លោកបណ្ឌិត ថោង ខុន និងមន្ដ្រីជាន់ខ្ពស់ FIAS ប្ដេជ្ញារួមគ្នាគាំទ្រ និងជំរុញការអភិវឌ្ឍកីឡាសាំបូនៅកម្ពុជា
ចុះថ្ងៃទី: 09-04-2026, 10:06 PM, ចំនួនអ្នកអានៈ 45ដង
រាជធានីភ្នំពេញ៖លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅល្ងាចថ្ងៃទី៩ ខែមេសានេះ បានទទួលជួបសវនាការជាមួយលោក Suresh Gopi អគ្គលេខាធិការសហភាពកីឡាសាំបូអាស៊ី និងអូសេអានី (SUAO) តំណាងសហព័ន្ធកីឡាសាំបូអន្ដរជាតិ (FIAS) ព្រមទាំងគ្រូបង្វឹកអន្ដរជាតិលោក Maxim Zubachev ដើម្បីពិភាក្សាការងារលើគម្រោងរៀបចំបង្កើតសហព័ន្ធ និងអភិវឌ្ឍកីឡាសាំបូនៅកម្ពុជា។ នេះជាលើកទី២ ហើយ ដែលប្រធានអូឡាំពិកកម្ពុជា បានជួបពិភាក្សាការងារជាមួយតំណាងសហព័ន្ធកីឡាសាំបូអន្ដរជាតិ ហើយលោកបណ្ឌិត ថោង ខុន ក៏ដូចជាមន្ដ្រីជាន់ខ្ពស់ FIAS សុទ្ធតែបានសម្ដែងនូវការប្ដេជ្ញារួមគ្នាគាំទ្រ និងជំរុញការអភិវឌ្ឍកីឡាសាំបូនៅកម្ពុជា។ តាមរយៈនេះ លោកទេសរដ្ឋមន្ដ្រីសង្ឃឹមថា កិច្ចសហប្រតិបត្តិការ និងការផ្ដួចផ្ដើម នៃដំណើរឆ្ពោះទៅរកការបង្កើតសហព័ន្ធកីឡាសាំបូនៅកម្ពុជា នឹងដំណើរការទៅដោយរលូន និងជោគជ័យ។ ឆ្លៀតឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ថោង ខុន បានស្នើសុំការគាំទ្រពីសហព័ន្ធកីឡាសាំបូអន្ដរជាតិ ៣ចំណុច ដើម្បីពង្រឹងការបណ្ដុះបណ្ដាល និងអភិវឌ្ឍគុណផលកីឡាករ-កីឡាការិនី ត្រៀមចូលរួមការប្រកួតនានា ទាំងលើឆាកជាតិ និងអន្ដរជាតិ រួមមាន៖ ១. ស្នើសុំ “FIAS” ជួយគាំទ្រដល់ការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងវគ្គបណ្តុបណ្តាលអាជ្ញាកណ្តាល-ចៅក្រម និងមន្ត្រីបច្ចេកទេសដើម្បីឱ្យសហព័ន្ធកីឡាសាំបូកម្ពុជាមានធនធាន និងសមត្ថភាពគ្រប់គ្រាន់ក្នុងការចាប់ផ្តើមអភិវឌ្ឍកីឡា សាំបូនៅកម្ពុជា។ ២. ស្នើសុំ “FIAS” ជួយគាំទ្រដល់ការហ្វឹកហាត់កម្រិតខ្ពស់នៅក្រៅប្រទេសដើម្បីអភិវឌ្ឍគុណផលកីឡាករ-ការិនីសាំបូត្រៀម ចូលរួមការប្រកួតកីឡាសាំបូអន្តរជាតិ ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី និងការប្រកួតផ្សេងៗទៀត។ ៣. ស្នើសុំ “FIAS” ជួយឧបត្ថម្ភគាំទ្រលើសម្ភារបរិក្ខាកីឡាសាំបូសម្រាប់ក្រុមកីឡាករ-ការិនីសាំបូធ្វើការហ្វឹកហាត់ឱ្យស្របតាមស្តង់ដាបច្ចេកទេសរបស់កីឡាសាំបូអន្តរជាតិ។ ជាការឆ្លើយតបលោក Suresh Gopi បានសម្ដែងក្ដីរីករាយ និងត្រៀមខ្លួនជាស្រេច ក្នុងកិច្ចសហការ និងគាំទ្រដល់ការអភិវឌ្ឍកីឡាសាំបូនៅកម្ពុជា ក្នុងនោះ៖ ទី១- FIAS នឹងចាត់តាំងនូវអ្នកជំនាញអន្ដរជាតិកម្រិតខ្ពស់ មកជួយបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស គ្រូបង្វឹក អាជ្ញាកណ្ដាល-ចៅក្រម នៅកម្ពុជា, ទី២-បញ្ជូនកីឡាករ-កីឡាការិនីកម្ពុជា ទៅហ្វឹកហាត់ជំនាញកម្រិតខ្ពស់ នៅបណ្ដាអភិវឌ្ឍន៍ផ្នែកកីឡាសាំបូ ដូចជាកាហ្សាក់ស្ថាន និងរុស្ស៊ីជាដើម និងទី៣-ការជួយឧបត្ថម្ភគាំទ្រផ្នែកសម្ភារបច្ចេកទេសកម្រិតស្ដង់ដារដល់កម្ពុជា។ ដោយហេតុនេះ លោកបានសំណូមពរដល់លោកបណ្ឌិត ថោង ខុន ជួយជំរុញ និងការគាំទ្រដល់ការបង្កើតសហព័ន្ធកីឡាសាំបូកម្ពុជា ឲ្យបានឆាប់រហ័ស ដើម្បីសហព័ន្ធកីឡាសាំបូអន្ដរជាតិ បានចាប់ផ្ដើមសកម្មភាព និងសហការជាមួយភាគីកម្ពុជា ក្នុងការជំរុញដល់ការអភិវឌ្ឍវិស័យកីឡានេះនៅកម្ពុជាឲ្យមានភាពរីកចម្រើន ប្រកបដោយគុណផលខ្ពស់ សម្រាប់ត្រៀមចូលរួមការប្រកួតនានា ទាំងក្នុង និងក្រៅប្រទេស។ សូមបញ្ជាក់ថា កីឡា SAMBO ជាកីឡាយុទ្ធគុន និងសិល្បៈការពារខ្លួន ដែលមានប្រភពដើមកំណើតពីអតីតសហភាពសូវៀត នៅឆ្នាំ១៩៣៨។ បន្ទាប់មកកីឡានេះបានពង្រីកខ្លួនទៅទូទាំងពិភពលោក និងបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយ FIAS ដែលត្រូវបានបង្កើតឡើងនៅទីក្រុងម៉ាឌ្រីត ក្នុងឆ្នាំ១៩៨៤។ សព្វថ្ងៃ FIAS គ្រប់គ្រងការអភិវឌ្ឍកីឡា Sport SAMBO, Combat SAMBO និង Beach SAMBO នៅទូទាំងពិភពលោក ដោយមានសមាជិកសហព័ន្ធជាតិចំនួន ១០៦ ហើយ FIAS ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) ទទួលស្គាល់ជាផ្លូវការនៅឆ្នាំ២០២១។ ក្រោយត្រូវបានទទួលស្គាល់ពេញលេញពីស្ថាប័ន IOC និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) កីឡាសាំបូ ត្រូវបានបញ្ជូលក្នុងព្រឹត្តិការណ៍កីឡាធំៗជាច្រើន ពិសេសនៅក្នុងទ្វីបអាស៊ី កីឡានេះ ត្រូវបានបញ្ចូលក្នុងព្រឹត្តិការណ៍មួយចំនួន ដែលរៀបចំដោយ OCA រួមមាន Asian Indoor & Martial Arts Games និង Asian Beach Games ហើយធ្លាប់បញ្ចូលនៅក្នុងកម្មវិធី Asian Games ហើយចំពោះមុខ OCA ក៏នឹងបញ្ចូលកីឡានេះ ក្នុងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅប្រទេសអ៊ូសបេគីស្ថានផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 12-05-2026, 03:17 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ ជំនួបពិភាក្សានេះមានការអញ្ជើញចូលរួមពីអនុប្រធាន (គ.ជ.គ.ម), អគ្គលេខាធិការ និងលោកប្រធាននាយកដ្ឋាន។នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2026, 03:06 PM, ចំនួនអ្នកអានៈ​ 7ដង
ន្ទាប់ពីបទឈប់បាញ់ផុតសុពលភាព អាជ្ញាធរនៅអ៊ុយក្រែន បានអះអាងថា រុស្ស៉ីបានវាយប្រហាររដ្ឋធានីកៀវដោយប្រើប្រាស់ដ្រូន ហើយសម្លាប់មនុស្សម្នាក់ នៅតំបន់ Dnispanrospanetrovsk ភាគខាងកើតប្រទេស។ ដោយឡែក យោធារុស្ស៉ីវិញ ក៏បានអះអាងដែរថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែន២៧គ្រឿង។ តាំងពីមុនពេលបទឈប់បាញ់ផុតសុពលភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2026, 03:04 PM, ចំនួនអ្នកអានៈ​ 7ដង
ក្រៅពីឥស្សរជនល្បីៗខាងលើ បញ្ជីឈ្មោះអ្នកចូលរួមផ្សេងទៀតរួមមានបុគ្គលសំខាន់មកពីក្រុមហ៊ុនធំៗទាំងវិស័យបច្ចេកវិទ្យា និងហិរញ្ញវត្ថុ, វិស័យកសិកម្ម និងបច្ចេកវិទ្យាផ្សេងៗ ផងដែរ។ ដោយឡែក លោក Chuck Robbins អគ្គនាយកក្រុមហ៊ុន Cisco មិនអាចចូលរួមក្នុងដំណើរទស្សនកិច្ចនេះបានទេ ដោយសារជាប់រវល់ក្នុងការប្រកាសរបាយការណ៍ហ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2026, 02:58 PM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ៖ ពិធីទទួល-ទទួលអំណោយសប្បុរសធម៌នេះ បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីលោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នេះ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2026, 02:52 PM, ចំនួនអ្នកអានៈ​ 7ដង
ការស៉ើបអង្កេតបឋមបង្ហាញថា ទូកដែលបានលិចនោះ មានដឹកមនុស្ស ៣៧នាក់ ចេញដំណើរពីទីក្រុង Kisaran របស់ឥណ្ឌូណេស៉ី កាលពីថ្ងៃទី ៩ ខែឧសភា ឆ្ពោះទៅកាន់គោលដៅជាច្រើនរបស់ម៉ាឡេស៉ី រួមទាំងរដ្ឋធានី Kuala Lumspanur និងកោះ Penang នៅភាគពាយ័ព្យប្រទេស។ ទីភ្នាក់ងារ​ដែនសមុទ្រ​ម៉ាឡេស៉ី បាន​បើក​ប្រតិបត្តិការ​ស្វែងរកមនុស្សចំនួន ១៤នាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2026, 02:50 PM, ចំនួនអ្នកអានៈ​ 24ដង
ការប្រកាសបញ្ជីឈ្មោះចុងក្រោយ ក្នុងចំណោម ២៦នាក់ផ្លូវការចុងក្រោយថាតើ មានឈ្មោះអ្នករកបានច្រើនគ្រាប់នៅជម្រើសជាតិមាន ឬគ្មាន នឹងដឹងច្បាស់នាសប្តាហ៍ក្រោយ នៅមុនពេល World Cuspan ជំនាន់ទី២៣ នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ ខ្សែប្រយុទ្ធជួរមុខ Neyma
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2026, 01:46 PM, ចំនួនអ្នកអានៈ​ 27ដង
ស្រុកស្វាយជ្រំ៖ ក្រោយពីបានទទួលព័ត៌មានរួចមកលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក មន្ទីរធម្មការ និងសាសនាខេត្ត អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការ អាចារ្យវត្ត ចុះដល់ទីតាំងកើតហេតុ ព្រមទាំងបានឃាត់ខ្លួនព្រះសង្ឃព្រះនាម ម៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2026, 01:46 PM, ចំនួនអ្នកអានៈ​ 31ដង
ទីក្រុងប៉េកាំងបានទទួលស្គាល់ជាផ្លូវការថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។ តាមក្រុមមន្ត្រីអាមេរិកវិញ លោក ត្រាំ និងលោក ស៊ី ជីនពីង ត្រូវបានរំពឹងថានឹងពិភាក្សាពីសង្រ្គាមអ៉ីរ៉ង់ តៃវ៉ាន់ AI កិច្ចព្រមព្រៀងរ៉ែកម្រ រួមទាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2026, 01:43 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរទិវាអន្តរជាតិ ស្តីពីគ្រួសារ ក្រោមប្រធានបទ «ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិ រីកចម្រើន និងមានសុខសន្តិភាព»។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2026, 01:32 PM, ចំនួនអ្នកអានៈ​ 13ដង
យោងតាមពាក្យបណ្តឹងដែលបានដាក់ទៅកាន់តុលាការសហព័ន្ធនៅរដ្ឋ California កាលពីថ្ងៃសុក្រកន្លងទៅ បានឱ្យដឹងថា Samsung បានយករូបភាពដែលមានជាប់សិទ្ធិអ្នកនិពន្ធរបស់ Dua Lispana ទៅបោះពុម្ពនៅលើប្រអប់កេសទូរទស្សន៍សម្រាប់លក់រាយ។ ការធ្វើបែបនេះ បានធ្វើឱ្យអតិថិជនមានការភ័ន្តច្រឡំថា តារាចម្រៀងរូបនេះគឺជាអ្នកតំណាងផលិតផល ឬជាអ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2026, 01:22 PM, ចំនួនអ្នកអានៈ​ 25ដង
យោងតាមស្ថាប័នទិន្នន័យ Kspanler និង LSEG នាវាដឹកប្រេង Agios Fanourios I និង Kiara M ដែលផ្ទុកប្រេងឆៅរបស់អ៊ីរ៉ាក់ចំនួន ២លានធុងក្នុងមួយគ្រឿង បានលួចឆ្លងកាត់ច្រកសមុទ្រនេះដោយសុវត្ថិភាពកាលពីថ្ងៃអាទិត្យ។ ក្នុងនោះ នាវា Agios Fanourios I កំពុងធ្វើដំណើរឆ្ពោះទៅកាន់រោងចក្រចម្រាញ់ប្រេងក្នុងប្រទេសវៀតណាម បន្ទាប់ពីធ្លាប់ឆ្លងកាត់មិនបាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2026, 01:20 PM, ចំនួនអ្នកអានៈ​ 5ដង
អ្នកនាំពាក្យរបស់ WHO បានបញ្ជាក់តាមរយៈអ៊ីមែលថា ភ្នាក់ងារបានធ្វើបច្ចុប្បន្នភាពតួលេខនៃករណីសរុប (ទាំងករណីឆ្លង និងសង្ស័យ) ឡើងដល់ ៩ករណី បន្ទាប់ពីប្រទេសបារាំងបានរាយការណ៍ថា អ្នកដំណើរជនជាតិបារាំងម្នាក់ដែលត្រូវបានជម្លៀសចេញពីនាវា MV Hondius បានធ្វើតេស្តវិជ្ជមានវីរុសនេះ។ អង្គការសុខភាពពិភពលោក (WHO) នាថ្ងៃចន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2026, 01:17 PM, ចំនួនអ្នកអានៈ​ 12ដង
ការរាំងខ្ទប់ច្រកសមុទ្រដ៏សំខាន់នេះពីសំណាក់ប្រទេសអ៊ីរ៉ង់ ជាការសងសឹកទៅនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល បានធ្វើឱ្យការដឹកជញ្ជូនជីកសិកម្មប្រមាណមួយភាគបីនៃពិភពលោកត្រូវជាប់គាំង ខណៈដែលរដូវដាំដុះ ជាពិសេសនៅទ្វីបអាហ្វ្រិក កំពុងខិតជិតមកដល់ទីបញ្ចប់។ លោក ម៉ូរ៉េរ៉ា បានសង្កត់ធ្ងន់ថា ពិភពលោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2026, 01:15 PM, ចំនួនអ្នកអានៈ​ 13ដង
រាជធានីភ្នំពេញ៖សម្ដេចតេជោ​ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ទោ និងឧត្តមសេនីយ៍ត្រី ចំនួន២៦នាក់។នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះបេីតាមព្រះរាជក្រឹត្យ ៕ ខាងក្រោមនេះ​ ជាព្រះរាជក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន៖នៅក្នុងអត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2026, 12:56 PM, ចំនួនអ្នកអានៈ​ 9ដង
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បាន​អនុ​ញ្ញាត​ឱ្យលោក Elchin Amirbayov តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ ទទួល​បន្ទុក​កិច្ចការពិសេស និងសហការី ចូលជួបសម្តែងការគួរសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធ​សភា​កម្ពុជា។សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចង់ឃើញកម្ពុជា និង
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 566 នាក់
ម្សិលមិញ : 682 នាក់
សរុបទាំងអស់ : 11334596 នាក់