វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
ចុះថ្ងៃទី: 10-10-2026, 12:12 PM, ចំនួនអ្នកអានៈ 40ដង
រហូតមកដល់ពេលនេះ លោក ត្រាំ មិនទាន់ទទួលបានជោគជ័យ ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅឡើយទេ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនកំពុងស្ថិតក្នុងភាពទាល់ច្រកដ៏គ្រោះថ្នាក់ ហើយសហរដ្ឋអាមេរិក នឹងបន្តខិតខំស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់ជម្លោះនេះ។ វិមានក្រឹមឡាំង បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦ ថា ទីក្រុងកៀវបានបំផ្លាញលទ្ធភាពនៃការចាប់ផ្តើមឡើងវិញភ្លាមៗ សម្រាប់កិច្ចចរចាសន្តិភាពត្រីភាគីស្តីពីអ៊ុយក្រែន បន្ទាប់ពីភាគីអ៊ុយក្រែន បានវាយប្រហារទីក្រុងមូស្គូដោយប្រើយន្តហោះដ្រូន អំឡុងការបោះឆ្នោតកាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក ពូទីន ធ្លាប់បាននិយាយថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តការចរចាជាមួយទីក្រុងកៀវ ប៉ុន្តែការវាយប្រហាររបស់អ៊ុយក្រែនលើទីក្រុងមូស្គូ និងការិយាល័យបោះឆ្នោត ក្នុងអំឡុងពេលបោះឆ្នោតសភារុស្ស៊ី កាលពីខែកញ្ញា បានធ្វើឱ្យដំណើរការសន្តិភាពស្ថិតក្នុងហានិភ័យ។ លោក Yuri Ushakov ដែលជាទីប្រឹក្សាគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង បាននិយាយអំពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ យ៉ាងដូច្នេះថា «តាមរយៈការបើកការវាយប្រហារដោយយន្តហោះដ្រូនក្នុងទ្រង់ទ្រាយធំលើទីក្រុងមូស្គូ ទីក្រុងផ្សេងៗទៀត និងការិយាល័យបោះឆ្នោត ព្រមទាំងលើបុគ្គលមួយចំនួនដែលពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោត នៅថ្ងៃសំខាន់នៃការបោះឆ្នោត របបដឹកនាំទីក្រុងកៀវជាក់ស្តែងបានរារាំង នូវលទ្ធភាពនៃការចាប់ផ្តើមឡើងវិញបានភ្លាមៗ នៃដំណើរការចរចា»។ លោកបានបន្ថែមថា «ហើយឥឡូវនេះ ដូចដែលលោកប្រធានាធិបតី ពូទីន បានលើកឡើង យើងនឹងពិចារណាថា តើអាចបន្តការចរចាឡើងវិញនៅពេលណា» ដោយលោកសំដៅលើការចរចាត្រីភាគី ដែលមានសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែនចូលរួម។ លោក Ushakov ក៏បាននិយាយដែរថា លោក ពូទីន និងលោក ត្រាំ បានពិភាក្សាអំពីគំនិតផ្តួចផ្តើមសេដ្ឋកិច្ចសំខាន់ៗ អំឡុងកិច្ចសន្ទនាទូរស័ព្ទខាងលើ ក្នុងនោះរួមមានទាំងលទ្ធភាពផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់រុស្ស៊ី។ គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន លោក ដូណាល់ ត្រាំ បានប្រកាសថា រុស្ស៊ីបានយល់ព្រមផ្គត់ផ្គង់ប្រេងម៉ាស៊ូតរាប់លានតោនជាបន្ទាន់ ទៅកាន់ទីផ្សារអាមេរិក និងទីផ្សារពិភពលោក ដើម្បីបញ្ចុះតម្លៃប្រេងឥន្ធនៈ មុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នៅខែក្រោយ។ ទោះជាយ៉ាងណា ក្រុមអ្នកវិភាគយល់ឃើញថា បរិមាណប្រេងដែលត្រូវផ្គត់ផ្គង់ ទំនងជាមិនអាចធ្វើឱ្យតម្លៃធ្លាក់ចុះវិញច្រើននោះទេ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-10-2026, 07:09 PM, ចំនួនអ្នកអានៈ​ 20ដង
ខេត្តពោធិ៍សាត់៖នាឱកាសប្រកបដោយក្តីអាណិតអាសូរនោះ លោកស្រី អាំង សុជាតា ខូយរីដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីខ្វល់ខ្វាយយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 07:04 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចជំនួបនោះ លោករដ្ឋមន្ដ្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក្នុងអំឡុងពេលបំពេញបេសកកម្មការងារនៅកម្ពុជា របស់លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអនá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 07:02 PM, ចំនួនអ្នកអានៈ​ 39ដង
ខេត្តស្ទឹងត្រែង៖ពិធីចែកអំណោយខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យូ ឡាណា អគ្គលេខាធិការរងទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និង លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រួមជាមួយវត្តមáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:47 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖វគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ ជូនសិក្ខាកាមស្ដីពី «ការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ផានគតិយុត្ត» ជាវគ្គទី៦ ដែលក្រសួងបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរបស់ក្រសួង ក្រៅពីវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលរៀបចំដោយអង្គភាពជំនាញនានា ចំណុះក្រសួង ជូនដល់មន្ត្រីរាជការនៃá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:42 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖តាមរយៈលទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការបរទេសនីការ៉ាហ្កា ដែលធ្វើឡើងកាលថ្ងៃទី១៨-១៩​ ខែតុលា​ ឆ្នាំ២០២៦​ លោក មាស គឹមហេង និងភាគីនីការ៉ាហ្កាក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់​ និងអន្តរជាតិដែលជាកង្វល់រួមផងដែរ។ នៅកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:37 PM, ចំនួនអ្នកអានៈ​ 34ដង
អាជ្ញាធរទីក្រុងកៀវនិយាយថា ការវាយប្រហាររបស់រុស្ស៉ីបណ្តាលឱ្យមនុស្ស ១៥នាក់របួស និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងក្រោមដី នៅប៉ែកខាងស្ពានភាគខាងត្បូងឆ្លងកាត់ទន្លេ Dnispanro ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន។ វាបានកើតមានឡើងបន្ទាប់ពីមានការវាយប្រហារមួយផ្សេង កាលពីថ្ងៃពុធ បណ្តាលឱ្យមនុស្ស ៦នាក់រងរបួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:35 PM, ចំនួនអ្នកអានៈ​ 26ដង
សេចក្តីថ្លែងការណ៍រួមចេញផ្សាយលើ សារព័ត៌មានចិន Xinhua បានឱ្យដឹងថា ភាគីទាំងពីរថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ទង្វើបង្ខិតបង្ខំពីខាងក្រៅ ដែលពាក់ព័ន្ធការប្រើប្រាស់កម្លាំង ក្នុងបំណងរំខានដល់ដំណើរសាមគ្គីភាពអឺរ៉ាស៉ី។ សេចក្តីថ្លែងការណ៍ដដែលក៏បានឱ្យដឹងថា ភាគីទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមក លើបញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:31 PM, ចំនួនអ្នកអានៈ​ 24ដង
ខេត្តកណ្ដាល៖ ការជំរុញបែបនេះរបស់រដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីៗជាច្រើនរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គួច ចំរើ អភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:21 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖ យុទ្ធសាស្ត្រថ្មីនេះ ត្រូវបានដាក់ចេញយ៉ាងច្បាស់លាស់ ព្រមទាំងជំរុញការចូលរួមរបស់គ្រប់ភាគី ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:28 PM, ចំនួនអ្នកអានៈ​ 0ដង
ខេត្តព្រៃវែង៖លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងថា ការជួបជុំថ្ងៃនេះដើម្បីជជែកពិភាក្សាលើការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស ដូចនេះយើងត្រូវកំណត់ទិសដៅរួមគឺដើម្បីយុត្តិធម៌សង្គម តាមរយៈការអនុវត្តច្បាប់ដោយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងផ្ដល់យុត្តិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:21 PM, ចំនួនអ្នកអានៈ​ 37ដង
ខេត្តកណ្ដាល៖ក្រោយប្រព្រឹត្តអំពើឃាតកម្ម ជនសង្ស័យក៏បានចង-កសម្លាប់ខ្លួនតាមក្រោយ។ តាមការបំភ្លឺពីកូនជនរងគ្រោះបានឲ្យដឹងថា ម្តាយរបស់ខ្លួនបានលួចទាក់ទងស្នេហាជាមួយជនសង្ស័យអស់រយៈពេលជាង ៣ឆ្នាំមកហើយ ទោះបីជាក្រុមគ្រួសារបានដឹង និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ទំនាក់ទំនងក៏ដោយ។ ករណីឃាតកម្ម និងអត្តឃាតáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:18 PM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ៖ក្នុងករណីម្ចាស់កម្មសិទ្ធិយានយន្ត មិនបានបំពេញកាតព្វកិច្ចពន្ធលើមធ្យោបាយដឹកជញ្ជូនទាន់ពេលវេលា ឬខកខានមិនបានប្រកាស និងបង់ប្រាក់ពន្ធម្ចាស់កម្មសិទ្ធិយានយន្ត នឹងត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែមចំពោះការយឺតយ៉ាវ ក្នុងការបង់ពន្ធត្រូវស្មើនឹង ១០០% នៃប្រាក់ពន្ធត្រូវបង់) ស្á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:16 PM, ចំនួនអ្នកអានៈ​ 35ដង
ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន បានបន្ថែមថា គ្រោះមហន្តរាយធ្ងន់ធ្ងរខ្លាំង រួមមានដូចជា ព្យុះទីហ្វុង ទឹកជំនន់ ភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដី។ ក្រសួងក៏បានឱ្យដឹងថា មនុស្សចំនួន៥៦២នាក់ បានស្លាប់ឬបាត់ខ្លួន ក្នុងគ្រោះមហន្តរាយដ៏សាហាវ នៅតំបន់ព្រំដែននេប៉ាល់-ទីបេ កាលពីខែសីហា ពោលគឺតួលេខនេះមិនមានការបá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:15 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖លោកបានសង្កត់ធ្ងន់ថា ភាពបើកចំហ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ មិនត្រឹមតែជាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសហសម័យកម្ពុជា ដោយហេតុថា កិច្ចសហប្រតិបត្តិការដែលផ្អែកលើគោលការណ៍ឈ្នះ-ឈ្នះគឺជាមធ្យោបាយតែមួយគត់ក្នុងការកសាងភាពដៃគូក្នុងក្របខ័ណ្ឌរយៈពេលវែងáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:13 PM, ចំនួនអ្នកអានៈ​ 27ដង
IRGC បានបន្ថែមថា កប៉ាល់ ៣គ្រឿងផ្សេងទៀត បានបើកប៉ះជាមួយគ្រាប់មីន នៅភាគខាងលិចច្រកសមុទ្រ Hormuz ហើយបានព្រមាន យោធាអាមេរិកថា ការបង្កហេតុបន្តទៀត អាចនាំឱ្យមានការឆ្លើយតបក្នុងទ្រង់ទ្រាយកាន់តែធំជាងមុន ប្រឆាំងមូលដ្ឋានយោធារបស់អាមេរិក នៅក្នុងតំបន់។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ IRGC ក៏បានរាយការណ៍ដែរថា កប៉ាល់ដឹá
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 154 នាក់
ម្សិលមិញ : 1926 នាក់
សរុបទាំងអស់ : 11531029 នាក់