| នគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ឃាត់ខ្លួនអតីតព្រះសង្ឃ ១អង្គ ពីបទរំលោភសេពសន្ថវៈ បានសម្រេចលើអនីតិជន |
|
| ចុះថ្ងៃទី: 12-05-2026, 01:46 PM, ចំនួនអ្នកអានៈ 33ដង |
|
|
ស្រុកស្វាយជ្រំ៖ ក្រោយពីបានទទួលព័ត៌មានរួចមកលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក មន្ទីរធម្មការ និងសាសនាខេត្ត អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការ អាចារ្យវត្ត ចុះដល់ទីតាំងកើតហេតុ ព្រមទាំងបានឃាត់ខ្លួនព្រះសង្ឃព្រះនាម ម៉ៅ សុត តាមរយៈការសួរនាំ និងបានឆ្លើយបំភ្លឺថាខ្លួនបានទំនាក់ទំនងតាមរយៈទូរស័ព្ទជាមួយជនរងគ្រោះឈ្មោះ រ. ល.ត. ភេទស្រី អាយុ១៣ឆ្នាំ លួងលោមស្នេហារហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៥និង១០នាទី ក៏បានទំនាក់ទំនងទៀតឱ្យមកក្នុងទីធ្លាវត្តបន្ទាប់មកឱ្យជនរងគ្រោះដើរចូលក្នុងបន្ទប់ (កុដិសឹង) ធ្វើសកម្មភាពរំលោភសេពសន្ថវៈ រហូតបានសម្រេចមួយដង។
កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលធ្លក នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានទទួលពាក្យបណ្តឹងពីឈ្មោះ ផាន់ សាម៉ុន ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ប្តឹងចោទទៅលើព្រះសង្ឃព្រះនាមឈ្មោះ ម៉ៅ សុត ព្រះជន្ម ២៦វស្សា គង់នៅវត្តភូមិធំ ស្ថិតនៅភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ បានលួមលោមរំលោភចៅស្រីឈ្មោះ រ. ល.ត អាយុ ១៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នារហូតបានសម្រេច។
បច្ចុប្បន្ន ព្រះសង្ឃត្រូវបានមន្ទីរធម្មការ និងគណៈកម្មការ អាចារ្យវត្ត ចាប់បង្ខំផ្សឹកលាចាកសិក្ខាបទ ដើម្បីប្រគល់ជូនសមត្ថកិច្ច។
អធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឯកភាពឱ្យសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 18-06-2026, 02:55 PM, ចំនួនអ្នកអានៈ 0ដង
មីយ៉ាន់ម៉ា៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដោយលោក ចេង ម៉ានិត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញពិនិត្យ សំណេះសំណាល និងលើកទឹកចិត្តដល់មន្រ្តីរាជការក្រសួងទេសចរណ៍ តំណាងស្ថាប័ន-អង្គភាព និ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 02:49 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានចេញសារអបអរសាទរកម្ពុជា ដែលត្រូវបានជាប់ឆ្នោតជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិ២០២៦-២០៣០។
គួរជម្រាបថា ស្ថិតក្នុងសម័យប្រជុំលើកទី១១ នៃរដ្ឋភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 02:46 PM, ចំនួនអ្នកអានៈ 0ដង
ក្រុងយ៉ាងហ្គូន៖តាមរយៈកិច្ចពិភាក្សាលើគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍ ការអភិវឌ្ឍទេសចរណ៍បែបសាសនា និងការអភិរក្សបេតិកភណ្ឌវប្បធម៌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 11:45 AM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបពិភាក្សាការងារនេះ លោកប្រធានគណៈប្រតិភូ បានចែករំលែកបទពិសោធន៍មួយចំនួន ក្នុងការទាក់ទាញវិនិយោគបរទេសរបស់អូស្រ្តាលី ព្រមទាំងបញ្ជាក់អំពីគោលបំណងរបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការជំរុញវិនិយោគផ្ទាល់ពីអូស្រា្តលីមកកាន់បណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 11:38 AM, ចំនួនអ្នកអានៈ 39ដង
តាមលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ មានន័យថាទីក្រុងតេហេរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញភ្លាមៗ ហើយសហរដ្ឋអាមេរិកក៏នឹងត្រូវដកការបិទខ្ទប់លើកំពង់ផែអ៉ីរ៉ង់ភ្លាមៗផងដែរ។ លោក Shehbaz Sharif បានឱ្យដឹងនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 11:34 AM, ចំនួនអ្នកអានៈ 4ដង
វត្តមានរបស់កីឡាករ វឿន វាសនា ជាមួយក្លិបចាស់នៅតេជោលីគរដូវកាលនេះ គេរំពឹងថា មិនត្រឹមជួយឲ្យវិសាខា មានការប្រកួតប្រជែងកាន់តែខ្លាំងនោះទេ តែក៏ជាការទាក់ទាញទស្សនិកជនផងដែរ បន្ទាប់ពីសមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះ បានចេញទៅប្រកបអាជីពច្រើនឆ្នាំជាមួយក្លិប Win-Streak នៅតៃវ៉ាន់។`
ការប្រកួតបាល់ទះពានរង្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 11:30 AM, ចំនួនអ្នកអានៈ 29ដង
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយនៅកិច្ចប្រជុំកំពូល G7 ក្នុងតំបន់ Evian-les-Bains ប្រទេសបារាំង និងបន្ទាប់ពីកិច្ចព្រមព្រៀងបឋមអាមេរិក-អ៉ីរ៉ង់ត្រូវបាន ចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រនិកកាលពីថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំចង់អរគុណចិន លោកប្រធាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 11:29 AM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក Henock Puraso អនុប្រធានទី៣ នៃអង្គភាពសម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភានៃសភាតំណាងតំបន់សាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 11:15 AM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ៖ នាព្រឹកទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាព មន្ត្រីជំនាញ និងក្រុមការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 11:11 AM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនៅដំណាក់ដំរី តំបន់គោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក ហាវ ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។
ក្រសួងបរិស្ថាន សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 11:03 AM, ចំនួនអ្នកអានៈ 36ដង
លោក Lula ដែលមានបំណងឈរឈ្មោះជាថ្មីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីប្រេស៊ីល នៅខែតុលាខាងមុខនេះ ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីលោក ត្រាំបានប្រាប់ក្រុមអ្នកសារព័ត៌មានថាស្ថានការណ៍នយោបាយនៅក្នុងប្រទេសប្រេស៊ីលមានសភាពគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភ។
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva កាលពីថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-06-2026, 11:01 AM, ចំនួនអ្នកអានៈ 31ដង
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់លោកបានចូលរួមកិច្ចប្រជុំ G7 ជាមួយក្ដីសង្ឃឹមថាអាចបញ្ចុះបញ្ចូលឱ្យលោក ត្រាំ ជឿថាការតស៊ូរបស់អ៊ុយក្រែន កំពុងហុចលទ្ធផល ហើយរុស្ស៉ីកំពុងស្ថិតក្នុងគោលជំហរមួយដែលមិនអាចកំណត់លក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពណាមួយនោះទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-06-2026, 06:19 PM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី ហេង សួរ បានថ្លែងថា ផ្ដើមពីគុណភាពរហូតដល់ការទុកចិត្ត បានឈានទៅដល់មោទនភាព កិត្តិយសដែលសិស្ស Tvet អាចទទួលយកបាន។ ដូច្នេះគុណភាព គឺជារឿងមួយដែលយើងនឹងត្រូវធ្វើការជាមួយគ្នាបន្តទៀត ដើម្បីធ្វើម៉េចសិស្សដែលចប់ អ្នកដែលប្រើប្រាស់សិស្សចប់ពី Tvet អាចទទួលយកបាន។
លោក ហេង សួរ រដ្ឋម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-06-2026, 06:15 PM, ចំនួនអ្នកអានៈ 39ដង
រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ និងអាល្លឺម៉ង់ គ្រោងចុះហត្ថលេខានៅទីក្រុងវ៉ាសូវី ដើម្បីប្រារព្ធខួប ៣៥ឆ្នាំ ចាប់តាំងពីមានសន្ធិសញ្ញា នៃភាពជាអ្នកជិតខាងល្អឆ្នាំ១៩៩១ ក្រោយសម័យសង្គ្រាមត្រជាក់។ កិច្ចព្រមព្រៀងនេះ នឹងផ្អែកលើក្របខ័ណ្ឌឆ្នាំ២០១១ ដែលភាគច្រើនគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការ នៅសមុទ្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-06-2026, 06:10 PM, ចំនួនអ្នកអានៈ 47ដង
រាជធានីភ្នំពេញ៖នាយកមន្ទីរពេទ្យបានថ្លែងបន្ដថា ទាក់ទងជាមួយមន្ទីរពិសោធន៍នេះ គឺផ្នែកខ្លះធ្វើការវិភាគរករោគវិនិច្ឆ័យមិនដល់មួយម៉ោង គឺបានលទ្ធផលហើយ។ ប៉ុន្តែលទ្ធផលតេស្តខ្លះ អាចរករង់ចាំយូរ។
នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានប្រារព្ធពិធីប្រគល់ និងទទួលអំណោយជាឧបករ
 ព័ត៌មានលម្អិត
|
|
|