លោក ត្រាំ បង្ហាញអារម្មណ៍ហាក់មិនសូវខ្វល់ពីបញ្ហាតៃវ៉ាន់ មុនជួបលោក ស៊ី ជីនពីង
ចុះថ្ងៃទី: 12-05-2026, 01:46 PM, ចំនួនអ្នកអានៈ 36ដង
ទីក្រុងប៉េកាំងបានទទួលស្គាល់ជាផ្លូវការថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។ តាមក្រុមមន្ត្រីអាមេរិកវិញ លោក ត្រាំ និងលោក ស៊ី ជីនពីង ត្រូវបានរំពឹងថានឹងពិភាក្សាពីសង្រ្គាមអ៉ីរ៉ង់ តៃវ៉ាន់ AI កិច្ចព្រមព្រៀងរ៉ែកម្រ រួមទាំងអាវុធនុយក្លេអ៊ែរ។ លោក ត្រាំ គ្រោងនឹង ទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃពុធសប្ដាហ៍នេះ នៅមុនកិច្ចប្រជុំកំពូលត្រូវប្រព្រឹត្តទៅពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រសប្ដាហ៍នេះ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថារូបលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យតៃវ៉ាន់ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំងក្នុងសប្ដាហ៍នេះ ខណៈរូបលោកអួតថាទំនាក់ទំនងដ៏ល្អរបស់លោកជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង នឹងអាចរារាំងការវាយប្រហារណាមួយរបស់ចិនលើតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកសារព័ត៌មានថាតើសហរដ្ឋអាមេរិកគួរតែបន្តលក់អាវុធឱ្យតៃវ៉ាន់ដែរឬទេ? លោក ត្រាំ មិនបានឆ្លើយចំៗនោះទេ តែបាននិយាយថាលោកនឹងពិភាក្សាពីបញ្ហានេះជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង។ «លោកប្រធានាធិបតី ស៊ី (ជីនពីង) មិនចង់ឱ្យយើងលក់អាវុធឱ្យតៃវ៉ាន់ទេ ហើយខ្ញុំនឹងពិភាក្សាពីបញ្ហានេះដែលស្ថិតក្នុងចំណោមរឿងជាច្រើនដែលត្រូវជជែកគ្នា»។ នេះជាការគូសបញ្ជាក់របសលោក ត្រាំ។ ក្រោយមកទៀត ដោយលើកឡើងពីសង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន លោក ត្រាំ បានកត់សម្គាល់ថាលោកផ្ទាល់មិនគិតនោះទេថាចិននឹងវាយតៃវ៉ាន់ ជាមួយការសង្កត់ធ្ងន់ពីទំនាក់ទំនងដ៏ល្អរបស់លោកជាមួយលោក ស៊ី ជីនពីង។ គួរបញ្ជាក់ថា តាមការបញ្ជាក់ពីសេតវិមាន លោក ត្រាំ នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង រួមជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកក្នុងនោះរួមមានលោក Elon Musk និងថៅកែក្រុមហ៊ុន លោក Tim Cook ក្នុងដំណើរទស្សនកិច្ចមួយដែលត្រូវបានគេរំពឹងថានឹងផ្ដោតជាពិសេសលើក្ដីសង្ឃឹមរបស់លោក ត្រាំ ក្នុងការបង្កើនការធ្វើពាណិជ្ជកម្ម៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 18-06-2026, 03:20 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានថ្លែងថា ក្នុងជំនួបនោះ សម្តេចតេជោបានសម្ដែងក្ដីរីករាយ និងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក Henock Puraso និងគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា។ ហើយសម្តេចក៏បានឆ្លៀតឱកាសអរគុណ ចំពោះការបដិសណ្ឋារកិច្ចចំពោះសម្តេចតេជោ និងប្រតិភូក្នុងដំណើរនៃទស្សនក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 03:15 PM, ចំនួនអ្នកអានៈ​ 0ដង
ដោយសុំមិនបញ្ចេញឈ្មោះ មន្រ្តីរូបនេះបញ្ជាក់ថា «​គ្មាន​ការពិភាក្សា​ធំដុំ​ទេ​ពាក់ព័ន្ធសេណារីយ៉ូទៅថ្ងៃអនាគត។ EU មានផលប្រយោជន៍ជាក់លាក់ដែលត្រូវការពារ ដូច្នេះវាមានសារៈសំខាន់ក្នុងការបង្កើតបណ្តាញការទូតជាមួយរុស្ស៉ី»។ មន្រ្តីដដែលបន្ថែមថា «EU មិនមែនជាអ្នកសម្រុះសម្រួលទេ EU គាំទ្រអ៊ុយក្រែនក្នុងកិច្ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 03:14 PM, ចំនួនអ្នកអានៈ​ 0ដង
លោក ត្រាំ បានហៅលោក ម៉ូឌី ថាជាអ្នកចរចាដ៏តស៊ូស្វិតស្វាញ ហើយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនឹងទៅប្រទេសឥណ្ឌា នាពេលអនាគត។ លោក ម៉ូឌី បានប្រាប់លោក ត្រាំ ថាសុវត្ថិភាពនៃជនជាតិឥណ្ឌាដែលធ្វើការនៅតំបន់ច្រក Hormuz គឺមានសារៈសំខាន់បំផុតសម្រាប់ទីក្រុង New Delhi។ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 03:12 PM, ចំនួនអ្នកអានៈ​ 0ដង
ខេត្តបាត់ដំបង៖ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅនេះ ក្រុមអ្នកដើរឆក់ត្រីដោយ​ប្រើឧប​ករណ៍ឆក់ក្តៅចំនួន ១៧២នាក់ ត្រូវបាន​កម្លាំងយោធាបង្ក្រាប ពេលពួកគេកំពុង​ដើរឆ​ក់ត្រី​ក្នុងតំបន់អភិរក្សដែលជាអតីតឡូតិ៍នេសាទ​លេខ២ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ ឧបករណ៍ឆក់ត្រីជាច្រើនគ្រឿង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 03:07 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ លោកមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុន ជាពិសេសលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការតាមដានស្ថានការណ៍ អំពាវនាវឱ្យមានការសន្ទនាដោយសន្តិវិធី និងការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ ព្រមទាំងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ជនភៀសសឹក និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 03:03 PM, ចំនួនអ្នកអានៈ​ 0ដង
លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social របស់លោកដោយបញ្ជាក់ថា៖ «ក្រុមហ៊ុន Aspanspanle បានយល់ព្រមធ្វើការជាមួយ Intel ដើម្បីរចនា និងបង្កើតបន្ទះឈីបរបស់ខ្លួននៅក្នុងប្រទេសអាមេរិក»។ ការប្រកាសនេះ ធ្វើឡើងក្នុងចំណោមយុទ្ធនាការដ៏ខ្លាំងក្លារបស់រដ្ឋបាលលោក ត្រាំ ក្នុងការជំរុញឱ្យមានការផលិតឧបករណ៍ពាក់កណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 02:59 PM, ចំនួនអ្នកអានៈ​ 0ដង
ការប្រកួតសន្សំពិន្ទុតាមពូលនីមួយៗនៃជុំទី២ នៅព្រឹត្តិការណ៍ World Cuspan 2026 នឹងបន្តពីចាប់ពីរាត្រីនេះតទៅ ក្នុងចំណោម ១២ពូលដែលមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាធ្វើម្ចាស់ផ្ទះរួមគ្នា។ គូទី២៥៖ សាធារណរដ្ឋឆេក ប៉ះ អាហ្វ្រិកខាងត្បូង ម៉ោង ១១យប់នេះ (ពូល A) គូទី២៦៖ ស្វីស ប៉ះ បូស្នី ម៉ោង ២រំលងអាធ្រាត្រ (ពូល B) គូទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 02:57 PM, ចំនួនអ្នកអានៈ​ 0ដង
ក្រសួងការបរទេសអាមេរិក បាននិយាយថា ឧទ្ធម្ភាគចក្រ Black Hawk ដែលជាឧទ្ធម្ភាគចក្រអាចបំពេញមុខងារបានច្រើនយ៉ាង និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយយោធាអាមេរិក ក៏ដូចជាបណ្តាប្រទេសជាសម្ព័ន្ធមិត្ត នឹងជួយពង្រឹងសមត្ថភាពការពារជាតិរបស់អូទ្រីស ហើយធ្វើឱ្យកាន់តែប្រសើរឡើង កិច្ចសហប្រតិបត្តិការយោធារវាងប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 02:55 PM, ចំនួនអ្នកអានៈ​ 0ដង
មីយ៉ាន់ម៉ា៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដោយលោក ចេង ម៉ានិត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញពិនិត្យ សំណេះសំណាល និងលើកទឹកចិត្តដល់មន្រ្តីរាជការក្រសួងទេសចរណ៍ តំណាងស្ថាប័ន-អង្គភាព និ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 02:49 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានចេញសារអបអរសាទរកម្ពុជា ដែលត្រូវបានជាប់ឆ្នោតជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិ២០២៦-២០៣០។ គួរជម្រាបថា ស្ថិតក្នុងសម័យប្រជុំលើកទី១១ នៃរដ្ឋភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 02:46 PM, ចំនួនអ្នកអានៈ​ 0ដង
ក្រុងយ៉ាងហ្គូន៖តាមរយៈកិច្ចពិភាក្សាលើគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍ ការអភិវឌ្ឍទេសចរណ៍បែបសាសនា និងការអភិរក្សបេតិកភណ្ឌវប្បធម៌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 11:45 AM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបពិភាក្សាការងារនេះ លោកប្រធានគណៈប្រតិភូ បានចែករំលែកបទពិសោធន៍មួយចំនួន ក្នុងការទាក់ទាញវិនិយោគបរទេសរបស់អូស្រ្តាលី ព្រមទាំងបញ្ជាក់អំពីគោលបំណងរបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការជំរុញវិនិយោគផ្ទាល់ពីអូស្រា្តលីមកកាន់បណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 11:38 AM, ចំនួនអ្នកអានៈ​ 39ដង
តាមលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ មានន័យថាទីក្រុងតេហេរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញភ្លាមៗ ហើយសហរដ្ឋអាមេរិកក៏នឹងត្រូវដកការបិទខ្ទប់លើកំពង់ផែអ៉ីរ៉ង់ភ្លាមៗផងដែរ។ លោក Shehbaz Sharif បានឱ្យដឹងនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 11:34 AM, ចំនួនអ្នកអានៈ​ 4ដង
វត្តមានរបស់កីឡាករ វឿន វាសនា ជាមួយក្លិបចាស់នៅតេជោលីគរដូវកាលនេះ គេរំពឹងថា មិនត្រឹមជួយឲ្យវិសាខា មានការប្រកួតប្រជែងកាន់តែខ្លាំងនោះទេ តែក៏ជាការទាក់ទាញទស្សនិកជនផងដែរ បន្ទាប់ពីសមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះ បានចេញទៅប្រកបអាជីពច្រើនឆ្នាំជាមួយក្លិប Win-Streak នៅតៃវ៉ាន់។` ការប្រកួតបាល់ទះពានរង្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 11:30 AM, ចំនួនអ្នកអានៈ​ 29ដង
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយនៅកិច្ចប្រជុំកំពូល G7​ ក្នុងតំបន់ Evian-les-Bains ប្រទេសបារាំង និងបន្ទាប់ពីកិច្ចព្រមព្រៀងបឋមអាមេរិក-អ៉ីរ៉ង់ត្រូវបាន ចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រនិកកាលពីថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំចង់អរគុណចិន លោកប្រធាន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 503 នាក់
ម្សិលមិញ : 1048 នាក់
សរុបទាំងអស់ : 11365777 នាក់