| ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង-ព្រះសីហនុឆ្នាំនេះ កាន់តែស័ក្ដិសម សម្រាប់អ្នករត់អាជីព និងសុខភាព |
|
| ចុះថ្ងៃទី: 05-03-2026, 12:26 PM, ចំនួនអ្នកអានៈ 22ដង |
|
|
រាជធានីភ្នំពេញ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំព្រឹត្តិការណ៍ខាងលើកាលពីថ្ងៃពុធថា ព្រឹត្តិការណ៍រត់ប្រណាំងផ្លូវការតាមបណ្ដោយឆ្នេរនៅកម្ពុជាឆ្នាំនេះ នឹងមានការកែសម្រួលផ្លូវរត់មួយចំនួន ដោយពង្រីកតម្រាយផ្លូវរត់តាមឆ្នេរកាន់តែវែង ដើម្បីឲ្យអត្តពលិកចូលរួម ទទួលបាននូវខ្យល់អាកាសបរិសុទ្ធ ហើយរីករាយជាមួយទេសភាពឆ្នេរ និងសមុទ្រដ៏ស្រស់ស្អាត ក៏ដូចជាបញ្ចៀសផលប៉ះពាល់ចរាចរណ៍ក្នុងក្រុងផងដែរ។
ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ ដែលរៀបចំដោយគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយរដ្ឋបាលខេត្ត នឹងព្រឹត្តទៅនាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ជាមួយការពង្រីកតម្រាយផ្លូវរត់តាមឆ្នេរវែងជាងឆ្នាំមុនៗ ដែលកាន់តែស័ក្ដិសមសម្រាប់អ្នករត់កម្រិតអាជីព ក៏ដូចជាអ្នករត់សុខភាព ដើម្បីទទួលបាននូវបទពិសោធន៍ និងការប្រកួតប្រជែងថ្មីៗបន្ថែមទៀត។
ការកែសម្រួលតម្រាយផ្លូវរត់ថ្មី ដើម្បីតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅតំបន់ឆ្នេរ រហូតដល់រង្វង់មូលព្រះថោងនាងនាគ ដែលត្រូវរត់ឡើងចុះភ្នំនេះដែរ មន្ដ្រីជំនាញខាងលើបានចាត់ទុកជាព្រឹត្តិការណ៍ដ៏ស័ក្ដិសមសម្រាប់អ្នកដើម្បីសុខភាព ក្នុងការទទួលបាននូវបទពិសោធន៍ប្រកួតប្រជែងថ្មី ពិសេសសម្រាប់អ្នករត់អាជីព ដើម្បីដុសខាត់សមត្ថភាពកាន់តែល្អប្រសើរ។ ជាមួយគ្នា គណៈកម្មការរៀបចំក៏បានផ្ដល់នូវលក្ខខណ្ឌពិសេស ដល់កីឡាករ-កីឡាការិនីអត្តពលកម្មជម្រើសជាតិ ក្នុងការចុះឈ្មោះចូលរួមដោយឥតគិថ្លៃទៀតផង។
អគ្គលេខាធិការ NOCC ដដែលបន្ថែមថា គោលបំណងសំខាន់ៗនៃការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងតាមឆ្នេរនេះ ក៏មិនខុសពីឆ្នាំមុនដែរ គឺរត់ដើម្បីលើកកម្ពស់ការថែរក្សាបរិស្ថានតំបន់ឆ្នេរ ក្នុងនាមសមាជិកក្លិបឆ្នេរស្អាតជាងគេលើពិភពលោក ក៏ដូចជាការភ្ជាប់ទៅនឹងសកម្មភាពសប្បុរសធម៌ តាមរយៈការកៀគរថវិកាបានពីការរៀបចំ បរិច្ចាគជួយដល់មន្ទីរពេទ្យកុមារ និងអង្គការដៃគូមួយចំនួន និងជាការបំផុសចលនាប្រជាពលរដ្ឋរស់នៅបែបសកម្ម ជាមួយទម្លាប់លេងកីឡា ដើម្បីលើកកម្ពស់សុខភាពសាធារណៈជាដើម។
លោក សែម ផល្លា នាយកបច្ចេកទេសរៀបចំព្រឹត្តិការណ៍នេះបានបញ្ជាក់ថា បច្ចុប្បន្នព្រឹត្តិការណ៍នេះ មានអ្នកចុះឈ្មោះប្រមាណ ២ពាន់នាក់ហើយ ដែលមកពីជិត ៤០ប្រទេស។ ប៉ុន្ដែការចុះឈ្មោះនៅតែបន្ដរហូតដល់ថ្ងៃកម្មវិធី។ តាមរយៈនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងជាតិ និងអន្ដរជាតិ រួសរាន់ចុះឈ្មោះ ដើម្បីងាយស្រួលដល់គណៈកម្មការរៀបចំសម្ភារៈ ហើយក៏ដើម្បីរួមគ្នាផ្សព្វផ្សាយពីសក្ដានុពលតំបន់ឆ្នេរនៅកម្ពុជា ទៅកាន់ពិភពលោក តាមរយៈព្រឹត្តិការណ៍ដែលជាសមាជិកព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងពិភពលោកនេះដែរ។
សម្រាប់ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នាចុងខែនេះ មាន ៤វិញ្ញាសាដដែល រួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ ដែលត្រូវចេញដំណើរ និងបញ្ចប់វិញ នៅតំបន់ឆ្នេរអូរឈើទាល៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 14-03-2026, 03:26 PM, ចំនួនអ្នកអានៈ 0ដង
សេចក្តីថ្លែងការណ៍របស់ហាម៉ាស គូសបញ្ជាក់យ៉ាងដូច្នេះថា «ស្របពេលដែលសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ មានសិទ្ធិឆ្លើយតបទៅនឹងការឈ្លានពាន តាមគ្រប់មធ្យោបាយដែលមានស្របតាមបទដ្ឋាន និងច្បាប់អន្តរជាតិ ប៉ុន្តែយើងសូមអំពាវនាវដល់បងប្អូននៅអ៉ីរ៉ង់ ចៀសវាងការផ្តោតគោលដៅលើប្រទេសជិតខាង»។
ក្រុមហាម៉ាស នៅថ្ងៃសៅរ៍ ទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:49 AM, ចំនួនអ្នកអានៈ 4ដង
រាជធានីភ្នំពេញ៖បើតាមក្រសួងវប្បធម៌ មរតកវប្បធម៌ខ្មែរដ៏សម្បូរបែបទាំងរូបី និងអរូបី រាប់បញ្ចូលទាំងសម្លៀកបំពាក់ប្រពៃណី និងសិល្បៈវប្បធម៌ផ្សេងៗសុទ្ធតែ ផ្សារភ្ជាប់យ៉ាងច្បាស់លាស់ជាមួយភស្តុតាងប្រវត្តិសាស្ត្រ និងបុរាណវិទ្យា។ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:32 AM, ចំនួនអ្នកអានៈ 9ដង
របាយការណ៍ពីក្រុមហ៊ុន Qustodio បានបញ្ជាក់ថា៖ «ក្នុងចំណោមកុមារដែលឪពុកម្តាយមិនបានរារាំងការចូលប្រើប្រាស់ ចំនួនដ៏ច្រើនគួរឱ្យកត់សម្គាល់នៅតែបន្តប្រើប្រាស់បណ្តាញសង្គមដែលត្រូវបានរឹតត្បិត»។ នេះជាសញ្ញាបង្ហាញថា បើគ្មានការចូលរួមរឹតបន្តឹងពីអាណាព្យាបាលទេ ច្បាប់របស់រដ្ឋាភិបាលតែម្យ៉ាងគឺមិនទាន់គ្រប់គ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:29 AM, ចំនួនអ្នកអានៈ 10ដង
ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars និង Tasnim បានរាយការណ៍ដោយដកស្រង់ប្រភពទីស្នាក់ការកណ្តាលយោធា Al-Anbiya របស់អ៉ីរ៉ង់ ថាហេដ្ឋារចនាសម្ព័ន្ធប្រេង និងថាមពលដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែលសហការជាមួយសហរដ្ឋអាមេរិក នឹងត្រូវបំផ្លាញភ្លាមៗហើយប្រែទៅជាគំនរផេះ ប្រសិនបើរោងចក្រថាមពលរបស់អ៉ីរ៉ង់ ត្រូវបានវាយប្រហារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:28 AM, ចំនួនអ្នកអានៈ 3ដង
Kharg Island បម្រើជាស្ថានីយនាំចេញ ៩០ភាគរយនៃប្រេងអ៉ីរ៉ង់។ ក្នុងការបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ត្រាំ សរសេរថា «យោធាអាមេរិកបានបំផ្លាញចោលទាំងស្រុង នូវរាល់គោលដៅយោធាលើកោះ Kharg ខណៈឱ្យទុកហេដ្ឋារចនាសម្ព័ន្ធប្រេងនៅដដែល»។
ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសុក្រ ទី១៣ ខែមីនាថា សហរដ្ឋអាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:23 AM, ចំនួនអ្នកអានៈ 2ដង
ខេត្តរតនគិរី៖ លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហើបថា៣ខែទៀត ផ្លូវក្រវ៉ាត់ព្រំដែនឆ្ពោះទៅកន្ទុយនាគទៅមុំបី នឹងអាចធ្វើដំណើរដោយរលូនបាន។
ការបញ្ជាក់របស់លោកយ៉ាងច្បាស់នេះ បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តរតនគិរី ដែលស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:20 AM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចឱ្យបង្កើតកំពង់ផែកំពត ឡូជីស្ទីក ដែលមានទំហំរហូតដល់ជាង ៧០០ហិកតា។
កំពង់ផែកំពត ឡូជីស្លឹក ដែលមានទីតាំងស្ថិតនៅក្នុងភូមិចង្អោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដើម្បីបម្រើសេវាឱ្យនាវាដែលធ្វើនាវាច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:13 AM, ចំនួនអ្នកអានៈ 8ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង នៅស្រុកកំពង់លែង។
កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំងនេះ សងលើទំហំជាង៣០ហិកតា មានទីតាំងស្ថិតនៅ ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2026, 11:21 PM, ចំនួនអ្នកអានៈ 10ដង
ខេត្តរតនគិរី៖ ការថ្លែងរបស់លោក បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តរតនគិរី ដែលសហការរៀបចំជាមួយក្លឹបអ្នកកាសែតកម្ពុជា ដោយមានលោក ពុយ គា ជាអ្នកដឹកនាំ និងសម្របសម្រួលផ្ទាល់។ លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហើបពីគម្រោងព្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2026, 11:19 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ៖សម្រាប់លោកបណ្ឌិត នៅក្នុងន័យនយោបាយ ចង្កៀងផ្ទះនរណាភ្លឺផ្ទះអ្នកនោះពិតមែន ប៉ុន្តែបើសិនជាចង្កៀងនោះធ្វើឲ្យឆេះផ្ទះរបស់អ្នកដទៃ ក៏អាចធ្វើឲ្យឆេះរាលដាលដល់ផ្ទះរបស់យើងបានដែរ បើទោះជាផ្ទះនោះមិននៅជិតផ្ទះរបស់យើងក៏ដោយ។ តួរយ៉ាងសង្រ្គាមរវាងសម្ព័ន្ធមិត្តអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2026, 11:17 PM, ចំនួនអ្នកអានៈ 22ដង
ថ្លែងក្នុងសន្និសីទកាសែតរួមគ្នាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា «ការបន្ធូរបន្ថយទណ្ឌកម្មនេះ អាចផ្តល់ឱ្យរុស្ស៊ីនូវទឹកប្រាក់ប្រហែល ១០ពាន់លានដុល្លារសម្រាប់ធ្វើសង្គ្រាម។ វាពិតជាមិនមែនជាការជួយឱ្យសម្រេចបាននូវសន្តិភាពឡើយ»។ ទន្ទឹមគ្នានេះ លោកបា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2026, 11:14 PM, ចំនួនអ្នកអានៈ 15ដង
ច្រកសមុទ្រហ័រមូស (Hormuz) ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោក ដែលប្រេង និងឧស្ម័នធម្មជាតិប្រមាណ ១/៥ ឆ្លងកាត់ទីនោះ ត្រូវបានអ៉ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ការធ្វើនាវាចរណ៍តាមច្រកសមុទ្រនេះ បានធ្លាក់ចុះរហូតដល់ ៩៧ភាគរយ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី២៨
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2026, 11:13 PM, ចំនួនអ្នកអានៈ 12ដង
ខេត្តរតនគិរី៖ លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ខេត្តរតនគិរី គ្រោងអភិវឌ្ឍប្រភពថាមពលអគ្គិសនីដោយសូឡាអនុភាព ៩០០មេហ្គាវា់ត់ និងប្រភពវារីអគ្កិសនីនៅក្បែរព្រំដែនឡាវ។
ការថ្លែងរបស់លោក បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2026, 11:08 PM, ចំនួនអ្នកអានៈ 9ដង
រាជធានីភ្នំពេញ៖ ក្នុងជំនួបនេះ Ms. Carolyn Florey បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងការផ្ដល់កិច្ចសហប្រតិបត្ដិការប្រកបដោយការយកចិត្ដទុកដាក់ពី ក.ប.ទ. តាមរយៈលោករដ្ឋលេខាធិការ សុខ ពុទ្ធិវុធ ដែលបានបង្ហាញការចាប់អារម្មណ៍ក្នុងការពង្រឹងនិងពង្រីកកិច្ចសហការប្រតិបត្ដិការរវាងក្រសួង និង ADB ដោយក្នុងនោះ បានគូស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2026, 09:25 PM, ចំនួនអ្នកអានៈ 6ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ជំនួយការប្រធានព្រឹទ្ធសភាទាំង២រូប ដែលទើបទទួលបានការតែងតាំងនេះ មានពីររូប ឋានៈស្មើអគ្គនាយករង។លោក អ៊ុច បូររិទ្ធ ប្រធានព្រឹទ្ធសភាស្ដីទី បានចេញសេចក្ដីសម្រេចតែងតាំង និងផ្ដល់ឋានៈជំនួយការប្រធានព្រឹទ្ធសភាព នីតិកាលទី៥ ចំនួន២រូប។
ខាងក្រ
 ព័ត៌មានលម្អិត
|
|
|