Broadcom រំពឹងកើបចំណូល ១០០ពាន់លានដុល្លារពី AI តាមរយៈការផលិតឈីបតាមការកម្ម៉ង់
ចុះថ្ងៃទី: 06-03-2026, 01:24 PM, ចំនួនអ្នកអានៈ 50ដង
ភាពជឿជាក់នេះបានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនហក់ឡើងភ្លាមៗជិត ៥ ភាគរយ បន្ទាប់ពីលោក Hock Tan នាយកប្រតិបត្តិ (CEO) របស់ Broadcom បានថ្លែងដោយមោទនភាពថា៖ «ចក្ខុវិស័យរបស់យើងក្នុងឆ្នាំ ២០២៧ មានភាពល្អប្រសើរឡើងយ៉ាងខ្លាំង។ ជាក់ស្តែង នៅថ្ងៃនេះ យើងមានគម្រោងច្បាស់លាស់ក្នុងការសម្រេចឱ្យបាននូវចំណូលពី AI លើសពី ១០០ ពាន់លានដុល្លារ»។ មិនត្រឹមតែប្រកាសពីចំណូល ក្រុមហ៊ុនក៏ត្រៀមបញ្ចេញកញ្ចប់ថវិកា ១០ ពាន់លានដុល្លារ ដើម្បីទិញភាគហ៊ុនរបស់ខ្លួនត្រឡប់មកវិញ ដែលជាសញ្ញានៃភាពរឹងមាំផ្នែកហិរញ្ញវត្ថុ។ ក្រុមហ៊ុនរចនាបន្ទះឈីបយក្ស Broadcom កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបង្ហាញមហិច្ឆតារកចំណូលឱ្យបានលើសពី ១០០ ពាន់លានដុល្លារត្រឹមឆ្នាំ ២០២៧ ពីការលក់បន្ទះឈីបបញ្ញាសិប្បនិម្មិត (AI)។ ខណៈដែល Nvidia កំពុងក្តោបក្តាប់ទីផ្សាររួម Broadcom បានជ្រើសរើសផ្លូវដើរខុសពីគេ ដោយផ្តោតលើការផលិតបន្ទះឈីប «ផលិតតាមការកម្ម៉ង់» (Custom Chips) ពោលគឺការរចនាឈីបឱ្យត្រូវចិត្ត និងត្រូវគោលដៅបំផុតសម្រាប់ក្រុមហ៊ុនយក្សដូចជា Google, OpenAI និង Meta ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦។ មូលហេតុដែលធ្វើឱ្យ Broadcom ហ៊ានដាក់គោលដៅខ្ពស់បែបនេះ គឺដោយសារក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតធំ (Big Tech) កំពុងសម្រុកចំណាយប្រាក់ប្រហែល ៦៣០ ពាន់លានដុល្លារក្នុងឆ្នាំនេះ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ AI។ លោក Gil Luria អ្នកវិភាគមកពី D.A. Davidson បានលើកឡើងថា ការដែលក្រុមហ៊ុនអាចមើលឃើញចំណូលទុកជាមុនបានឆ្ងាយដល់ឆ្នាំ ២០២៧ បែបនេះ គឺជាសញ្ញាបញ្ជាក់ថា «តម្រូវការឈីប AI គឺខ្ពស់ខ្លាំងលើសពីការរំពឹងទុក»។ បច្ចុប្បន្ន Broadcom កំពុងមមាញឹកក្នុងការផ្គត់ផ្គង់ឱ្យ Meta និងត្រៀមផលិតឈីបដំបូងបង្អស់ឱ្យ OpenAI នៅឆ្នាំ ២០២៧ ខាងមុខផងដែរ។ គួរជម្រាបថា គ្រាន់តែក្នុងត្រីមាសទី១ ឆ្នាំនេះ ចំណូលពីផ្នែក AI របស់ Broadcom បានហក់ឡើងជាងទ្វេដងរហូតដល់ ៨,៤ ពាន់លានដុល្លារទៅហើយ។ បើទោះបីជា Nvidia នៅតែជា «ស្តេច» ក្នុងទីផ្សារឈីបសម្រាប់បង្ហាត់ AI ក៏ដោយ ប៉ុន្តែ Broadcom កំពុងក្លាយជាជម្រើស «លេខ១» សម្រាប់ក្រុមហ៊ុនណាដែលចង់បានបន្ទះឈីបដែលច្នៃឡើងជាពិសេស ដើម្បីបង្កើនល្បឿនការងារឱ្យចំគោលដៅបំផុត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 19-04-2026, 02:09 PM, ចំនួនអ្នកអានៈ​ 46ដង
រដ្ឋមន្រ្តីការបរទេសតួកគីយ៉េ លោក Hakan Fidan បាននិយាយថា «អ៉ីស្រាអែលមិនមែនធ្វើដើម្បីសន្តិសុខរបស់ខ្លួនទេ គឺអ៉ីស្រាអែលចង់បានទឹកដីថែមទៀត។ បញ្ហាសន្តិសុខកំពុងត្រូវបានរដ្ឋាភិបាលនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ប្រើជាលេស ដើម្បីកាន់កាប់ទឹកដី​បន្ថែម។ លោក Fidan បានបន្តថា អ៉ីស្រាអែលបានបំភាន់ភ្នែកអន្តរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2026, 11:58 AM, ចំនួនអ្នកអានៈ​ 9ដង
រាជធានីភ្នំពេញ៖ នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ មានហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះឃ្លាំងនៅម្តុំបាក់ខែង ខណ្ឌជ្រោយចង្វារ។ នៅពេលនេះកម្លាំងសមត្ថកិច្ច បាននិងកំពុងជួយអន្តរាគមន៍បាញ់ពន្លត់។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2026, 11:46 AM, ចំនួនអ្នកអានៈ​ 48ដង
លោក Lavrov ក៏បាននិយាយដែរថា​ អង្គការណាតូ (NATO) មិនស្ថិតក្នុងស្ថានភាពល្អប៉ុន្មានទេ ប៉ុន្តែរុស្ស៉ីមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់បក្សសម្ព័ន្ធយោធានេះឡើយ។រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Antalya ប្រទេសតួកគីយ៉េ ថាវាដល់ពេលហើយសម្រាប់ការសន្ទនាជាមួយសហរដ្ឋអា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2026, 11:41 AM, ចំនួនអ្នកអានៈ​ 43ដង
យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា ការបាញ់មីស៉ីលខាងលើត្រូវបានធ្វើឡើង ក្បែរទីក្រុង Sinspano នៅភាគខាងកើតនៃប្រទេសកូរ៉េខាងជើង កាលពីវេលាម៉ោងខ្ទង់ ៦៖១០នាទីព្រឹក។ រី​ឯរដ្ឋាភិបាលជប៉ុន បាននិយាយថា មីស៉ីលបាលិស្ទីគទាំងនោះ ទំនងជាបានធ្លាក់នៅក្បែរឆ្នេរភាគខាងកើតនៃឧបទ្វីបកូរ៉េ ដោយមិនមានការបំពាន​ចូលមកក្នុងតំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 07:55 PM, ចំនួនអ្នកអានៈ​ 39ដង
មុននេះ ទិន្នន័យតាមដានចរាចរណ៍ផ្លូវសមុទ្រ បានបង្ហាញក្បួនកប៉ាល់ដឹកប្រេង​ ៨គ្រឿងកំពុងឆ្លងច្រកសមុទ្រ Hormuz ប៉ុន្តែក្រោយប្រកាសបេីកមិនទាន់បានមួយថ្ងៃផង អ៉ីរ៉ង់បាននិយាយថាខ្លួនកំពុងរៀបចំឡើងវិញនូវការគ្រប់គ្រងយោធាដ៏តឹងរ៉ឹងនៅលើផ្លូវទឹកដ៏សំខាន់នេះ។ ប្រភពពីសន្តិសុខដែនសមុទ្រ និងដឹកជញ្ជូន បានឱ្យដឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 06:14 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា យុវជនដែលគប់ និងវាយឡានអ្នកដទៃនៅតំបន់វត្តភ្នំ កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានចាប់ខ្លួន៦នាក់ហើយ ក្នុងចំណោមមនុស្សផ្សេងទៀតដែលកំពុងស្រាវជ្រាវចាប់ខ្លួន។ បើត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 04:00 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖ទូលព្រះបង្គំ នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆាប់បានជាសះស្បើយ ពីព្រះរោគមហារីកក្រពេញប្រូស្តា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 03:56 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ទូលព្រះបង្គំ ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក ព្រមទាំងនាយនាវី នាយនាវីរង និងពលនាវិកទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆាប់បានជាសះស្បើយ ពីព្រះរោគមហារីកក្រពេញប្រូស្តាត (spanrostate cancer) ដែលនឹងព្យាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 03:55 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖ទូលព្រះបង្គំ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆាប់បានជាសះស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 03:50 PM, ចំនួនអ្នកអានៈ​ 51ដង
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Telegram ជាការឆ្លើយតបទៅនឹងអ្វីដែលលោកបាននិយាយថាជាព័ត៌មានសម្ងាត់ បញ្ចេញដោយមេបញ្ជាការកំពូលអ៊ុយក្រែន លោក Oleksandr Syrskyi។ «ផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់ ការសាងសង់ផ្លូវនៅក្នុងតំបន់ដែលតភ្ជាប់ទៅកាន់អ៊ុយក្រែន និងការសាងសង់ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 02:22 PM, ចំនួនអ្នកអានៈ​ 24ដង
នៅក្រោមកិច្ចព្រមព្រៀងដែលត្រូវបានប្រកាសកាលពីឆ្នាំ២០២៥ និងជាកិច្ចព្រមព្រៀងលក់អាវុធធំជាងគេបំផុតមួយរបស់ជប៉ុនចាប់តាំងពីបានលុបចោលបម្រាមលក់អាវុធ ក្នុងឆ្នាំ២០១៤ និងសង្រ្គាមលោកលើកទី២មក អូស្ត្រាលីនឹងត្រូវចំណាយប្រាក់ ១០ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹង ៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១០
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 02:19 PM, ចំនួនអ្នកអានៈ​ 50ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One លោក ត្រាំ ក៏បានបញ្ជាក់ដែរថាលោកប្រហែលជានឹងមិនបន្តបទឈប់បាញ់ជាមួយអ៉ីរ៉ង់នោះទេ នៅក្រោយពេលបទឈប់បាញ់នេះត្រូវអស់សុពលភាពនៅថ្ងៃពុធសប្ដាហ៍ក្រោយ។ «ខ្ញុំប្រហែលជានឹងមិនបន្តបទឈប់បាញ់នោះទេ ប៉ុន្តែការបិទខ្ទប់អាចនឹងត្រូវបន្តអនុវត្ត»។ នេះជាការគូសបញ្ជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 02:18 PM, ចំនួនអ្នកអានៈ​ 37ដង
ឆ្លើយតបនឹងជ័យជម្នះនេះ ក្រុមហ៊ុន Aspanspanle បានថ្លែងអំណរគុណដល់តុលាការ និងបានបញ្ជាក់ថា៖ «ការសម្រេចនេះធានាថា យើងអាចបន្តផ្តល់មុខងារសុខភាពដ៏សំខាន់នេះដល់អ្នកប្រើប្រាស់របស់យើង។ អស់រយៈពេលជាង ៦ ឆ្នាំមកហើយ ដែល Masimo បានធ្វើការវាយប្រហារតាមផ្លូវច្បាប់មកលើ Aspanspanle មិនឈប់ឈរ ហើយការចោទប្រកាន់ស្ទើរតែទាំងអស់របស់ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 12:34 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់ជនត្រូវចោទជា ចំនួន៨នាក់ ពីបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង Online Scam ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនចំនួន៨ផ្សេងគ្នា ចេញដោយលោកគុជ តារ៉ា ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 12:26 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី ១២-១៧ ខែមេសា មានប្រជាពលរដ្ឋចំនួន ១១៩ ៤៩០នាក់ បានទទួលសេវាដឹកជញ្ជួន ដោយឥតគិតថ្លៃ របស់ រដ្ឋាករ ស្វយ័តដឹកជញ្ជួនសាធារណៈរថយន្តក្រុង របស់រដ្ឋបាល រាជធានីភ្នំពេញ។ បើធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៥ មានចំនួន ៨៥ ៨៤៩នាក់ គឺមានការកើនឡើនចំ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 577 នាក់
ម្សិលមិញ : 1499 នាក់
សរុបទាំងអស់ : 11311124 នាក់