| TikTok ចាយលុយជាង ១ ពាន់លានដុល្លារទៀត សាងសង់មជ្ឈមណ្ឌលទិន្នន័យទី២ នៅហ្វាំងឡង់ ដើម្បីឆ្លើយតបនឹងក្តីបារម្ភផ្នែកសន្តិសុខ |
|
| ចុះថ្ងៃទី: 08-04-2026, 02:26 PM, ចំនួនអ្នកអានៈ 38ដង |
|
|
ការបង្កើនការវិនិយោគនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយសម្ពាធ និងការរិះគន់ពីរដ្ឋាភិបាលបណ្តាប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ជុំវិញបញ្ហាសន្តិសុខទិន្នន័យឯកជន និងផលប៉ះពាល់នៃប្រព័ន្ធក្បួនដោះស្រាយ (Algorithm) របស់ខ្លួនទៅលើកុមារ។ ប្រទេសហ្វាំងឡង់ បានក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ TikTok ដោយសារអាកាសធាតុត្រជាក់ខ្លាំងដែលជួយសម្រួលដល់ការបញ្ចុះកម្ដៅម៉ាស៊ីនមេ គួបផ្សំនឹងតម្លៃអគ្គិសនីទាប និងស្ថិរភាពនយោបាយក្នុងតំបន់។
ក្រុមហ៊ុន TikTok បានប្រកាសជាផ្លូវការនូវផែនការបោះទុនវិនិយោគបន្ថែមប្រមាណ ១,១៦ ពាន់លានដុល្លារ (១ ពាន់លានអឺរ៉ូ) ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យទីពីររបស់ខ្លួននៅក្នុងទីក្រុង Lahti ប្រទេសហ្វាំងឡង់។ ការសម្រេចចិត្តនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រខ្នាតយក្សដែលមានតម្លៃសរុបជាង ១២ ពាន់លានអឺរ៉ូ ក្នុងគោលបំណងពង្រឹងសុវត្ថិភាព និងរក្សាទុកទិន្នន័យរបស់អ្នកប្រើប្រាស់នៅអឺរ៉ុបជាង ២០០ លាននាក់ ឱ្យស្ថិតនៅក្នុងទ្វីបអឺរ៉ុបផ្ទាល់។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦។
ទោះបីជាយ៉ាងណាក៏ដោយ គម្រោងរបស់ក្រុមហ៊ុនដែលមានដើមកំណើតពីចិនមួយនេះ នៅតែជួបប្រទះនឹងភាពរកាំរកូសខ្លះៗជាមួយអ្នកនយោបាយហ្វាំងឡង់។ រដ្ឋមន្ត្រីសេដ្ឋកិច្ចហ្វាំងឡង់ធ្លាប់បានសម្ដែងការព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិ និងភាពមិនច្បាស់លាស់នៃព័ត៌មានរបស់ក្រុមហ៊ុន ប៉ុន្តែអាជ្ញាធរក្រុង Lahti ដែលជាម្ចាស់ផ្ទះថ្មី បែរជាបង្ហាញការត្រេកអរ និងស្វាគមន៍យ៉ាងខ្លាំង ដោយរំពឹងថាវានឹងក្លាយជាកម្លាំងចលករដ៏ធំសម្រាប់សេដ្ឋកិច្ចក្នុងតំបន់។
គួរជម្រាបថា មជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ TikTok នៅហ្វាំងឡង់ គ្រោងនឹងចាប់ផ្ដើមដំណើរការនៅចុងឆ្នាំ ២០២៦ នេះ ខណៈដែលមជ្ឈមណ្ឌលទីពីរតម្លៃ ១,១៦ ពាន់លានដុល្លារ ថ្មីនេះ នឹងបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅត្រឹមឆ្នាំ ២០២៧ ខាងមុខ៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:46 PM, ចំនួនអ្នកអានៈ 17ដង
កាលពីខែមេសា អ្នកតំណាងរបស់លីបង់និងអ៉ីស្រាអែល បានជួបគ្នា២លើកនៅទីក្រុងវ៉ាស៉ីនតោន ដែលជាជំនួបផ្ទាល់លើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បានអូសលីបង់ឱ្យធ្លាក់ក្នុងសង្រ្គាមមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា ហើយនាំឱ្យមានការទម្លាក់គ្រាប់បែកយ៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:43 PM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៦នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួនជាង ១៥ លានល្លារអាម៉េរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដល់ភ្ញៀវទេសចរអន្តរជាតិជាង៣២ម៉ឺននាក់ ធ្លាក់ប្រមាណជាង៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។
តាមរប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:11 PM, ចំនួនអ្នកអានៈ 18ដង
សៀមរាប៖លោក គង់ វិបុល គឺជាគ្រូបង្រៀនផ្នែកចម្លាក់ពុម្ព បានឱ្យដឹងថា គម្រោងបណ្តុះបណ្តាលនេះ បានចាប់ផ្តើម នៅខែមេសា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៦នេះ។ គម្រោងដែលមានរយៈពេលមួយឆ្នាំនេះ មានសិក្ខាកាមចូលរួម១៥រូប ហើយភាគច្រើនជាស្រ្តី និងកំពុងរស់នៅក្នុងក្រុងរុនតាឯកតេជោសែន។ គម្រោងនេះ មា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:03 PM, ចំនួនអ្នកអានៈ 3ដង
យោងតាមប្រភពពី Reuters លោក Zuckerberg បានប្រាប់ទៅកាន់បុគ្គលិកក្នុងអង្គប្រជុំ Town Hall ថា ក្រុមហ៊ុនមានចំណុចចំណាយធំៗចំនួនពីរ គឺហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ (Comspanute Infrastructure) និងធនធានមនុស្ស។
ក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta (ក្រុមហ៊ុនមេរបស់ Facebook) បានពន្យល់ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:02 PM, ចំនួនអ្នកអានៈ 26ដង
លោកបាននិយាយក្នុងសន្និសីទសារព័ត៌មាន ក្រោយទទួលបានសារសំខាន់ពីរដ្ឋាភិបាលចិន ពាក់ព័ន្ធនឹងកុងត្រាក្រុមហ៊ុនហុងកុង CK Hutchison នៅប្រទេសប៉ាណាម៉ា ដែលកំពុងប្តឹងប្តល់គ្នាក្នុងតុលាការមជ្ឈត្តការអន្តរជាតិថា រឿងនេះមិនបានបង្កើតជាបញ្ហា រវាងរដ្ឋាភិបាលប៉ាណាម៉ា និងចិនឡើយ។ លោក Mulino ប្រាប់ក្រុមអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:00 PM, ចំនួនអ្នកអានៈ 6ដង
Mainoo វ័យទើប ២១ឆ្នាំ ជាយុវជនថ្នាលនៅកីឡដ្ឋាន Old Trafford ដែលទើបដំឡើងមកក្រុមធំរបស់បិសាចក្រហម កាលពីអំឡុងឆ្នាំ២០២៣ ជាមួយនឹងកិច្ចសន្យាចាស់ដែលនឹងអស់សុពលភាពនាឆ្នាំ២០២៧ ខាងមុខ។
កីឡាករសញ្ជាតិអង់គ្លេស Kobbie Mainoo បានព្រមព្រៀងបន្តកិច្ចសន្យា ៤ឆ្នាំបន្ថែមទៀតជាមួយក្លិប បិសាចក្រហម Manchester United ដែលមានសុពលភាពដល់ឆ្នាំ២០៣១
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:56 PM, ចំនួនអ្នកអានៈ 24ដង
ខេត្តតាកែវ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបន្ដប្រគេននូវអំណោយប្រចាំខែឧសភា ឆ្នាំ២០២៦ រួមមាន ភេសជ្ជៈ គ្រឿងឧបភោគ-បរិភោគ ប្រគេនព្រះសង្ឃគង់ នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ សម្រាប់ទ្រទ្រង់ដល់វិស័យពុទ្ធសាសនា។
អំណោយទាំងនោះរួមមាន អង្ករ ១តោន, ទឹកសុទ្ធ, ស្ករសខ្មែរ, ទឹកដោះគោ, ប៊ីចេង, ខ្ទឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:55 PM, ចំនួនអ្នកអានៈ 21ដង
នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ សរសេរថា «យើងសូមជូនពរឱ្យលោក (Ali al-Zaidi) ទទួលបានជោគជ័យ ខណៈដែលលោកខិតខំបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលគ្មានអំពើភេរវកម្ម ដែលអាចនាំមកនូវអនាគតដ៏ភ្លឺស្វាង សម្រាប់ប្រទេសអ៉ីរ៉ាក់»។ លោកបន្ថែមថា «យើងទន្ទឹងរង់ចាំទំនាក់ទំនងថ្មីដ៏រឹងមាំ រស់រវើក និងមានផលិតភាពខ្ពស់រវាងអ៉ីរ៉ាក់ និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:53 PM, ចំនួនអ្នកអានៈ 30ដង
ក្រុងព្រះសីហនុ៖ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការអភិវឌ្ឍកំពង់ផែត្រូវការយុទ្ធសាស្ត្រយូរអង្វែង និងការគិតគូរយ៉ាងម៉ត់ចត់ ដើម្បីធានាថា ការសាងសង់មានប្រសិទ្ធភាព និងអាចប្រើប្រាស់បានពេញលេញ មិនមែនសង់ហើយមិនអាចដំណើរការបាននោះទេ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:50 PM, ចំនួនអ្នកអានៈ 14ដង
ទីភ្នាក់ងារអន្តរជាតិខាងលើនេះ បានសហការស៊ើបអង្កេតជាមួយ Ospaneration Lims និងបានរកឃើញអត្តលិករុស្ស៊ី សរុបមានដល់ទៅ ៣០២នាក់ ដែលត្រូវបានដកបញ្ឈរជើងរួចរាល់ផងដែរ។អត្តពលិករុស្ស៊ីប្រមាណជាង ៣០០នាក់ត្រូវបានដាក់ទណ្ឌកម្ម បន្ទាប់ពីរកឃើញមានជាប់ពាក់ព័ន្ធនឹងសារធាតុលើកកម្លាំង គិតចាប់តាំងពីឆ្នាំ២០១៩ មក។ នេះបើយោងត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:49 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទ «សិក្ខាសាលាថ្នាក់ជាតិរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 11:13 AM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ក្រសួងស្ថាប័ន ពាក់ព័ន្ធរួមជាមួយអង្គការ ដៃគូ និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 11:05 AM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖សិក្ខាសាលាថ្នាក់ជាតិនេះ បានប្រព្រឹត្តទៅអស់រយៈពេលមួយថ្ងៃពេញ ដោយបានធ្វើការចែករំលែកអំពីប្រធានបទសំខាន់ៗដែលពាក់ព័ន្ធនឹងយន្តការនៃការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ចំនួន៥រួមមាន៖ (១)- សមិទ្ធផលសំខាន់ៗ ដែល អ.ដ.ក. សម្រេចបាន ; (២)- ការឆ្លុះបញ្ចាំងដោយភាគីទី៣ (Thid Party) អំពីដំណើរកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 10:57 AM, ចំនួនអ្នកអានៈ 17ដង
សេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យរបស់លោក មីន អោងឡាំង បានឱ្យដឹងថាលោកបានបន្ធូរបន្ថយទោសសេសសល់របស់លោកស្រី ស៊ូជី ដោយលោកស្រី ត្រូវអនុវត្តទោសជាប់ឃុំនេះនៅក្នុងផ្ទះ។ ភ្លាមៗ មិនទាន់មានព័ត៌មានថាតើលោកស្រីនឹងត្រូវបានផ្ទេរទៅឃុំខ្លួននៅទីណានោះទេ តែមន្ត្រីជាន់ខ្ពស់មកពី គណបក្សសម្ព័ន្ធជាតិដើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 10:56 AM, ចំនួនអ្នកអានៈ 21ដង
ប្រតិបត្តិការល្បាតខាងលើធ្វើឡើងជាការឆ្លើយតបទៅនឹងសមយុទ្ធយោធាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកដែលធ្វើឡើងរួមគ្នាជាមួយអូស្ត្រាលី នូវែលសេឡង់ ហ្វីលីពីន ជប៉ុន កាណាដា និងបារាំង ចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ដើម្បីសម្ញែងអាវុធទំនើបៗ និងការត្រៀមលក្ខណៈ។ ទីបញ្ជាការភូមិភាគខាងត្បូងរបស់យោធាចិ
 ព័ត៌មានលម្អិត
|
|
|