ក្លិបព្រះខ័នរាជស្វាយរៀង នឹងរងពិន័យ ១លានដុល្លារ និងទណ្ឌកម្មផ្សេងទៀត បើមិនព្រមលេងនៅទឹកដីកណ្ដាល ទល់ក្រុម Bangkok United
ចុះថ្ងៃទី: 17-04-2026, 02:56 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ សូមរំឮកថា ជំនួប B នៃពានប្រចាំតំបន់ រវាងព្រះខ័នរាជស្វាយរៀង និងក្រុម Bangkok United ដំបូងឡើយត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ ប៉ុន្ដែជិត ២សប្ដាហ៍មុនការប្រកួតមកដល់ ព្រះខ័នរាជស្វាយរៀងបានចេញសេចក្ដីថ្លែងការណ៍ អំពីការសម្រេចពន្យាពេលការប្រកួត និងរៀបចំកាលវិភាគប្រកួតឡើងវិញរបស់ AFF បន្ទាប់ពីក្រុមមកពីលីគកំពូលថៃ បានបដិសេធធ្វើដំណើរមកប្រកួតនៅកម្ពុជា ដោយសារបារម្ភពីសុវត្ថិភាព ព្រោះបញ្ហាព្រំដែន។ ក្លិបព្រះខ័នរាជស្វាយរៀង នឹងរងពិន័យទឹកប្រាក់ដ៏ច្រើន និងទណ្ឌកម្មផ្សេងៗទៀត ប្រសិនបើមិនព្រមប្រកួតនៅទឹកដីកណ្ដាល តាមការសម្របសម្រួលរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដែលបានកំណត់ឲ្យ ប្រកួតជាមួយក្រុម Bangkok United របស់ថៃ ក្នុងពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Club Championship Shopee Cup 2025/26 ដែលកំណត់លេងនាថ្ងៃទី២២ ខែមេសាខាងមុខ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នេះ ក្លិបព្រះខ័នរាជស្វាយរៀងបានចេញសេចក្ដីថ្លែងការណ៍មួយទៀត តាមរយៈអ្នកចាត់ការទូទៅក្លិបលោក Christopher Grant ដោយបកស្រាយអំពីការសម្រេចចិត្តលេងនៅទឹកដីកណ្ដាល តាមការសម្រេចរបស់ AFF បន្ទាប់ពីមានប្រតិកម្មជាច្រើនពីអ្នកគាំទ្រ ជុំវិញការកំណត់ និងយល់ព្រមលេងនៅទឹកដីកណ្ដាល។ ប្រភពខាងលើបានបញ្ជាក់ថា «បន្ទាប់ពីមានការប្រកាសជាផ្លូវការពី AFF ដែលបានបញ្ជាក់ថា ការប្រកួតពានរង្វាន់ Shopee Cup របស់យើងទល់នឹងក្រុម Bangkok United FC នឹងត្រូវធ្វើឡើងនៅទីក្រុងហាណូយ នាថ្ងៃទី២២ ខែមេសា យើងចង់ផ្តល់ការបកស្រាយឱ្យបានច្បាស់លាស់ជូនដល់អ្នកគាំទ្ររបស់យើង។ ជាដំបូងយើងយល់ច្បាស់ពីការខកចិត្ត និងអារម្មណ៍ជុំវិញស្ថានភាពមួយនេះ។ ខ្ញុំចង់បញ្ជាក់ឱ្យបានច្បាស់ថា ការសម្រេចចិត្តនេះ មិនមែនធ្វើឡើងដោយក្លិបនោះទេ។ ក្លិបរបស់យើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរៀបចំការប្រកួតនេះនៅក្នុងប្រទេសកម្ពុជា។ ជាការពិតណាស់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ មក យើងបានផ្តល់នូវផែនការពេញលេញ និងការធានាផ្សេងៗ ដើម្បីធានាថាការប្រកួត អាចត្រូវបានរៀបចំឡើងដោយសុវត្ថិភាព និងជោគជ័យ ដូចដែលយើងធ្លាប់បានធ្វើជាច្រើននៅពេលទទួលស្វាគមន៍ក្រុមអន្តរជាតិនានា។ ជាច្រើនដងកន្លងមកនេះ យើងក៏បានលើកឡើងពីកង្វល់អំពីផលប៉ះពាល់ផ្នែកកីឡានៃការសម្រេចចិត្តនេះ រួមមានការធ្វើដំណើរអន្តរជាតិបន្ថែម និងកាលវិភាគប្រកួតដ៏មមាញឹកដែលមានផលប៉ះពាល់ដល់ការសម្រាកការពារសុខុមាលភាព កីឡាករ និងសមត្ថភាពរបស់យើងក្នុងការដាក់កីឡាករខ្លាំងបំផុតចូលលេងក្នុងគ្រប់កម្មវិធីប្រកួត។ ទោះបីជាមានការខិតខំប្រឹងប្រែងទាំងនេះក៏ដោយ ក៏ការសម្រេចចិត្តជាចុងក្រោយនៅតែត្រូវលេងនៅទឹកដីកណ្តាល»។ ក្លិបតំណាងកម្ពុជាដដែលបន្ដថា «ក្នុងនាមជាក្លិបដែលចូលរួមក្នុងកម្មវិធីប្រកួតនេះ យើងតម្រូវឱ្យគោរពតាមបទប្បញ្ញត្តិផ្លូវការ។ ប្រសិនបើយើងបដិសេធមិន ចូលរួមប្រកួត វាអាចនឹងមានផលវិបាកធ្ងន់ធ្ងរដល់ក្លិបរួមមាន៖ ការផាកពិន័យជាប្រាក់រហូតដល់ ១,០០០,០០០ដុល្លារអាមេរិក, ការហាមឃាត់មិនឱ្យចូលរួមការប្រកួតផ្សេងៗរហូតដល់ ២ឆ្នាំ និងព្រមទាំងទណ្ឌកម្មបន្ថែមផ្សេងៗទៀត»។ «ផលវិបាកទាំងនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្លិបបាល់ទាត់របស់យើង ដល់ក្លិបបាល់ទាត់របស់យើង។ ហើយយើងក៏បានជួបពិភាក្សាផ្ទៃក្នុងយ៉ាង លម្អិត និងបានវាយតម្លៃបញ្ហានេះតាមផ្នែកច្បាប់កីឡារផងដែរ។ ដោយសារតែផលវិបាកធ្ងន់ធ្ងរដែលអាចកើតមាន ចំពោះក្លិប យើងគ្មានជម្រើសអ្វីក្រៅពីចូលរួមការប្រកួតនោះទេ។ យើងសូមការយោគយល់ចំពោះស្ថានភាពដែលក្លិប កំពុងជួបប្រទះដែលវាមិនមែនជាកំហុសដោយសារក្លិបនោះទេ។ យើងតែងតែផ្តល់តម្លៃខ្ពស់ និងបន្តគោរពរាល់កង្វល់របស់អ្នកគាំទ្រយើងជានិច្ច។ ជាងពេលណាៗទាំងអស់ យើងត្រូវការការគាំទ្រពីអ្នកទាំងអស់គ្នា ខណៈពេលដែលយើងតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិនេះ។ សូមអរគុណ»។ នេះគឺជាសេចក្ដីថ្លែងការណ៍ចុងក្រោយ ជុំវិញការប្រកួតបង្គ្រប់កិច្ច ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup 2025/26 ទោះបីក្រុមទាំងពីរ បានអស់ឱកាសប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយ៉ាងណាក្ដី៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 17-04-2026, 04:21 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖បើតាមឧត្តមសេនីយ៍ទោ ហេង សំណាង, មធ្យោបាយចំនួន៣ ដែលជនល្មើសតែងប្រើប្រាស់ ដើម្បីបោកបញ្ឆោត រួមមាន ទី១៖ ការទិញទំនិញតាមអនឡាញ, ទី២៖ ការឆបោកក្រោមរូបភាព បោកប្រាស់មនោសញ្ចេតនា (ស្នេហា) តាមអនឡាញ, និងទី៣៖ ការអូសទាញជនរងគ្រោះ ឲ្យធ្វើការដាក់ប្រាក់វិនិយោគតាមអនឡាញ។ ឧត្តមសេនីយ៍ទោ ហេង សំណាង អនុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 04:18 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ទៀតថា សាមីខ្លួនបុគ្គលម្នាក់ៗ ត្រូវចូលខ្លួនមកដោះស្រាយ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ខណៈអាណាព្យាបាល បើដឹងថាកូន ក្មួយខ្លូនពាក់ព័ន្ធ ត្រូវបញ្ចូនមកសារភាពជាបន្ទាន់។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 03:03 PM, ចំនួនអ្នកអានៈ​ 44ដង
ការសម្រេចចិត្តជ្រើសរើសបុគ្គលិកនៅតៃវ៉ាន់នេះ គឺដោយសារទីនោះជាបណ្ដុំនៃអ្នកជំនាញផលិតឧបករណ៍ ពាក់កណ្តាលសម្រេច (Semiconductor) កម្រិតខ្ពស់បំផុតក្នុងលោក ជាពិសេសបច្ចេកវិទ្យាខ្នាតតូចបំផុតក្រោម ៧ ណានូម៉ែត្រ និង ២ ណានូម៉ែត្រ។ បន្ទះឈីបដែលផលិតចេញពីរោងចក្រ Terafab នេះ ត្រូវបានរំពឹងថានឹងប្រើប្រាស់សម្រាប់បច្ចេកវិទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 03:00 PM, ចំនួនអ្នកអានៈ​ 43ដង
សង្រ្គាម គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទសំខាន់ ៣ នៃកិច្ចពិភាក្សារបស់ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសភិបាលធនាគារកណ្តាល នៅខាងក្រៅកិច្ចប្រជុំនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏ដូចជាធនាគារពិភពលោក ដែលកំពុងធ្វើឡើងក្នុងទីក្រុងវ៉ាស៉ីនតោន របស់សហរដ្ឋអាមេរិក។ រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:58 PM, ចំនួនអ្នកអានៈ​ 48ដង
បើយោងតាមការចុះផ្សាយពីគេហទំព័រព័ត៌ CarNewsChina បានឱ្យដឹងថា អាគុយជំនាន់ថ្មីនេះមានទំហំថាមពលរហូតដល់ 80kWh ដែលជាតួលេខដ៏ខ្ពស់បំផុតសម្រាប់រថយន្តប្រភេទ Plug-in Hybrid (PHEV)ដែលវាមានចំណុចខ្លាំងដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល គឺអាចបើកបរដ៏អស្ចារ្យដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយរហូតដល់ទៅ ៤០០គីឡូម៉ែត្រ (តាមស្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:56 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ សូមរំឮកថា ជំនួប B នៃពានប្រចាំតំបន់ រវាងព្រះខ័នរាជស្វាយរៀង និងក្រុម Bangkok United ដំបូងឡើយត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ ប៉ុន្ដែជិត ២សប្ដាហ៍មុនការប្រកួតមកដល់ ព្រះខ័នរាជស្វាយរៀងបានចេញសេចក្ដីថ្លែងការណ៍ អំពីការសម្រេចពន្យាពេលការប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:53 PM, ចំនួនអ្នកអានៈ​ 24ដង
ទណ្ឌកម្មនេះ កើតចញពីបញ្ហាកាន់កាប់ឆ្នាំ២០២៥ និងការរឹបអូសដោយបង្ខំនូវទីតាំងកែច្នៃមាសរបស់ក្រុមហ៊ុន BHMB ដែលជាក្រុមហ៊ុននីការ៉ាហ្កា បង្កើតឡើងក្នុងឆ្នាំ២០១៩ ជាមួយការវិនិយោគបរទេសពីក្រុមហ៊ុនអាមេរិក។ ក្រុមហ៊ុនមួយចំនួនរងទណ្ឌកម្ម ដោយសារតែពាក់ព័ន្ធនឹងការជួយ ឱ្យរដ្ឋាភិបាលនីការ៉ាហ្គារកលុយបានពីមាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:48 PM, ចំនួនអ្នកអានៈ​ 2ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងកម្មវិធី FRESH BUSINESS ដែល ពិភាក្សាលើប្រធានបទ «មូលដ្ឋានជំរុញ អភិវឌ្ឍ វិស័យ ទេសចរណ៍ក្នុង ស្រុក» ឧកញ៉ា ស្រ៊ៀត មុំសុភា អនុប្រធានសមា គមទេសចរណ៍កម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍នគរសង្រ្កាន្ត ដែលរៀបចំឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅរាជធានីភ្នំពេញ គឺជាការអត្តស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:46 PM, ចំនួនអ្នកអានៈ​ 46ដង
លោកស្រី Denise Brown អ្នកសម្របសម្រួលរបស់ UN ប្រចាំស៊ូដង់ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនការយកចិត្តទុកដាក់លើប្រទេសនេះ ដែលជាប្រទេសធំមួយ មានប្រជាជនជាង៥០លាននាក់ និងសម្បួរទៅដោយធនធាន ដែលធ្លាប់ធ្វើឱ្យក្រុមមហាអំណាចបរទេស ធ្វើសង្រ្គាមដណ្តើមគ្នា។ លោកស្រីបានបន្តថា សកម្មភាពយង់ឃ្នងជាច្រើន ត្រូវបានកំណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:39 PM, ចំនួនអ្នកអានៈ​ 44ដង
លោកស្រី ស៊ូជី បច្ចុប្បន្នមានអាយុ៨០ឆ្នាំ និងកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេលសរុបដល់ទៅ២៧ឆ្នាំ ក្រោមបទចោទជាច្រើន ដែលសម្ព័ន្ធមិត្តរបស់លោកស្រី បានមើលឃើញថា ត្រូវបានជំរុញដោយហេតុផលនយោបាយ។ បើតាមមេធាវីខាងលើ ទោសជាប់ពន្ធនាគាររបស់លោកស្រី ស៊ូជី ត្រូវបានបន្ធូរបន្ថយក្នុងអត្រា១ភាគ៦ ដែលស្មើនឹងរយៈ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:36 PM, ចំនួនអ្នកអានៈ​ 18ដង
ជុំវិញការវិនិយោគនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន លោក Ryosei Akazawa បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយថា បន្ទះសេនស័ររូបភាពដែលប្រៀបដូចជា «ភ្នែកទិព្វ» របស់ម៉ាស៊ីន នឹងក្លាយជាគ្រឿងបង្គុំដែល «មិនអាចខ្វះបានសម្រាប់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ និងបញ្ញាសិប្បនិម្មិត AI»។ លោកបានបន្ថែមថា ការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:33 PM, ចំនួនអ្នកអានៈ​ 13ដង
ក្រសួងការបរទេសចិន បានឱ្យដឹងថា ថ្មីៗនេះ បញ្ញវន្តចិនប្រហែល ២០នាក់ ដែលទៅចូលរួមសន្និសីទអប់រំ ត្រូវបានគយ និងកងការពារព្រំដែនអាមេរិក (CBP) នៅអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma បដិសេធមិនឱ្យចូល និងសួរនាំមិនសមហេតុផល ទោះបីជាមានទិដ្ឋាការត្រឹមត្រូវក៏ដោយ។ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ចិនបានណែនាំពលរដ្ឋរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 11:30 AM, ចំនួនអ្នកអានៈ​ 28ដង
ខេត្តត្បូងឃ្មុំ៖ ក្រុមគ្រួសារជនរងគ្រោះ ក្នុងមួយគ្រួសារទទួលបានអង្ករ មី ត្រីខ ទឹកត្រីទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ប្រេងឆា និងថវិកាមួយចំនួន ដែលសរុបជាថវិកា ចំនួន៦,៧លានរៀល។នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានស្រុកអីររាំងឪ បានចុះសួរសុខទុក្ខ និងបាននាំយកអំណោយសប្បុរសធម៌ របស់លោកបណ្ឌិត អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 11:23 AM, ចំនួនអ្នកអានៈ​ 40ដង
ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV នៅក្នុងសេចក្ដីប្រកាសមួយនៅថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦ មិនបានទម្លាយឱ្យដឹងពីឈ្មោះរបស់អ្នកទោសដែលទទួលបានការលើកលែងទោស នោះទេ។ ការលើកលែង ឬបន្ធូរបន្ថយទោសតែងតែត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំអំឡុងថ្ងៃបុណ្យឯករាជ្យជាតិក្នុងខែមករា និងពិធីបុណ្យចូលឆ្នាំថ្មីរបស់មីយ៉ាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 11:21 AM, ចំនួនអ្នកអានៈ​ 42ដង
លោក ត្រាំ បានទទូចថារាល់កិច្ចព្រមព្រៀងណាមួយជាមួយអ៉ីរ៉ង់ត្រូវតែហាមឃាត់ជាអចិន្ត្រៃយ៍មិនឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ។ លោកបានបើកធ្វើសង្រ្គាមដោយចោទថា ទីក្រុងតេហេរ៉ង់កំពុងខិតកាន់តែកៀកទៅនឹងការផលិតគ្រាប់បែកនុយក្លេអ៊ែរ ជាការសន្និដ្ឋានមួយមិនទទួលបានការគាំទ្រពីទីភ្នាក់ងារឃ្លាំមើលនុយក្លេអ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1433 នាក់
ម្សិលមិញ : 1075 នាក់
សរុបទាំងអស់ : 11308223 នាក់