| ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ពីហេតុការណ៍ដែលម៉ូតូ ប៉ះរថយន្តមួយគ្រឿង ហើយប្រជាពលរដ្ឋដេញគប់ និងវាយរថយន្តនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ |
|
| ចុះថ្ងៃទី: 17-04-2026, 07:06 AM, ចំនួនអ្នកអានៈ 4ដង |
|
|
រាជធានីភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គម ឃើញមានប្រជាពលរដ្ឋដេញ និងគប់ទៅលើរថយន្ត១គ្រឿង នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈមានប្រជាពលរដ្ឋដើរលេងកម្សាន្ត នគរសង្រ្កាន្ត វត្តភ្នំ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ពីហេតុការណ៍ដែលម៉ូតូ ប៉ះរថយន្តមួយគ្រឿង ហើយប្រជាពលរដ្ឋដេញវាយរថយន្តនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ចំពោះហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត១គ្រឿងម៉ាកអាវតា០៧ស៊េរីឆ្នាំ២០២៥ពណ៌ខ្មៅ ជាមួយនឹងម៉ូតូ១គ្រឿង
ក្រោយកើតហេតុការណ៍សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នាំយករថយន្ត និងអ្នកបើករថយន្តមកកាន់មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសួរនាំ។
អ្នកបើករថយន្តបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានធ្វើដំណើរលើផ្លូវ៩០កែងនិងផ្លូវស៊ីសុវត្ថិ ហើយបត់ចូលផ្លូវ៩០ ក្នុងទិសដៅពីកើតទៅលិច ហើយក៏ស្ទះចរាចរណ៍ ខណៈនោះក៏មានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥បានបើកប៉ះរថយន្តខ្លួន ពីក្រោយ ហើយគាត់ក៏ចុះទៅមើលរថយន្ត ដើម្បីសួរនាំប៉ុន្តែពេលនោះម្ចាស់ម៉ូតូមិនឆ្លើយតបជាមួយម្ចាស់រថយន្តនោះទេ។
ពេលនោះអ្នកបើករថយន្តខឹងក៏រុញម៉ូតូផ្តួល បន្ទាប់មកក៏ឡើងរថយន្តបើកចេញ ភ្លាមនោះម្ចាស់ម៉ូតូក៏ស្រែករត់ដេញតាមពីក្រោយ ភ្លាមនោះផងដែរ ប្រជាពលរដ្ឋមានការយល់ច្រឡំស្មានថា រថយន្តបុកម៉ូតូ ហើយបើករត់ក៏នាំគ្នាដេញតាម និងយកដុំថ្មគប់រថយន្តបង្កឲ្យខូចខាតផ្នែកខាងមុខនិងក្រោយ។
ដោយឡែកសមត្ថកិច្ច ទទួលបានព័ត៌មានក៏ចុះអន្តរាគមន៍ ក៏នាំយករថយន្តនិងអ្នកបើកបរ យកមកកន្លែងសមត្ថកិច្ច បញ្ចៀសកុំឲ្យកើតមានអំពើហិង្សាកើតឡើង។
ចំពោះមុខករណីនេះ សមត្ថកិច្ចបាននឹងកំពុងបន្តស្រាវជ្រាវស្វែងរកភាគីម្ខាងទៀតដើម្បីសាកសួរ៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 17-04-2026, 04:18 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ទៀតថា សាមីខ្លួនបុគ្គលម្នាក់ៗ ត្រូវចូលខ្លួនមកដោះស្រាយ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ខណៈអាណាព្យាបាល បើដឹងថាកូន ក្មួយខ្លូនពាក់ព័ន្ធ ត្រូវបញ្ចូនមកសារភាពជាបន្ទាន់។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2026, 03:03 PM, ចំនួនអ្នកអានៈ 42ដង
ការសម្រេចចិត្តជ្រើសរើសបុគ្គលិកនៅតៃវ៉ាន់នេះ គឺដោយសារទីនោះជាបណ្ដុំនៃអ្នកជំនាញផលិតឧបករណ៍ ពាក់កណ្តាលសម្រេច (Semiconductor) កម្រិតខ្ពស់បំផុតក្នុងលោក ជាពិសេសបច្ចេកវិទ្យាខ្នាតតូចបំផុតក្រោម ៧ ណានូម៉ែត្រ និង ២ ណានូម៉ែត្រ។ បន្ទះឈីបដែលផលិតចេញពីរោងចក្រ Terafab នេះ ត្រូវបានរំពឹងថានឹងប្រើប្រាស់សម្រាប់បច្ចេកវិទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2026, 03:00 PM, ចំនួនអ្នកអានៈ 42ដង
សង្រ្គាម គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទសំខាន់ ៣ នៃកិច្ចពិភាក្សារបស់ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសភិបាលធនាគារកណ្តាល នៅខាងក្រៅកិច្ចប្រជុំនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏ដូចជាធនាគារពិភពលោក ដែលកំពុងធ្វើឡើងក្នុងទីក្រុងវ៉ាស៉ីនតោន របស់សហរដ្ឋអាមេរិក។
រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2026, 02:58 PM, ចំនួនអ្នកអានៈ 47ដង
បើយោងតាមការចុះផ្សាយពីគេហទំព័រព័ត៌ CarNewsChina បានឱ្យដឹងថា អាគុយជំនាន់ថ្មីនេះមានទំហំថាមពលរហូតដល់ 80kWh ដែលជាតួលេខដ៏ខ្ពស់បំផុតសម្រាប់រថយន្តប្រភេទ Plug-in Hybrid (PHEV)ដែលវាមានចំណុចខ្លាំងដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល គឺអាចបើកបរដ៏អស្ចារ្យដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយរហូតដល់ទៅ ៤០០គីឡូម៉ែត្រ (តាមស្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2026, 02:56 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ សូមរំឮកថា ជំនួប B នៃពានប្រចាំតំបន់ រវាងព្រះខ័នរាជស្វាយរៀង និងក្រុម Bangkok United ដំបូងឡើយត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ ប៉ុន្ដែជិត ២សប្ដាហ៍មុនការប្រកួតមកដល់ ព្រះខ័នរាជស្វាយរៀងបានចេញសេចក្ដីថ្លែងការណ៍ អំពីការសម្រេចពន្យាពេលការប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2026, 02:53 PM, ចំនួនអ្នកអានៈ 23ដង
ទណ្ឌកម្មនេះ កើតចញពីបញ្ហាកាន់កាប់ឆ្នាំ២០២៥ និងការរឹបអូសដោយបង្ខំនូវទីតាំងកែច្នៃមាសរបស់ក្រុមហ៊ុន BHMB ដែលជាក្រុមហ៊ុននីការ៉ាហ្កា បង្កើតឡើងក្នុងឆ្នាំ២០១៩ ជាមួយការវិនិយោគបរទេសពីក្រុមហ៊ុនអាមេរិក។ ក្រុមហ៊ុនមួយចំនួនរងទណ្ឌកម្ម ដោយសារតែពាក់ព័ន្ធនឹងការជួយ ឱ្យរដ្ឋាភិបាលនីការ៉ាហ្គារកលុយបានពីមាស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2026, 02:48 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងកម្មវិធី FRESH BUSINESS ដែល ពិភាក្សាលើប្រធានបទ «មូលដ្ឋានជំរុញ អភិវឌ្ឍ វិស័យ ទេសចរណ៍ក្នុង ស្រុក» ឧកញ៉ា ស្រ៊ៀត មុំសុភា អនុប្រធានសមា គមទេសចរណ៍កម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍នគរសង្រ្កាន្ត ដែលរៀបចំឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅរាជធានីភ្នំពេញ គឺជាការអត្តស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2026, 02:46 PM, ចំនួនអ្នកអានៈ 45ដង
លោកស្រី Denise Brown អ្នកសម្របសម្រួលរបស់ UN ប្រចាំស៊ូដង់ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនការយកចិត្តទុកដាក់លើប្រទេសនេះ ដែលជាប្រទេសធំមួយ មានប្រជាជនជាង៥០លាននាក់ និងសម្បួរទៅដោយធនធាន ដែលធ្លាប់ធ្វើឱ្យក្រុមមហាអំណាចបរទេស ធ្វើសង្រ្គាមដណ្តើមគ្នា។ លោកស្រីបានបន្តថា សកម្មភាពយង់ឃ្នងជាច្រើន ត្រូវបានកំណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2026, 02:39 PM, ចំនួនអ្នកអានៈ 42ដង
លោកស្រី ស៊ូជី បច្ចុប្បន្នមានអាយុ៨០ឆ្នាំ និងកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេលសរុបដល់ទៅ២៧ឆ្នាំ ក្រោមបទចោទជាច្រើន ដែលសម្ព័ន្ធមិត្តរបស់លោកស្រី បានមើលឃើញថា ត្រូវបានជំរុញដោយហេតុផលនយោបាយ។ បើតាមមេធាវីខាងលើ ទោសជាប់ពន្ធនាគាររបស់លោកស្រី ស៊ូជី ត្រូវបានបន្ធូរបន្ថយក្នុងអត្រា១ភាគ៦ ដែលស្មើនឹងរយៈ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2026, 02:36 PM, ចំនួនអ្នកអានៈ 16ដង
ជុំវិញការវិនិយោគនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន លោក Ryosei Akazawa បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយថា បន្ទះសេនស័ររូបភាពដែលប្រៀបដូចជា «ភ្នែកទិព្វ» របស់ម៉ាស៊ីន នឹងក្លាយជាគ្រឿងបង្គុំដែល «មិនអាចខ្វះបានសម្រាប់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ និងបញ្ញាសិប្បនិម្មិត AI»។ លោកបានបន្ថែមថា ការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2026, 02:33 PM, ចំនួនអ្នកអានៈ 11ដង
ក្រសួងការបរទេសចិន បានឱ្យដឹងថា ថ្មីៗនេះ បញ្ញវន្តចិនប្រហែល ២០នាក់ ដែលទៅចូលរួមសន្និសីទអប់រំ ត្រូវបានគយ និងកងការពារព្រំដែនអាមេរិក (CBP) នៅអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma បដិសេធមិនឱ្យចូល និងសួរនាំមិនសមហេតុផល ទោះបីជាមានទិដ្ឋាការត្រឹមត្រូវក៏ដោយ។
កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ចិនបានណែនាំពលរដ្ឋរប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2026, 11:30 AM, ចំនួនអ្នកអានៈ 28ដង
ខេត្តត្បូងឃ្មុំ៖ ក្រុមគ្រួសារជនរងគ្រោះ ក្នុងមួយគ្រួសារទទួលបានអង្ករ មី ត្រីខ ទឹកត្រីទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ប្រេងឆា និងថវិកាមួយចំនួន ដែលសរុបជាថវិកា ចំនួន៦,៧លានរៀល។នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានស្រុកអីររាំងឪ បានចុះសួរសុខទុក្ខ និងបាននាំយកអំណោយសប្បុរសធម៌ របស់លោកបណ្ឌិត អ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2026, 11:23 AM, ចំនួនអ្នកអានៈ 40ដង
ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV នៅក្នុងសេចក្ដីប្រកាសមួយនៅថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦ មិនបានទម្លាយឱ្យដឹងពីឈ្មោះរបស់អ្នកទោសដែលទទួលបានការលើកលែងទោស នោះទេ។ ការលើកលែង ឬបន្ធូរបន្ថយទោសតែងតែត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំអំឡុងថ្ងៃបុណ្យឯករាជ្យជាតិក្នុងខែមករា និងពិធីបុណ្យចូលឆ្នាំថ្មីរបស់មីយ៉ាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2026, 11:21 AM, ចំនួនអ្នកអានៈ 42ដង
លោក ត្រាំ បានទទូចថារាល់កិច្ចព្រមព្រៀងណាមួយជាមួយអ៉ីរ៉ង់ត្រូវតែហាមឃាត់ជាអចិន្ត្រៃយ៍មិនឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ។ លោកបានបើកធ្វើសង្រ្គាមដោយចោទថា ទីក្រុងតេហេរ៉ង់កំពុងខិតកាន់តែកៀកទៅនឹងការផលិតគ្រាប់បែកនុយក្លេអ៊ែរ ជាការសន្និដ្ឋានមួយមិនទទួលបានការគាំទ្រពីទីភ្នាក់ងារឃ្លាំមើលនុយក្លេអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2026, 11:14 AM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ បានបង្ហោះសារថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ រួមមានអាជ្ញាធររាជធានី-ខេត្ត, ក្រុមការងារថ្នាក់ជាតិតាមក្រសួងស្ថាប័ន, កងកម្លាំងគ្រប់ប្រភេទ, វីរកងទ័ព, វីរនគរបាល បងប្អូនជនភៀសសឹកទាំងអស់
 ព័ត៌មានលម្អិត
|
|
|