សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យកម្ពុជា និងអាស៊ែបៃហ្សង់ បំពេញឱ្យគ្នារវាងស្បៀង និងថាមពល
ចុះថ្ងៃទី: 12-05-2026, 12:56 PM, ចំនួនអ្នកអានៈ 15ដង
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បាន​អនុ​ញ្ញាត​ឱ្យលោក Elchin Amirbayov តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ ទទួល​បន្ទុក​កិច្ចការពិសេស និងសហការី ចូលជួបសម្តែងការគួរសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធ​សភា​កម្ពុជា។សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចង់ឃើញកម្ពុជា និងអាស៊ែបៃហ្សង់ លើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មតាមរយៈការបំពេញឱ្យគ្នារវាងស្បៀង និងថាមពល ដែលជាសក្តានុពលនៃប្រទេសទាំងពីរ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្ដើម​នៃជំនួបនោះ សម្តេច​​តេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍​ចំពោះវត្ត​មានរបស់​តំណាង​ប្រធានា​ធិបតីអាស៊ែបៃហ្សង់ និងសហការី ដែលបំពេញទស្សនកិច្ចនៅ​កម្ពុជា។ សម្ដេចតេជោ បានចាត់​ទុក​ដំណើរទស្សនកិច្ចរបស់​តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់​នៅពេល​នេះ​ ជា​ការ​រួម​ចំណែកដោយការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ ឱ្យកាន់តែ​រឹងមាំ​បន្ត​ទៀត​។ ក្នុងឱកាសនោះ តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ បានអរគុណ​ជា​អនេក​ចំពោះ​សម្ដេច​តេជោ ដែលបានអនុញ្ញាតលោក និងសហការីបានជួបសម្ដែង​ការគួរសម។ តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ បានស្ញប់ស្ញែង អំពីការអភិវឌ្ឍនៅក្នុងប្រទេស​កម្ពុជា។ លោក បានលើកឡើងថា ប្រទេសកម្ពុជា ពិតជាមានការរីកចម្រើនយ៉ាង​ឆាប់​រហ័ស។ ជាមួយគ្នានេះ តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ បានបញ្ជាក់ថាទំនាក់ទំនង​រវាង​កម្ពុជា និងអាស៊ែបៃហ្សង់ មានភាពរីកចម្រើន និងមានភាពល្អប្រសើរ។ បន្ថែមពីលើ​នេះ លោក បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅមានសក្តានុពលជា​ច្រើន​ទៀត ដែលប្រទេសទាំងពីរអាចធ្វើជាមួយគ្នា។ លោក ជា ធីរិទ្ធ បានឱ្យដឹងទៀតថា តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ បានសង្កត់ទៅ​លើ​កិច្ចសន្ទនានយោបាយ ដែល​ប្រទេស​ទាំងពីរមានជាមួយគ្នា ដែលជាផ្នែកធ្វើឱ្យ​ទំនាក់​ទំនង​នេះ កាន់តែរឹងមាំ។ បន្ថែម​ពីលើនេះ លោកក៏សំឡឹងមើលនៃការពង្រីកទំនាក់ទំនង​ទៅលើវិស័យ​កសិកម្មទេស​ចរណ៍​​ដែលបម្រើដល់ក្របខណ្ឌនៃសេដ្ឋកិច្ច និងពាណិជ្ជ​កម្ម​រវាងកម្ពុជា និងអាស៊ាបៃ​ហ្សង់។ សម្ដេចតេជោ ហ៊ុន សែន រីករាយចំពោះការលើកឡើងរបស់តំណាង​ប្រធានាធិបតី​អាស៊ែ​បៃហ្សង់ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកទំនាក់ទំនង​នៅក្នុងក្របខណ្ឌ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ។ សម្ដេចតេជោ បានបន្តថា ជាញឹកញាប់សម្តេច​ចង់ឃើញ​ទំនាក់ទំនងរវាងប្រទេសនីមួយៗ ជាពិសេសនិយាយដោយឡែករវាងកម្ពុជា និងអាស៊ែ​បៃហ្សង់ គឺស្របទៅនឹងទំនាក់ទំនងនយោបាយល្អជាមួយគ្នានេះ ត្រូវពង្រីកនូវ​ទំនាក់​ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគឱ្យកាន់តែរីកចម្រើន។ សម្ដេចតេជោប្រមុខរដ្ឋស្តីទី សង្កត់ធ្ងន់ថា អាស៊ែបៃហ្សង់ ជាប្រទេសដែលមានសន្តិ​សុខ​ថាមពល គឺជាប្រទេសសម្បូរដោយថាមពល រីឯកម្ពុជាជាប្រទេសមានសន្តិ​សុខ​ស្បៀង ដែលមានលទ្ធភាពក្នុងការផលិតស្បៀងបានច្រើន។ ដូច្នេះប្រទេសទាំងពីរ អាច​ពង្រីក​ទំនាក់​ទំនងគ្នាបន្ថែមក្នុងក្របខណ្ឌ នៃការបំពេញឱ្យគ្នាទៅវិញទៅមក។ កម្ពុជា បំពេញ​ស្បៀងដល់អាស៊ែបៃហ្សង់ ហើយអាស៊ែបៃហ្សង់ បំពេញសន្តិសុខថាមពល​ដល់​កម្ពុជា ដែលនេះជាចំណងមិត្តភាពមួយបន្ថែមទៀត ​តាមរយៈការពង្រីកនូវពាណិជ្ជកម្ម​តាម​បំពេញ​​ឱ្យគ្នាទៅវិញទៅមក៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 18-06-2026, 11:45 AM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបពិភាក្សាការងារនេះ លោកប្រធានគណៈប្រតិភូ បានចែករំលែកបទពិសោធន៍មួយចំនួន ក្នុងការទាក់ទាញវិនិយោគបរទេសរបស់អូស្រ្តាលី ព្រមទាំងបញ្ជាក់អំពីគោលបំណងរបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការជំរុញវិនិយោគផ្ទាល់ពីអូស្រា្តលីមកកាន់បណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 11:38 AM, ចំនួនអ្នកអានៈ​ 39ដង
តាមលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ មានន័យថាទីក្រុងតេហេរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញភ្លាមៗ ហើយសហរដ្ឋអាមេរិកក៏នឹងត្រូវដកការបិទខ្ទប់លើកំពង់ផែអ៉ីរ៉ង់ភ្លាមៗផងដែរ។ លោក Shehbaz Sharif បានឱ្យដឹងនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 11:34 AM, ចំនួនអ្នកអានៈ​ 4ដង
វត្តមានរបស់កីឡាករ វឿន វាសនា ជាមួយក្លិបចាស់នៅតេជោលីគរដូវកាលនេះ គេរំពឹងថា មិនត្រឹមជួយឲ្យវិសាខា មានការប្រកួតប្រជែងកាន់តែខ្លាំងនោះទេ តែក៏ជាការទាក់ទាញទស្សនិកជនផងដែរ បន្ទាប់ពីសមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះ បានចេញទៅប្រកបអាជីពច្រើនឆ្នាំជាមួយក្លិប Win-Streak នៅតៃវ៉ាន់។` ការប្រកួតបាល់ទះពានរង្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 11:30 AM, ចំនួនអ្នកអានៈ​ 29ដង
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយនៅកិច្ចប្រជុំកំពូល G7​ ក្នុងតំបន់ Evian-les-Bains ប្រទេសបារាំង និងបន្ទាប់ពីកិច្ចព្រមព្រៀងបឋមអាមេរិក-អ៉ីរ៉ង់ត្រូវបាន ចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រនិកកាលពីថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំចង់អរគុណចិន លោកប្រធាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 11:29 AM, ចំនួនអ្នកអានៈ​ 17ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក Henock Puraso អនុប្រធានទី៣ នៃអង្គភាពសម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភានៃសភាតំណាងតំបន់សាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 11:15 AM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖ នាព្រឹកទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាព មន្ត្រីជំនាញ និងក្រុមការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 11:11 AM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនៅដំណាក់ដំរី តំបន់គោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក ហាវ ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។ ក្រសួងបរិស្ថាន សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 11:03 AM, ចំនួនអ្នកអានៈ​ 36ដង
លោក Lula ដែលមានបំណងឈរឈ្មោះជាថ្មីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីប្រេស៊ីល នៅខែតុលាខាងមុខនេះ ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីលោក ត្រាំបានប្រាប់ក្រុមអ្នកសារព័ត៌មានថាស្ថានការណ៍នយោបាយនៅក្នុងប្រទេសប្រេស៊ីលមានសភាពគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភ។ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva កាលពីថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2026, 11:01 AM, ចំនួនអ្នកអានៈ​ 31ដង
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់លោកបានចូលរួមកិច្ចប្រជុំ G7 ជាមួយក្ដីសង្ឃឹមថាអាចបញ្ចុះបញ្ចូលឱ្យលោក ត្រាំ ជឿថាការតស៊ូរបស់អ៊ុយក្រែន កំពុងហុចលទ្ធផល ហើយរុស្ស៉ីកំពុងស្ថិតក្នុងគោលជំហរមួយដែលមិនអាចកំណត់លក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពណាមួយនោះទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-06-2026, 06:19 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី ហេង សួរ បានថ្លែងថា ផ្ដើមពីគុណភាពរហូតដល់ការទុកចិត្ត បានឈានទៅដល់មោទនភាព កិត្តិយសដែលសិស្ស Tvet អាចទទួលយកបាន។ ដូច្នេះគុណភាព គឺជារឿងមួយដែលយើងនឹងត្រូវធ្វើការជាមួយគ្នាបន្តទៀត ដើម្បីធ្វើម៉េចសិស្សដែលចប់ អ្នកដែលប្រើប្រាស់សិស្សចប់ពី Tvet អាចទទួលយកបាន។ លោក ហេង សួរ រដ្ឋម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-06-2026, 06:15 PM, ចំនួនអ្នកអានៈ​ 39ដង
រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ និងអាល្លឺម៉ង់ គ្រោងចុះហត្ថលេខានៅទីក្រុងវ៉ាសូវី ដើម្បីប្រារព្ធខួប ៣៥ឆ្នាំ ចាប់តាំងពីមានសន្ធិសញ្ញា នៃភាពជាអ្នកជិតខាងល្អឆ្នាំ១៩៩១ ក្រោយសម័យសង្គ្រាមត្រជាក់។ កិច្ចព្រមព្រៀងនេះ នឹងផ្អែកលើក្របខ័ណ្ឌឆ្នាំ២០១១ ដែលភាគច្រើនគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការ នៅសមុទ្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-06-2026, 06:10 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖នាយកមន្ទីរពេទ្យបានថ្លែងបន្ដថា ទាក់ទងជាមួយមន្ទីរពិសោធន៍នេះ គឺផ្នែកខ្លះធ្វើការវិភាគរករោគវិនិច្ឆ័យមិនដល់មួយម៉ោង គឺបានលទ្ធផលហើយ។ ប៉ុន្តែលទ្ធផលតេស្តខ្លះ អាចរករង់ចាំយូរ។ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានប្រារព្ធពិធីប្រគល់ និងទទួលអំណោយជាឧបករ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-06-2026, 03:07 PM, ចំនួនអ្នកអានៈ​ 10ដង
ពិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី-បុគ្គលិកនៃស្ថាប័នទាំងពីរ តំណាងក្រសួង-ស្ថាប័ន អ្នកសារព័ត៌មាន អ្នកផលិតមាតិកា បុគ្គលមានប្រជាប្រិយភាព និងភាគីពាក់ព័ន្ធ សរុបជាង ៤០០រូប។ យុទ្ធនាការនេះ មានគោលបំណងការពារសុវត្ថិភាពឌីជីថលរបស់ប្រជាពលរដ្ឋ និងកាត់ផ្តាច់ឫសគល់នៃបទល្មើសតាមប្រព័ន្ធបច្ចេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-06-2026, 02:59 PM, ចំនួនអ្នកអានៈ​ 2ដង
រាជធានីភ្នំពេញ៖ធីនេះរៀបចំឡើងដោយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សហការជាមួយក្រុមហ៊ុន Mekong Strategic Caspanital (MSC) នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ ធនាគារជាតិនៃកម្ពុជា ដៃគូអភិវឌ្ឍន៍អន្តរជាតិ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងតំណា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-06-2026, 02:53 PM, ចំនួនអ្នកអានៈ​ 23ដង
ខេត្តកំពង់ស្ពឺ៖ ​ ជាក់ស្តែង​ថ្មីៗ​នេះ​ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាប​​​​ និងឃាត់ខ្លួនក្មេងទំនើងមួយក្រុមមានគ្នា១០នាក់។ នៅវេលាម៉ោងប្រមាណ ២១៖៣០នាទីនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ក្មេង​ទំនើង​មួយ​ក្រុម​នេះ ​បានបង្ហោះម៉ូតូតាមផ្លូវសា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 475 នាក់
ម្សិលមិញ : 1048 នាក់
សរុបទាំងអស់ : 11365749 នាក់