ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ភ្ញៀវទេសជាតិ និងអន្តរជាតិចូលរួមព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទូទាំងរាជធានីភ្នំពេញមានប្រមាណ ១លាន ៦សែននាក់
ចុះថ្ងៃទី: 16-04-2026, 01:05 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅតាមទីតាំងរៀបចំទាំង៦ទីតាំង និងទីតាំងថ្មីមួយទៀត នៅអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយ យ៉ាងច្រើនកុះករ បន្ថែមពីនេះនៅតាមទីវត្តអារាម និងបណ្តាខណ្ឌទាំង១៤ ក៏មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដូចគ្នាដែរ ។ ថ្ងៃទី២ ជាថ្ងៃវារៈវ័នបត នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ មានភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ១លាន ៦សែននាក់ បានចូលរួមអបអរសាទរព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទូទាំងរាជធានីភ្នំពេញ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ ហើយមានប្រជាពលរដ្ឋ មកពីគ្រប់ទិសទីបានមកដើរលេងកម្សាន្តនៅរាជធានីភ្នំពេញ ពោរពេញដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព និងប្រកបដោយសុខសុវត្ថិភាព។ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ទៀតថា ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋ ដើរលេងកម្សាន្តចំនួន ១,៥៨៣,៣០៧នាក់ និងមានភ្ញៀវទេសចរបរទេស ចំនួន ១៧,៩៤០នាក់។ បន្ថែមលើនេះទាក់ទិននឹងសុខសុវត្ថិភាព ក្នុងអំឡុងពេលអបអរសាទរឆ្នាំថ្មីនេះ មានភាពល្អប្រសើរ ពលរដ្ឋដើរលេងកម្សាន្តដោយសប្បាយរីករាយ ក្រោមម្លប់សន្តិភាពនិងប្រកបដោយសុខសុវត្ថិភាព ពោលពុំមានហេតុការណាមួយកើតឡើង គួរឱ្យកត់សម្គាល់នោះឡើយ ។ សូមបញ្ជាក់ថា ឆ្នាំនេះព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើង រយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញមានកម្មវិធីបង្ហាញពីទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ នៅតាមទីតាំងធំៗរួមមាន៖ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ ភូមិវប្បធម៌នៅជិតផ្សាររាត្រី សួនច្បារវឌ្ឍនៈ អតីតសួនទីលានធិបតេយ្យ តំបន់ផ្លូវថ្មើរជើងចតុមុខជាដើម ខណៈនៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដែលលាតសន្ធឹង ចាប់ពីមុខផ្សាររាត្រី រហូតមកដល់មុខព្រះបរមរាជវាំង គឺមានរៀបចំស្តង់តាំងបង្ហាញ ផលិតផលខ្មែរជាច្រើន អមដោយមានឆាកប្រគំតន្ត្រីតូចធំ ចំនួនបីកន្លែងនិងមាននៅតំបន់ផ្សេងៗទៀតជាច្រើន ដើម្បីបង្កលក្ខណៈឱ្យតំបន់នេះ មានភាពសប្បាយរីករាយ ថែមទៀត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 16-04-2026, 06:28 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) បានបើកដំណើរការសាកល្បងជាសួនសាធារណៈរយៈពេល ៩ថ្ងៃ គិតចាប់ពីថ្ងៃទី ១១-១៩ មេសា ២០២៦។ ជាក់ស្តែងក្នុងរយៈពេល ២ថ្ងៃនៃការចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែ មានបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករប្រមាណ ៥ម៉ឺននាក់ បានចូលទស្សនា, កម្សាន្ត, ថតរូប, ហាត់ប្រាណ និងលេងក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-04-2026, 06:22 PM, ចំនួនអ្នកអានៈ​ 11ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនភៀសសឹក ព្រមទាំងពិនិត្យការតភ្ជាប់ទឹកស្អាត និងស៊ីទែនទឹក ដើម្បីផ្គត់ផ្គង់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋភៀសសឹក ដែលរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-04-2026, 06:18 PM, ចំនួនអ្នកអានៈ​ 19ដង
ខេត្តសៀមរាប៖ ជនសង្ស័យឈ្មោះ ឆេន សុខ អាយុ២៨ឆ្នាំ មុខរបរស៊ីឈ្នួលបើករថយន្តស្ទួច ទីកន្លែងកំណើតភូមិព្រៃទួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្នភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ជាអតីតបងថ្លៃរបស់ ឪពុកម្តាយសព)។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-04-2026, 06:14 PM, ចំនួនអ្នកអានៈ​ 14ដង
អាជ្ញាធរអគ្គីភ័យរដ្ឋនិយាយថា ភ្លេីងដែលឆាបឆេះរោងចក្រចម្រាញ់ប្រេងបាន ១២០ ០០០បារ៉ែលក្នុងមួយថ្ងៃ គ្រប់គ្រងដោយក្រុមហ៊ុន Viva Energy កាលពីថ្ងៃពុធ ទេីបតែអាចគ្រប់គ្រងបាននៅវេលារសៀលថ្ងៃព្រហស្បតិ៍នេះ។ វាបានកើតឡើងចំពេលដ៏អាក្រក់សម្រាប់អូស្ត្រាលី ដែលពឹងផ្អែកលើការនាំចូល ៨០ភាគរយនៃតម្រូវការប្រេងឥន្ធនៈរបស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-04-2026, 06:10 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្តាំទៅពួកមិនចេះស្គាល់ពីជាតិសាសន៍ខ្លួនឯង ដែលនៅតែបន្តគប់គិតគ្នាលួចនាំទំនិញពីថៃចូលមកកម្ពុជានេះ ត្រូវបញ្ឈប់ជាបន្ទាន់។ សម្តេចតេជោ ហ៊ុន សែន បញ្ជូនសារទៅអ្នកទាំងនោះថា តើមិនខ្លាចបាបទេ ដែលទទួលបណ្តាសាពីប្រជាជន? នៅក្នុងសារសំឡេង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-04-2026, 06:08 PM, ចំនួនអ្នកអានៈ​ 16ដង
ទីប្រឹក្សាសន្តិសុខជាតិ លោក Wi Sung-lac បានប្រាប់អ្នកយកព័ត៌មាន ថា លោក Lee នឹងចាកចេញពីប្រទេស នៅថ្ងៃអាទិត្យសម្រាប់ដំណើររយៈពេល ៣ថ្ងៃទៅឥណ្ឌា ជាទីដែលលោកនឹងជួបនាយករដ្ឋមន្ត្រី លោក Narendra Modi ក្នុងទីក្រុង New Delhi។ មេដឹកនាំទាំងពីរ ត្រូវបានគេរំពឹងថានឹងបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តទៅវិញទៅមក ក្នុងការរក្សាកិច្ចសម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-04-2026, 05:48 PM, ចំនួនអ្នកអានៈ​ 35ដង
ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រី Kanni Wignaraja បាននិយាយថា សម្ពាធដោយថ្លៃចំណាយកំពុងកើនឡើងយ៉ាងរហ័ស ទាំងចំពោះអ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្ម។ លោកស្រីប្រាប់ CNA ថាការកេីនឡេីងរហ័សបែបនេះ​ ភាគច្រើនមេីលទៅលេីការចំណាយថ្លៃប្រេងឥន្ធនៈក្នុងពេលដឹកជញ្ជូន។ មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-04-2026, 01:05 PM, ចំនួនអ្នកអានៈ​ 17ដង
រាជធានីភ្នំពេញ៖លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅតាមទីតាំងរៀបចំទាំង៦ទីតាំង និងទីតាំងថ្មីមួយទៀត នៅអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយ យ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-04-2026, 12:57 PM, ចំនួនអ្នកអានៈ​ 4ដង
ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីលោក ត្រាំ កាលពីសប្តាហ៍មុន បានគំរាមដាក់ទណ្ឌកម្មដំឡើងពន្ធគយ ៥០ភាគរយភ្លាមៗ លើបណ្តាប្រទេសណាដែលផ្គត់ផ្គង់អាវុធដល់ប្រទេសអ៊ីរ៉ង់។ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ផងដែរថា លោកមិនរំពឹងថាការប្រែប្រួលនៅក្នុងទីផ្សារប្រេងសកលដោយសារសង្គ្រាមនៅអ៊ីរ៉ង់ នឹងជះឥទ្ធិពលដល់ជំនួបដែល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-04-2026, 12:56 PM, ចំនួនអ្នកអានៈ​ 40ដង
អភិបាលខេត្តការ៉ាម៉ាន់ម៉ារ៉ាស (Kahramanmaras) លោក មូខឺរ៉េម អ៊ុនលឿរ (Mukerrem Unluer) បានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតរួមមានគ្រូបង្រៀនម្នាក់ និងសិស្សបីនាក់។ លោកបានថ្លែងថា៖ «សិស្សរូបនេះបានយកកាំភ្លើងដែលយើងជឿថាជារបស់ឪពុកគេ ដាក់ក្នុងកាបូបស្ពាយមកសាលា រួចបានចូលទៅកាន់បន្ទប់រៀនចំនួនពីរ ហើយបើកការបាញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-04-2026, 12:55 PM, ចំនួនអ្នកអានៈ​ 33ដង
ថ្លែងនៅក្រៅកិច្ចប្រជុំរដូវផ្ការីករបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងទីក្រុងវ៉ាស៊ីនតោន លោក ឃ្លីងបេល បានគូសបញ្ជាក់ថា៖ «អ្វីដែលយើងអាចមើលឃើញនៅពេលនេះ គឺសង្គ្រាមនេះកំពុងធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់»។ ការលើកឡើងនេះធ្វើឡើងស្របពេលដែលស្ថាប័ន IMF កាលពីថ្ងៃអង្គារ បានស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-04-2026, 12:55 PM, ចំនួនអ្នកអានៈ​ 26ដង
យោធាប៉ាគីស្ថានបានបញ្ជាក់ថា អគ្គមេបញ្ជាការកងទ័ព លោក អាស៊ីម មូនៀ (Asim Munir) បានធ្វើដំណើរទៅដល់ប្រទេសអ៊ីរ៉ង់ ដើម្បីជួយបង្រួញគម្លាតនៃការខ្វែងគំនិតគ្នារវាងអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីកិច្ចចរចាកាលពីចុងសប្តាហ៍នៅប៉ាគីស្ថានបានបញ្ចប់ទៅដោយគ្មានលទ្ធផលផ្លែផ្កា។ ទន្ទឹមនឹងនេះ លោក ត្រាំ បានគូសបញ្ជាក់ថា ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-04-2026, 12:53 PM, ចំនួនអ្នកអានៈ​ 24ដង
តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ៥ភាគរយ​មកនៅត្រឹម ៩៤.៤៩ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ ៨ភាគរយ​មកនៅត្រឹម ៩០.៥៩ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងបានធ្លាក់ចុះ នៅក្នុងការជួញដូរដំបូងនាថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសានេះ​ ខណៈក្តីរំពឹងទុកពីការថយចុះនូវភាពតានតឹងរវាងសហរដ្ឋអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-04-2026, 12:52 PM, ចំនួនអ្នកអានៈ​ 9ដង
«វាជាពេលដកពិសោធន៍លេីមនសិការរបស់យើង ហើយឈានទៅមុខយ៉ាងក្លាហាន»។ នេះជាសុន្ទរកថារបស់សម្តេចប៉ាបទីមួយដែលមានដេីមកំណេីតមកពីសហរដ្ឋអាមេរិក ទៅកាន់ប្រធានាធិបតី លោក Biya នាយករដ្ឋមន្រ្តី Josespanh Dion Ngute និងមេដឹកនាំផ្សេងទៀត ភ្លាមៗក្រោយទៅដល់ប្រទេសកាមេរូន។ សម្តេចប៉ាប Leo បន្ថែមថា ដើម្បីឱ្យសន្តិភាព និងយុត្តិធម៌មានឥ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-04-2026, 12:47 PM, ចំនួនអ្នកអានៈ​ 13ដង
ព្រឹត្តិការណ៍នេះអាចចាត់ទុកជា ព្រឹត្តការណ៍មានលក្ខណៈច្នៃប្រឌិតខ្ពស់ ដោយលៀសហាល គឺជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរនៅតាមទីជនបទ និងទីក្រុង និងមានប្រជាប្រិយភាព ព្រមទាំងមានការគាំទ្រក្នុងចំណោមមហាជនពីគ្រប់មជ្ឈដ្ឋាន ដោយបានទាក់ទាញទាំងប្រជាពលរដ្ឋនៅមូលដ្ឋាននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករពីគ្រ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 148 នាក់
ម្សិលមិញ : 1075 នាក់
សរុបទាំងអស់ : 11306938 នាក់