ក្រុមហ៊ុនអាកាសចរណ៍ Emirates ស្វាគមន៍អ្នកដំណើរមកស្វែងយល់ពីទីក្រុងឌូបៃក្នុងរដូវរងា ជាមួយនឹងអត្ថប្រយោជន៍ពិសេស
ចុះថ្ងៃទី: 09-10-2026, 11:53 AM, ចំនួនអ្នកអានៈ 25ដង
អ្នកដំណើរដែលកក់សំបុត្រធ្វើដំណើរទៅមកទីក្រុងឌូបៃតាមរយៈ Emirates នឹងទទួលបានសំបុត្រចូលទស្សនាដោយឥតគិតថ្លៃជាកញ្ចប់ ដែលមានតម្លៃ ៥៣៥ ឌីរ៉ាមអេមីរ៉េត សម្រាប់ចូលទៅទស្សនាតំបន់ទេសចរណ៍ពេញនិយមចំនួនបី។ លោកអ្នកអាចរីករាយជាមួយការកម្សាន្តនៅសួនទឹក Atlantis Aquaventure Waterpark ទស្សនាត្រីឆ្លាមនិងត្រីបបែលនៅពិភពបាតសមុទ្រ Lost World Aquarium និងធ្វើដំណើរតាមរថយន្តក្រុងទេសចរណ៍ Dubai City Sightseeing Hop On and Off ដើម្បីទស្សនាកន្លែងដ៏ទាក់ទាញនិងអស្ចារ្យក្នុងទីក្រុងឌូបៃ ដែលរួមមានអគារខ្ពស់កប់ពពក Burj Khalifa រហូតដល់តំបន់ប្រវត្តិសាស្ត្រ Al Fahidi តាមការពេញចិត្តរបស់ខ្លួន។ ស្របពេលដែលទីក្រុងឌូបៃកំពុងត្រៀមខ្លួនសម្រាប់រដូវរងាដ៏ស្រស់បំព្រងខាងមុខ ក្រុមហ៊ុនអាកាសចរណ៍ Emirates សូមអញ្ជើញអ្នកដំណើរមកពីបណ្តាញជើងហោះហើររបស់ខ្លួនទូទាំងពិភពលោក រួមទាំងអ្នកដំណើរមកពីកម្ពុជា ឱ្យមកទទួលយកបទពិសោធន៍ដ៏វិសេសនៅទីក្រុងឌូបៃ។ យុទ្ធនាការពហុទីផ្សារនេះ ត្រូវបានរៀបចំឡើងស្របពេលនឹងរដូវកាលដ៏អធិកអធមនៃពិធីបុណ្យ និងព្រឹត្តិការណ៍ល្បីៗលំដាប់ពិភពលោកជាច្រើនរបស់ទីក្រុងឌូបៃ ដោយមានគោលបំណងផ្តល់ជូនអ្នកដំណើរនូវការយកចិត្តទុកដាក់ ផាសុកភាព និងអត្ថប្រយោជន៍ដ៏ពិសេសនៅគ្រប់ដំណាក់កាលនៃដំណើរកម្សាន្ត។ លើសពីនេះ តាមរយៈ My Emirates Pass លោកអ្នកទទួលបានការបញ្ចុះតម្លៃនៅភោជនីយដ្ឋាន ហាងទំនិញ និងកន្លែងកម្សាន្តរាប់រយកន្លែងទូទាំងទីក្រុងឌូបៃ ខណៈពេលដែល Dubai Experience អនុញ្ញាតឱ្យលោកអ្នករៀបចំកាលវិភាគដំណើរកម្សាន្តផ្ទាល់ខ្លួន ដោយមានជម្រើសចាប់ពីដំណើរទស្សនកិច្ចផ្នែកវប្បធម៌ រហូតដល់សកម្មភាពផ្សងព្រេង។ ដើម្បីធានានូវភាពបត់បែនក្នុងការធ្វើដំណើរ អតិថិជនដែលធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ ទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរកាលបរិច្ឆេទធ្វើដំណើរដោយឥតគិតថ្លៃ និងគ្មានកំណត់ សម្រាប់គ្រប់ថ្នាក់កៅអី ព្រមទាំងជម្រើសរក្សាទុកតម្លៃសំបុត្ររយៈពេល ២៤ ម៉ោងដោយឥតគិតថ្លៃ និងបញ្ចុះតម្លៃលើថ្លៃសេវាការបង្វិលសងប្រាក់ផងដែរ។ ឱកាសដ៏ពិសេសនេះ នឹងធ្វើឱ្យវិស្សមកាលនៅឌូបៃក្លាយជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ កញ្ចប់សេវាធានារ៉ាប់រងការធ្វើដំណើររបស់ Emirates មានសម្រាប់អ្នកដំណើរដែលកក់ជើងហោះហើរចេញពីប្រទេសកម្ពុជា ដែលផ្ដល់ធានារ៉ាប់រងទៅលើ ការថែទាំសុខភាពបន្ទាន់ ការលុបចោល ឬការពន្យារពេលការធ្វើដំណើរ និងបញ្ហាពាក់ព័ន្ធនឹងអីវ៉ាន់។ អតិថិជនអាចទិញកញ្ចប់ធានារ៉ាប់រងនេះ ដោយផ្ទាល់នៅពេលកក់ជើងហោះហើរនៅលើគេហទំព័រផ្លូវការរបស់ Emirates ឬបន្ថែមសេវាកម្មនេះនៅពេលក្រោយទៅក្នុងការកក់ដែលមានស្រាប់ តាមរយៈផ្នែក «Manage a Booking»។ លោក Adnan Kazim អនុប្រធាន និងជាប្រធានផ្នែកពាណិជ្ជកម្មនៃ Emirates បានមានប្រសាសន៍ថា៖ «ទីក្រុងឌូបៃផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យជាច្រើន ទាក់ទងជាមួយការកម្សាន្ត ការបរិភោគអាហារ ការដើរទិញទំនិញ រហូតដល់ការកម្សាន្តផ្សេងៗទៀត ដែលសាកសមសម្រាប់គ្រប់កម្រិតថវិកា វ័យ និងចំណង់ចំណូលចិត្ត។ យើងមានសេចក្តីសោមនស្សរីករាយដែលអាចជួយអតិថិជនរបស់យើងទទួលបានបទពិសោធន៍ដ៏ពេញលេញនៅពេលធ្វើដំណើរមកកាន់ទីក្រុងឌូបៃ តាមរយៈការចូលទស្សនាដោយឥតគិតថ្លៃ និងការផ្ដល់ជូនពិសេសជាច្រើនដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់គុណតម្លៃបន្ថែមក្នុងអំឡុងពេលនៃការធ្វើដំណើររបស់អតិថិជន ព្រមទាំងផ្តល់នូវភាពបត់បែននិងភាពកក់ក្តៅនៅពេលអតិថិជនរៀបចំផែនការដំណើរកម្សាន្ត»។​ * My Emirates Pass៖ វិធីងាយៗដើម្បីទទួលបានការផ្ដល់ជូនពិសេសៗជាច្រើន មិនថាលោកអ្នកមកកាន់ទីក្រុងឌូបៃសម្រាប់ការសម្រាកលំហែកាយរយៈពេលខ្លី ឬសម្រាប់វិស្សមកាលរយៈពេលយូរនោះទេ Emirates ផ្តល់ជូនតម្លៃកាន់តែពិសេសតាមរយៈកម្មវិធី My Emirates Pass ដែលអតិថិជនអាចទទួលបានការបញ្ចុះតម្លៃជាពិសេសនៅតាមហាងទំនិញ ទីកន្លែងកម្សាន្ត កន្លែងស្ប៉ា ភោជនីយដ្ឋាន រាប់រយនិងនៅទីតាំងជាច្រើនទៀត ដោយគ្រាន់តែបង្ហាញប័ណ្ណឡើងយន្តហោះ Emirates នៅតាមទីតាំងដែលជាសមាជិក។ ការប្រើប្រាស់ My Emirates Pass មានភាពងាយស្រួល ដោយគ្រាន់តែបង្ហាញប័ណ្ណឡើងយន្តហោះជារូបវន្ត ឬជាទម្រង់ឌីជីថល រួមជាមួយឯកសារបញ្ជាក់អត្តសញ្ញាណដែលមានសុពលភាព នៅតាមទីតាំងដៃគូនានា។ អតិថិជនអាចទទួលបានការបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ផ្សេងៗពេញមួយឆ្នាំនៅទូទាំងប្រទេសអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងទទួលបានការផ្ដល់ជូនពិសេសតាមរដូវកាល។ * ការស្នាក់នៅសណ្ឋាគារ ដំណើរកម្សាន្ត កម្មវិធីដំណើរទេសចរណ៍តាមចំណង់ចំណូលចិត្ត និងការផ្ដល់ជូនជាច្រើនទៀតពី Dubai Experience ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ដ៏ល្អបំផុតនៅទីក្រុងឌូបៃ ជាមួយតម្លៃពិសេសតាមរយៈ Dubai Experience ដែលជាថ្នាលសម្រាប់ការកក់សណ្ឋាគារ ភោជនីយដ្ឋាន តំបន់ទេសចរណ៍និងសកម្មភាពកម្សាន្តផ្សេងៗទៀត ទៅលើដំណើរកម្សាន្ត។ អតិថិជនអាចរៀបចំកាលវិភាគដំណើរកម្សាន្តផ្ទាល់ខ្លួនដោយជ្រើសរើសសកម្មភាពរាប់រយប្រភេទដែលផ្តល់ជូនដោយក្រុមហ៊ុន រៀបចំកញ្ចប់ទេសចរណ៍ជាច្រើន និងគ្រប់កម្រិតថវិកា។ * Skywards៖ កម្មវិធីសមាជិកភាពដែលផ្តល់ជូនអត្ថប្រយោជន៍ដ៏ច្រើននៅលើជើងហោះហើររបស់ Emirates សមាជិក Skywards គ្រប់កម្រិតអាចប្រើប្រាស់ Wi-Fi ដោយឥតគិតថ្លៃ។ នៅពេលមកដល់ទីក្រុងឌូបៃ សមាជិក Skywards ទទួលបានឱកាសជាច្រើនក្នុងការប្តូរ Skywards Miles នៅពេលដើរទិញទំនិញ និងការកម្សាន្តផ្សេងៗ។ នៅអាកាសយានដ្ឋានអន្តរជាតិឌូបៃ អតិថិជនអាចប្តូរពិន្ទុ Miles នៅតាមហាងដែលជាសមាជិកនៅ Dubai Duty Free Emirates Official Store និងសេវាកម្ម marhaba Airport Meet & Greet។ តាមរយៈការចុះឈ្មោះប្រើប្រាស់ Skywards Everyday សមាជិកអាចបម្លែង Skywards Miles ទៅជាសាច់ប្រាក់បានភ្លាមៗត្រឡប់ទៅវិញ នៅតាមហាង ទំនិញ ភោជនីយដ្ឋាន សេវាដឹកជញ្ជូន និងទីតាំងផ្សេងៗរាប់រយកន្លែងដែលជាសមាជិកទូទាំងប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ការធ្វើដំណើរមកកាន់ទីក្រុងឌូបៃ នឹងមិនមានភាពពេញលេញឡើយ ប្រសិនបើមិនបានទស្សនាផ្សារទំនើប Dubai Mall ។ អតិថិជនអាចទទួលបានពិន្ទុ Miles ពីការចំណាយរបស់ពួកគេនៅតាមហាង និងទីតាំងទាំងអស់ក្នុងផ្សារទំនើបនេះ។ សមាជិកក៏អាចប្រើប្រាស់ Skywards Miles តាមរយៈ Skywards Miles Mall ដើម្បីទិញ ទំនិញពីម៉ាកយីហោដែលជាសមាជិក រួមមាន Amazon AE Deliveroo Shukran Apple NIKE និងម៉ាកយីហោជាច្រើនទៀត។ ​ក្រុមហ៊ុនអាកាសចរណ៍ Emirates មានជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងឌូបៃនិងទីក្រុងភ្នំពេញ ឆ្លងកាត់ប្រទេសសិង្ហបុរីដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធបីថ្នាក់ និងជើងហោះហើរ ៣ ដងក្នុងមួយសប្តាហ៍រវាងទីក្រុងឌូបៃ និងខេត្តសៀមរាប ឆ្លងកាត់ទីក្រុងបាងកកដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធពីរថ្នាក់។ អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអាកាសចរណ៍ ដែលឈ្នះពានរង្វាន់ និងផលិតផលឈានមុខគេក្នុងឧស្សាហកម្មពីក្រុមហ៊ុនអាកាសចរណ៍ Emirates បទពិសោធន៍នៅលើអាកាស និងនៅលើដីពីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធីកម្សាន្តលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ជាង ៦៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យតន្ត្រីដ៏ច្រើនសំបូរបែប ជាមួយ ហ្គេម សៀវភៅសំឡេង និងផតខាស់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-10-2026, 07:09 PM, ចំនួនអ្នកអានៈ​ 21ដង
ខេត្តពោធិ៍សាត់៖នាឱកាសប្រកបដោយក្តីអាណិតអាសូរនោះ លោកស្រី អាំង សុជាតា ខូយរីដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីខ្វល់ខ្វាយយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 07:04 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចជំនួបនោះ លោករដ្ឋមន្ដ្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក្នុងអំឡុងពេលបំពេញបេសកកម្មការងារនៅកម្ពុជា របស់លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអនá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 07:02 PM, ចំនួនអ្នកអានៈ​ 40ដង
ខេត្តស្ទឹងត្រែង៖ពិធីចែកអំណោយខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យូ ឡាណា អគ្គលេខាធិការរងទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និង លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រួមជាមួយវត្តមáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:47 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖វគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ ជូនសិក្ខាកាមស្ដីពី «ការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ផានគតិយុត្ត» ជាវគ្គទី៦ ដែលក្រសួងបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរបស់ក្រសួង ក្រៅពីវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលរៀបចំដោយអង្គភាពជំនាញនានា ចំណុះក្រសួង ជូនដល់មន្ត្រីរាជការនៃá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:42 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖តាមរយៈលទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការបរទេសនីការ៉ាហ្កា ដែលធ្វើឡើងកាលថ្ងៃទី១៨-១៩​ ខែតុលា​ ឆ្នាំ២០២៦​ លោក មាស គឹមហេង និងភាគីនីការ៉ាហ្កាក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់​ និងអន្តរជាតិដែលជាកង្វល់រួមផងដែរ។ នៅកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:37 PM, ចំនួនអ្នកអានៈ​ 35ដង
អាជ្ញាធរទីក្រុងកៀវនិយាយថា ការវាយប្រហាររបស់រុស្ស៉ីបណ្តាលឱ្យមនុស្ស ១៥នាក់របួស និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងក្រោមដី នៅប៉ែកខាងស្ពានភាគខាងត្បូងឆ្លងកាត់ទន្លេ Dnispanro ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន។ វាបានកើតមានឡើងបន្ទាប់ពីមានការវាយប្រហារមួយផ្សេង កាលពីថ្ងៃពុធ បណ្តាលឱ្យមនុស្ស ៦នាក់រងរបួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:35 PM, ចំនួនអ្នកអានៈ​ 27ដង
សេចក្តីថ្លែងការណ៍រួមចេញផ្សាយលើ សារព័ត៌មានចិន Xinhua បានឱ្យដឹងថា ភាគីទាំងពីរថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ទង្វើបង្ខិតបង្ខំពីខាងក្រៅ ដែលពាក់ព័ន្ធការប្រើប្រាស់កម្លាំង ក្នុងបំណងរំខានដល់ដំណើរសាមគ្គីភាពអឺរ៉ាស៉ី។ សេចក្តីថ្លែងការណ៍ដដែលក៏បានឱ្យដឹងថា ភាគីទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមក លើបញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:31 PM, ចំនួនអ្នកអានៈ​ 25ដង
ខេត្តកណ្ដាល៖ ការជំរុញបែបនេះរបស់រដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីៗជាច្រើនរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គួច ចំរើ អភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:21 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ យុទ្ធសាស្ត្រថ្មីនេះ ត្រូវបានដាក់ចេញយ៉ាងច្បាស់លាស់ ព្រមទាំងជំរុញការចូលរួមរបស់គ្រប់ភាគី ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:28 PM, ចំនួនអ្នកអានៈ​ 1ដង
ខេត្តព្រៃវែង៖លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងថា ការជួបជុំថ្ងៃនេះដើម្បីជជែកពិភាក្សាលើការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស ដូចនេះយើងត្រូវកំណត់ទិសដៅរួមគឺដើម្បីយុត្តិធម៌សង្គម តាមរយៈការអនុវត្តច្បាប់ដោយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងផ្ដល់យុត្តិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:21 PM, ចំនួនអ្នកអានៈ​ 38ដង
ខេត្តកណ្ដាល៖ក្រោយប្រព្រឹត្តអំពើឃាតកម្ម ជនសង្ស័យក៏បានចង-កសម្លាប់ខ្លួនតាមក្រោយ។ តាមការបំភ្លឺពីកូនជនរងគ្រោះបានឲ្យដឹងថា ម្តាយរបស់ខ្លួនបានលួចទាក់ទងស្នេហាជាមួយជនសង្ស័យអស់រយៈពេលជាង ៣ឆ្នាំមកហើយ ទោះបីជាក្រុមគ្រួសារបានដឹង និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ទំនាក់ទំនងក៏ដោយ។ ករណីឃាតកម្ម និងអត្តឃាតáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:18 PM, ចំនួនអ្នកអានៈ​ 17ដង
រាជធានីភ្នំពេញ៖ក្នុងករណីម្ចាស់កម្មសិទ្ធិយានយន្ត មិនបានបំពេញកាតព្វកិច្ចពន្ធលើមធ្យោបាយដឹកជញ្ជូនទាន់ពេលវេលា ឬខកខានមិនបានប្រកាស និងបង់ប្រាក់ពន្ធម្ចាស់កម្មសិទ្ធិយានយន្ត នឹងត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែមចំពោះការយឺតយ៉ាវ ក្នុងការបង់ពន្ធត្រូវស្មើនឹង ១០០% នៃប្រាក់ពន្ធត្រូវបង់) ស្á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:16 PM, ចំនួនអ្នកអានៈ​ 36ដង
ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន បានបន្ថែមថា គ្រោះមហន្តរាយធ្ងន់ធ្ងរខ្លាំង រួមមានដូចជា ព្យុះទីហ្វុង ទឹកជំនន់ ភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដី។ ក្រសួងក៏បានឱ្យដឹងថា មនុស្សចំនួន៥៦២នាក់ បានស្លាប់ឬបាត់ខ្លួន ក្នុងគ្រោះមហន្តរាយដ៏សាហាវ នៅតំបន់ព្រំដែននេប៉ាល់-ទីបេ កាលពីខែសីហា ពោលគឺតួលេខនេះមិនមានការបá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:15 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖លោកបានសង្កត់ធ្ងន់ថា ភាពបើកចំហ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ មិនត្រឹមតែជាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសហសម័យកម្ពុជា ដោយហេតុថា កិច្ចសហប្រតិបត្តិការដែលផ្អែកលើគោលការណ៍ឈ្នះ-ឈ្នះគឺជាមធ្យោបាយតែមួយគត់ក្នុងការកសាងភាពដៃគូក្នុងក្របខ័ណ្ឌរយៈពេលវែងáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:13 PM, ចំនួនអ្នកអានៈ​ 28ដង
IRGC បានបន្ថែមថា កប៉ាល់ ៣គ្រឿងផ្សេងទៀត បានបើកប៉ះជាមួយគ្រាប់មីន នៅភាគខាងលិចច្រកសមុទ្រ Hormuz ហើយបានព្រមាន យោធាអាមេរិកថា ការបង្កហេតុបន្តទៀត អាចនាំឱ្យមានការឆ្លើយតបក្នុងទ្រង់ទ្រាយកាន់តែធំជាងមុន ប្រឆាំងមូលដ្ឋានយោធារបស់អាមេរិក នៅក្នុងតំបន់។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ IRGC ក៏បានរាយការណ៍ដែរថា កប៉ាល់ដឹá
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 264 នាក់
ម្សិលមិញ : 1926 នាក់
សរុបទាំងអស់ : 11531139 នាក់