លោក សុខ ពុទ្ធិវុធ ជួបពិភាក្សាការងារជាមួយអ្នកជំនាញអភិវឌ្ឍន៍ឌីជីថល តំណាងធនាគារអភិវឌ្ឍន៍អាស៊ី
ចុះថ្ងៃទី: 13-03-2026, 11:08 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ៖ ក្នុងជំនួបនេះ Ms. Carolyn Florey បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងការផ្ដល់កិច្ចសហប្រតិបត្ដិការប្រកបដោយការយកចិត្ដទុកដាក់ពី ក.ប.ទ. តាមរយៈលោករដ្ឋលេខាធិការ សុខ ពុទ្ធិវុធ ដែលបានបង្ហាញការចាប់អារម្មណ៍ក្នុងការពង្រឹងនិងពង្រីកកិច្ចសហការប្រតិបត្ដិការរវាងក្រសួង និង ADB ដោយក្នុងនោះ បានគូសបញ្ជាក់ថាគម្រោង BRIDGE នេះ នឹងត្រូវអនុម័តនៅឆ្នាំ២០២៧។ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ Ms. Carolyn Florey អ្នកជំនាញអភិវឌ្ឍន៍ឌីជីថល តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank – ADB) ដើម្បីពិភាក្សាលើគម្រោង “Building Resilience for Integrated Digital Governance and Efficiency in Cambodia (BRIDGE)” នៅទីស្ដីការ ក.ប.ទ.។ ជាការឆ្លើយតប លោករដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្ដិការរបស់ ADB ដែលបានគាំទ្រដល់គម្រោង BRIDGE ដែលជាផ្នែកមួយដើម្បីពង្រឹងមូលដ្ឋានគ្រឹះឌីជីថលរបស់ប្រទេសកម្ពុជាតាមរយៈទំនើបកម្ម CamDX ការបង្កើនសមត្ថភាពស្ថាប័ន ក្របខ័ណ្ឌបទប្បញ្ញត្តិ និងភាពធន់នៃសន្តិសុខតាមអ៊ីនធឺណិត។ បន្ថែមលើនេះ លោករដ្ឋលេខាធិការ ក៏បានជម្រាបជូនពីវឌ្ឍនភាពអភិបាលកិច្ចទិន្នន័យ ប្រតិបត្ដិការសន្តិសុខសាយប័រ ការរចនាសេវាឌីថល ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ការកសាងសមត្ថភាពទាំងស្ថាប័ននិងធនធានមុស្ស។ ជាការឆ្លើយតប Ms. Carolyn Florey តំណាង ADB បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន ជាពិសេសលើការគ្រប់គ្រងការផ្លាស់ប្តូរ ដែលជាគន្លឹះក្នុងការធានាឱ្យការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជាទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ លោករដ្ឋលេខាធិការ និង Ms. Carolyn Florey តំណាង ADB ក៏បានផ្លាស់ប្ដូរយោបល់ពាក់ព័ន្ធនឹងកិច្ចសហការបន្ត លើផ្នែកសំខាន់ៗរួមមានការកសាងធនធានមនុស្សឌីជីថល អភិបាលកិច្ចទិន្នន័យ ការរួមបញ្ចូលហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការអនុវត្តស្តង់ដារសន្តិសុខតាមអ៊ីនធឺណិតជាតិ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 14-03-2026, 04:05 PM, ចំនួនអ្នកអានៈ​ 0ដង
ឆ្មាំសមុទ្រជប៉ុននិយាយថា ខ្លួនបានរកឃើញវត្ថុដែលអាចជាមីស៉ីលផ្លោង ធ្លាក់ក្នុងសមុទ្រ។ ដោយដកស្រង់ប្រភពយោធា ទូរទស្សន៍ NHK រាយការណ៍ថា វាហាក់ដូចជាធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា នៅថ្ងៃសៅរ៍នេះ កូរ៉េខាងជើងបានធ្វើតេស្តមីស៉ីលបាលីស្ទីគជាង ១០គ្រាប់ ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 04:02 PM, ចំនួនអ្នកអានៈ​ 0ដង
ខេត្តកំពង់ស្ពឺ៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់តាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងនគរបាលស្រុកគងពិសី បានធ្វើការបង្ក្រាបឃាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន១នាក់ គឺឈ្មោះ ខឹម សុផា ភេទប្រុស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 03:55 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ ការចាប់យក និងរក្សាទុកកាបូន (Carbon Caspanture and Storage – CCS) គឺជាបច្ចេកវិទ្យាមួយដែលត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយបរិមាណ​ឧស្ម័ន​កាបូនឌីអុកស៊ីត (CO₂) ដែលបញ្ចេញទៅក្នុងបរិយាកាស។ វាដំណើរការ​ដោយការ​ចាប់​យកឧស្ម័នកាបូនឌីអុកស៊ីតពីដំណើរការឧស្សាហកម្ម និងរោងចក្រផលិតអគ្គិសនី បន្ទាប់​មកដឹកជញ្ជូនវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 03:42 PM, ចំនួនអ្នកអានៈ​ 0ដង
ក្នុងសុន្ទរកថាជាវីដេអូផ្សព្វផ្សាយតាមទូរទស្សន៍រដ្ឋ លោក Diaz-Canel បញ្ជាក់ថា «ការពិភាក្សាមានគោលបំណង ស្វែងរកដំណោះស្រាយតាមរយៈកិច្ចសន្ទនា ជុំវិញភាពខ្វែងគំនិតគ្នា»។ លោក Diaz-Canel ក៏បានសម្តែងក្តីរំពឹងផងដែរថា កិច្ចសន្ទនាអាចកែប្រែប្រទេសទាំងពីរ ឱ្យចៀសឆ្ងាយពីការប្រឈមមុខគ្នា។ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 03:26 PM, ចំនួនអ្នកអានៈ​ 1ដង
សេចក្តីថ្លែងការណ៍របស់ហាម៉ាស គូសបញ្ជាក់យ៉ាងដូច្នេះថា «ស្របពេលដែលសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ មានសិទ្ធិឆ្លើយតបទៅនឹងការឈ្លានពាន តាមគ្រប់មធ្យោបាយដែលមានស្របតាមបទដ្ឋាន និងច្បាប់អន្តរជាតិ ប៉ុន្តែយើងសូមអំពាវនាវដល់បងប្អូននៅអ៉ីរ៉ង់ ចៀសវាងការផ្តោតគោលដៅលើប្រទេសជិតខាង»។ ក្រុមហាម៉ាស នៅថ្ងៃសៅរ៍ ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:49 AM, ចំនួនអ្នកអានៈ​ 5ដង
រាជធានីភ្នំពេញ៖បើតាមក្រសួងវប្បធម៌ មរតកវប្បធម៌ខ្មែរដ៏សម្បូរបែបទាំងរូបី និងអរូបី រាប់បញ្ចូលទាំងសម្លៀកបំពាក់ប្រពៃណី និងសិល្បៈវប្បធម៌ផ្សេងៗសុទ្ធតែ ផ្សារភ្ជាប់យ៉ាងច្បាស់លាស់ជាមួយភស្តុតាងប្រវត្តិសាស្ត្រ និងបុរាណវិទ្យា។ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:32 AM, ចំនួនអ្នកអានៈ​ 10ដង
របាយការណ៍ពីក្រុមហ៊ុន Qustodio បានបញ្ជាក់ថា៖ «ក្នុងចំណោមកុមារដែលឪពុកម្តាយមិនបានរារាំងការចូលប្រើប្រាស់ ចំនួនដ៏ច្រើនគួរឱ្យកត់សម្គាល់នៅតែបន្តប្រើប្រាស់បណ្តាញសង្គមដែលត្រូវបានរឹតត្បិត»។ នេះជាសញ្ញាបង្ហាញថា បើគ្មានការចូលរួមរឹតបន្តឹងពីអាណាព្យាបាលទេ ច្បាប់របស់រដ្ឋាភិបាលតែម្យ៉ាងគឺមិនទាន់គ្រប់គ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:29 AM, ចំនួនអ្នកអានៈ​ 11ដង
ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars និង Tasnim បានរាយការណ៍ដោយដកស្រង់ប្រភពទីស្នាក់ការកណ្តាលយោធា Al-Anbiya របស់អ៉ីរ៉ង់ ថាហេដ្ឋារចនាសម្ព័ន្ធប្រេង និងថាមពលដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែលសហការជាមួយសហរដ្ឋអាមេរិក នឹងត្រូវបំផ្លាញភ្លាមៗហើយប្រែទៅជាគំនរផេះ ប្រសិនបើរោងចក្រថាមពលរបស់អ៉ីរ៉ង់ ត្រូវបានវាយប្រហារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:28 AM, ចំនួនអ្នកអានៈ​ 4ដង
Kharg Island បម្រើជាស្ថានីយនាំចេញ ៩០ភាគរយនៃប្រេងអ៉ីរ៉ង់។ ក្នុងការបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ត្រាំ សរសេរថា «យោធាអាមេរិកបានបំផ្លាញចោលទាំងស្រុង នូវរាល់គោលដៅយោធាលើកោះ Kharg ខណៈឱ្យទុកហេដ្ឋារចនាសម្ព័ន្ធប្រេងនៅដដែល»។ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសុក្រ ទី១៣ ខែមីនាថា សហរដ្ឋអាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:23 AM, ចំនួនអ្នកអានៈ​ 3ដង
ខេត្តរតនគិរី៖ លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហើបថា៣ខែទៀត ផ្លូវក្រវ៉ាត់ព្រំដែនឆ្ពោះទៅកន្ទុយនាគទៅមុំបី នឹងអាចធ្វើដំណើរដោយរលូនបាន។ ការបញ្ជាក់របស់លោកយ៉ាងច្បាស់នេះ បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តរតនគិរី ដែលស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:20 AM, ចំនួនអ្នកអានៈ​ 11ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចឱ្យបង្កើតកំពង់ផែកំពត ឡូជីស្ទីក ដែលមានទំហំរហូតដល់ជាង ៧០០ហិកតា។ កំពង់ផែកំពត ឡូជីស្លឹក ដែលមានទីតាំងស្ថិតនៅក្នុងភូមិចង្អោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដើម្បីបម្រើសេវាឱ្យនាវាដែលធ្វើនាវាច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:13 AM, ចំនួនអ្នកអានៈ​ 9ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង នៅស្រុកកំពង់លែង។ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំងនេះ សងលើទំហំជាង៣០ហិកតា មានទីតាំងស្ថិតនៅ ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 11:21 PM, ចំនួនអ្នកអានៈ​ 11ដង
ខេត្តរតនគិរី៖ ការថ្លែងរបស់លោក បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តរតនគិរី ដែលសហការរៀបចំជាមួយក្លឹបអ្នកកាសែតកម្ពុជា ដោយមានលោក ពុយ គា ជាអ្នកដឹកនាំ និងសម្របសម្រួលផ្ទាល់។ លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហើបពីគម្រោងព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 11:19 PM, ចំនួនអ្នកអានៈ​ 11ដង
រាជធានីភ្នំពេញ៖សម្រាប់លោកបណ្ឌិត នៅក្នុងន័យនយោបាយ ចង្កៀងផ្ទះនរណាភ្លឺផ្ទះអ្នកនោះពិតមែន ប៉ុន្តែបើសិនជាចង្កៀងនោះធ្វើឲ្យឆេះផ្ទះរបស់អ្នកដទៃ ក៏អាចធ្វើឲ្យឆេះរាលដាលដល់ផ្ទះរបស់យើងបានដែរ បើទោះជាផ្ទះនោះមិននៅជិតផ្ទះរបស់យើងក៏ដោយ។ តួរយ៉ាងសង្រ្គាមរវាងសម្ព័ន្ធមិត្តអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 11:17 PM, ចំនួនអ្នកអានៈ​ 23ដង
ថ្លែងក្នុងសន្និសីទកាសែតរួមគ្នាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា «ការបន្ធូរបន្ថយទណ្ឌកម្មនេះ អាចផ្តល់ឱ្យរុស្ស៊ីនូវទឹកប្រាក់ប្រហែល ១០ពាន់លានដុល្លារសម្រាប់ធ្វើសង្គ្រាម។ វាពិតជាមិនមែនជាការជួយឱ្យសម្រេចបាននូវសន្តិភាពឡើយ»។ ទន្ទឹមគ្នានេះ លោកបា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 325 នាក់
ម្សិលមិញ : 589 នាក់
សរុបទាំងអស់ : 11271417 នាក់