាស់ ព្រមទាំងជំរុញការចូលរួមរបស់គ្រប់ភាគី ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:28 PM, ចំនួនអ្នកអានៈ​ 0ដង
ខេត្តព្រៃវែង៖លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងថា ការជួបជុំថ្ងៃនេះដើម្បីជជែកពិភាក្សាលើការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស ដូចនេះយើងត្រូវកំណត់ទិសដៅរួមគឺដើម្បីយុត្តិធម៌សង្គម តាមរយៈការអនុវត្តច្បាប់ដោយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងផ្ដល់យុត្តិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:21 PM, ចំនួនអ្នកអានៈ​ 37ដង
ខេត្តកណ្ដាល៖ក្រោយប្រព្រឹត្តអំពើឃាតកម្ម ជនសង្ស័យក៏បានចង-កសម្លាប់ខ្លួនតាមក្រោយ។ តាមការបំភ្លឺពីកូនជនរងគ្រោះបានឲ្យដឹងថា ម្តាយរបស់ខ្លួនបានលួចទាក់ទងស្នេហាជាមួយជនសង្ស័យអស់រយៈពេលជាង ៣ឆ្នាំមកហើយ ទោះបីជាក្រុមគ្រួសារបានដឹង និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ទំនាក់ទំនងក៏ដោយ។ ករណីឃាតកម្ម និងអត្តឃាតáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:18 PM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ៖ក្នុងករណីម្ចាស់កម្មសិទ្ធិយានយន្ត មិនបានបំពេញកាតព្វកិច្ចពន្ធលើមធ្យោបាយដឹកជញ្ជូនទាន់ពេលវេលា ឬខកខានមិនបានប្រកាស និងបង់ប្រាក់ពន្ធម្ចាស់កម្មសិទ្ធិយានយន្ត នឹងត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែមចំពោះការយឺតយ៉ាវ ក្នុងការបង់ពន្ធត្រូវស្មើនឹង ១០០% នៃប្រាក់ពន្ធត្រូវបង់) ស្á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:16 PM, ចំនួនអ្នកអានៈ​ 35ដង
ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន បានបន្ថែមថា គ្រោះមហន្តរាយធ្ងន់ធ្ងរខ្លាំង រួមមានដូចជា ព្យុះទីហ្វុង ទឹកជំនន់ ភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដី។ ក្រសួងក៏បានឱ្យដឹងថា មនុស្សចំនួន៥៦២នាក់ បានស្លាប់ឬបាត់ខ្លួន ក្នុងគ្រោះមហន្តរាយដ៏សាហាវ នៅតំបន់ព្រំដែននេប៉ាល់-ទីបេ កាលពីខែសីហា ពោលគឺតួលេខនេះមិនមានការបá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:15 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖លោកបានសង្កត់ធ្ងន់ថា ភាពបើកចំហ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ មិនត្រឹមតែជាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសហសម័យកម្ពុជា ដោយហេតុថា កិច្ចសហប្រតិបត្តិការដែលផ្អែកលើគោលការណ៍ឈ្នះ-ឈ្នះគឺជាមធ្យោបាយតែមួយគត់ក្នុងការកសាងភាពដៃគូក្នុងក្របខ័ណ្ឌរយៈពេលវែងáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:13 PM, ចំនួនអ្នកអានៈ​ 27ដង
IRGC បានបន្ថែមថា កប៉ាល់ ៣គ្រឿងផ្សេងទៀត បានបើកប៉ះជាមួយគ្រាប់មីន នៅភាគខាងលិចច្រកសមុទ្រ Hormuz ហើយបានព្រមាន យោធាអាមេរិកថា ការបង្កហេតុបន្តទៀត អាចនាំឱ្យមានការឆ្លើយតបក្នុងទ្រង់ទ្រាយកាន់តែធំជាងមុន ប្រឆាំងមូលដ្ឋានយោធារបស់អាមេរិក នៅក្នុងតំបន់។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ IRGC ក៏បានរាយការណ៍ដែរថា កប៉ាល់ដឹá
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 148 នាក់
ម្សិលមិញ : 1926 នាក់
សរុបទាំងអស់ : 11531023 នាក់