ចិន ពង្រីកមហិច្ឆតាបោះជំហានយ៉ាងលឿនក្នុងបច្ចេកវិទ្យាតភ្ជាប់ខួរក្បាលជាមួយកុំព្យូទ័រ ដើម្បីប្រជែងនឹងក្រុមហ៊ុន Neuralink
ចុះថ្ងៃទី: 23-02-2026, 12:29 PM, ចំនួនអ្នកអានៈ 30ដង
ផ្ទុយពីវិធីសាស្ត្ររបស់លោក Elon Musk ដែលផ្ដោតខ្លាំងលើការវះកាត់បង្កប់បន្ទះឈីប (Invasive) ចូលក្នុងខួរក្បាលមនុស្ស ពោលគឺឧស្សាហកម្ម BCI របស់ចិនកំពុងដើរលើផ្លូវពីរស្របគ្នា ទី១ គឺបច្ចេកវិទ្យាវះកាត់បង្កប់ វិធីនេះកំពុងមានវឌ្ឍនភាពលឿនក្នុងការជួយអ្នកជំងឺខ្វិនឱ្យមានចលនាឡើងវិញ។ ទី២ បច្ចេកវិទ្យាមិនបាច់វះកាត់ (Non-invasive) ដោយចិនកំពុងនាំមុខក្នុងការបង្កើតឧបករណ៍ពាក់លើក្បាល ដែលអាចប្រើប្រាស់បានក្នុងវិស័យអប់រំ យោធា និងការថែទាំសុខភាពទូទៅ។ មូលហេតុចម្បងដែលធ្វើឱ្យចិន ការអភិវឌ្ឍន៍បច្ចេកវិទ្យានេះបានយ៉ាងលឿនរហ័ស ក្នុងសមរភូមិបច្ចេកវិទ្យានេះ គឺដោយសារការដាក់បញ្ចូល BCI ទៅក្នុង «ឧស្សាហកម្មនាពេលអនាគត» ដែលមានអាទិភាពខ្ពស់បំផុត។ រដ្ឋាភិបាលក្រុងប៉េកាំងបានផ្ដល់ទាំងថវិកា មន្ទីរពិសោធន៍ថ្នាក់ជាតិ និងការសម្របសម្រួលផ្នែកច្បាប់ ដើម្បីរុញច្រានឱ្យផលិតផលទាំងនេះចេញលក់លើទីផ្សារឱ្យបានឆាប់រហ័ស។ ស្របពេលពិភពលោកកំពុងផ្ដោតការចាប់អារម្មណ៍ខ្លាំងលើក្រុមហ៊ុន Neuralink របស់មហាសេដ្ឋី Elon Musk ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវនៃបច្ចេកវិទ្យាតភ្ជាប់ខួរក្បាលជាមួយកុំព្យូទ័រ (BCI) ងាកមកប្រទេសចិនឯណោះវិញ ក៏កំពុងតែបង្កើនល្បឿនយ៉ាងលឿននិងស្ងៀមស្ងាត់ ក្នុងការប្រែក្លាយបច្ចេកវិទ្យាពីមន្ទីរពិសោធន៍ឱ្យទៅជាឧស្សាហកម្មខ្នាតធំ ដែលអាចផ្លាស់ប្តូរមុខមាត់វិស័យវេជ្ជសាស្ត្រ និងបច្ចេកវិទ្យាពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Tech Crunch នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ បច្ចុប្បន្ន ក្រុមហ៊ុនចិនជាច្រើនកំពុងបង្ហាញសមត្ថភាពមិនចាញ់ Neuralink ឡើយ ជាពិសេសក្នុងការកាត់បន្ថយភាពយឺតយ៉ាវនៃសញ្ញា (Latency) និងការបង្កើនភាពត្រឹមត្រូវនៃការបញ្ជាដោយខួរក្បាល។ អ្នកជំនាញយល់ថា ប្រសិនបើនិន្នាការនេះនៅតែបន្ត ចិនអាចនឹងក្លាយជាអ្នកកំណត់ «ស្តង់ដារ» សម្រាប់បច្ចេកវិទ្យា BCI ពិភពលោកក្នុងពេលដ៏ខ្លីខាងមុខ។ គួរជម្រាបថា បច្ចេកវិទ្យា BCI នៅដើមឆ្នាំ២០២៦ នេះ គឺបានបង្ហាញថាការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន មិនមែនមានតែលើវិស័យ AI ឬ បន្ទះឈីបកុំព្យូទ័រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើ «សមរភូមិខួរក្បាល» ទៀតផង៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 14-03-2026, 03:26 PM, ចំនួនអ្នកអានៈ​ 0ដង
សេចក្តីថ្លែងការណ៍របស់ហាម៉ាស គូសបញ្ជាក់យ៉ាងដូច្នេះថា «ស្របពេលដែលសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ មានសិទ្ធិឆ្លើយតបទៅនឹងការឈ្លានពាន តាមគ្រប់មធ្យោបាយដែលមានស្របតាមបទដ្ឋាន និងច្បាប់អន្តរជាតិ ប៉ុន្តែយើងសូមអំពាវនាវដល់បងប្អូននៅអ៉ីរ៉ង់ ចៀសវាងការផ្តោតគោលដៅលើប្រទេសជិតខាង»។ ក្រុមហាម៉ាស នៅថ្ងៃសៅរ៍ ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:49 AM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ៖បើតាមក្រសួងវប្បធម៌ មរតកវប្បធម៌ខ្មែរដ៏សម្បូរបែបទាំងរូបី និងអរូបី រាប់បញ្ចូលទាំងសម្លៀកបំពាក់ប្រពៃណី និងសិល្បៈវប្បធម៌ផ្សេងៗសុទ្ធតែ ផ្សារភ្ជាប់យ៉ាងច្បាស់លាស់ជាមួយភស្តុតាងប្រវត្តិសាស្ត្រ និងបុរាណវិទ្យា។ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:32 AM, ចំនួនអ្នកអានៈ​ 9ដង
របាយការណ៍ពីក្រុមហ៊ុន Qustodio បានបញ្ជាក់ថា៖ «ក្នុងចំណោមកុមារដែលឪពុកម្តាយមិនបានរារាំងការចូលប្រើប្រាស់ ចំនួនដ៏ច្រើនគួរឱ្យកត់សម្គាល់នៅតែបន្តប្រើប្រាស់បណ្តាញសង្គមដែលត្រូវបានរឹតត្បិត»។ នេះជាសញ្ញាបង្ហាញថា បើគ្មានការចូលរួមរឹតបន្តឹងពីអាណាព្យាបាលទេ ច្បាប់របស់រដ្ឋាភិបាលតែម្យ៉ាងគឺមិនទាន់គ្រប់គ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:29 AM, ចំនួនអ្នកអានៈ​ 10ដង
ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars និង Tasnim បានរាយការណ៍ដោយដកស្រង់ប្រភពទីស្នាក់ការកណ្តាលយោធា Al-Anbiya របស់អ៉ីរ៉ង់ ថាហេដ្ឋារចនាសម្ព័ន្ធប្រេង និងថាមពលដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែលសហការជាមួយសហរដ្ឋអាមេរិក នឹងត្រូវបំផ្លាញភ្លាមៗហើយប្រែទៅជាគំនរផេះ ប្រសិនបើរោងចក្រថាមពលរបស់អ៉ីរ៉ង់ ត្រូវបានវាយប្រហារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:28 AM, ចំនួនអ្នកអានៈ​ 3ដង
Kharg Island បម្រើជាស្ថានីយនាំចេញ ៩០ភាគរយនៃប្រេងអ៉ីរ៉ង់។ ក្នុងការបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ត្រាំ សរសេរថា «យោធាអាមេរិកបានបំផ្លាញចោលទាំងស្រុង នូវរាល់គោលដៅយោធាលើកោះ Kharg ខណៈឱ្យទុកហេដ្ឋារចនាសម្ព័ន្ធប្រេងនៅដដែល»។ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសុក្រ ទី១៣ ខែមីនាថា សហរដ្ឋអាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:23 AM, ចំនួនអ្នកអានៈ​ 2ដង
ខេត្តរតនគិរី៖ លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហើបថា៣ខែទៀត ផ្លូវក្រវ៉ាត់ព្រំដែនឆ្ពោះទៅកន្ទុយនាគទៅមុំបី នឹងអាចធ្វើដំណើរដោយរលូនបាន។ ការបញ្ជាក់របស់លោកយ៉ាងច្បាស់នេះ បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តរតនគិរី ដែលស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:20 AM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចឱ្យបង្កើតកំពង់ផែកំពត ឡូជីស្ទីក ដែលមានទំហំរហូតដល់ជាង ៧០០ហិកតា។ កំពង់ផែកំពត ឡូជីស្លឹក ដែលមានទីតាំងស្ថិតនៅក្នុងភូមិចង្អោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដើម្បីបម្រើសេវាឱ្យនាវាដែលធ្វើនាវាច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:13 AM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង នៅស្រុកកំពង់លែង។ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំងនេះ សងលើទំហំជាង៣០ហិកតា មានទីតាំងស្ថិតនៅ ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 11:21 PM, ចំនួនអ្នកអានៈ​ 10ដង
ខេត្តរតនគិរី៖ ការថ្លែងរបស់លោក បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តរតនគិរី ដែលសហការរៀបចំជាមួយក្លឹបអ្នកកាសែតកម្ពុជា ដោយមានលោក ពុយ គា ជាអ្នកដឹកនាំ និងសម្របសម្រួលផ្ទាល់។ លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហើបពីគម្រោងព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 11:19 PM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖សម្រាប់លោកបណ្ឌិត នៅក្នុងន័យនយោបាយ ចង្កៀងផ្ទះនរណាភ្លឺផ្ទះអ្នកនោះពិតមែន ប៉ុន្តែបើសិនជាចង្កៀងនោះធ្វើឲ្យឆេះផ្ទះរបស់អ្នកដទៃ ក៏អាចធ្វើឲ្យឆេះរាលដាលដល់ផ្ទះរបស់យើងបានដែរ បើទោះជាផ្ទះនោះមិននៅជិតផ្ទះរបស់យើងក៏ដោយ។ តួរយ៉ាងសង្រ្គាមរវាងសម្ព័ន្ធមិត្តអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 11:17 PM, ចំនួនអ្នកអានៈ​ 22ដង
ថ្លែងក្នុងសន្និសីទកាសែតរួមគ្នាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា «ការបន្ធូរបន្ថយទណ្ឌកម្មនេះ អាចផ្តល់ឱ្យរុស្ស៊ីនូវទឹកប្រាក់ប្រហែល ១០ពាន់លានដុល្លារសម្រាប់ធ្វើសង្គ្រាម។ វាពិតជាមិនមែនជាការជួយឱ្យសម្រេចបាននូវសន្តិភាពឡើយ»។ ទន្ទឹមគ្នានេះ លោកបា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 11:14 PM, ចំនួនអ្នកអានៈ​ 15ដង
ច្រកសមុទ្រហ័រមូស (Hormuz) ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោក ដែលប្រេង និងឧស្ម័នធម្មជាតិប្រមាណ ១/៥ ឆ្លងកាត់ទីនោះ ត្រូវបានអ៉ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ការធ្វើនាវាចរណ៍តាមច្រកសមុទ្រនេះ បានធ្លាក់ចុះរហូតដល់ ៩៧ភាគរយ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី២៨
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 11:13 PM, ចំនួនអ្នកអានៈ​ 12ដង
ខេត្តរតនគិរី៖ លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ខេត្តរតនគិរី គ្រោងអភិវឌ្ឍប្រភពថាមពលអគ្គិសនីដោយសូឡាអនុភាព ៩០០មេហ្គាវា់ត់ និងប្រភពវារីអគ្កិសនីនៅក្បែរព្រំដែនឡាវ។ ការថ្លែងរបស់លោក បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 11:08 PM, ចំនួនអ្នកអានៈ​ 9ដង
រាជធានីភ្នំពេញ៖ ក្នុងជំនួបនេះ Ms. Carolyn Florey បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងការផ្ដល់កិច្ចសហប្រតិបត្ដិការប្រកបដោយការយកចិត្ដទុកដាក់ពី ក.ប.ទ. តាមរយៈលោករដ្ឋលេខាធិការ សុខ ពុទ្ធិវុធ ដែលបានបង្ហាញការចាប់អារម្មណ៍ក្នុងការពង្រឹងនិងពង្រីកកិច្ចសហការប្រតិបត្ដិការរវាងក្រសួង និង ADB ដោយក្នុងនោះ បានគូស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 09:25 PM, ចំនួនអ្នកអានៈ​ 6ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ជំនួយការប្រធានព្រឹទ្ធសភាទាំង២រូប ដែលទើបទទួលបានការតែងតាំងនេះ មានពីររូប ឋានៈស្មើអគ្គនាយករង។លោក អ៊ុច បូររិទ្ធ ប្រធានព្រឹទ្ធសភាស្ដីទី បានចេញសេចក្ដីសម្រេចតែងតាំង និងផ្ដល់ឋានៈជំនួយការប្រធានព្រឹទ្ធសភាព នីតិកាលទី៥ ចំនួន២រូប។ ខាងក្រ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 295 នាក់
ម្សិលមិញ : 589 នាក់
សរុបទាំងអស់ : 11271387 នាក់