| Amazon និង Anthropic ចុះកិច្ចព្រមព្រៀងយក្សតម្លៃ ១០០ពាន់លានដុល្លារ បង្កើតប្រវត្តិសាស្ត្រថ្មីក្នុងវិស័យ Cloud និង AI |
|
| ចុះថ្ងៃទី: 21-04-2026, 11:20 AM, ចំនួនអ្នកអានៈ 48ដង |
|
|
កិច្ចព្រមព្រៀងនេះ បានធ្វើឱ្យទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរកាន់តែស៊ីជម្រៅ ស្របពេលដែល Anthropic កំពុងប្រញាប់ប្រញាល់ពង្រឹងសមត្ថភាពម៉ូដែល AI របស់ខ្លួន។ ក្រុមហ៊ុន Amazon ដែលមានមូលដ្ឋាននៅទីក្រុង Seattle នឹងវិនិយោគ ៥ពាន់លានដុល្លារភ្លាមៗ ហើយទឹកប្រាក់ ២០ពាន់លានដុល្លារបន្ថែមទៀតនឹងត្រូវផ្ដល់ជូននៅពេលក្រោយ អាស្រ័យលើលទ្ធផលជោគជ័យនៃដំណាក់កាលពាណិជ្ជកម្មជាក់លាក់។ ការវិនិយោគថ្មីនេះ ធ្វើឡើងបន្ទាប់ពី Amazon ធ្លាប់បានដាក់ទុនចំនួន ៨ពាន់លានដុល្លាររួចមកហើយនៅក្នុងក្រុមហ៊ុននេះ។ ខណៈពេលដែល Amazon បន្តនាំមុខគេក្នុងការផ្ដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់បច្ចេកវិទ្យា AI ដូចជាកម្លាំងគណនានៃប្រព័ន្ធក្លោដជាដើម ក្រុមហ៊ុននេះហាក់នៅមានកម្រិតក្នុងការបង្កើតភាពទាក់ទាញខ្លាំងលើម៉ូដែល AI ផ្ទាល់ខ្លួន (ដូចជាម៉ូដែល Nova)។
ក្រុមហ៊ុន Amazon បានប្រកាសនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួននឹងវិនិយោគទឹកប្រាក់រហូតដល់ ២៥ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងក្រុមហ៊ុន Anthropic ដែលជាក្រុមហ៊ុនអាជីវកម្មថ្មី (Startup) ផ្នែកបញ្ញាសិប្បនិម្មិត (AI) ខណៈដែល Anthropic ប្ដេជ្ញាចិត្តនឹងចំណាយថវិកាជាង ១០០ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំខាងមុខ លើបច្ចេកវិទ្យាក្លោដរបស់ Amazon។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។
Amazon បានឱ្យដឹងថា ខ្លួនរំពឹងថានឹងចំណាយថវិកាប្រហែល ២០០ពាន់លានដុល្លារក្នុងឆ្នាំនេះ លើការចំណាយដើមទុន (Capital Expenditures) ដែលភាគច្រើនគឺសម្រាប់ការអភិវឌ្ឍ AI។ លើសពីនេះ Amazon ក៏កំពុងដាក់ទុនយ៉ាងសន្ធឹកសន្ធាប់លើក្រុមហ៊ុន AI ធំៗដទៃទៀតផងដែរ។ ការវិនិយោគថ្មីលើ Anthropic (ម្ចាស់ម៉ូដែល Claude) នេះ បានធ្វើឡើងបន្ទាប់ពីការប្រកាសកាលពីដើមឆ្នាំថា ខ្លួននឹងវិនិយោគរហូតដល់ ៥០ពាន់លានដុល្លារក្នុងក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ Anthropic បានឱ្យដឹងថា ខ្លួនរំពឹងថានឹងនាំយកសមត្ថភាពដំណើរការប្រហែល ១ ហ្គីហ្គាវ៉ាត់ (Gigawatt) តាមរយៈបន្ទះឈីប Trainium2 និង Trainium3 នៅត្រឹមចុងឆ្នាំនេះ ហើយគោលដៅចុងក្រោយគឺការទទួលបានសមត្ថភាពរហូតដល់ ៥ ហ្គីហ្គាវ៉ាត់។ លោក Andy Jassy នាយកប្រតិបត្តិក្រុមហ៊ុន Amazon បានលើកឡើងថា ការប្រើប្រាស់បន្ទះឈីប Trainium របស់ Anthropic «បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពដែលយើងសម្រេចបានរួមគ្នាលើបន្ទះឈីបផលិតតាមតម្រូវការ (Custom Silicon)»។
គួរជម្រាបថា បច្ចុប្បន្ន Anthropic កំពុងមានគោលដៅនាំមុខក្នុងសមរភូមិ AI តាមរយៈការបញ្ចេញម៉ូដែលដែលផ្ដោតលើការសរសេរកូដ (Coding) និងការរចនា (Design) ខណៈដែល Amazon កំពុងស្វែងរកអតិថិជនសម្រាប់បន្ទះឈីប AI ផ្ទាល់ខ្លួនរបស់ខ្លួន។ ក្រោយការប្រកាសនេះ ភាគហ៊ុនរបស់ Amazon បានកើនឡើងប្រហែល ២.៧% ក្នុងការជួញដូរបន្ថែមម៉ោង៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 21-04-2026, 01:47 PM, ចំនួនអ្នកអានៈ 33ដង
កាលពីថ្ងៃចន្ទ ប្រភពដាច់ដោយឡែក ក៏បានប្រាប់ Reuters ដែរថា អនុប្រធានាធិបតីអាមេរិក លោក JD Vance បន្តស្ថិតនៅសហរដ្ឋអាមេរិក ដោយបដិសេធសេចក្តីរាយការណ៍ដែលថា រូបលោកបានចេញដំណើរឆ្ពោះទៅប៉ាគីស្ថាន ដើម្បីចូលរួមកិច្ចចរចា។ ប៉ាគីស្ថាន ដែលជាអ្នកសម្រុះសម្រួល បាននិងកំពុងព្យាយាមបង្កើនកិច្ចប្រឹងប្រែង ដើម្បីបញ្ចុះបញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-04-2026, 12:42 PM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ ប្រចាំខែមេសា នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាលដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-04-2026, 12:35 PM, ចំនួនអ្នកអានៈ 33ដង
មន្ត្រីក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា កិច្ចប្រជុំធ្វើឡើងកាលពីថ្ងៃទី១០ ខែមេសា សម្រាប់កិច្ចពិភាក្សាដែលត្រួតពិនិត្យដោយរដ្ឋមន្រ្តី Marco Rubio តែមិនបានលម្អិតទេថាមានមន្ត្រីណាខ្លះចូលរួម។ កិច្ចប្រជុំនេះត្រូវបានរាយការណ៍ដំបូងដោយកាសែតអាមេរិក Axios។
នៅក្នុងខែនេះ ក្រុមមន្ត្រីអាមេរិក និងគុយបា បានជួប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-04-2026, 12:33 PM, ចំនួនអ្នកអានៈ 33ដង
ការផ្លាស់ប្តូរមេដឹកនាំកំពូលនេះ គឺជាលទ្ធផលនៃផែនការបន្តវេនដ៏ហ្មត់ចត់ និងយូរអង្វែងរបស់ក្រុមប្រឹក្សាភិបាល Aspanspanle។ លោក Tim Cook ដែលបានដឹកនាំក្រុមហ៊ុនតាំងពីឆ្នាំ២០១១ បន្ទាប់ពីលោក Steve Jobs បានលើកឡើងថា លោកមានទំនុកចិត្តយ៉ាងខ្លាំងលើសមត្ថភាពរបស់លោក John Ternus។ លោក Cook បានថ្លែងថា៖ «John Ternus មានខួរក្បាលជាវិស្វករ មានព្រលឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-04-2026, 11:41 AM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ បានបញ្ជាក់ថា ព្រះរាជសុខភាពព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានប្រសើរឡើង ហើយព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយសម្តេចតេជោ ជាធម្មតា ទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូម ដែលជាទម្លាប់ធម្មតានៃអ្នកជំងឺក្រោយការវះកាត់ក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-04-2026, 11:39 AM, ចំនួនអ្នកអានៈ 50ដង
ការធ្វើកំណែទម្រង់ខាងលើមានគោលដៅពង្រឹងឧស្សាហកម្មយោធារបស់ជប៉ុន តែវាក៏ជាការបោះជំហានមួយដ៏ធំចេញកាន់តែឆ្ងាយពីរដ្ឋធម្មនុញ្ញសន្តិនិយម ហើយអាចនឹងបង្កើន ភានតានតឹងជាមួយចិនផងដែរ។ ការផ្លាស់ប្ដូររបស់ជប៉ុននៅពេលនេះកើតមានឡើងចំពេលសង្រ្គាមនៅអ៊ុយក្រែន និងក្នុងតំបន់មជ្ឈិមបូព៌ាបាន និងកំពុងធ្វើឱ្យការផ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-04-2026, 11:37 AM, ចំនួនអ្នកអានៈ 44ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប្រកាសពីការកាត់ចេញពី PL ត្រឹមរដូវកាលនេះ បន្ទាប់ពី West Ham United បានបញ្ចប់ក្នុងលទ្ធផល ០-០ នៅក្នុងផ្ទះរបស់ Crystal Palace នៃសប្តាហ៍ទី៣៣ កាលពីរាត្រីថ្ងៃចន្ទ។
ក្រុមបាល់ទាត់ Wolverhamton Wanderer បានក្លាយក្រុមដំបូងគេ ក្នុងចំណោម ៣ក្រុមដែលបានធ្លាក់ ចេញពីលីគកំពូលអង់គ្លេស Premier League 2025-26 បើទោះបីជានៅសល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-04-2026, 11:36 AM, ចំនួនអ្នកអានៈ 41ដង
តាមរយៈការដកស្រង់សម្ដីចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua លោក ស៊ី ជីនពីងក៏បានជំរុញឱ្យមានបទឈប់បាញ់ភ្លាមៗ និងពេញលេញ ហើយទទូចថាការដោះស្រាយជម្លោះក្នុងតំបន់មជ្ឈិមបូព៌ាគួរតែធ្វើឡើងតាមរយៈនយោបាយ និងបណ្ដាញការទូត។ តាម Xinhua លោក ស៊ី ជីនពីងបានប្រាប់ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន ក្នុងកិច្ចសន្ទនាតាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-04-2026, 11:33 AM, ចំនួនអ្នកអានៈ 49ដង
រាជធានីភ្នំពេញ៖បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, យុវជនទាំង១១នាក់ដែលត្រូវបានចាប់ខ្លួននេះ មានទាំងអ្នកកាច់ផ្លាកលេខ, អ្នកកាន់ផ្លែដូងគប់ និងអ្នកកាន់ការ៉ូឡាគប់ឡាន។ លោកក៏បានអំពាវនាវ ដល់យុវជនដែលកំពុងរត់គេចខ្លួនជាចុងក្រោយ សូមចូលខ្លួនមកអធិការខណ្ឌដូនពេញ ដើម្បីដោះស្រាយជាពិសេសយុវជនអ្នកបង្កហេត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-04-2026, 11:29 AM, ចំនួនអ្នកអានៈ 50ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ថ្មីៗនេះដែរ អ្នកវិទ្យាសាស្ត្របានកំពុងសិក្សាពីទំនាក់ទំនងនៃការលេងបាល់ទាត់ តាមរយៈការតែត (ប្រើក្បាល) និងជំងឺសរសៃប្រសាទ។ក្រុមអ្នកវិទ្យាសាស្រ្តមានការជឿជាក់ថា បាល់ទាត់ជំនាន់ថ្មីដែលត្រូវបានរចនាឡើងនាពេលខាងមុខ នឹងអាចជួយកាត់បន្ថយ ចំពោះការប៉ះទង្គិចខួរក្បាល បន្ទាប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-04-2026, 11:27 AM, ចំនួនអ្នកអានៈ 35ដង
ព្រះវិហារ Yasukuni ស្ថិតក្នុងទីក្រុងតូក្យូគឺជាទីសក្ការៈសម្រាប់ឧទ្ទិសដល់វិញ្ញាណក្ខន្ធទាហាន និងមេដឹកនាំជប៉ុនដែលបានពលីជីវិតដើម្បីជាតិក្នុងសម័យសង្រ្គាមលោកលើកទី២។ ប៉ុន្តែសម្រាប់ចិន និងកូរ៉េខាងត្បូង មេដឹកនាំ និងទាហានជប៉ុនទាំងនោះគឺជាឧក្រិដ្ឋជនសង្រ្គាមដែលបានឈ្លានពាន និងធ្វើបានប្រជាជាតិរបស់ពួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-04-2026, 11:20 AM, ចំនួនអ្នកអានៈ 48ដង
កិច្ចព្រមព្រៀងនេះ បានធ្វើឱ្យទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរកាន់តែស៊ីជម្រៅ ស្របពេលដែល Anthrospanic កំពុងប្រញាប់ប្រញាល់ពង្រឹងសមត្ថភាពម៉ូដែល AI របស់ខ្លួន។ ក្រុមហ៊ុន Amazon ដែលមានមូលដ្ឋាននៅទីក្រុង Seattle នឹងវិនិយោគ ៥ពាន់លានដុល្លារភ្លាមៗ ហើយទឹកប្រាក់ ២០ពាន់លានដុល្លារបន្ថែមទៀតនឹងត្រូវផ្ដល់ជូននៅពេលក្រោយ អាស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-04-2026, 05:03 AM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖បើតាមលោករដ្ឋមន្រ្តីបានឲ្យដឹងថា គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើនេះ គឺជាគម្រោងទី១ ជាប្រវត្តិសាស្រ្ត និងជាផ្នែកនៃទិសដៅអភិវឌ្ឍថាមពលបៃតងរបស់កម្ពុជា ដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ពិសេសការធានាបាននូវសន្តិសុខថាមពលជាតិ។ ដោយបច្ចុប្បន្នកម្ពុជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-04-2026, 04:55 AM, ចំនួនអ្នកអានៈ 60ដង
ការបញ្ជាក់ជំហរនេះធ្វើឡើងចំពេលបទឈប់បាញ់រយៈពេលពីរសប្តាហ៍នឹងត្រូវផុតកំណត់នៅថ្ងៃពុធខាងមុខ ខណៈដែលក្រុមអ្នកចរចាអាមេរិកបានធ្វើដំណើរទៅដល់ប្រទេសប៉ាគីស្ថានហើយ ប៉ុន្តែអ៊ីរ៉ង់នៅមិនទាន់បញ្ជាក់ពីការបញ្ជូនប្រតិភូរបស់ខ្លួនទៅចូលរួមឡើយ។ ប្រភពពីអ៊ីរ៉ង់បានបង្ហើបថា ទីក្រុងតេហេរ៉ង់ អាចនឹងមិនចូលរួម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-04-2026, 04:53 AM, ចំនួនអ្នកអានៈ 39ដង
ប្រទេសស៊ីរី ដែលត្រូវបានដកទណ្ឌកម្មភាគច្រើនពីលោកខាងលិចកាលពីចុងឆ្នាំមុន កំពុងស្វែងរកការធ្វើសមាហរណកម្មកាន់តែទូលំទូលាយទៅក្នុងសហគមន៍អន្តរជាតិ ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី លោក អះម៉ាត់ អាល់ហ្សារ៉ា (Ahmed al-Sharaa)។
គណៈកម្មការអឺរ៉ុប បានស្នើឱ្យមានការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងសហប្រតិបត្តិកា
 ព័ត៌មានលម្អិត
|
|
|