ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម នឹងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការរួមចំណែកលើសកម្មភាពមនុស្សធម៌រំលែកការលំបាកសម្រាប់ប្រជាពលរដ្ឋភៀសសឹក
ចុះថ្ងៃទី: 12-05-2026, 03:17 PM, ចំនួនអ្នកអានៈ 52ដង
រាជធានីភ្នំពេញ៖ ជំនួបពិភាក្សានេះមានការអញ្ជើញចូលរួមពីអនុប្រធាន (គ.ជ.គ.ម), អគ្គលេខាធិការ និងលោកប្រធាននាយកដ្ឋាន។នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ដ័រសា ណាហ្សេមី សាល់មាន ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដើម្បីស្វែងយល់ពីកិច្ចអន្តរាគមន៍ឆ្លើយតបដោះស្រាយជូនប្រជាពលរដ្ឋភៀសសឹក។ ក្នុងជំនួបស្វាគមន៍ កិត្តិសង្គហបណ្ឌិត គន់ គីម សូមថ្លែងអំណរគុណចំពោះវត្តមានរបស់លោកស្រី ដ័រសា ណាហ្សេមី សាល់មាន ព្រមទាំងការចំណាយពេលវេលាចុះសិក្សា និងពិនិត្យជាក់ស្តែងកន្លងមករបស់លោកស្រី ដ័រសា ណាហ្សេមី សាល់មាន ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ក្នុងខេត្តទាំង៣ រួមមាន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដើម្បីជាមូលដ្ឋានក្នុងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ជាមួយគ្នានេះ កិត្តិសង្គហបណ្ឌិត គន់ គីម បានជម្រាបទៅលោកស្រី អំពីស្ថានភាព និងការអន្តរាគមន៍ឆ្លើយតបរបស់រាជរដ្ឋាភិបាលសម្រាប់ប្រជាពលរដ្ឋភៀសសឹកចាប់តាំងពីពេលមានជម្លោះព្រំដែនរហូតមកទល់ពេលនេះ គឺការដោះស្រាយបានធ្វើឡើងជាជំហានៗជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។ កិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ជាក់ស្តែង ដោយសារផ្ទះរបស់ប្រជាពលរដ្ឋភៀសសឹកតាមបណ្តោយព្រំដែននៃខេត្តទាំង៣ រងការខូចខាត និងខ្លះរងការបំផ្លិចបំផ្លាញទាំងស្រុង រាជរដ្ឋាភិបាល បានសាងសង់ផ្ទះបណ្តោះអាសន្នតាមរយៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមជាមួយការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើងជាដើម។ កិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធចុះអនុវត្តដោយធ្វើយ៉ាងណាឲ្យការអន្តរាគមន៍ឆ្លើយតបជូនប្រជាពលរដ្ឋភៀសសឹកទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល។ ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កិត្តិសង្គហបណ្ឌិត គន់ គីម សូមស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដើម្បីធានាបាននូវក្របខណ្ឌកិច្ចសហការជួយគ្នាទៅវិញទៅមក និងផ្លាស់ប្តូរយោបល់ សំដៅរួមចំណែកដោះស្រាយការលំបាកតាមរយៈសកម្មភាពមនុស្សធម៌ដល់ប្រជាពលរដ្ឋភៀសសឹក។ ជាការឆ្លើយតប លោកស្រី ដ័រសា ណាហ្សេមី សាល់មាន ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានថ្លែងអំណរគុណចំពោះកិត្តិសង្គហបណ្ឌិត គន់ គីម ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការចែករំលែកបទពិសោធន និងពីយន្តការនានាដែលបានអនុវត្ត និងសម្រេចជាលទ្ធផលជូនប្រជាពលរដ្ឋភៀសសឹក។ លោកស្រី ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអន្តរាគមន៍ដោះស្រាយការលំបាកជូនប្រជាពលរដ្ឋភៀសសឹក ទាំងការសាងសង់ផ្ទះ ការតបណ្តាញទឹកស្អាត អគ្គិសនី សាលារៀន និងការផ្តល់ជំនួយសង្គមជាដើម។ ជាចុងក្រោយ លោកស្រី ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានបន្ថែមថា នឹងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការរួមចំណែកលើសកម្មភាពមនុស្សធម៌ជាមួយរារដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា សំដៅរំលែកការលំបាកសម្រាប់ប្រជាពលរដ្ឋភៀសសឹក៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 18-06-2026, 03:28 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ ក្នុងកិច្ចប្រជុំបានពិភាក្សាលើចំណុចគន្លឹះសំខាន់ៗដែលផ្តោតលើ ១៖ ផែនការសកម្មភាពជាក់លាក់ក្នុងការរៀបចំព្រឹត្តិការណ៍អមធំៗទាំងពីរ គឺ «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francospanhonie) និង «ហ្វ្រង់កូតិច» (FrancoTech) ២៖ ការពិនិត្យឡើងវិញលើគម្រោងចំណាយ ៣៖ ការពិនិត្យលើសកម្មភាពដែលស្នើដោយក្រសួង-ស្ថាប័ន ក្នុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 03:20 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានថ្លែងថា ក្នុងជំនួបនោះ សម្តេចតេជោបានសម្ដែងក្ដីរីករាយ និងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក Henock Puraso និងគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា។ ហើយសម្តេចក៏បានឆ្លៀតឱកាសអរគុណ ចំពោះការបដិសណ្ឋារកិច្ចចំពោះសម្តេចតេជោ និងប្រតិភូក្នុងដំណើរនៃទស្សនក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 03:15 PM, ចំនួនអ្នកអានៈ​ 0ដង
ដោយសុំមិនបញ្ចេញឈ្មោះ មន្រ្តីរូបនេះបញ្ជាក់ថា «​គ្មាន​ការពិភាក្សា​ធំដុំ​ទេ​ពាក់ព័ន្ធសេណារីយ៉ូទៅថ្ងៃអនាគត។ EU មានផលប្រយោជន៍ជាក់លាក់ដែលត្រូវការពារ ដូច្នេះវាមានសារៈសំខាន់ក្នុងការបង្កើតបណ្តាញការទូតជាមួយរុស្ស៉ី»។ មន្រ្តីដដែលបន្ថែមថា «EU មិនមែនជាអ្នកសម្រុះសម្រួលទេ EU គាំទ្រអ៊ុយក្រែនក្នុងកិច្ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 03:14 PM, ចំនួនអ្នកអានៈ​ 0ដង
លោក ត្រាំ បានហៅលោក ម៉ូឌី ថាជាអ្នកចរចាដ៏តស៊ូស្វិតស្វាញ ហើយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនឹងទៅប្រទេសឥណ្ឌា នាពេលអនាគត។ លោក ម៉ូឌី បានប្រាប់លោក ត្រាំ ថាសុវត្ថិភាពនៃជនជាតិឥណ្ឌាដែលធ្វើការនៅតំបន់ច្រក Hormuz គឺមានសារៈសំខាន់បំផុតសម្រាប់ទីក្រុង New Delhi។ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 03:12 PM, ចំនួនអ្នកអានៈ​ 0ដង
ខេត្តបាត់ដំបង៖ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅនេះ ក្រុមអ្នកដើរឆក់ត្រីដោយ​ប្រើឧប​ករណ៍ឆក់ក្តៅចំនួន ១៧២នាក់ ត្រូវបាន​កម្លាំងយោធាបង្ក្រាប ពេលពួកគេកំពុង​ដើរឆ​ក់ត្រី​ក្នុងតំបន់អភិរក្សដែលជាអតីតឡូតិ៍នេសាទ​លេខ២ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ ឧបករណ៍ឆក់ត្រីជាច្រើនគ្រឿង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 03:07 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ លោកមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុន ជាពិសេសលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការតាមដានស្ថានការណ៍ អំពាវនាវឱ្យមានការសន្ទនាដោយសន្តិវិធី និងការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ ព្រមទាំងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ជនភៀសសឹក និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 03:03 PM, ចំនួនអ្នកអានៈ​ 0ដង
លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social របស់លោកដោយបញ្ជាក់ថា៖ «ក្រុមហ៊ុន Aspanspanle បានយល់ព្រមធ្វើការជាមួយ Intel ដើម្បីរចនា និងបង្កើតបន្ទះឈីបរបស់ខ្លួននៅក្នុងប្រទេសអាមេរិក»។ ការប្រកាសនេះ ធ្វើឡើងក្នុងចំណោមយុទ្ធនាការដ៏ខ្លាំងក្លារបស់រដ្ឋបាលលោក ត្រាំ ក្នុងការជំរុញឱ្យមានការផលិតឧបករណ៍ពាក់កណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 02:59 PM, ចំនួនអ្នកអានៈ​ 0ដង
ការប្រកួតសន្សំពិន្ទុតាមពូលនីមួយៗនៃជុំទី២ នៅព្រឹត្តិការណ៍ World Cuspan 2026 នឹងបន្តពីចាប់ពីរាត្រីនេះតទៅ ក្នុងចំណោម ១២ពូលដែលមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាធ្វើម្ចាស់ផ្ទះរួមគ្នា។ គូទី២៥៖ សាធារណរដ្ឋឆេក ប៉ះ អាហ្វ្រិកខាងត្បូង ម៉ោង ១១យប់នេះ (ពូល A) គូទី២៦៖ ស្វីស ប៉ះ បូស្នី ម៉ោង ២រំលងអាធ្រាត្រ (ពូល B) គូទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 02:57 PM, ចំនួនអ្នកអានៈ​ 0ដង
ក្រសួងការបរទេសអាមេរិក បាននិយាយថា ឧទ្ធម្ភាគចក្រ Black Hawk ដែលជាឧទ្ធម្ភាគចក្រអាចបំពេញមុខងារបានច្រើនយ៉ាង និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយយោធាអាមេរិក ក៏ដូចជាបណ្តាប្រទេសជាសម្ព័ន្ធមិត្ត នឹងជួយពង្រឹងសមត្ថភាពការពារជាតិរបស់អូទ្រីស ហើយធ្វើឱ្យកាន់តែប្រសើរឡើង កិច្ចសហប្រតិបត្តិការយោធារវាងប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 02:55 PM, ចំនួនអ្នកអានៈ​ 0ដង
មីយ៉ាន់ម៉ា៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដោយលោក ចេង ម៉ានិត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញពិនិត្យ សំណេះសំណាល និងលើកទឹកចិត្តដល់មន្រ្តីរាជការក្រសួងទេសចរណ៍ តំណាងស្ថាប័ន-អង្គភាព និ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 02:49 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានចេញសារអបអរសាទរកម្ពុជា ដែលត្រូវបានជាប់ឆ្នោតជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិ២០២៦-២០៣០។ គួរជម្រាបថា ស្ថិតក្នុងសម័យប្រជុំលើកទី១១ នៃរដ្ឋភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 02:46 PM, ចំនួនអ្នកអានៈ​ 0ដង
ក្រុងយ៉ាងហ្គូន៖តាមរយៈកិច្ចពិភាក្សាលើគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍ ការអភិវឌ្ឍទេសចរណ៍បែបសាសនា និងការអភិរក្សបេតិកភណ្ឌវប្បធម៌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 11:45 AM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបពិភាក្សាការងារនេះ លោកប្រធានគណៈប្រតិភូ បានចែករំលែកបទពិសោធន៍មួយចំនួន ក្នុងការទាក់ទាញវិនិយោគបរទេសរបស់អូស្រ្តាលី ព្រមទាំងបញ្ជាក់អំពីគោលបំណងរបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការជំរុញវិនិយោគផ្ទាល់ពីអូស្រា្តលីមកកាន់បណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 11:38 AM, ចំនួនអ្នកអានៈ​ 39ដង
តាមលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ មានន័យថាទីក្រុងតេហេរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញភ្លាមៗ ហើយសហរដ្ឋអាមេរិកក៏នឹងត្រូវដកការបិទខ្ទប់លើកំពង់ផែអ៉ីរ៉ង់ភ្លាមៗផងដែរ។ លោក Shehbaz Sharif បានឱ្យដឹងនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 11:34 AM, ចំនួនអ្នកអានៈ​ 4ដង
វត្តមានរបស់កីឡាករ វឿន វាសនា ជាមួយក្លិបចាស់នៅតេជោលីគរដូវកាលនេះ គេរំពឹងថា មិនត្រឹមជួយឲ្យវិសាខា មានការប្រកួតប្រជែងកាន់តែខ្លាំងនោះទេ តែក៏ជាការទាក់ទាញទស្សនិកជនផងដែរ បន្ទាប់ពីសមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះ បានចេញទៅប្រកបអាជីពច្រើនឆ្នាំជាមួយក្លិប Win-Streak នៅតៃវ៉ាន់។` ការប្រកួតបាល់ទះពានរង្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 506 នាក់
ម្សិលមិញ : 1048 នាក់
សរុបទាំងអស់ : 11365780 នាក់