រដ្ឋមន្ត្រី ហួត ហាក់៖ ព្រឹត្តិការណ៍ភាពយន្តកម្ពុជា-ចិន បង្កើតសក្ដានុពលថ្មីសម្រាប់វិស័យទេសចរណ៍កម្ពុជា
ចុះថ្ងៃទី: 22-02-2026, 06:42 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖តាមរយៈសុន្ទរកថាតាមប្រព័ន្ធវីដេអូពីចម្ងាយ លោក An Xiaoyu (អាន ស៊ាវយូ) ប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ីនិងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ព្រមទាំង ឧកញ៉ា លោក-លោកស្រីជាមន្រ្តីរាជការពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលបានញុំាងឲ្យកម្មវិធីសម្រេចបានដោយជោគជ័យ និងជាការការអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន និងវិស័យវប្បធម៌នៃប្រទេសទាំងពីរ។ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុង «ព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីចិនអបអរខួប១០ឆ្នាំ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន និងអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន» ដែលរៀបចំដោយមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ី និងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ និងសាលារាជធានីភ្នំពេញ។ ពិធីនេះមានការចូលរួមពីលោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ហួត ហៃ អភិបាលរង និងជាតំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលារាជធានីភ្នំពេញ ឧកញ៉ា និងលោកជំទាវតំណាងសមាគមទេសចរណ៍ ព្រមទាំងលោក-លោកស្រីជាមន្រ្តីរាជការពីក្រសួង និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប ប្រជាពលរដ្ឋជាតិ និងអ្នកទេសចរអន្តរជាតិជាង ២០០នាក់ នៅផ្លូវថ្មើរជើងបណ្តោយមាត់ទន្លេ មុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ។ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មិនត្រឹមតែជាការរំលឹកជោគជ័យនៃការចាក់បញ្ចាំង ភាពយន្តចល័តកម្ពុជាចិននាពេលកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានផ្សារភ្ជាប់ដួងចិត្តប្រជាជន និងផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រទេសចិនតាមរយៈសាច់រឿងរបស់ភាពយន្ត។ តាមរយៈព្រឹត្តិការណ៍នេះ បានជំរុញឱ្យមានការផ្លាស់ប្ដូរវិស័យវប្បធម៌ ទេសចរណ៍ និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ កាន់តែល្អប្រសើរឡើងថែមទៀត។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរដោយស្មោះចំពោះវិទ្យុមិត្តភាពកម្ពុជា-ចិន ដែលបានសហការជាមួយក្រុមការងារមកពីគ្រប់ផ្នែក ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មហោឡារិកនេះឡើង ប្រកបដោយភាពច្នៃប្រឌិត និងភាពអស្ចារ្យ ដើម្បីផ្តល់ជាអាហារចក្ខុដ៏មានគុណតម្លៃ ជូនដល់សាធារណជនយើងទាំងក្នុងទិដ្ឋភាពអប់រំ វប្បធម៌ ទេសចរណ៍ និងការកម្សាន្ត។ ទន្ទឹមនឹងនេះ ការរៀបចំព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើកទី១០» នាឱកាសនេះ គឺជាសមិទ្ធផលដ៏ត្រចះត្រចង់ និងជាមោទនភាពថ្មីមួយទៀត ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពលេចធ្លោ ភាពទាក់ទាញ និងភាពរស់រវើកនៅលើឆាកអន្តរជាតិ។ ព្រឹត្តិការណ៍ដ៏មហោឡារិកនេះ មិនត្រឹមតែជាការផ្តល់ជូននូវការកម្សាន្ត និងចំណេះដឹងតាមរយៈសិល្បៈភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែ គឺជាវេទិកាដ៏មានគុណតម្លៃក្នុងការរឹតចំណងកិច្ចសហប្រតិបត្តិការទេសចរណ៍ វប្បធម៌ និងសិល្បៈភាពយន្តរវាងកម្ពុជា និងមិត្តចិនឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ហើយក៏បង្កើតជានូវទេសចរណ៍ភាពយន្ត (Film Tourism) ដែលជាយុទ្ធសាស្ត្រដ៏មុតស្រួចមួយក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យមានភាពរស់រវើក និងទាក់ទាញបំផុត។ សូមបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំនេះ រថយន្តចាក់បញ្ចាំងភាពយន្តបានធ្វើដំណើរពាសពេញ ២៥ ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា បានចាក់បញ្ចាំងភាពយន្តល្អៗជាង ៣០០ លើក និងមានអ្នកទស្សនាសរុបជាង ១០ ម៉ឺននាក់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 12-03-2026, 04:20 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ពិធីប្រគល់សម្ភារៈនេះ បានប្រារព្ធឡើងក្រោមអធិបតីភាពសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា។ សម្ភារៈជំនួយដែលបានផ្តល់រួមមាន ឧបករណ៍សង្គ្រោះបន្ទាន់ និងវះកាត់ (TESK) កញ្ចប់សង្គ្រោះបន្ទាន់ (IEHK) ព្រមទាំងឱសថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 04:13 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ការថ្លែងរបស់លោកជំទាវបណ្ឌិត ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ដើរ «ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា» ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 04:09 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖ការលើកទឹកចិត្តបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពបើកកិ​ច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាពពក្នុងកាដឹកនាំវិស័យព័ត៌មាន និងសោតទស្សន៍នៅតាមរាជធានី-ខេត្ត។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 04:05 PM, ចំនួនអ្នកអានៈ​ 39ដង
តាមការវិភាគពី TankerTrackers.com ដែលជាក្រុមហ៊ុនស៉ើបការណ៍សម្ងាត់ផ្លូវសមុទ្រ អ៉ីរ៉ង់បាននាំចេញប្រេងឆៅប្រហែល ១៣.៧លានបារ៉ែល ចាប់តាំងពីអ៉ីស្រាអែល និងសហរដ្ឋអាមេរិក បើកការវាយប្រហារលើប្រទេសនេះ នៅថ្ងៃទី ២៨ ខែកុម្ភៈ។​ រីឯសេវាកម្មតាមដានាវា Kspanler ប៉ាន់ប្រមាណថា ការនាំចេញរបស់អ៉ីរ៉ង់ ក្នុងរយៈពេល ១១ថ្ងៃដំបូងនៃខែមីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 04:02 PM, ចំនួនអ្នកអានៈ​ 36ដង
ចាប់តាំងពីសង្រ្គាមផ្ទុះឡើង លោក ដូណាល់ ត្រាំ បាននិយាយត្រឡប់ទៅត្រឡប់មកពាក់ព័ន្ធអ៉ីរ៉ង់ ដោយរូបលោកអះអាងថា យោធាអាមេរិក បានបង្កការខូចខាតយ៉ាងដំណំចំពោះសមត្ថភាពយោធាអ៉ីរ៉ង់ ប៉ុន្តែនៅតែបន្តសង្រ្គាម ដោយមិនច្បាស់ថា វានឹងបញ្ចប់​ទៅវិញនៅពេលណា។ កាលពីថ្ងៃពុធ ទី១១ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:47 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ដើរដើម្បីសន្តិភាពយូរអង្វែងនេះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា សម្រាប់ម្តាយម្នាក់ សន្តិភាពគឺនៅពេលដែលម្តាយឱបកូនដោយគ្មានការភ័យខ្លាច គ្មានការរត់ចាកចេញពីលំនៅឋាន ព្រោះថាមានតែលំនៅឋាននេះហើយដែលជាទីសុខសាន្តសម្រាប់យើងទាំងអស់គ្នា។ លោកជំទាវបណ្ឌ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:39 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖ដំណើរការបេសកកម្មនេះគឺធ្វើឡើងដើម្បីចុះទៅពិនិត្យ (១). ហេដ្ឋារចនាសម្ព័ន្ធតាមទីតាំងជាក់ស្តែងដូចជាចំណតរថយន្ត ផ្លាកសញ្ញា ជម្រាល បន្ទប់អនាម័យ បន្ទប់ទឹក និងធ្នាក់ដៃជាដើម (២).បង្កើនការយល់ដឹងអំពីផាសុកវត្ថុសម្រាប់ជនមានពិការភាព ជនចាស់ជរា កុមារ និងស្រ្តីមានផ្ទៃពោះ ដល់ភាគីពាក់ព័ន្ធ ថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:35 PM, ចំនួនអ្នកអានៈ​ 15ដង
តាមរបាយការណ៍ បង្ហាញថា វិនិយោគិនអាមេរិក និងអន្តរជាតិរួមគ្នា កាន់កាប់ភាគហ៊ុនចំនួន ៨០.១% នៃក្រុមហ៊ុនថ្មីដែលមានឈ្មោះថា «TikTok USDS Joint Venture LLC» ខណៈដែលក្រុមហ៊ុន ByteDance រក្សាទុកភាគហ៊ុនត្រឹមតែ ១៩.៩% ប៉ុណ្ណោះ។ មានអ្នកវិនិយោគគ្រប់គ្រងចំនួន ៣រូប ដែលម្នាក់ៗកាន់កាប់ភាគហ៊ុន ១៥% រួមមាន៖ 1. ក្រុមហ៊ុន Oracle (ក្រុមហ៊ុនបច្ចេកវិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:32 PM, ចំនួនអ្នកអានៈ​ 36ដង
ខេត្តកំពត៖ថ្លែងក្នុងឱកាសនេះដែរ លោកអភិបាលរងបានជម្រាបជូនអង្គពិធីពីសក្តានុពលទេសចរណ៍ និងវិនិយោគរបស់ខេត្តកំពតជាច្រើន ជាពិសេសសមិទ្ធិផលដែលសម្រេចបានដោយរដ្ឋបាលខេត្ត គឺកំពតជាទីក្រុងជ័យលាភីផ្ការំដួល៣ទងថ្នាក់ជាតិជាបន្តបន្ទាប់ ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន២លើកជាបន្តបន្ទាប់ និងពានរង្វាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:25 PM, ចំនួនអ្នកអានៈ​ 13ដង
ការទិញយក Wiz នឹងជួយឱ្យ Google Cloud អាចប្រកួតប្រជែងកាន់តែខ្លាំងជាមួយ Microsoft Azure និង Amazon Web Services (AWS) តាមរយៈការផ្តល់ជូននូវប្រព័ន្ធការពារសុវត្ថិភាពកម្រិតខ្ពស់សម្រាប់ទិន្នន័យលើក្លោដ (Cloud)។ ក្រុមហ៊ុន Wiz ត្រូវបានគេស្គាល់ថាជាអ្នកជំនាញក្នុងការស្កេន និងស្វែងរកចន្លោះប្រហោងនៃប្រព័ន្ធសុវត្ថិភាពនៅលើ Cloud ក្នុងល្បឿនដ៏លឿន ដែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:23 PM, ចំនួនអ្នកអានៈ​ 35ដង
តួលេខខាងលើដែលត្រូវបានបង្ហើបឱ្យដឹងអំឡុងជំនួបបិទទ្វារមួយរបស់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអង្គារសប្ដាហ៍នេះ មិនបានរាប់បញ្ចូលការចំណាយទាំងស្រុង លើសង្រ្គាមនោះទេ ប៉ុន្តែត្រូវបានផ្ដល់ឱ្យនូវការវាយតម្លៃពីការចំណាយមួយផ្នែក ដោយសារតែមានការទាមទារពីអ្នកតំណាងរាស្ត្រអាមេរិក។ បន្ថែមពីលើន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:21 PM, ចំនួនអ្នកអានៈ​ 14ដង
ប្រភពពីគេហទំព័រកីឡា BBC បានដកស្រង់សំដីលោក Youth Ahmad Donyamali រដ្ឋមន្រ្តីកីឡាអ៉ីរ៉ង់បានឱ្យដឹងថា អ៉ីរ៉ង់ នឹងមិនចូលរួម World Cuspan ជំនាន់ទី២៣ ដែលចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឡើយ។ នៅទីបំផុត ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីរ៉ង់ បានប្រកាសដកខ្លួនពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cuspan 2026 នៅសហ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:19 PM, ចំនួនអ្នកអានៈ​ 16ដង
លោកស្រី Melanie Dawes នាយកប្រតិបត្តិនៃ Ofcom បានសង្កត់ធ្ងន់ដោយភាពម៉ឺងម៉ាត់ថា៖ «សេវាកម្មអនឡាញទាំងនេះ សុទ្ធតែជាឈ្មោះដែលគេស្គាល់គ្រប់គ្នា ប៉ុន្តែពួកគេកំពុងបរាជ័យក្នុងការដាក់សុវត្ថិភាពកុមារជាបេះដូងនៃផលិតផលរបស់ពួកគេ។ រឿងនេះត្រូវតែផ្លាស់ប្តូរឱ្យបានឆាប់ បើមិនដូច្នេះទេ Ofcom នឹងចាត់វិធានការ»។ ការប្រកាសនេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:14 PM, ចំនួនអ្នកអានៈ​ 11ដង
តាម KCNA លោក គីម និងកូនស្រីឈ្មោះ Ju Ae ក៏បានធ្វើតេស្ដបាញ់កាំភ្លើងខ្លីផងដែរ ខណៈមេដឹកនាំកូរ៉េខាងជើងបានអំពាវនាវឱ្យបន្តការធ្វើទំនើបកម្មអាវុធ។ លោក គីម បន្ថែមទៀតថារោងចក្រដែលលោកផ្ទាល់បានចុះត្រួតពិនិត្យ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពប្រយុទ្ធឱ្យកាន់តែមានប្រសិទ្ធភាពរបស់កងទ័ពកូរ៉េ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 12:29 PM, ចំនួនអ្នកអានៈ​ 9ដង
តាមលោក Wright ការបញ្ចេញនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ហើយអាចចំណាយពេលប្រហែល ១២០ថ្ងៃ ដើម្បីចែកចាយ។ វាគឺជាផ្នែកមួយនៃគម្រោងបញ្ចេញប្រេង ៤០០លានបារ៉ែល តាមការអំពាវនាវពីទីភ្នាក់ងារថាមពលអន្តរជាតិ និងដែលមាន ៣២ប្រទេសបានយល់ព្រមចូលរួម។ រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright បាននិយាយកាលពីថ្ងៃពុធសប្តាហ៍ន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 144 នាក់
ម្សិលមិញ : 521 នាក់
សរុបទាំងអស់ : 11270579 នាក់