| កម្លាំងសាមគ្គីភាពបាតសមុទ្រ៖ អ្នកជ្រមុជទឹកស្ម័គ្រចិត្ត ១៧រូប សង្គ្រោះជម្រកធម្មជាតិកោះរ៉ុង ដោយប្រមូលឧបករណ៍នេសាទដែលបោះបង់ចោលក្នុងសមុទ្រ បានជិតកន្លះតោន |
|
| ចុះថ្ងៃទី: 24-05-2026, 03:44 PM, ចំនួនអ្នកអានៈ 2ដង |
|
|
ខេត្តព្រះសីហនុ៖ នៅក្នុងយុទ្ធនាការ «ទិវាអណ្តើកសមុទ្រពិភពលោក ឆ្នាំ២០២៦» កាលពីថ្ងៃទី២៣ ខែឧសភា ម្សិលមិញនេះ ក្រុមអ្នកជ្រមុជទឹកស្ម័គ្រចិត្តចំនួន ១៧រូប បានបង្កើតសមិទ្ធផលដ៏គួរឱ្យកោតសរសើរ ដោយបានមុជទឹកបំពេញបេសកកម្មចំនួន ២លើក និងប្រមូលបានឧបករណ៍នេសាទដែលបោះបង់ចោលក្នុងសមុទ្រ (Ghost Gear) សរុបជិតកន្លះតោន ចេញពីតំបន់ស្នូលជីវចម្រុះ។
ទឹកចិត្តស្រឡាញ់បរិស្ថាន និងសាមគ្គីភាពដ៏ធំធេងរបស់ក្រុមអ្នកជ្រមុជទឹក បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរំដោះបាតសមុទ្រនៃឧទ្យានជាតិសមុទ្រប្រជុំកោះរ៉ុង ឱ្យរួចផុតពីការគំរាមកំហែងនៃកាកសំណល់។
យុទ្ធនាការដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី លោកអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ លោកអភិបាលរងនៃគណៈអភិបាលក្រុងកោះរ៉ុង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជលផល ក្រុមហ៊ុនខ្មែរដាយគ្រុប (KDG) អង្គការគាំពារធនធានសមុទ្រ (MRPO) អង្គការសត្វព្រៃ និងរុក្ខជាតិ (F&F) និងមូលនិធិកោះសង្សារ (SSF)។
ថ្លែងទៅកាន់ក្រុមការងារបច្ចេកទេស បន្ទាប់ពីការជ្រមុជទឹកបិទបញ្ចប់ កញ្ញា អ៊ឹម រចនា បានមានប្រសាសន៍កោតសរសើរដោយក្តីរំភើបថា ដំណក់ញើស និងការលះបង់កម្លាំងកាយចិត្តរបស់បងប្អូនអ្នកជ្រមុជទឹកទាំង ១៧រូប ក្នុងរយៈពេលនៃការមុជទឹកទាំង ២លើក ក្នុងរយៈពេលតែ ២ម៉ោង គឺជាជំហានដំបូងដ៏ជោគជ័យ និងជាគំរូដ៏ល្អក្នុងការដាស់ស្មារតីសាធារណជន ជាពិសេសអ្នកនេសាទ ក្នុងបុព្វហេតុការពារ និងអភិរក្សធនធានជលផលបាតសមុទ្រ។
មង និងខ្សែសន្ទូចចាស់ៗជិតកន្លះតោនដែលធ្លាប់តែជា «អន្ទាក់មរណៈ» យាយីសត្វអណ្តើកសមុទ្រ ផ្សោត និងបំផ្លាញផ្កាថ្ម ត្រូវបានដកហូតចេញជាស្ថាពរ ដែលនេះជាសកម្មភាពជាក់ស្តែងក្នុងការផ្ដល់ជីវិត និងដង្ហើមជាថ្មីដល់មហាសមុទ្រ។ កញ្ញា បានសង្កត់ធ្ងន់ថា ជោគជ័យនេះស្តែងឱ្យឃើញថា ឱ្យតែមានការចូលរួមពីគ្រប់ភាគី នោះយើងពិតជាអាចការពារធនធានធម្មជាតិរបស់យើងបានប្រកបដោយចីរភាព។
គួរបញ្ជាក់ផងដែរថា ឧបករណ៍នេសាទដែលបោះបង់ចោលក្នុងសមុទ្រ ឬ Ghost Gear សរុបចំនួន ៤៧០គីឡូក្រាម ដែលត្រូវបានក្រុមការងារប្រមូលបានពីតំបន់ប៉ប្រះផ្កាថ្ម និងជម្រកស្មៅសមុទ្រនាពេលនេះ រួមមាន៖ អួនអូស (Trawl net) ចំនួន ៤០០គីឡូក្រាម, លបនេសាទ (Fishing trap) ចំនួន ៣០គីឡូក្រាម, មងក្រឡា (Gill net) ចំនួន ១៥គីឡូក្រាម, សន្ទូចខ្សែវែង (Long line) ចំនួន ៥គីឡូក្រាម, ខ្សែសន្ទូច (Fishing line) ចំនួន ៣គីឡូក្រាម ព្រមទាំងសំណល់ផ្សេងៗទៀត (Other items) ចំនួន ១៧គីឡូក្រាម។
ទិន្នន័យជាក់លាក់ទាំងអស់នេះ ត្រូវបានកត់ត្រាយ៉ាងហ្មត់ចត់ ដើម្បីទុកជាមូលដ្ឋានវិទ្យាសាស្ត្រសម្រាប់អគ្គនាយកដ្ឋានជលផលក្នុងការរៀបចំផែនការសកម្មភាព ដើម្បីគ្រប់គ្រង ការពារ និងអភិរក្សសមុទ្រកម្ពុជា បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ខៀវ និងអេកូទេសចរណ៍ជលផល ប្រកបដោយចីរភាពទៅថ្ងៃអនាគត៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 25-05-2026, 07:44 AM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិតចំនួន ៨នាក់ ដែលបានរងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែឧសភា កន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-05-2026, 07:38 AM, ចំនួនអ្នកអានៈ 6ដង
ក្រសួងផ្លូវដែកប៉ាគីស្ថានបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្បែរខ្សែផ្លូវរថភ្លើងក្នុងទីក្រុងក្វែតតា (Quetta) ដែលជារដ្ឋធានីនៃខេត្តបាឡូជីស្ថាន ដោយកម្លាំងផ្ទុះបានធ្វើឱ្យក្បាលរថភ្លើង និងទូរថភ្លើងចំនួន ៣ ធ្លាក់ចេញពីផ្លូវដែក និងក្រឡាប់ចំនួន ២ទូ។ ក្រុមឧទ្ទាមបំបែករដ្ឋ «កងទ័ពរំដោះបាឡូជីស្ថាន»
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-05-2026, 07:32 AM, ចំនួនអ្នកអានៈ 9ដង
ខេត្តសៀមរាប៖គ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញនៅក្នុងខេត្តសៀមរាបចំនួន២ ដូចជា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប (RPITSSR) និងវិទ្យាស្ថានពហុបច្ចេកទេសអង្គរ(NPIA) បានផ្ដល់ជូនការបណ្ដុះបណ្ដាលជំនាញចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់ជាង ៤ ៣២១នាក់ និងចំនួន ២,១៣៦នាក់ ដែលជាយុវជនមកពីគ្រួសារក្រីក្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-05-2026, 07:17 AM, ចំនួនអ្នកអានៈ 9ដង
លោក រូប៊ីយ៉ូ បានបង្ហើបថា ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ មានវឌ្ឍនភាពដែលអាចជួយដោះស្រាយភាពតានតឹងនៅច្រកសមុទ្រហ័រមូស ហើយលោកសង្ឃឹមថានឹងមាន «ដំណឹងល្អ» ក្នុងពេលឆាប់ៗនេះ។ ទោះជាយ៉ាងណា ប្រមុខការទូតអាមេរិករូបនេះបានបញ្ជាក់ជំហរដាច់ខាតថា អ៊ីរ៉ង់មិនត្រូវបានអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរឡើយ និងបានថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-05-2026, 07:13 AM, ចំនួនអ្នកអានៈ 10ដង
ប្រភពនយោបាយអ៊ីស្រាអែលបានបញ្ជាក់ថា លោក នេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ពីជំហររក្សាសេរីភាពសកម្មភាពយោធារបស់ខ្លួននៅគ្រប់សមរភូមិ រួមទាំងនៅលីបង់ផងដែរ ហើយលោកប្រធានាធិបតី ត្រាំ ក៏បានបង្ហាញការគាំទ្រចំពោះគោលការណ៍នេះ។ ជំហរដ៏រឹងត្អឹងនេះ ឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់មន្ត្រីនយោបាយអ៊ីស្រាអែលជាន់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 05:44 PM, ចំនួនអ្នកអានៈ 30ដង
ខេត្តកោះកុង៖ ឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុងរួមទាំងមន្ត្រីរាជការគ្រប់ស្ថាប័ន និងយុវជនយុវតីជាច្រើនរូបនៅថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំ កីឡាករ កីឡាការិនីរត់ប្រណាំងចំនួន២០០០នាក់ ចូលរួមដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 05:36 PM, ចំនួនអ្នកអានៈ 38ដង
ទំនាក់ទំនងរបស់ជប៉ុនជាមួយចិនបានធ្លាក់ចុះដុនដាប ចាប់តាំងពីលោកស្រី Takaichi កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ បានលើកឡើងថាការវាយប្រហារណាមួយរបស់ចិនលើតៃវ៉ាន់ អាចនឹងជំរុញឱ្យ ជប៉ុនធ្វើអន្តរាគមន៍យោធា។ តាម Yomiuri Shimbun ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីរដ្ឋាភិបាលជប៉ុនក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅឯកិច្ចប្រជុំកំពូលក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 05:33 PM, ចំនួនអ្នកអានៈ 26ដង
តាមគេហទំព័រតុលាការអ៉ីរ៉ង់ បុរសដែលត្រូវបានប្រហារជីវិតខាងលើមានឈ្មោះ Mojtaba Kian ដែលត្រូវបានតុលាការអ៉ីរ៉ង់រកឃើញថារូបគេមានពិរុទ្ធភាពលើបទចោទបញ្ជូនព័ត៌មានពាក់ព័ន្ធនឹង ឧស្សាហកម្មការពារជាតិទៅឱ្យសត្រូវ។ បុរសរូបនេះត្រូវបានប្រហារជីវិតដោយការព្យួរកនៅព្រឹកនៅថ្ងៃអាទិត្យ។
អ៉ីរ៉ង់ នៅថ្ងៃអាទិត្យ ទី២៤ ខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 05:30 PM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៩:២៤នាទី ដល់វេលាម៉ោង ១០:១០នាទី មានឮសំឡេងនៃការបាញ់កាំភ្លើងចំនួន ២២គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ទឹកដីកម្ពុជាដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយយោធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 03:48 PM, ចំនួនអ្នកអានៈ 2ដង
ខេត្តសៀមរាប៖លោក ហង់ ហ៊ឹង មេភូមិអូរក្រោម បានឱ្យដឹងថា ទឹកស្អាតដែលបានតភ្ជាប់គឺប្រើប្រាស់ ៣ភូមិ គឺភូមិអូរក្រោម ភូមិអូរលើ និងភូមិអូរក្រេច ដែលមានពលរដ្ឋប្រមាណ ៦៧៩គ្រួសារ។ ក្នុងចំណោមនោះ មានពលរដ្ឋប្រមាណ ៣៥៤គ្រួសារ មានទឹកស្អាតប្រើប្រាស់ ដោយឡែក ៣២៥គ្រួសារទៀត មិនទាន់មានទឹកស្អាតប្រើប្រាស់នោះទេ។
ប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 03:44 PM, ចំនួនអ្នកអានៈ 2ដង
ខេត្តព្រះសីហនុ៖ នៅក្នុងយុទ្ធនាការ «ទិវាអណ្តើកសមុទ្រពិភពលោក ឆ្នាំ២០២៦» កាលពីថ្ងៃទី២៣ ខែឧសភា ម្សិលមិញនេះ ក្រុមអ្នកជ្រមុជទឹកស្ម័គ្រចិត្តចំនួន ១៧រូប បានបង្កើតសមិទ្ធផលដ៏គួរឱ្យកោតសរសើរ ដោយបានមុជទឹកបំពេញបេសកកម្មចំនួន ២លើក និងប្រមូលបានឧបករណ៍នេសាទដែលបោះបង់ចោលក្នុងសមុទ្រ (Ghost Gear) សរុបជិតកន្លះតោន ច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 03:38 PM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ៖នេះជាលើកទី១១ ហើយសម្រាប់ព្រះខ័នរាជស្វាយរៀង ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រពានដ៏ធំលំដាប់ទី២ ក្នុងស្រុកនេះ ដ្បិតពួកគេធ្លាប់គ្រងជើងឯករហូតដល់ ៥លើកច្រើនជាងគេ ក្នុងប្រវត្តិពានសម្ដេចតេជោ ហ៊ុន សែន ប្រមាណ ២ទសវត្សរ៍កន្លងមក។ រីឯវិសាខា នេះជាលើកទី៤ ដែលពួកគេបានឡើងវគ្គផ្ដាច់ព្រ័ត្រ បន្ទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 01:56 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ក្រោយមានការប្តឹងរាយការណ៍ពីប្រជាពលរដ្ឋថាមានក្មេងប្រុស ស្រីជាច្រើន គេចពីសាលាមកប្រមូលផ្តុំគ្នាចេញចូលទីតាំងមួយកន្លែងនឹងបិទទ្វារជិតៗ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១១៖០០នាទី ក្រុមការងារគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌសែនសុខ និងមានការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 01:52 PM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ៖លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ បានចាត់ទុកព្រឹត្តការណ៍នេះ ពិតមានសារៈសំខាន់ខ្លាំងដែលមិនមែនត្រឹមតែជាការរត់ដើម្បីកម្សាន្ត និងស្វែងរកថវិការប៉ុណ្ណោះនោះទេ ប៉ុន្តែវាជាការរួមចំណែកដ៏ខ្ពង់ខ្ពស់ក្នុងការជួយសម្រាលការលំបាក និងផ្តល់ឱកាសឱ្យកុមារ ក៏ដូចជាសិស្សានុសិស្សខ្វះខាតចំនួន ១ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 01:52 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖វេទិកានេះត្រូវបានរៀបចំឡើង ដើម្បីជំរុញសកម្មភាពជាសកល និងផ្តល់នូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរបទពិសោធ ការបង្ហាញគំរូល្អៗក្នុងការស្តារនិងអភិវឌ្ឍជនបទ និងការជំរុញសកម្មភាពសម្រាប់របៀបវារៈឆ្នាំ២០៣០។
ដោយទទួលបានក
 ព័ត៌មានលម្អិត
|
|
|