| កូរ៉េខាងជើង ដកឯកអគ្គរដ្ឋទូតចេញពីចក្រភពអង់គ្លេស ហើយបន្ថយកម្រិតទំនាក់ទំនង ឆ្លើយតបការដាក់ទណ្ឌកម្ម |
|
| ចុះថ្ងៃទី: 18-06-2026, 03:37 PM, ចំនួនអ្នកអានៈ 36ដង |
|
|
ក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ NK News ស្ថានទូតរបស់ទីក្រុងព្យុងយ៉ាងនៅទីក្រុងឡុងដ៍ បាននិយាយថា ខ្លួនបានដកឯកអគ្គរដ្ឋទូត លោក Mun Myong Sin ហើយបន្ថយកម្រិតទំនាក់ទំនងមកត្រឹមភារធារី រហូតទាល់តែចក្រភពអង់គ្លេស ដកចេញវិញទណ្ឌកម្មដែលបានដាក់លើជំរំវិស្សមកាលកុមារ Songdowon International Children’s Camp។
វែបសាយតាមដានប្រទេសកូរ៉េខាងជើង NK News បានរាយការណ៍ថា កូរ៉េខាងជើង បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំចក្រភពអង់គ្លេស ឱ្យត្រឡប់ទៅវិញ រយៈពេលត្រឹម ១ខែប៉ុណ្ណោះ ក្រោយចូលកាន់តំណែង ហើយទម្លាក់កម្រិតទំនាក់ទំនងការទូត ជាការឆ្លើយតបចំពោះការដាក់ទណ្ឌកម្មរបស់ចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦។
កាលពីខែឧសភា ទីក្រុងឡុងដ៍ បានចាត់ថ្នាក់ជំរំខាងលើ ជាផ្នែកមួយនៃបណ្តាញកម្មវិធីយុវជនធ្វើប្រតិបត្តិដោយវិមានក្រឹមឡាំង ដែលពាក់ព័ន្ធជាមួយនឹងការផ្លាស់ទីកុមារអ៊ុយក្រែនចេញពីតំបន់ត្រួតត្រាដោយរុស្ស៉ី និងការបញ្រ្ជាបមនោគមន័វិជ្ជាគាំទ្ររុស្ស៉ី ដល់កុមារទាំងនោះ។
ស្ថានទូតកូរ៉េខាងជើង បានចោទការដាក់ទណ្ឌកម្មនោះថា ជាទង្វើបង្កហេតុមួយដែលអមនុស្សធម៌ និងអសីលធម៌ ព្រមទាំងបង្កប់ចេតនានយោបាយ ហើយទីក្រុងឡុងដ៍ មានបំណងចង់បង្ខូចមុខមាត់របស់កូរ៉េខាងជើង និងបំផ្លាញទំនាក់ទំនងរបស់ទីក្រុងព្យុងយ៉ាងជាមួយរុស្ស៉ី។ កាលពីខែឧសភា ក្រសួងការបរទេសកូរ៉េខាងជើង ក៏ធ្លាប់បានថ្កោលទោសការដាក់ទណ្ឌកម្មនោះដែរ ហើយបានព្រមានថា ទីក្រុងឡុងដ៍នឹងរងផលវិបាកតបទៅវិញ។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេស បានតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំកូរ៉េខាងជើង កាលពីឆ្នាំ២០២៥ ប៉ុន្តែស្ថានទូតខ្លួននៅទីក្រុងព្យុងយ៉ាង បានបន្តបិទទ្វារ ចាប់តាំងតែពីការផ្ទុះរាលដាលនៃជំងឺកូវីដមកម្ល៉េះ៕


ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 25-06-2026, 12:10 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងជាមួយនឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 11:57 AM, ចំនួនអ្នកអានៈ 3ដង
ការប្រកួតសន្សំពិន្ទុទាំង ១២ពូល (A-L) នៅ World Cuspan 2026 នឹងបិទបញ្ចប់ត្រឹមចុងសប្តាហ៍នេះ គ្រាដែលក្រុមជាប់ចំណាត់ថ្នាក់លេខ៣ ល្អចំនួន ៨ក្រុម ក៏នឹងត្រូវជ្រើសរើសឡើងវគ្គចាញ់-ធ្លាក់នេះដែរ។
ខាងក្រោមនេះជា ៥ចំណុចសំខាន់ ដែលសហព័ន្ធ FIFA នឹងវាយតម្លៃ ក៏ដូចជាប្រៀបធៀបទៅលើក្រុមលេខ៣ ល្អ ក្នុងចំណោម ១២ពូល ក្រោយបញ្ចប់ ៣ប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 11:54 AM, ចំនួនអ្នកអានៈ 30ដង
ភាគហ៊ុនរបស់ក្រុមហ៊ុន Micron បានហក់ឡើងដល់ទៅ ១២% ក្នុងការជួញដូរបន្ថែមម៉ោង (Extended Trade)។ ការកើនឡើងនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានព្យាករណ៍ថា ប្រាក់ចំណេញប្រចាំត្រីមាសរបស់ខ្លួននឹងមានកម្រិតខ្ពស់ជាងការរំពឹងទុករបស់ក្រុមអ្នកវិភាគ។ នេះជាសញ្ញាវិជ្ជមានមួយបង្ហាញថា ការវិនិយោគយ៉ាងច្រើនលើផ្នែកហេដ្ឋារចនាសម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 11:48 AM, ចំនួនអ្នកអានៈ 12ដង
ការដាច់ចរន្តអគ្គិសនីបានបង្កជាបញ្ហាប្រឈមយ៉ាងខ្លាំងដល់សហគ្រាសទាំងខ្នាតតូច មធ្យម និងខ្នាតធំ ដែលពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់អគ្គិសនីជាប់លាប់ ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មរបស់ ពួកគេ។ ការដាច់ចរន្តអគ្គិសនីនៅកន្លែងខ្លះមានរយៈពេលពី៣ ដល់៥ម៉ោង ដែលបង្ខំឱ្យហាងទំនិញជាច្រើនផ្អាកប្រតិបត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 11:42 AM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖ នាឱកាសនោះ លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវបណ្ឌិត និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ីស្រាអែល នាពេលកន្លងមក ជាពិសេសក្នុងវិស័យការងារ ការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ លោកប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 11:32 AM, ចំនួនអ្នកអានៈ 10ដង
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីបាននិយាយថាអ៊ុយក្រែននឹងដឹកនាំការវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន ខណៈទីក្រុងកៀវកំពុងពង្រីកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងគោលបំណងបង្ខំឱ្យទីក្រុងម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 11:30 AM, ចំនួនអ្នកអានៈ 19ដង
យោងតាមទិន្នន័យវាយតម្លៃផ្ទាល់របស់ទស្សនាវដ្តី Forbes គិតត្រឹមម៉ោង ៤រសៀល (ម៉ោងនៅសហរដ្ឋអាមេរិក) នៅថ្ងៃទី២៤ ខែមិថុនា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Elon Musk បានធ្លាក់ចុះមកនៅត្រឹម ៩៧០,២ ពាន់លានដុល្លារ។
លោក Elon Musk ដែលជាមហាសេដ្ឋីមានទ្រព្យសម្បត្តិដល់ទ្រីលានដុល្លារនោះ គិតត្រឹមការបិទទ្វារទីផ្សារដោះដូរភាគហ៊ុននៅ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 11:22 AM, ចំនួនអ្នកអានៈ 4ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិគ្រោះយោបល់ក្នុងក្របខណ្ឌគណៈកម្មាធិការជាតិភស្តុភារកម្ម លើសេចក្តីព្រាងច្បាប់ស្តីពី “ភស្តុភារកម្ម” ដើម្បីធានាថា ខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ មានភាពគ្រប់ជ្រុងជ្រោយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអនុលោមតាមឧត្តមានុវត្តន៍អន្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 11:13 AM, ចំនួនអ្នកអានៈ 6ដង
ការប្រកាសដំណឹងនេះ បានរៀបចំនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងបរិវេណស្ថានទូតម៉ាឡេស៉ីប្រចាំកម្ពុជា ខណៈមានក្រុមបាល់ទាត់ចំនួន ២៤ក្រុម មកពីវិស័យឯកជន សង្គមស៊ីវិល និងស្ថាប័នរាជរដ្ឋាភិបាលផងដែរ បានចូលរួម។
ការប្រកួតបាល់ទាត់ពានរង្វាន់ឯកអគ្គរដ្ឋទូតម៉ាឡេស៉ី ឆ្នាំ២០២៦ ឬ Malaysian Ambassador’s Football Shield 2026 បានក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 11:09 AM, ចំនួនអ្នកអានៈ 7ដង
ក្រុមនៅអាស៊ី ជប៉ុន កំពុងឈរលេខ២ ប្រចាំពូល F ក្រោយឆ្លងកាត់ ២ប្រកួតមិនចាញ់ ក្រៅពីឈ្នះ១ ស្មើ១ ដូចគ្នា ដោយមាន ៤ពិន្ទុស្មើក្រុមកំពូលតារាង បច្ចុរាជទឹកក្រូចហូឡង់ ដ្បិតគូប្រជែងនៅអឺរ៉ុប ស៊ុយអែតទើបមាន ៣ពិន្ទុឈរលេខ៣។
៦ប្រកួតចាប់ពីរាត្រីនេះ ដើម្បីបិទបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល D, E និងពូល F នៃព្រឹត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 09:26 AM, ចំនួនអ្នកអានៈ 18ដង
ខេត្តកោះកុង៖លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ថោ ជេដ្ឋា រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូចុះទស្សនកិច្ចគោលដៅលំហែបៃតង នៃតំបន់ការពារធម្មជាតិ ឧទ្យានជាតិជួរភ្នំក្រវា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 09:21 AM, ចំនួនអ្នកអានៈ 50ដង
តាមទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS គ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ បានវាយប្រហារនៅចម្ងាយ ១៦០គីឡូម៉ែត្រពីភាគខាងលិចនៃរដ្ឋធានីការ៉ាកាស ហើយមួយនាទីក្រោយមក ការរញ្ជួយដី កម្រិត ៧.៥រ៉ិចទ័របានវាយប្រហារចំកន្លែងដដែល។ USGS បានឱ្យដឹងទៀតថាចំនួនអ្នកស្លាប់ និងរបួសអាចនឹងស្ថិតក្នុងកម្រិតខ្ពស់ ហើយការខូចខាតអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 09:17 AM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរ ស្តីពីការរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ឆ្នាំ២០២៦។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 09:14 AM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ធ្វើឡើងតបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន។ ដំណើរបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៦។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 08:54 AM, ចំនួនអ្នកអានៈ 9ដង
ការប្រកួតសន្សំពិន្ទុប្រចាំពូល B នាម៉ោង ២រំលងអាធ្រាត្របានបិទបញ្ចប់ហើយ ដោយមានស្វីស និងម្ចាស់ផ្ទះកាណាដា ដឹកដៃគ្នាឡើងវគ្គចាញ់-ធ្លាក់ នៅពេលបូស្នីដែលមាន ៤ពិន្ទុឈរលេខ៣ នោះត្រូវរង់ចាំអ៊ុតលទ្ធផលលេខ៣ ល្អចំនួន ៨ក្រុមនៃ ១២ពូលសរុប ដ្បិតកាតាឈរបាតតារាង ត្រូវឡើងយន្តហោះត្រឡប់មកផ្ទះវិញ។
ព្រឹត្តិការណ៍
 ព័ត៌មានលម្អិត
|
|
|