អភិបាលខេត្តស្ទឹងត្រែង ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត ២,០០០ក្បាលដី ជូនប្រជាពលរដ្ឋនៅឃុំអូររៃស្រុកថាឡាបរិវ៉ាត់
ចុះថ្ងៃទី: 05-06-2026, 06:33 AM, ចំនួនអ្នកអានៈ 15ដង
រាជធានីភ្នំពេញ៖លោ សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួនសរុប ១,៧៦៣ក្បាលដី ដែលស្ថិតនៅក្នុងភូមិអូររៃ ភូមិពងទឹក និងភូមិអន្លង់ស្វាយ នៃឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ក្នុងពិធីនោះបន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបអំពីលទ្ធផលនៃការអនុវត្តការងារចុះបញ្ជីដីធ្លីនៅក្នុងស្រុកថាឡាបរិវ៉ាត់ ដែលបង្ហាញដោយលោក សាយ សុសល អភិបាលស្រុក និងលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រួចមក លោកអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ ត្រូវយកចិត្តទុកដាក់ថែរក្សាដីធ្លីរបស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ ហើយកុំលក់ដូរដោយមិនចាំបាច់ ព្រោះដីធ្លីមានតម្លៃកាន់តែខ្ពស់ ខណៈដែលចំនួនប្រជាជនកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែដីធ្លីវិញមិនអាចបង្កើតឡើងវិញបានទេ។ លោក សរ សុពុត្រា ក៏បានថ្លែងការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លី ចាប់ពីដំណាក់កាលដំបូងរហូតដល់ការចេញវិញ្ញាបនបត្រ ដោយមិនខ្លាចការលំបាក ធ្វើឲ្យដំណើរការនេះទទួលបានលទ្ធផលល្អប្រសើរ និងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះលោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានវិស័យទស្សនៈច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានផ្តល់អាទិភាពលើការធានាសិទ្ធិកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ។ វាជាគោលនយោបាយសំខាន់មួយក្នុងការលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ និងពង្រឹងស្ថេរភាពសង្គម។ លោកក៏បានបន្ថែមទៀតថា ដីធ្លីដែលបានចុះបញ្ជី និងមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ គឺជាទ្រព្យសម្បត្តិមានតម្លៃ និងមានសុវត្ថិភាពខ្ពស់សម្រាប់ម្ចាស់កម្មសិទ្ធិ ដែលអាចយកទៅប្រើប្រាស់បានយ៉ាងងាយស្រួល ដូចជាការលក់ ជួល បញ្ចាំ ឬធ្វើអំណោយ ដើម្បីយកទៅធ្វើជាទុនក្នុងការអភិវឌ្ឍជីវភាពគ្រួសារ និងប្រកបរបររកស៊ីផ្សេងៗ។ ពិធីចែកវិញ្ញាបនបត្រនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយភាពអំណរគុណពីសំណាក់ប្រជាពលរដ្ឋ ដែលទទួលបានសិទ្ធិកម្មសិទ្ធិដីធ្លីស្របច្បាប់ ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍជីវភាព និងសុភមង្គលគ្រួសាររយៈពេលវែង៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-06-2026, 11:14 AM, ចំនួនអ្នកអានៈ​ 0ដង
នៅក្នុងយុទ្ធនាការប្រកួតពានរង្វាន់ប្រចាំតំបន់ ២ឆ្នាំម្ដងនេះដែរ ឆ្នាំនេះក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ដែលឡើងមកពីវគ្គជម្រុះ គ្រាដែលពូល B មាន ៥ក្រុមដូចគ្នា គឺមានក្រុមជម្រើសជាតិម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងថៃ។ សហព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 11:02 AM, ចំនួនអ្នកអានៈ​ 0ដង
ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុបហៅកាត់ថា EASA បានបង្គាប់ឱ្យមានការត្រួតពិនិត្យជាបន្ទាន់ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ធ្វើការត្រួតពិនិត្យលើផ្នែកស្លាបនៃយន្ដហោះ A380 ដែលមានបញ្ហា បន្ទាប់ពីក្រុមអ្នកត្រួតពិនិត្យរកឃើញស្នាមប្រេះអំឡុងការត្រួតពិនិត្យថែទាំជាប្រចាំ។ ក្នុងចំណោមយន្ដហោះ A380
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:13 AM, ចំនួនអ្នកអានៈ​ 33ដង
ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចសាជាថ្មីកាលពី ៥ឆ្នាំមុន EU មិនដែលទទួលស្គាល់រដ្ឋាភិបាលនេះជាផ្លូវការឡើយ។ ទោះជាយ៉ាងណា EU បញ្ជាក់ថា ការជួបពិភាក្សាកម្រិតបច្ចេកទេសជាមួយ «អាជ្ញាធរជាក់ស្តែង» របស់អាហ្វហ្គានីស្ថាន គឺជារឿងចាំបាច់ ដើម្បីអាចបណ្តេញជនចំណាកស្រុកដែលប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កការគំរា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:09 AM, ចំនួនអ្នកអានៈ​ 50ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាលោក គីម ជុងអ៊ុន ធ្វើការប្រកាសខាងលើនៅឯពិធីសម្ពោធដាក់ឱ្យប្រើនាវាពិឃាដពហុមុខងារ Choe Hyon ធ្វើឡើងនៅកំពង់ផែ Namspanho។ តាមលោក គីម កូរ៉េខាងជើងមានគម្រោងដាក់ឱ្យប្រើនាវាពិឃាដទម្ងន់ ៥០០០តោនមួយគ្រឿងផ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:06 AM, ចំនួនអ្នកអានៈ​ 40ដង
ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៥០ ទល់ ៤៨សំឡេងជំទាស់ ដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់ War Powers Resolution ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ឬរដ្ឋសភាអាមេរិកកាលពីដើមខែមិថុនានេះ។ ការបោះឆ្នោតអនុម័តនេះបានឆ្លុះបញ្ចាំងពីការកើនឡើងការព្រួយបារម្ភនៅក្នុងចំណោមសមាជិកតំណាងរាស្ត្រនៃគណបក្សស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 08:26 PM, ចំនួនអ្នកអានៈ​ 34ដង
ប្រទេសឡាវ៖ ក្នុងជំនួបនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំការ​ផ្តាំ​ផ្ញើសួរសុខទុក្ខដ៏កក់ក្តៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់លោកនាយករដ្ឋមន្ត្រីឡាវ។ ក្នុងក្របខណ្ឌដំណើរទស្សនកិច្ចផ្លូវការ​នៅប្រទេសឡាវ លោក ឌិត ទីណា រដ្ឋមន្ត្រី​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 08:21 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្តេចពិជ័យ សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាល។ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន សម្តេចអគ្គមហាសេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:15 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត បានបន្តចូលរួមគាំទ្រទិសដៅអាទិភាពជាតិរបស់កម្ពុជា រួមមានយុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រសុខាភិបាល និងក្របខណ្ឌពង្រឹងសេវាសុខភាពបឋម ព្រមទាំងបានរួមចំណែកក្នុងការឆ្លើយតបជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រសំខាន់ៗ។ លោកសាស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:07 PM, ចំនួនអ្នកអានៈ​ 36ដង
បន្ទាយមានជ័យ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:02 PM, ចំនួនអ្នកអានៈ​ 36ដង
លោក Anutin បានប្រាប់ថា អំឡុងរយៈពេល៩ខែ ប៉ូលិសថៃបានចាប់ខ្លួនជនឆបោកអនឡាញចំនួន ២៩ ២៣៣នាក់ និងមេខ្លោងប្រហែល៧០នាក់ ហើយរឹបអូសទ្រព្យសម្បត្តិនិងលុយ ដែលពាក់ព័ន្ធប្រតិបត្តិការឆបោក គិតជាទឹកប្រាក់សរុបស្មើ ២៤ពាន់លានបាត។ លោកបានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបង្រ្កាបនិងបោសសំអាតបណ្តាញឆបោកអនឡាញ គឺជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:59 PM, ចំនួនអ្នកអានៈ​ 38ដង
ប្រេងម៉ាស៊ូត ដែលដាក់លក់ក្នុងរដ្ឋភាគខាងកើត Sabah និងរដ្ឋ Sarawak ជាតម្លៃឧបត្ថម្ភធន គឺ២,១៥រីងហ្គីត ក្នុងមួយលីត្រ។ រីឯនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច តម្លៃ ៤,៣៧រីងហ្គីត។ ក្រោមគោលការណ៍ថ្មី ពលរដ្ឋម៉ាឡេស៉ីនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច នឹងត្រូវចំណាយតិចជាងមុនពាក់កណ្តាល។ ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:55 PM, ចំនួនអ្នកអានៈ​ 47ដង
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរនោះលោក កូ សុខទីឆវីទ្ធ បានឱ្យដឹងថា ការប្រកួតដ៏អស្ចារ្យនេះ គឺជាមោទនភាពណាស់ដែលប្រដាល់គុនខ្មែរកំពុងតែលេចមុខមាត់នៅលើឆាកអន្តរជាតិ ហើយភាពល្បីល្បាញ នេះបានបង្ហាញពីអរិយធម៌ និងវប្បធម៌ដ៏ចំណាស់នៃកម្ពុជា ទៅកាន់ពិភពលោក។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:47 PM, ចំនួនអ្នកអានៈ​ 31ដង
អារ៉ាប៊ីសាអ៊ូឌីតបានផ្ដល់ជំនួយដល់ជនភៀសខ្លួន និងសហគមន៍ជនភៀសខ្លួនរហូតដល់ ទៅ ២៣,៧៦១ពាន់លានដុល្លារ ខណៈដែលកម្មវិធីមនុស្សធម៌នៅតែបន្តនៅទូទាំងប្រទេសលើសាកលលោក។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ARAB News នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតរាយការណ៍នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។ មជ្ឈមណ្ឌលជំនួយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:38 PM, ចំនួនអ្នកអានៈ​ 48ដង
មន្ត្រីលីបង់បានទទូចថា ការចរចាទល់មុខគ្នាជាមួយអ៉ីស្រាអែល គឺជាមធ្យោបាយតែមួយគត់ ដើម្បីធានាបាននូវការបញ្ចប់សង្រ្គាម ដែលឆាបឆេះឡើងវិញតាំងពីថ្ងៃទី២ ខែមីនា។ ប៉ុន្តែ​ការ​ចរចា​រវាង​លីបង់ និង​អ៉ីស្រាអែល​ ៤លើកចាប់​​ពី​ខែ​មេសា​ បាន​បរាជ័យ​ក្នុង​ការ​បង្កើត​បទ​ឈប់​បាញ់​ជាប់​លាប់។ នាថ្ងៃអង្គារ ទី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:37 PM, ចំនួនអ្នកអានៈ​ 44ដង
លោក Paudel អាយុ ៦៦ឆ្នាំ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់នៃគណបក្សកុម្មុយនីសនេប៉ាល់ Communist Party of Nespanal (UML) ហើយជាបុគ្គលសំខាន់ម្នាក់ ក្នុងជួររដ្ឋាភិបាលរបស់អតីតនាយរដ្ឋមន្រ្តី K.P. Sharma Oli។ លោក Paudel ត្រូវបានចាប់ខ្លួនចេញពីសណ្ឋាគារមួយ នៅភាគខាងលិចប្រទេសនេប៉ាល់។ អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុនេប៉ាល់ លោក Bishnu Prasad Paudel ត្រូវបានច
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 411 នាក់
ម្សិលមិញ : 1656 នាក់
សរុបទាំងអស់ : 11373313 នាក់