|
| ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបិទ «សិក្ខាសាលាថ្នាក់ជាតិរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» |
|
| ចុះថ្ងៃទី: 01-05-2026, 11:05 AM, ចំនួនអ្នកអានៈ 26ដង |
|
|
រាជធានីភ្នំពេញ៖សិក្ខាសាលាថ្នាក់ជាតិនេះ បានប្រព្រឹត្តទៅអស់រយៈពេលមួយថ្ងៃពេញ ដោយបានធ្វើការចែករំលែកអំពីប្រធានបទសំខាន់ៗដែលពាក់ព័ន្ធនឹងយន្តការនៃការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ចំនួន៥រួមមាន៖ (១)- សមិទ្ធផលសំខាន់ៗ ដែល អ.ដ.ក. សម្រេចបាន ; (២)- ការឆ្លុះបញ្ចាំងដោយភាគីទី៣ (Thid Party) អំពីដំណើរការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការនៅប្រទេសកម្ពុជា, (៣)- ការចូលរួម របស់អង្គ ការដៃគូក្នុងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ, (៤)- បញ្ហាប្រឈម និងកាលានុវត្តភាពនៃការដោះស្រាយវិវាទ ក្រៅ ប្រព័ន្ធតុលាការនៅថ្នាក់មូលដ្ឋាន និង (៥)- ការចូលរួមរបស់មេធាវីក្នុងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព នៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ បន្ថែមលើប្រធានបទសំខាន់ទាំង ៥ខាងលើ។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) នៅសៀកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទ «សិក្ខាសាលាថ្នាក់ជាតិរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាន អ.ដ.ក. ព្រមជាមួយ ថ្នាក់ដឹកនាំ អ.ដ.ក., តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងសាលាជម្រះក្តី, តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍, ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. និងមន្ត្រីពាក់ព័ន្ធនានា។
សិក្ខាសាលាក៏បានរៀបចំឱ្យមានកិច្ចពិភាក្សាលើប្រធានបទ «ការធ្វើឱ្យប្រសើរឡើងនូវយន្តការ ដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការនៅកម្ពុជា» ដោយកិច្ចពិភាក្សានេះ ត្រូវបានចូលរួមដោយវាគ្មិនកិត្តិយសដែលជាភាគីពាក់ព័ន្ធដ៏សំខាន់នៅក្នុងកិច្ចដំណើរការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។
ទន្ទឹមគ្នានេះ ដើម្បីឱ្យការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ អ.ដ.ក. ប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន អ.ដ.ក. ក៏បានផ្តល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់មួយចំនួន ដូចតទៅ៖
(ទី១.) អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ត្រូវបន្តប្រឹងប្រែងបំពេញការងារឱ្យបានកាន់តែល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវបន្តការផ្សព្វផ្សាយអំពីបេសកកម្ម និងយន្តការដោះស្រាយវិវាទរបស់ អ.ដ.ក. ជូនដល់ប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាប និងបណ្តុះបណ្តាលពង្រឹងសមត្ថភាពជូនដល់មន្ត្រីពាក់ព័ន្ធនៅមូលដ្ឋានឱ្យមានការយល់ដឹងអំពីបច្ចេកទេស និងវិធីសាស្ត្រដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក.។ មិនតែប៉ុណ្ណោះ អគ្គលេខាធិការដ្ឋាន ក៏ត្រូវពង្រឹងនូវយន្តការ តាមដានអំពីការអនុវត្តការងាររបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ដើម្បីជៀសវាងឱ្យបាននូវបញ្ហាអសកម្មណាមួយដែលអាចកើតមានឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើ អ.ដ.ក.។
(ទី២.) មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ទាំងអស់ ត្រូវបន្តបំពេញមុខងាររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះកិច្ចការដែល អ.ដ.ក. បានប្រគល់ឱ្យ ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងត្រូវប្រតិបត្តិឱ្យស្របតាមក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិរបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.។
(ទី៣.) អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់កិច្ចដំណើរការល្អនៃការិយាល័យតំណាងដែលមានស្រាប់ និងគិតគូរអំពីការបង្កើតនូវការិយាល័យតំណាងបន្ថែមទៀត ដោយមានកិច្ចសហការពីស្ថាប័ន និងដៃគូអភិវឌ្ឍន៍នានាដើម្បីបង្ខិតសេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតុលាការឱ្យទៅដល់មូលដ្ឋានកោកជិតនឹងប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
(ទី៤.) សម្រាប់ រដ្ឋបាលរាជធានី-ខេត្ត និងយន្តការផ្សេងៗ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយ អ.ដ.ក. រួចហើយ, សូមខិតខំលើកកម្ពស់ប្រសិទ្ធភាពនៃការសម្រុះសម្រួលវិវាទនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យស្របតាមគោលការណ៍ និងបែបបទនៃការដោះស្រាយវិវាទ ដើម្បីឱ្យលទ្ធផលនៃការសម្រុះសម្រួលអាចត្រូវបានទទួលស្គាល់ដោយ អ.ដ.ក. និងអាចបញ្ចប់នូវវិវាទបានជាស្ថាពរ តាមរយៈការចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។
(ទី៥.) អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ត្រូវពិនិត្យឡើងវិញនូវក្របច័ណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាននៅក្នុងសមត្ថកិច្ចរបស់ អ.ដ.ក. និងត្រូវលើកសំណើសុំធ្វើវិសោធនកម្ម ឬកែសម្រួល ក្នុងករណីពិនិត្យឃើញថាបញ្ញត្តិណាមួយមិនមានភាពសមស្របទៅនឹងស្ថានភាពនៃការវិវត្តរបស់សង្គមជាក់ស្តែង។ មួយវិញទៀត អគ្គលេខាធិការដ្ឋានក៏ត្រូវជំរុញការរៀបចំគិតគូរអំពីសេចក្តីព្រាងច្បាប់សន្ធានកម្ម និងពិចារណាអំពីការបង្កើតឱ្យមានវិជ្ជាជីវៈសន្ធានការីនៅកម្ពុជាផងដែរ។ និង
(ទី៦.) គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសមេធាវី និងមន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការដោះស្រាយវិវាទ ជួយរួមគ្នាលើកកម្ពស់វប្បធម៌សន្តិភាពនិយម តាមរយៈការព្យាយាមដើរតួនាទីជាអ្នកផ្សះផ្សា ឬសម្រុះសម្រួលបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ ជាពិសេសករណីវិវាទគ្រួសារ វិវាទដីធ្លី វិវាទផ្នែករដ្ឋប្បវេណី និងវិវាទពាណិជ្ជកម្មជាដើម៕













ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 01-05-2026, 04:19 PM, ចំនួនអ្នកអានៈ 22ដង
ថ្លែងទៅកាន់ប្រធានសហជីព និងដៃគូត្រីភាគីជាង ១ ៦០០នាក់ ក្នុងពិធីជួបជុំទិវាពលកម្មអន្តរជាតិ លោក Wong បានទទួលស្គាល់ពីផលប៉ះពាល់ដ៏សម្បើម ដោយសារតែ AI។ លោក Wong គូសបញ្ជាក់ថា «ខ្ញុំមិនអាចនិយាយថាគ្មានផលរំខាននោះទេ។ ប៉ុន្តែខ្ញុំអាចសន្យាថា យើងនឹងការពារកម្មករគ្រប់ៗរូប»។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrenc
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 04:17 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជាបានលើកឡើងថា «ថៃបាននឹងកំពុងព្យាយាមឈានដល់ការ លុបចោល MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នាដែលចុះហត្ថលេខារវាងកម្ពុជា និងថៃ វាផ្ទុយស្រឡះពីអ្វីដែលភាគីថៃ ទាមទារចង់បានទ្វេភាគីជាមួយកម្ពុជា តើថៃកំពុងចង់ធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 04:11 PM, ចំនួនអ្នកអានៈ 20ដង
ខេត្តសៀមរាប៖ព្រឹត្តិការណ៍នេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រះតេជគុណ សឺ យ៉ានស៊ូ ព្រះចៅអធិការវត្តសៅលីងប្រចាំនៅកម្ពុជា លោក ង៉ូវ សេងកាក់ តំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំពីក្រសួង និងស្ថាប័ននានា ភ្ញៀវជាតិ និងអន្តរជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 03:57 PM, ចំនួនអ្នកអានៈ 20ដង
សៀមរាប៖ លោក ហួត ហាក់ បានផ្តល់អនុសាសន៍ណែនាំ ដល់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ត្រូវខិតខំប្រឹងប្រែងរួមគ្នាជាធ្លុងមួយជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃមន្ទីរទេសចរណ៍ខេត្តសៀមរាបទាំងអស់ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយមន្ទីរ-អង្គភាពជុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:46 PM, ចំនួនអ្នកអានៈ 17ដង
កាលពីខែមេសា អ្នកតំណាងរបស់លីបង់និងអ៉ីស្រាអែល បានជួបគ្នា២លើកនៅទីក្រុងវ៉ាស៉ីនតោន ដែលជាជំនួបផ្ទាល់លើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បានអូសលីបង់ឱ្យធ្លាក់ក្នុងសង្រ្គាមមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា ហើយនាំឱ្យមានការទម្លាក់គ្រាប់បែកយ៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:43 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៦នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួនជាង ១៥ លានល្លារអាម៉េរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដល់ភ្ញៀវទេសចរអន្តរជាតិជាង៣២ម៉ឺននាក់ ធ្លាក់ប្រមាណជាង៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។
តាមរប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:11 PM, ចំនួនអ្នកអានៈ 20ដង
សៀមរាប៖លោក គង់ វិបុល គឺជាគ្រូបង្រៀនផ្នែកចម្លាក់ពុម្ព បានឱ្យដឹងថា គម្រោងបណ្តុះបណ្តាលនេះ បានចាប់ផ្តើម នៅខែមេសា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៦នេះ។ គម្រោងដែលមានរយៈពេលមួយឆ្នាំនេះ មានសិក្ខាកាមចូលរួម១៥រូប ហើយភាគច្រើនជាស្រ្តី និងកំពុងរស់នៅក្នុងក្រុងរុនតាឯកតេជោសែន។ គម្រោងនេះ មា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:03 PM, ចំនួនអ្នកអានៈ 4ដង
យោងតាមប្រភពពី Reuters លោក Zuckerberg បានប្រាប់ទៅកាន់បុគ្គលិកក្នុងអង្គប្រជុំ Town Hall ថា ក្រុមហ៊ុនមានចំណុចចំណាយធំៗចំនួនពីរ គឺហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ (Comspanute Infrastructure) និងធនធានមនុស្ស។
ក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta (ក្រុមហ៊ុនមេរបស់ Facebook) បានពន្យល់ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:02 PM, ចំនួនអ្នកអានៈ 26ដង
លោកបាននិយាយក្នុងសន្និសីទសារព័ត៌មាន ក្រោយទទួលបានសារសំខាន់ពីរដ្ឋាភិបាលចិន ពាក់ព័ន្ធនឹងកុងត្រាក្រុមហ៊ុនហុងកុង CK Hutchison នៅប្រទេសប៉ាណាម៉ា ដែលកំពុងប្តឹងប្តល់គ្នាក្នុងតុលាការមជ្ឈត្តការអន្តរជាតិថា រឿងនេះមិនបានបង្កើតជាបញ្ហា រវាងរដ្ឋាភិបាលប៉ាណាម៉ា និងចិនឡើយ។ លោក Mulino ប្រាប់ក្រុមអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:00 PM, ចំនួនអ្នកអានៈ 8ដង
Mainoo វ័យទើប ២១ឆ្នាំ ជាយុវជនថ្នាលនៅកីឡដ្ឋាន Old Trafford ដែលទើបដំឡើងមកក្រុមធំរបស់បិសាចក្រហម កាលពីអំឡុងឆ្នាំ២០២៣ ជាមួយនឹងកិច្ចសន្យាចាស់ដែលនឹងអស់សុពលភាពនាឆ្នាំ២០២៧ ខាងមុខ។
កីឡាករសញ្ជាតិអង់គ្លេស Kobbie Mainoo បានព្រមព្រៀងបន្តកិច្ចសន្យា ៤ឆ្នាំបន្ថែមទៀតជាមួយក្លិប បិសាចក្រហម Manchester United ដែលមានសុពលភាពដល់ឆ្នាំ២០៣១
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:56 PM, ចំនួនអ្នកអានៈ 25ដង
ខេត្តតាកែវ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបន្ដប្រគេននូវអំណោយប្រចាំខែឧសភា ឆ្នាំ២០២៦ រួមមាន ភេសជ្ជៈ គ្រឿងឧបភោគ-បរិភោគ ប្រគេនព្រះសង្ឃគង់ នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ សម្រាប់ទ្រទ្រង់ដល់វិស័យពុទ្ធសាសនា។
អំណោយទាំងនោះរួមមាន អង្ករ ១តោន, ទឹកសុទ្ធ, ស្ករសខ្មែរ, ទឹកដោះគោ, ប៊ីចេង, ខ្ទឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:55 PM, ចំនួនអ្នកអានៈ 21ដង
នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ សរសេរថា «យើងសូមជូនពរឱ្យលោក (Ali al-Zaidi) ទទួលបានជោគជ័យ ខណៈដែលលោកខិតខំបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលគ្មានអំពើភេរវកម្ម ដែលអាចនាំមកនូវអនាគតដ៏ភ្លឺស្វាង សម្រាប់ប្រទេសអ៉ីរ៉ាក់»។ លោកបន្ថែមថា «យើងទន្ទឹងរង់ចាំទំនាក់ទំនងថ្មីដ៏រឹងមាំ រស់រវើក និងមានផលិតភាពខ្ពស់រវាងអ៉ីរ៉ាក់ និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:53 PM, ចំនួនអ្នកអានៈ 31ដង
ក្រុងព្រះសីហនុ៖ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការអភិវឌ្ឍកំពង់ផែត្រូវការយុទ្ធសាស្ត្រយូរអង្វែង និងការគិតគូរយ៉ាងម៉ត់ចត់ ដើម្បីធានាថា ការសាងសង់មានប្រសិទ្ធភាព និងអាចប្រើប្រាស់បានពេញលេញ មិនមែនសង់ហើយមិនអាចដំណើរការបាននោះទេ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:50 PM, ចំនួនអ្នកអានៈ 16ដង
ទីភ្នាក់ងារអន្តរជាតិខាងលើនេះ បានសហការស៊ើបអង្កេតជាមួយ Ospaneration Lims និងបានរកឃើញអត្តលិករុស្ស៊ី សរុបមានដល់ទៅ ៣០២នាក់ ដែលត្រូវបានដកបញ្ឈរជើងរួចរាល់ផងដែរ។អត្តពលិករុស្ស៊ីប្រមាណជាង ៣០០នាក់ត្រូវបានដាក់ទណ្ឌកម្ម បន្ទាប់ពីរកឃើញមានជាប់ពាក់ព័ន្ធនឹងសារធាតុលើកកម្លាំង គិតចាប់តាំងពីឆ្នាំ២០១៩ មក។ នេះបើយោងត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:49 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទ «សិក្ខាសាលាថ្នាក់ជាតិរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិ
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
| ថ្ងៃនេះ |
: 690 នាក់ |
|
| ម្សិលមិញ |
: 759 នាក់ |
|
| សរុបទាំងអស់ |
: 11325393 នាក់ |
|
|