| លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន រៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយវីរសិល្បករ និងសិល្បកររៀមច្បង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ |
|
| ចុះថ្ងៃទី: 07-10-2026, 12:27 PM, ចំនួនអ្នកអានៈ 51ដង |
|
|
រាជធានីភ្នំពេញ៖លោកជំទាវអ្នកឧកញ៉ាប្រធាន មានប្រសាសន៍ថា បុណ្យភ្ជុំបិណ្ឌ គឺជាពេលវេលាដែលកូនខ្មែរជួបជុំគ្នា ដើម្បីរំឭកគុណ និងធ្វើបុណ្យឧទ្ទិសកុសលជូនដល់បុព្វការីជន និងអ្នកមានគុណដែលបានចែកឋានទៅ។ ប៉ុន្តែការជួបជុំក្នុងថ្ងៃនេះ គឺជាឱកាសពិសេសមួយសម្រាប់កូនខ្មែរជំនាន់បច្ចុប្បន្ន បានរំឭកគុណចំពោះអ្នកមានគុណក្នុងវិស័យសិល្បៈ និងវប្បធម៌ខ្មែរ ដែលនៅមានជីវិត និងកំពុងជួបជុំគ្នាយ៉ាងកក់ក្តៅ។ បុព្វបុរសខ្មែរបានបន្សល់ទុកនូវមរតកដ៏មានតម្លៃ ហើយវីរសិល្បករ និងសិល្បកររៀមច្បង គឺជាអ្នកបន្តទទួលមរតកនោះ បន្តថែរក្សា បន្តសម្តែង បន្តបង្រៀន និងបន្តប្រគល់ចំណេះដឹង និងបទពិសោធន៍ទៅកាន់ជំនាន់ក្រោយ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំកម្មវិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយវីរសិល្បករ និងសិល្បកររៀមច្បង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ដើម្បីបង្ហាញការគោរព ដឹងគុណ និងរំឭកដល់គុណបំណាច់របស់សិល្បករជំនាន់មុន ដែលបានលះបង់កម្លាំងកាយចិត្ត និងទេពកោសល្យ ដើម្បីថែរក្សា និងបន្តមរតកសិល្បៈ វប្បធម៌ខ្មែរ។ កម្មវិធីនេះបានប្រព្រឹត្តិទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងចាស់ព្រឹទ្ធាចារ្យ វីរសិល្បករ សិល្បកររៀមច្បង និងបងប្អូនសិល្បករ-សិល្បការិនីជាច្រើនរូប។
ក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានសម្តែងនូវក្តីសោមនស្សរីករាយ និងកិត្តិយសយ៉ាងក្រៃលែង ដែលបានរៀបចំការជួបជុំជាមួយវីរសិល្បករ និងសិល្បកររៀមច្បងជាថ្មីម្តងទៀត ស្របតាមការសន្យា និងចំឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីដ៏មានអត្ថន័យជ្រាលជ្រៅសម្រាប់ប្រជាជនខ្មែរ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានមានប្រសាសន៍ថា «ថ្ងៃនេះយើងមិនត្រឹមតែជួបគ្នាដើម្បីសួរសុខទុក្ខទេ ប៉ុន្តែយើងមកដើម្បីនិយាយពាក្យថា សូមអរគុណ» ចំពោះការលះបង់គ្រប់យ៉ាង ដើម្បីសិល្បៈ និងវប្បធម៌ខ្មែរ ចំពោះបទពិសោធន៍ ចំណេះដឹង និងស្នាដៃដែលបានបន្សល់ទុក ព្រមទាំងការថែរក្សា និងការពារអត្តសញ្ញាណសិល្បៈ វប្បធម៌ខ្មែរ ឱ្យបន្តរស់រានរហូតមកដល់ជំនាន់ក្រោយ។ សិល្បៈ និងវប្បធម៌ខ្មែរដែលយើងបានឃើញនៅថ្ងៃនេះ មិនបានកើតឡើងក្នុងរយៈពេលមួយថ្ងៃឡើយ ហើយក៏មិនអាចគង់វង្សដោយឯកឯងបានដែរ។ ឆ្លងកាត់ប្រវត្តិសាស្ត្រ និងការផ្លាស់ប្តូរជាច្រើនដំណាក់កាល ភាពគង់វង្សនៃស្នាដៃសិល្បៈគ្រប់ទម្រង់ គឺសុទ្ធតែកើតចេញពីការតស៊ូ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់បុព្វបុរសខ្មែរជាច្រើនជំនាន់។
វីរសិល្បករ និងសិល្បកររៀមច្បងជាច្រើន បានចំណាយពេលវេលាដ៏ល្អបំផុតនៃជីវិតរបស់ខ្លួន ដើម្បីវិស័យសិល្បៈ និងវប្បធម៌។ អ្នកខ្លះបានចាប់ផ្តើមតាំងពីវ័យក្មេង អ្នកខ្លះបានឈរលើឆាកអស់រយៈពេលរាប់សិបឆ្នាំ អ្នកខ្លះបានលះបង់ជីវិតដើម្បីបណ្តុះបណ្តាលអ្នកជំនាន់ក្រោយ ខណៈអ្នកខ្លះទៀតបានខិតខំរក្សាទម្រង់សិល្បៈបុរាណ ដែលប្រឈមនឹងការបាត់បង់ ហើយមានអ្នកខ្លះបាននាំយកស្នាដៃសិល្បៈខ្មែរ ទៅបង្ហាញលើឆាកអន្តរជាតិ។ លោកជំទាវអ្នកឧកញ៉ាប្រធាន បានលើកឡើងថា ការលះបង់ទាំងនេះ មិនអាចវាស់តម្លៃបានត្រឹមតែជាប្រាក់កាស ឬរង្វាន់មួយឡើយ ព្រោះអ្វីដែលវីរសិល្បករ និងសិល្បកររៀមច្បងបានផ្តល់ឱ្យ គឺជាមរតករបស់ជាតិទាំងមូល។ ដូច្នេះការជួបជុំសួរសុខទុក្ខ និងបង្ហាញការគោរពចំពោះពួកគាត់ គឺជាការបង្ហាញថា សង្គមខ្មែរមិនភ្លេចអ្នកដែលមានគុណបំណាច់ចំពោះជាតិឡើយ។
ជាមួយគ្នានេះ លោកជំទាវអ្នកឧកញ៉ាប្រធាន បានបញ្ជាក់ពីបំណងចង់ឱ្យសិល្បកររៀមច្បង បន្សល់ទុកមិនត្រឹមតែស្នាដៃ ប៉ុន្តែថែមទាំងចំណេះដឹង បទពិសោធន៍ និងស្មារតីនៃការលះបង់ ដើម្បីឱ្យសិល្បករជំនាន់ក្រោយអាចបន្តអភិវឌ្ឍសិល្បៈខ្មែរ ឱ្យមានភាពទំនើប និងច្នៃប្រឌិតខ្ពស់ ប៉ុន្តែមិនបាត់បង់ឫសគល់ និងអត្តសញ្ញាណជាតិ។ ក្នុងនាមសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ាប្រធាន បានប្តេជ្ញាបន្តដើរតាមមាគ៌ាដ៏ប្រពៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងការគាំពារ និងយកចិត្តទុកដាក់ចំពោះវីរសិល្បករ និងសិល្បកររៀមច្បង ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើ និងថែរក្សាវប្បធម៌ជាតិ។
លោកជំទាវអ្នកឧកញ៉ាប្រធាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំជាតិ ដែលតែងតែផ្តល់ការគាំទ្រ យកចិត្តទុកដាក់ និងផ្តល់ឱវាទដ៏មានតម្លៃ ពិសេសការឧបត្ថម្ភថវិកាទ្រទ្រង់ ជាប្រចាំឆ្នាំដល់សមាគមសិល្បករខ្មែរ ដើម្បីបន្តបំពេញបេសកកម្មរបស់ខ្លួនក្នុងការគាំពារ និងលើកស្ទួយវិស័យសិល្បៈ និងវប្បធម៌ជាតិ។ លោកជំទាវអ្នកឧកញ៉ាប្រធាន ក៏បានថ្លែងអំណរគុណចំពោះម្ចាស់ឧបត្ថម្ភ និងដៃគូគាំទ្រសមាគមសិល្បករខ្មែរ ដែលបានរួមចំណែកផ្តល់មូលនិធិប្រចាំឆ្នាំ និងការគាំទ្រផ្សេងៗ ឱ្យសមាគមអាចដំណើរការបេសកកម្មរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ដែលបានបំពេញតួនាទីយ៉ាងសកម្ម ក្នុងការគាំទ្រ លើកស្ទួយវិស័យវប្បធម៌ និងឧបត្ថម្ភគាំទ្រដល់សិល្បករ សិល្បការិនី ព្រមទាំងបានរៀបចំកម្មវិធីជួបជុំដ៏មានអត្ថន័យនេះឡើង។ លោកជំទាវបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ម្លប់សន្តិភាព គឺជាកត្តាចម្បងមួយដែលផ្តល់ឱកាស ឱ្យប្រជាជនខ្មែរគ្រប់រូបអាចរួមរស់ប្រកបដោយសាមគ្គីភាព ក្នុងមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរ ដោយសេចក្តីសុខ កិត្តិយស និងសេចក្តីថ្លៃថ្នូរ ព្រមទាំងអាចបន្តថែរក្សា និងអភិវឌ្ឍមរតកវប្បធម៌ដែលបុព្វបុរសបានបន្សល់ទុក។
លោកជំទាវបណ្ឌិតសភាចារ្យ បានឯកភាពចំពោះការលើកឡើងរបស់លោកជំទាវអ្នកឧកញ៉ាប្រធាន ពាក់ព័ន្ធនឹងតួនាទីដ៏សំខាន់របស់សិល្បករ និងសិល្បការិនីគ្រប់ជំនាន់ និងគ្រប់ទម្រង់ ក្នុងការចូលរួមថែរក្សាប្រពៃណីខ្មែរ សិល្បៈដ៏ផូរផង់ និងផ្សព្វផ្សាយមរតកសិល្បៈខ្មែរទៅកាន់ឆាកអន្តរជាតិ។ លោកជំទាវបណ្ឌិតសភាចារ្យ បានគូសរំលេចថា មរតកដែលបុព្វបុរសខ្មែរបានបន្សល់ទុក មានទាំងសិល្បៈ តន្ត្រី ស្ថាបត្យកម្ម អក្សរសាស្ត្រ ម្ហូបអាហារ សម្លៀកបំពាក់ និងរបៀបរស់នៅ ដែលសុទ្ធតែជាផ្នែកសំខាន់នៃអត្តសញ្ញាណជាតិ និងជាមរតកដែលកូនខ្មែរគ្រប់ជំនាន់ត្រូវបន្តថែរក្សា និងបញ្ជូនទៅកាន់ជំនាន់ក្រោយ។
កម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីនេះ មិនត្រឹមតែជាការជួបជុំក្នុងឱកាសបុណ្យប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីស្មារតី «រំឭកគុណអ្នកមានគុណ» និងការគោរពចំពោះអ្នកដែលបានចំណាយជីវិតដើម្បីសិល្បៈ និងវប្បធម៌ខ្មែរ។ ជាមួយគ្នានេះ ក៏ជាការបន្តភ្ជាប់ទំនាក់ទំនងរវាងសិល្បករគ្រប់ជំនាន់ និងបន្តបណ្តុះស្មារតីស្រឡាញ់ មោទនភាព និងការទទួលខុសត្រូវចំពោះមរតកវប្បធម៌ជាតិ៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 22-10-2026, 07:09 PM, ចំនួនអ្នកអានៈ 21ដង
ខេត្តពោធិ៍សាត់៖នាឱកាសប្រកបដោយក្តីអាណិតអាសូរនោះ លោកស្រី អាំង សុជាតា ខូយរីដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីខ្វល់ខ្វាយយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 07:04 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចជំនួបនោះ លោករដ្ឋមន្ដ្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក្នុងអំឡុងពេលបំពេញបេសកកម្មការងារនៅកម្ពុជា របស់លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអនá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 07:02 PM, ចំនួនអ្នកអានៈ 40ដង
ខេត្តស្ទឹងត្រែង៖ពិធីចែកអំណោយខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យូ ឡាណា អគ្គលេខាធិការរងទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និង លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រួមជាមួយវត្តមáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:47 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖វគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ ជូនសិក្ខាកាមស្ដីពី «ការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ផានគតិយុត្ត» ជាវគ្គទី៦ ដែលក្រសួងបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរបស់ក្រសួង ក្រៅពីវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលរៀបចំដោយអង្គភាពជំនាញនានា ចំណុះក្រសួង ជូនដល់មន្ត្រីរាជការនៃá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:42 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖តាមរយៈលទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការបរទេសនីការ៉ាហ្កា ដែលធ្វើឡើងកាលថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៦ លោក មាស គឹមហេង និងភាគីនីការ៉ាហ្កាក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមផងដែរ។ នៅកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:37 PM, ចំនួនអ្នកអានៈ 35ដង
អាជ្ញាធរទីក្រុងកៀវនិយាយថា ការវាយប្រហាររបស់រុស្ស៉ីបណ្តាលឱ្យមនុស្ស ១៥នាក់របួស និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងក្រោមដី នៅប៉ែកខាងស្ពានភាគខាងត្បូងឆ្លងកាត់ទន្លេ Dnispanro ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន។ វាបានកើតមានឡើងបន្ទាប់ពីមានការវាយប្រហារមួយផ្សេង កាលពីថ្ងៃពុធ បណ្តាលឱ្យមនុស្ស ៦នាក់រងរបួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:35 PM, ចំនួនអ្នកអានៈ 27ដង
សេចក្តីថ្លែងការណ៍រួមចេញផ្សាយលើ សារព័ត៌មានចិន Xinhua បានឱ្យដឹងថា ភាគីទាំងពីរថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ទង្វើបង្ខិតបង្ខំពីខាងក្រៅ ដែលពាក់ព័ន្ធការប្រើប្រាស់កម្លាំង ក្នុងបំណងរំខានដល់ដំណើរសាមគ្គីភាពអឺរ៉ាស៉ី។ សេចក្តីថ្លែងការណ៍ដដែលក៏បានឱ្យដឹងថា ភាគីទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមក លើបញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:31 PM, ចំនួនអ្នកអានៈ 25ដង
ខេត្តកណ្ដាល៖ ការជំរុញបែបនេះរបស់រដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីៗជាច្រើនរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គួច ចំរើ អភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:21 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖ យុទ្ធសាស្ត្រថ្មីនេះ ត្រូវបានដាក់ចេញយ៉ាងច្បាស់លាស់ ព្រមទាំងជំរុញការចូលរួមរបស់គ្រប់ភាគី ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 04:28 PM, ចំនួនអ្នកអានៈ 1ដង
ខេត្តព្រៃវែង៖លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងថា ការជួបជុំថ្ងៃនេះដើម្បីជជែកពិភាក្សាលើការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស ដូចនេះយើងត្រូវកំណត់ទិសដៅរួមគឺដើម្បីយុត្តិធម៌សង្គម តាមរយៈការអនុវត្តច្បាប់ដោយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងផ្ដល់យុត្តិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 04:21 PM, ចំនួនអ្នកអានៈ 38ដង
ខេត្តកណ្ដាល៖ក្រោយប្រព្រឹត្តអំពើឃាតកម្ម ជនសង្ស័យក៏បានចង-កសម្លាប់ខ្លួនតាមក្រោយ។ តាមការបំភ្លឺពីកូនជនរងគ្រោះបានឲ្យដឹងថា ម្តាយរបស់ខ្លួនបានលួចទាក់ទងស្នេហាជាមួយជនសង្ស័យអស់រយៈពេលជាង ៣ឆ្នាំមកហើយ ទោះបីជាក្រុមគ្រួសារបានដឹង និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ទំនាក់ទំនងក៏ដោយ។
ករណីឃាតកម្ម និងអត្តឃាតáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 04:18 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖ក្នុងករណីម្ចាស់កម្មសិទ្ធិយានយន្ត មិនបានបំពេញកាតព្វកិច្ចពន្ធលើមធ្យោបាយដឹកជញ្ជូនទាន់ពេលវេលា ឬខកខានមិនបានប្រកាស និងបង់ប្រាក់ពន្ធម្ចាស់កម្មសិទ្ធិយានយន្ត នឹងត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែមចំពោះការយឺតយ៉ាវ ក្នុងការបង់ពន្ធត្រូវស្មើនឹង ១០០% នៃប្រាក់ពន្ធត្រូវបង់) ស្á
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 04:16 PM, ចំនួនអ្នកអានៈ 36ដង
ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន បានបន្ថែមថា គ្រោះមហន្តរាយធ្ងន់ធ្ងរខ្លាំង រួមមានដូចជា ព្យុះទីហ្វុង ទឹកជំនន់ ភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដី។ ក្រសួងក៏បានឱ្យដឹងថា មនុស្សចំនួន៥៦២នាក់ បានស្លាប់ឬបាត់ខ្លួន ក្នុងគ្រោះមហន្តរាយដ៏សាហាវ នៅតំបន់ព្រំដែននេប៉ាល់-ទីបេ កាលពីខែសីហា ពោលគឺតួលេខនេះមិនមានការបá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 04:15 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖លោកបានសង្កត់ធ្ងន់ថា ភាពបើកចំហ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ មិនត្រឹមតែជាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសហសម័យកម្ពុជា ដោយហេតុថា កិច្ចសហប្រតិបត្តិការដែលផ្អែកលើគោលការណ៍ឈ្នះ-ឈ្នះគឺជាមធ្យោបាយតែមួយគត់ក្នុងការកសាងភាពដៃគូក្នុងក្របខ័ណ្ឌរយៈពេលវែងáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 04:13 PM, ចំនួនអ្នកអានៈ 28ដង
IRGC បានបន្ថែមថា កប៉ាល់ ៣គ្រឿងផ្សេងទៀត បានបើកប៉ះជាមួយគ្រាប់មីន នៅភាគខាងលិចច្រកសមុទ្រ Hormuz ហើយបានព្រមាន យោធាអាមេរិកថា ការបង្កហេតុបន្តទៀត អាចនាំឱ្យមានការឆ្លើយតបក្នុងទ្រង់ទ្រាយកាន់តែធំជាងមុន ប្រឆាំងមូលដ្ឋានយោធារបស់អាមេរិក នៅក្នុងតំបន់។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ IRGC ក៏បានរាយការណ៍ដែរថា កប៉ាល់ដឹá
 ព័ត៌មានលម្អិត
|
|
|