| TP Moral Group គាំទ្រដល់ការអនុវត្តគម្រោង Build4People ដើម្បីរួមចំណែកលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជននៅទីក្រុង និងការអភិវឌ្ឍន៍រាជធានីភ្នំពេញ |
|
| ចុះថ្ងៃទី: 13-03-2026, 09:15 PM, ចំនួនអ្នកអានៈ 12ដង |
|
|
រាជធានីភ្នំពេញ៖ចាប់តាំងពីឆ្នាំ ២០២០ រដ្ឋបាលរាជធានីភ្នំពេញបានរួមសហការជាមួយមហាវិទ្យាល័យហេមបឺក នៃប្រទេសអាល្លឺម៉ង់ដើម្បីអនុវត្រគម្រោង «លំនៅដ្ឋានដែលមានចីរភាពសម្រាប់ប្រជាជន - បង្កើនគុណភាពរស់នៅនៃប្រជាជនទីក្រុង (Build4People Project)»។
ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប (TP Moral Group) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងរណប មេគង្គ ឃី (Mekong Quay City) នាតំបន់អរិយក្សត្រ បានផ្តល់ការគាំទ្រ ដល់ការអនុវត្តគម្រោង«លំនៅដ្ឋានដែលមានចីរភាពសម្រាប់ប្រជាជន និងបង្កើនគុណភាពរស់នៅនៃប្រជាជនទីក្រុង (Build4People Project)» ដើម្បីរួមចំណែកលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជននៅទីក្រុងភ្នំពេញ។
ក្នុងសន្និសីទគម្រោង «លំនៅដ្ឋានដែលមានចីរភាពសម្រាប់ប្រជាជន - បង្កើនគុណភាពរស់នៅនៃប្រជាជនទីក្រុង នាថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៦ លោក ឃុន សេងផេង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន TP Moral Group បានថ្លែងថា តាមរយៈភាពជាដៃគូជាមួយ Build4People TP Moral Group ប្តេជ្ញាចិត្តក្នុងការរួមបញ្ចូលនិរន្តរភាព ភាពអាចរស់នៅបាន ការទទួលខុសត្រូវផ្នែកបរិស្ថាន និងកន្លែងសាធារណៈដែលមានគុណភាពទៅក្នុងការអភិវឌ្ឍដែលក្រុមហ៊ុនបានបង្កើតឡើង។ គោលការណ៍ទាំងនេះមានសារៈសំខាន់ណាស់ក្នុងការបង្កើតបរិស្ថានទីក្រុង ដែលអាចបម្រើដល់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។
ទន្ទឹមគ្នានេះ លោកថ្លែងអំណរគុណដល់សាលារាជធានី និងស្ថានទូតអាល្លឺម៉ង់ ចំពោះការគាំទ្រគំនិតផ្តួចផ្តើម បង្កើតគម្រោង Build4People ដែលលើកទឹកចិត្តដល់កិច្ចសហការអន្តរជាតិ និងការផ្លាស់ប្តូរចំណេះដឹង។ លោកបន្ថែមថា «ក្រុមហ៊ុន TP Moral Group នឹងបន្តការចូលរួមជាមួយ Build4People និងស្វាគមន៍ចំពោះកិច្ចសហការជាមួយដៃគូដែលមានចក្ខុវិស័យក្នុងការកសាងទីក្រុងដែលមាននិរន្តរភាព ភាពធន់ និងផ្តោតលើប្រជាជន»។
លោកបន្ថែមថា តាមរយៈការស្រាវជ្រាវ និងរៀបចំផែនការ របស់ក្រុមនិស្សិតចម្រុះ អំពីការរៀបចំទីក្រុង បាននាំមកនូវទស្សនៈដ៏មានតម្លៃដល់ការអភិវឌ្ឍ មេគង្គ ឃី (Mekong Quay City) ។ ការវិភាគ គំនិត និងអនុសាសន៍ទាំងនេះបានផ្តល់នូវការយល់ដឹងដ៏មានអត្ថន័យអំពីរបៀបនៃការអភិវឌ្ឍទីក្រុងទ្រង់ទ្រាយធំ ដែលឆ្លើយតបបានកាន់តែប្រសើរឡើងចំពោះបញ្ហាប្រឈមផ្នែកបរិស្ថាន សង្គម និងទីក្រុង។
ក្នុងឱកាសនោះដែរ លោក សេង វណ្ណៈ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា គោលបំណងសំខាន់នៃការអនុវត្តគម្រោង Build4People គឺផ្តោតទៅគុណភាពលំនៅដ្ឋានរបស់ប្រជាជន លើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន ដោយគម្រោងនេះនឹងជំរុញការអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញ និងការរស់នៅរបស់ប្រជាជន ដោយភាពសុខដុមរមនា។
លោកបានគូសបញ្ជាក់ថា ក្នុងដំណាក់កាលទី១ ការអនុវត្តគម្រោងនេះ ទទួលបានផលគួរជាទីគាប់ចិត្ត។ ហើយដើម្បីបន្តនិរន្តភាពនៃគម្រោង រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តអនុវត្តដំណាក់កាលទី២ ដោយទទួលបានការគាំទ្រពីក្រសួងស្រាវជ្រាវ បច្ចេកវិទ្យា និងអវកាស នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលបានផ្តល់ជាជំនួយបច្ចេកទេសក្នុងទំហំទឹកប្រាក់ប្រមាណ១លានអឺរ៉ូ សម្រាប់ការអនុវត្តរយៈពេល២ឆ្នាំ ដើម្បីកសាងសមត្ថភាពអជ្ញាធរមូលដ្ឋានលើវិស័យរៀបចំក្រុង និងទីក្រុងឆ្លាតវៃតាមប្រព័ន្ធឌីជីថល ព្រមទាំងរៀបចំការសិក្សាសម្រាប់អភិវឌ្ឍរាជធានីភ្នំពេញប្រកបដោយចរីភាព និងនិរន្តភាព។
ជាបន្ត គម្រោងនេះ នឹងអនុវត្តសកម្មភាពនានា ដូចជា រៀបចំឧបករណ៍ និងកម្មវិធីវាយតម្លៃសម្រាប់គ្រប់គ្រងរៀបចំក្រុងតាមប្រព័ន្ធឌីជីថលជាមួយ CityLab Berlin និងមហាវិទ្យាល័យ ត្រេស្តេន, ផ្តល់ជំនួយបច្ចេកទេសផ្នែកអភិវឌ្ឍរៀបចំទីក្រុង និងទីក្រុងឆ្លាតវៃ ព្រមទាំងកសាង សមត្ថិភាពមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសដល់មជ្ឍមណ្ឌលទីក្រុងឆ្លាតវៃ នៃរាជធានីភ្នំពេញ (Phnom Penh Smart City Hub), រៀបចំសិក្ខាសាលាជាមួយភាគីពាក់ព័ន្ធ និងទស្សនកិច្ចសិក្សា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងផលិតផែនទីរៀបចំក្រុងសម្រាប់រាជធានីភ្នំពេញ នៅតំបន់ដែលមិនទាន់មានប្លង់លម្អិត។
សូមជម្រាបថា កាលពីចុងឆ្នាំ២០២៤ ក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Import & Export Group បានសម្ពោធបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ទីក្រុងទំនើបមេគង្គឃី នៅលើទឹកដីក្រុងអរិយក្សត្រ ជាប់ដងទន្លេមេគង្គត្រើយខាងកើត ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅលើផ្ទៃដីជាង២០០ហិកតា។ ក្រុងរណបថ្មី និងទំនើបនេះ នឹងរួមចំណែកយ៉ាងសំខាន់ដែលធ្វើឱ្យក្រុងអរិយក្សត្រ ក្លាយជាទីក្រុងឆ្លាតវៃ នាពេលបច្ចុប្បន្ន និងអនាគត និងជាបណ្ដុំសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការស្នាក់នៅយ៉ាងសម្បូរបែប៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 14-03-2026, 04:05 PM, ចំនួនអ្នកអានៈ 0ដង
ឆ្មាំសមុទ្រជប៉ុននិយាយថា ខ្លួនបានរកឃើញវត្ថុដែលអាចជាមីស៉ីលផ្លោង ធ្លាក់ក្នុងសមុទ្រ។ ដោយដកស្រង់ប្រភពយោធា ទូរទស្សន៍ NHK រាយការណ៍ថា វាហាក់ដូចជាធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។
យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា នៅថ្ងៃសៅរ៍នេះ កូរ៉េខាងជើងបានធ្វើតេស្តមីស៉ីលបាលីស្ទីគជាង ១០គ្រាប់ ដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 04:02 PM, ចំនួនអ្នកអានៈ 0ដង
ខេត្តកំពង់ស្ពឺ៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់តាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងនគរបាលស្រុកគងពិសី បានធ្វើការបង្ក្រាបឃាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន១នាក់ គឺឈ្មោះ ខឹម សុផា ភេទប្រុស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 03:55 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ ការចាប់យក និងរក្សាទុកកាបូន (Carbon Caspanture and Storage – CCS) គឺជាបច្ចេកវិទ្យាមួយដែលត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយបរិមាណឧស្ម័នកាបូនឌីអុកស៊ីត (CO₂) ដែលបញ្ចេញទៅក្នុងបរិយាកាស។ វាដំណើរការដោយការចាប់យកឧស្ម័នកាបូនឌីអុកស៊ីតពីដំណើរការឧស្សាហកម្ម និងរោងចក្រផលិតអគ្គិសនី បន្ទាប់មកដឹកជញ្ជូនវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 03:42 PM, ចំនួនអ្នកអានៈ 0ដង
ក្នុងសុន្ទរកថាជាវីដេអូផ្សព្វផ្សាយតាមទូរទស្សន៍រដ្ឋ លោក Diaz-Canel បញ្ជាក់ថា «ការពិភាក្សាមានគោលបំណង ស្វែងរកដំណោះស្រាយតាមរយៈកិច្ចសន្ទនា ជុំវិញភាពខ្វែងគំនិតគ្នា»។ លោក Diaz-Canel ក៏បានសម្តែងក្តីរំពឹងផងដែរថា កិច្ចសន្ទនាអាចកែប្រែប្រទេសទាំងពីរ ឱ្យចៀសឆ្ងាយពីការប្រឈមមុខគ្នា។
ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 03:26 PM, ចំនួនអ្នកអានៈ 0ដង
សេចក្តីថ្លែងការណ៍របស់ហាម៉ាស គូសបញ្ជាក់យ៉ាងដូច្នេះថា «ស្របពេលដែលសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ មានសិទ្ធិឆ្លើយតបទៅនឹងការឈ្លានពាន តាមគ្រប់មធ្យោបាយដែលមានស្របតាមបទដ្ឋាន និងច្បាប់អន្តរជាតិ ប៉ុន្តែយើងសូមអំពាវនាវដល់បងប្អូននៅអ៉ីរ៉ង់ ចៀសវាងការផ្តោតគោលដៅលើប្រទេសជិតខាង»។
ក្រុមហាម៉ាស នៅថ្ងៃសៅរ៍ ទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:49 AM, ចំនួនអ្នកអានៈ 4ដង
រាជធានីភ្នំពេញ៖បើតាមក្រសួងវប្បធម៌ មរតកវប្បធម៌ខ្មែរដ៏សម្បូរបែបទាំងរូបី និងអរូបី រាប់បញ្ចូលទាំងសម្លៀកបំពាក់ប្រពៃណី និងសិល្បៈវប្បធម៌ផ្សេងៗសុទ្ធតែ ផ្សារភ្ជាប់យ៉ាងច្បាស់លាស់ជាមួយភស្តុតាងប្រវត្តិសាស្ត្រ និងបុរាណវិទ្យា។ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:32 AM, ចំនួនអ្នកអានៈ 9ដង
របាយការណ៍ពីក្រុមហ៊ុន Qustodio បានបញ្ជាក់ថា៖ «ក្នុងចំណោមកុមារដែលឪពុកម្តាយមិនបានរារាំងការចូលប្រើប្រាស់ ចំនួនដ៏ច្រើនគួរឱ្យកត់សម្គាល់នៅតែបន្តប្រើប្រាស់បណ្តាញសង្គមដែលត្រូវបានរឹតត្បិត»។ នេះជាសញ្ញាបង្ហាញថា បើគ្មានការចូលរួមរឹតបន្តឹងពីអាណាព្យាបាលទេ ច្បាប់របស់រដ្ឋាភិបាលតែម្យ៉ាងគឺមិនទាន់គ្រប់គ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:29 AM, ចំនួនអ្នកអានៈ 11ដង
ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars និង Tasnim បានរាយការណ៍ដោយដកស្រង់ប្រភពទីស្នាក់ការកណ្តាលយោធា Al-Anbiya របស់អ៉ីរ៉ង់ ថាហេដ្ឋារចនាសម្ព័ន្ធប្រេង និងថាមពលដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែលសហការជាមួយសហរដ្ឋអាមេរិក នឹងត្រូវបំផ្លាញភ្លាមៗហើយប្រែទៅជាគំនរផេះ ប្រសិនបើរោងចក្រថាមពលរបស់អ៉ីរ៉ង់ ត្រូវបានវាយប្រហារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:28 AM, ចំនួនអ្នកអានៈ 4ដង
Kharg Island បម្រើជាស្ថានីយនាំចេញ ៩០ភាគរយនៃប្រេងអ៉ីរ៉ង់។ ក្នុងការបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ត្រាំ សរសេរថា «យោធាអាមេរិកបានបំផ្លាញចោលទាំងស្រុង នូវរាល់គោលដៅយោធាលើកោះ Kharg ខណៈឱ្យទុកហេដ្ឋារចនាសម្ព័ន្ធប្រេងនៅដដែល»។
ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសុក្រ ទី១៣ ខែមីនាថា សហរដ្ឋអាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:23 AM, ចំនួនអ្នកអានៈ 2ដង
ខេត្តរតនគិរី៖ លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហើបថា៣ខែទៀត ផ្លូវក្រវ៉ាត់ព្រំដែនឆ្ពោះទៅកន្ទុយនាគទៅមុំបី នឹងអាចធ្វើដំណើរដោយរលូនបាន។
ការបញ្ជាក់របស់លោកយ៉ាងច្បាស់នេះ បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តរតនគិរី ដែលស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:20 AM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចឱ្យបង្កើតកំពង់ផែកំពត ឡូជីស្ទីក ដែលមានទំហំរហូតដល់ជាង ៧០០ហិកតា។
កំពង់ផែកំពត ឡូជីស្លឹក ដែលមានទីតាំងស្ថិតនៅក្នុងភូមិចង្អោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដើម្បីបម្រើសេវាឱ្យនាវាដែលធ្វើនាវាច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:13 AM, ចំនួនអ្នកអានៈ 8ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង នៅស្រុកកំពង់លែង។
កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំងនេះ សងលើទំហំជាង៣០ហិកតា មានទីតាំងស្ថិតនៅ ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2026, 11:21 PM, ចំនួនអ្នកអានៈ 10ដង
ខេត្តរតនគិរី៖ ការថ្លែងរបស់លោក បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តរតនគិរី ដែលសហការរៀបចំជាមួយក្លឹបអ្នកកាសែតកម្ពុជា ដោយមានលោក ពុយ គា ជាអ្នកដឹកនាំ និងសម្របសម្រួលផ្ទាល់។ លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហើបពីគម្រោងព្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2026, 11:19 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ៖សម្រាប់លោកបណ្ឌិត នៅក្នុងន័យនយោបាយ ចង្កៀងផ្ទះនរណាភ្លឺផ្ទះអ្នកនោះពិតមែន ប៉ុន្តែបើសិនជាចង្កៀងនោះធ្វើឲ្យឆេះផ្ទះរបស់អ្នកដទៃ ក៏អាចធ្វើឲ្យឆេះរាលដាលដល់ផ្ទះរបស់យើងបានដែរ បើទោះជាផ្ទះនោះមិននៅជិតផ្ទះរបស់យើងក៏ដោយ។ តួរយ៉ាងសង្រ្គាមរវាងសម្ព័ន្ធមិត្តអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2026, 11:17 PM, ចំនួនអ្នកអានៈ 23ដង
ថ្លែងក្នុងសន្និសីទកាសែតរួមគ្នាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា «ការបន្ធូរបន្ថយទណ្ឌកម្មនេះ អាចផ្តល់ឱ្យរុស្ស៊ីនូវទឹកប្រាក់ប្រហែល ១០ពាន់លានដុល្លារសម្រាប់ធ្វើសង្គ្រាម។ វាពិតជាមិនមែនជាការជួយឱ្យសម្រេចបាននូវសន្តិភាពឡើយ»។ ទន្ទឹមគ្នានេះ លោកបា
 ព័ត៌មានលម្អិត
|
|
|