| រដ្ឋមន្រ្តី ហួត ហាក់៖ ខេត្តកំពង់ធំ នឹងប្រែក្លាយពី «ខេត្តឆ្លងកាត់» ទៅជា «គោលដៅទេសចរណ៍ដែលត្រូវតែឈប់ ត្រូវតែចូល និងត្រូវតែស្នាក់នៅ» |
|
| ចុះថ្ងៃទី: 07-10-2026, 12:36 PM, ចំនួនអ្នកអានៈ 56ដង |
|
|
ពិធីនេះធ្វើឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងអង្គភាព និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករទេសចរណ៍ សហគមន៍ទេសចរណ៍ គ្រឹះស្ថានសិក្សា អ្នកផលិតមាតិកា និងសិក្ខាកាម សរុបប្រមាណ ២៥០នាក់។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០» ដើម្បីជាផែនទីបង្ហាញផ្លូវ និងជាក្របខ័ណ្ឌសកម្មភាពរួម សម្រាប់អភិវឌ្ឍវិស័យទេសចរណ៍ខេត្តកំពង់ធំ ឱ្យកាន់តែមានគុណភាព ទាក់ទាញ និងប្រកួតប្រជែង។
ក្នុងឱកាសនេះ លោក ហួត ហាក់ បានបញ្ជាក់ថា ខេត្តកំពង់ធំ គឺជាខេត្តទី១ ក្នុងចំណោមរាជធានី-ខេត្តទាំង២៥ ដែលបានបញ្ចប់ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៦-២០៣០ មុនគេ។
លោករដ្ឋមន្ត្រី បានសម្តែងការដឹងគុណចំពោះលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានផ្តួចផ្តើម និងដឹកនាំតម្រង់ទិសក្នុងការរៀបចំផែនការនេះ ព្រមទាំងកោតសរសើររដ្ឋបាលខេត្ត ក្រសួងទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការគ្នារៀបចំផែនការនេះឡើង។
លោក ហួត ហាក់ ក៏បានកោតសរសើរចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អសោភ័ណភាពក្នុងខេត្ត រួមមាន ផ្លូវថ្នល់ ស្ពាន សួនច្បារសាធារណៈ ផ្លូវថ្មើរជើង ប្រព័ន្ធអគ្គិសនី និងទឹកស្អាត ដែលបានរួមចំណែកសម្រួលជីវភាពប្រជាពលរដ្ឋ ពង្រឹងការតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងបរិបទដែលការប្រកួតប្រជែងវិស័យទេសចរណ៍ក្នុងតំបន់កាន់តែខ្លាំង និងតម្រូវការរបស់ភ្ញៀវទេសចរកាន់តែមានការផ្លាស់ប្តូរ ខេត្តកំពង់ធំត្រូវបន្តបង្កើតផលិតផល និងបទពិសោធទេសចរណ៍ថ្មីៗ លើកកម្ពស់គុណភាពសេវាកម្ម ព្រមទាំងពង្រឹងសន្តិសុខ និងសុវត្ថិភាព ដើម្បីបង្កើនភាពទាក់ទាញ និងឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរជំនាន់ថ្មី។
ជាមួយគ្នានេះ លោក ហួត ហាក់ បានដាក់ចេញអនុសាសន៍សំខាន់ៗចំនួន៤ រួមមាន៖
*ទី១៖ បន្តច្នៃប្រឌិត និងបង្កើតទីតាំងដែលជាអត្តសញ្ញាណរបស់ខេត្តកំពង់ធំ ព្រមទាំងពិនិត្យលទ្ធភាពបំផុសសក្តានុពលទីតាំង ឬលំហសាធារណៈដែលមិនទាន់ប្រើប្រាស់ពេញលេញ ដើម្បីបម្លែងទៅជាផលិតផល និងបទពិសោធទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញ។
*ទី២៖ រៀបចំឱ្យមាននិទានកថា (Storytelling) នៅតាមទីតាំងសក្តានុពលទេសចរណ៍ ដោយមិនត្រឹមតែ «លក់ទីកន្លែង» ប៉ុណ្ណោះទេ ប៉ុន្តែត្រូវ «លក់រឿងរ៉ាវ លក់បទពិសោធ និងលក់អារម្មណ៍» តាមរយៈការផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្រ វប្បធម៌ ស្ថាបត្យកម្ម ជីវភាពរស់នៅ អាហារ និងលក្ខណៈពិសេសរបស់ទីតាំង។
*ទី៣៖ បង្កើត Branding របស់ខេត្តកំពង់ធំ ដោយផ្តោតលើការកសាងម៉ាកគោលដៅទេសចរណ៍ខេត្តឱ្យមានអត្តសញ្ញាណពិសេស និងអាចដក់ជាប់ក្នុងការចងចាំរបស់ភ្ញៀវទេសចរ។
*ទី៤៖ ពិនិត្យលទ្ធភាពបង្កើនសកម្មភាពទេសចរណ៍នាពេលរាត្រី ដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ និងបង្កើនការចំណាយនៅក្នុងមូលដ្ឋាន។
លោក ហួត ហាក់ បានគូសបញ្ជាក់ថា តាមរយៈការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៦-២០៣០ ខេត្តកំពង់ធំមានសក្តានុពលប្រែក្លាយពី «ខេត្តឆ្លងកាត់» ទៅជា «គោលដៅទេសចរណ៍ដែលត្រូវតែឈប់ ត្រូវតែចូល និងត្រូវតែស្នាក់នៅ» ដោយផ្អែកលើការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ការលើកកម្ពស់គុណភាពសេវាកម្ម និងការបង្កើតបទពិសោធថ្មីៗសម្រាប់ភ្ញៀវទេសចរ៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 10-11-2026, 03:11 PM, ចំនួនអ្នកអានៈ 5ដង
ខេត្តសៀមរាប៖ អគារសិក្សា វិទ្យាល័យ សម្តេចពិជ័យសេនា ទៀ បាញ់ កន្ទ្រាំងនេះ ចំនួន ១ខ្នង ៤ជាន់ ហើយក្នុង ១ជាន់ មាន៥ បន្ទប់ មានបណ្តោយ៥៧.២៥ម៉ែត្រ និងទទឹង១០ម៉ែត្រ នៅក្នុងជាន់នីមួយៗ ក៏មានបន្ទប់ទឹក ស្រី ប្រុសផងដែរ។ ពិធីនេះ ក៏មានការចូលរួមពីលោក ទៀប ប៊ុនឈួយ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សូរ ប្លាតុង អភិបាáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2026, 02:55 PM, ចំនួនអ្នកអានៈ 32ដង
ក្រុមចម្រុះអារ៉ាប៊ីសាអូឌីតបានឱ្យដឹងទៀតថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់កម្ទេចមីស៊ីលបាលិស្ទីគមួយគ្រាប់ និងមីស៊ីលគ្រូសមួយគ្រាប់ ដែលត្រូវបានបាញ់ឆ្ពោះទៅកាន់ទីក្រុងរីយ៉ាដ។ ព្រមពេលជាមួយគ្នា អាជ្ញាធរការពារជនស៊ីវិលរបស់អារ៉ាប៊ីសាអូឌីតក៏បានចេញប្រកាសអាសន្នផងដែរសម្រាប់ទីក្រុងរីយ៉ា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2026, 02:53 PM, ចំនួនអ្នកអានៈ 30ដង
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ប្រព័ន្ធអាវុធខាងលើដែលត្រូវបានធ្វើតេស្តបាញ់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះនៅឯសមុទ្រខាងកើត ឬសមុទ្រជប៉ុន នឹងត្រូវបានដាក់ឱ្យកងទ័ពកូរ៉េខាងជើងប្រើប្រាស់នៅដើមឆ្នាំ២០២៧។ ការធ្វើតេស្តអាវុធនេះដែរកើតមានឡើងបន្ទាប់ពីកូរ៉េខាងជើងបានដឹកនាំការបាញ់សាកល្បងអាវុá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2026, 02:47 PM, ចំនួនអ្នកអានៈ 25ដង
លោក ត្រាំ បាននិយាយថា លោក «ភ្ញាក់ផ្អើលយ៉ាងខ្លាំង» ចំពោះការចោទប្រកាន់លើលោក Huang ដែលជាសហការីជិតស្និទ្ធបំផុតម្នាក់របស់ប្រធានាធិបតីនៅក្នុងវិស័យបច្ចេកវិទ្យា។ លោក ត្រាំ បានបន្ថែមថា លោកបាននិយាយជាមួយនាយកប្រតិបត្តិរូបនេះ ហើយលោក Huang បានប្រាប់ថា លោកមិនបានដឹងសោះឡើយថាស្ត្រីរូបនោះជាចារកម្ម។ ក្រោយផ្ទុះរá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2026, 02:40 PM, ចំនួនអ្នកអានៈ 24ដង
ដំណោះស្រាយខាងលើស្នើឡើងដោយលោក Thomas Massie សមាជិកតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធាណរដ្ឋក្នុងរដ្ឋ Kentucky បានចោទប្រកាន់លោក Hegseth ថាបានធ្វើសង្រ្គាមដោយខុសច្បាប់មិនមានការអនុញ្ញាតពីសភាអាមេរិក។ លោក Massie ក៏បានចោទប្រកាន់ផងដែរថាលោក Hegseth បានរំលោភអំណាចក្នុងនាមជាប្រមុខមន្ទីរបញ្ចកោណ។ លោក Massie កំពុងប្រើប្រាស់នីតិវិធី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2026, 02:37 PM, ចំនួនអ្នកអានៈ 31ដង
ក្រៅពីអភិវឌ្ឍក្នុងប្រទេស ចិនក៏កំពុងជំរុញការនាំចេញបច្ចេកវិទ្យាកំពង់ផែទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនក្នុងស្រុក ដូចជា Westwell និង Huawei។ រថយន្តដឹកទំនិញគ្មានអ្នកបើកបររបស់ក្រុមហ៊ុន Westwell ត្រូវបានដាក់ឱ្យប្រើប្រាស់នៅកំពង់ផែ Felixstowe ដែលជាកំពង់ផែកុងតឺន័រធំបំផុតរបស់ចក្រភពអង់គ្លេស។ ចាប់តាំងពីឆ្នាáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2026, 02:31 PM, ចំនួនអ្នកអានៈ 33ដង
ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់អូស្រ្តាលីមួយនេះ ប្រកាសថាបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ Accenture ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធប្រតិបត្តិការផ្ទៃក្នុង ដោយតួនាទីមួយចំនួននឹងត្រូវផ្ទេរទៅឱ្យក្រុមការងារនៅឥណ្ឌាជាអ្នកទទួលបន្ទុក។ ការងារប្រហែល ៨៥០កន្លែងនឹងត្រូវកាត់បន្ថយ ដោយចាប់ផ្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2026, 02:28 PM, ចំនួនអ្នកអានៈ 18ដង
រាជធានីភ្នំពេញ៖លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានណែនាំឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាទាំង៦រូប ត្រូវរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ និងទាញយកផលប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2026, 02:19 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖នៅក្នុង «កុដិមរតក» ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសក្នុងពន្លាជាតិបារាំង សាធារណជន និងអ្នកចូលទស្សនាគ្រប់វ័យ នឹងមានឱកាសដ៏រំភើបក្នុងការជួបសំណេះសំណាល សន្ទនា និងចោទសួរសំណួរផ្សេងៗដោយផ្ទាល់ទៅកាន់រូបតំណាង AI របស់លោក ស៊ិន ស៊ីសាមុត ដែលជាអ្នកចម្រៀងរឿងព្រេងនិទានដ៏ល្បីល្បាញរបស់កម្ពុជា ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2026, 02:15 PM, ចំនួនអ្នកអានៈ 24ដង
យន្តហោះយោធាផ្ទុកសាំងប៉ុន្មានគ្រឿងរបស់អាមេរិក ដែលប្រើប្រាស់មូលដ្ឋានទ័ពអាកាស RAF Mildenhall ត្រូវបានប្តូរទៅកាន់ប្រទេសអាល្លឺម៉ង់ និងកន្លែងផ្សេងទៀត។ តាមការចុះផ្សាយរបស់ WSJ ក្រុមមន្ត្រីអាមេរិកកំពុងបន្តស្ថិតក្នុងការពិភាក្សាគ្នានៅឡើយ អំពីលក្ខណៈជាក់លាក់ នៃការគំរាមកំហែងចំពោះមូលដ្ឋាន RAF Mildenhall។
នៅថ្ងៃអងá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2026, 02:10 PM, ចំនួនអ្នកអានៈ 33ដង
ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតឱកាសបន្ទាប់ពីពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ៥០ឆ្នាំ របស់បងប្រុស ហ៊ុន កំសត់ ដោយបាននាំកូនប្រុសទៅមើលកន្លែងដែលសម្តេចបានកើតកាលពី ៤៩ឆ្នាំមុន នៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2026, 06:46 AM, ចំនួនអ្នកអានៈ 40ដង
ខេត្តពោធិ៍សាត់៖យោងតាមរបាយការណ៍របស់ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានឱ្យដឹងថា ស្រុកបាកានបានជួបប្រទះនូវគ្រោះរាំងស្ងួត បង្កផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ចំនួន២៦,០០០ហិកតា។ ប៉ុន្តែក្រោមការយកចិត្តទុកដាក់ខ្ពស់ពី លោកអភិបាលខេត្ត និងមានកិច្ចសហការពីមន្ទីរជំនាញពាក់ព័ន្ធ បានធ្វើអន្តរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2026, 06:35 AM, ចំនួនអ្នកអានៈ 31ដង
នៅក្នុងសេចក្តីថ្លែងការណ៍ លោក ហ្គូតេរ៉េស បានគូសបញ្ជាក់ថា៖ «បាតុភូតអែលនីញ៉ូ (El Nino) ដ៏ខ្លាំងក្លា កំពុងបោកបក់មកលើភពផែនដីដែលរងកម្ដៅខ្លាំងស្រាប់ដោយសារការប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្ស ធ្វើឱ្យយើងឈានចូលដល់យុគសម័យថ្មីនៃអាកាសធាតុអាក្រក់បំផុត»។ ប្រមុខ UN រូបនេះបានអំពាវនាវឱ្យមេដឹកនាំពិភពលោកកាáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2026, 06:29 AM, ចំនួនអ្នកអានៈ 30ដង
នៅក្នុងសម្រង់អត្ថបទដំបូងនៃសៀវភៅកំណត់ត្រាមានចំណងជើងថា «Promise Me, America» ដែលទស្សនាវដ្តី The Atlantic បានចុះផ្សាយនៅថ្ងៃចន្ទនេះ មុនពេលសៀវភៅពេញលេញចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខ អតីតប្រធានាធិបតីវ័យ ៨៣ឆ្នាំរូបនេះ បានរិះគន់លោក ត្រាំ ថាបានដឹកនាំការបះបោរ ដើម្បីក្រាញអំណាចក្រោយពេលពលរដ្ឋអាមេរិកបោះឆ្នោតទម្áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2026, 06:27 AM, ចំនួនអ្នកអានៈ 36ដង
តាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌា ក្នុងជំនួបតាមទូរសព្ទនោះ លោក ហ្សេឡេនស្គី បានចែករំលែកទស្សនៈអំពីការវិវត្តថ្មីៗនៃជម្លោះជាមួយរុស្ស៊ី និងការត្រៀមលក្ខណៈសម្រាប់កិច្ចចរចានៅទីក្រុងអាប៊ូដាប៊ី ព្រមទាំងបានបញ្ជាក់ថា ឥណ្ឌាមានឆន្ទៈជួយបង្កើតច្រករបៀងដឹកជញ្ជូនស្បៀងអាហារផងដែរ
 ព័ត៌មានលម្អិត
|
|
|