| NOCC នាំយកថវិកាបានពីរត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ ៥ពាន់ដុល្លារ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា |
|
| ចុះថ្ងៃទី: 12-05-2026, 02:58 PM, ចំនួនអ្នកអានៈ 22ដង |
|
|
រាជធានីភ្នំពេញ៖ ពិធីទទួល-ទទួលអំណោយសប្បុរសធម៌នេះ បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីលោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នេះ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាននាំយកថវិកាសប្បុរសធម៌ ទទួលបានពីការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៣ ឆ្នាំ២០២៥ ចំនួន ៥ពាន់ដុល្លារ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា នេះគឺជាសកម្មភាពប្រចាំឆ្នាំ ស្របតាមគោលការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រាល់ទិវារត់ប្រណាំងនានា ត្រូវផ្សារភ្ជាប់សកម្មភាពសប្បុរសធម៌ សម្រាប់ជួយដល់ការងារមនុស្សធម៌ និងសង្គមផ្សេងៗ ពិសេសគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយដល់កុមារកម្ពុជាតែម្ដង។
ជាមួយគ្នាលោកស្រី ប៉ែន សុបភា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការខ្នះខ្នែងរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តាមរយៈការរៀបចំព្រឹត្តិការណ៍កីឡា និងកម្មវិធីរត់នានា ដែលតែងកៀគរថវិកាសម្រាប់ជួយគាំទ្រមូលនិធីគន្ធបុប្ផាកម្ពុជា និងការងារសង្គមផ្សេងៗ។
ដោយទទួលបានរបាយការណ៍ពីការធ្លាក់ចុះក្នុងត្រីមាសទី១ សម្រាប់ឆ្នាំ២០២៦ មិនអាចឆ្លើយតបនឹងការចំណាយលើការព្យាបាលកុមារកម្ពុជា លោក វ៉ាត់ ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋ ចុះឈ្មោះចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៤ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ ឲ្យបានច្រើន ដើម្បីរួមចំណែកជួយគាំទ្រមូលនិធិនេះបន្ថែមទៀត។
គួររំឮកថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ កាលពីឆ្នាំ២០២៥ គឺមានអត្តពលិកជាតិ-អន្ដរជាតិជាង ៥ពាន់នាក់បានចូលរួម ហើយរាល់ថវិកាទទួលបានពីការចុះឈ្មោះ ព្រមទាំងការឧបត្ថម្ភផ្ទាល់របស់សប្បុរសជន និងក្រុមហ៊ុនឯកជននានា នឹងត្រូវរៀបចំបែងចែកបរិច្ចាគជួយដល់មូលនិធិកុមារ មន្ទីរពេទ្យ និងអង្គការមនុស្សធម៌មួយចំនួន ជារៀងរាល់ឆ្នាំផងដែរ៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 18-06-2026, 03:12 PM, ចំនួនអ្នកអានៈ 0ដង
ខេត្តបាត់ដំបង៖ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅនេះ ក្រុមអ្នកដើរឆក់ត្រីដោយប្រើឧបករណ៍ឆក់ក្តៅចំនួន ១៧២នាក់ ត្រូវបានកម្លាំងយោធាបង្ក្រាប ពេលពួកគេកំពុងដើរឆក់ត្រីក្នុងតំបន់អភិរក្សដែលជាអតីតឡូតិ៍នេសាទលេខ២ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
ឧបករណ៍ឆក់ត្រីជាច្រើនគ្រឿង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 03:07 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ លោកមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុន ជាពិសេសលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការតាមដានស្ថានការណ៍ អំពាវនាវឱ្យមានការសន្ទនាដោយសន្តិវិធី និងការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ ព្រមទាំងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ជនភៀសសឹក និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 03:03 PM, ចំនួនអ្នកអានៈ 0ដង
លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social របស់លោកដោយបញ្ជាក់ថា៖ «ក្រុមហ៊ុន Aspanspanle បានយល់ព្រមធ្វើការជាមួយ Intel ដើម្បីរចនា និងបង្កើតបន្ទះឈីបរបស់ខ្លួននៅក្នុងប្រទេសអាមេរិក»។ ការប្រកាសនេះ ធ្វើឡើងក្នុងចំណោមយុទ្ធនាការដ៏ខ្លាំងក្លារបស់រដ្ឋបាលលោក ត្រាំ ក្នុងការជំរុញឱ្យមានការផលិតឧបករណ៍ពាក់កណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 02:59 PM, ចំនួនអ្នកអានៈ 0ដង
ការប្រកួតសន្សំពិន្ទុតាមពូលនីមួយៗនៃជុំទី២ នៅព្រឹត្តិការណ៍ World Cuspan 2026 នឹងបន្តពីចាប់ពីរាត្រីនេះតទៅ ក្នុងចំណោម ១២ពូលដែលមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាធ្វើម្ចាស់ផ្ទះរួមគ្នា។
គូទី២៥៖ សាធារណរដ្ឋឆេក ប៉ះ អាហ្វ្រិកខាងត្បូង ម៉ោង ១១យប់នេះ (ពូល A)
គូទី២៦៖ ស្វីស ប៉ះ បូស្នី ម៉ោង ២រំលងអាធ្រាត្រ (ពូល B)
គូទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 02:57 PM, ចំនួនអ្នកអានៈ 0ដង
ក្រសួងការបរទេសអាមេរិក បាននិយាយថា ឧទ្ធម្ភាគចក្រ Black Hawk ដែលជាឧទ្ធម្ភាគចក្រអាចបំពេញមុខងារបានច្រើនយ៉ាង និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយយោធាអាមេរិក ក៏ដូចជាបណ្តាប្រទេសជាសម្ព័ន្ធមិត្ត នឹងជួយពង្រឹងសមត្ថភាពការពារជាតិរបស់អូទ្រីស ហើយធ្វើឱ្យកាន់តែប្រសើរឡើង កិច្ចសហប្រតិបត្តិការយោធារវាងប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 02:55 PM, ចំនួនអ្នកអានៈ 0ដង
មីយ៉ាន់ម៉ា៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដោយលោក ចេង ម៉ានិត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញពិនិត្យ សំណេះសំណាល និងលើកទឹកចិត្តដល់មន្រ្តីរាជការក្រសួងទេសចរណ៍ តំណាងស្ថាប័ន-អង្គភាព និ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 02:49 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានចេញសារអបអរសាទរកម្ពុជា ដែលត្រូវបានជាប់ឆ្នោតជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិ២០២៦-២០៣០។
គួរជម្រាបថា ស្ថិតក្នុងសម័យប្រជុំលើកទី១១ នៃរដ្ឋភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 02:46 PM, ចំនួនអ្នកអានៈ 0ដង
ក្រុងយ៉ាងហ្គូន៖តាមរយៈកិច្ចពិភាក្សាលើគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍ ការអភិវឌ្ឍទេសចរណ៍បែបសាសនា និងការអភិរក្សបេតិកភណ្ឌវប្បធម៌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 11:45 AM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបពិភាក្សាការងារនេះ លោកប្រធានគណៈប្រតិភូ បានចែករំលែកបទពិសោធន៍មួយចំនួន ក្នុងការទាក់ទាញវិនិយោគបរទេសរបស់អូស្រ្តាលី ព្រមទាំងបញ្ជាក់អំពីគោលបំណងរបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការជំរុញវិនិយោគផ្ទាល់ពីអូស្រា្តលីមកកាន់បណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 11:38 AM, ចំនួនអ្នកអានៈ 39ដង
តាមលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ មានន័យថាទីក្រុងតេហេរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញភ្លាមៗ ហើយសហរដ្ឋអាមេរិកក៏នឹងត្រូវដកការបិទខ្ទប់លើកំពង់ផែអ៉ីរ៉ង់ភ្លាមៗផងដែរ។ លោក Shehbaz Sharif បានឱ្យដឹងនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 11:34 AM, ចំនួនអ្នកអានៈ 4ដង
វត្តមានរបស់កីឡាករ វឿន វាសនា ជាមួយក្លិបចាស់នៅតេជោលីគរដូវកាលនេះ គេរំពឹងថា មិនត្រឹមជួយឲ្យវិសាខា មានការប្រកួតប្រជែងកាន់តែខ្លាំងនោះទេ តែក៏ជាការទាក់ទាញទស្សនិកជនផងដែរ បន្ទាប់ពីសមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះ បានចេញទៅប្រកបអាជីពច្រើនឆ្នាំជាមួយក្លិប Win-Streak នៅតៃវ៉ាន់។`
ការប្រកួតបាល់ទះពានរង្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 11:30 AM, ចំនួនអ្នកអានៈ 29ដង
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយនៅកិច្ចប្រជុំកំពូល G7 ក្នុងតំបន់ Evian-les-Bains ប្រទេសបារាំង និងបន្ទាប់ពីកិច្ចព្រមព្រៀងបឋមអាមេរិក-អ៉ីរ៉ង់ត្រូវបាន ចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រនិកកាលពីថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំចង់អរគុណចិន លោកប្រធាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 11:29 AM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក Henock Puraso អនុប្រធានទី៣ នៃអង្គភាពសម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភានៃសភាតំណាងតំបន់សាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 11:15 AM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ៖ នាព្រឹកទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាព មន្ត្រីជំនាញ និងក្រុមការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 11:11 AM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនៅដំណាក់ដំរី តំបន់គោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក ហាវ ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។
ក្រសួងបរិស្ថាន សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ប
 ព័ត៌មានលម្អិត
|
|
|