ទុនបំរុងអន្តរជាតិរបស់កម្ពុជា ឆ្នាំ២០២៥ កើនឡើងដល់ជាង ២៧ពាន់លានដុល្លារ ដែលត្រូវបានចាត់ទុកថាជាកម្រិតខ្ពស់សមស្រប
ចុះថ្ងៃទី: 24-01-2026, 04:04 PM, ចំនួនអ្នកអានៈ 121ដង
រាជធានីភ្នំពេញ៖លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ថា ទុនបំរុងអន្តរជាតិរបស់កម្ពុជា ដែលធានាដល់ការនាំចូលទំនិញ និងសេវាប្រមាណ ៨ខែនេះ បានបង្ហាញការរាជរដ្ឋាភិបាលកម្ពុជា មានសុខុមាលភាពផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ ក្នុងការធានាការទិញទំនិញ ឬទូទាត់ទំនិញអន្តរជាតិ។ លើសពីនេះ ក៏ផ្តល់នូវទំនុកចិត្តដល់វិនិយោគិន ទាំងឡាយដែលកំពុងប្រតិបត្តិការអាជីវកម្មទាំងនាំចេញ និងនាំចូលនៅកម្ពុជាផងដែរ។ ទុនបំរុងអន្តរជាតិរបស់កម្ពុជា ឆ្នាំ២០២៥ បានកើនឡើងជាង ២៧.៥ពាន់លានដុល្លារ ​ដែលធានាដល់ការនាំចូលទំនិញ និងសេវាប្រមាណ៨ខែសម្រាប់គ្រាបន្ទាប់ ដែលត្រូវបាន​បន្តចាត់ទុកថាកម្រិតខ្ពស់សមស្រប។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនេះកម្ពុជា។ លោកបានពន្យល់យ៉ាងដូច្នេះថា «បើសិនជាយើងមិនមានថវិកាគ្រប់គ្រាន់ក្នុងការទូទាត់ ជាអន្តរជាតិ នោះបង្ហាញពីចំណុចធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ជាតិ។ នេះជាប្រាក់បំរុងរបស់ជាតិដ៏សំខាន់ ដែលផ្តល់អត្ថប្រយោជន៍ជាពិសេស ហើយកាលណាបើសិនជាយើងមិនមានថវិកាគ្រប់គ្រាន់ក្នុងការបង្វិល ឬធានាទៅកា​នាំចូលនាំចេញទំនិញ នោះយើងមិនអាចទៅបង្ហាញអំពីសមត្ថភាព បង្ហាញអំពីកម្លាំងហិរញ្ញវត្ថុរបស់ខ្លួនបានទេ ហើយជនបរទេសគេក៏មិនមានទំនុកចិត្តមកលើរាជរដ្ឋាភិបាលយើងទេ អីចឹងអ្វីដែលរដ្ឋាភិបាលយើងបំរុងការទូទាត់ផ្សេងៗ គឺដើរតួនាទីសំខាន់ណាស់សម្រាប់ប្រទេសជាតិ ដែលចាំបាច់រក្សាក្នុងរង្វង់រយៈពេល៨ខែ ឬលើសពីនេះ»។ បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទុនបម្រុងអន្តរជាតិនៃប្រទេសមួយ គឺសំដៅលើទ្រព្យសម្បត្តិ ដែលទទួលស្គាល់ជាអន្តរជាតិ ដែលប្រទេសមួយមាន និងត្រូវបានគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុ សម្រាប់ប្រើក្នុងករណីចាំបាច់ដូចជា៖ ការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ ប្រសិនបើមានតម្រូវការ, ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីគ្រប់គ្រងការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាជំនឿទុកចិត្តលើរូបិយវត្ថុ និងសេដ្ឋកិច្ចជាតិ។ ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា កម្រិតគ្រប់គ្រាន់អប្បបរមានៃទុនបម្រុងអន្តរជាតិ ដែលគួរមាន ៣ខែនៃការនាំចូលទំនិញ និងសេវានៅគ្រាបន្ទាប់។ មូលហេតុដែល IMF និយមធ្វើការប្រៀបធៀបទុនបម្រុងអន្តរជាតិ ទៅនឹងការនាំចូលដោយសារតែការនាំចូល ជាតម្រូវការលើទំនិញ និងសេវាបរទេស ដែលប្រទេសមួយចាំបាច់ត្រូវការ ដើម្បីផ្គត់ផ្គង់ដល់សេដ្ឋកិច្ចឱ្យបានគ្រប់គ្រាន់ បន្ថែមលើការផលិតក្នុងស្រុក។ ​ ​តាមទិន្នន័យរបស់ធនាគារជាតិ ក្នុងឆ្នាំ២០២០ ​ទុនបម្រុងអន្តរជាតិកម្ពុជា មានជាង ២១​ពាន់លានដុល្លារ ដែល​អាចធានាដល់ការនាំចូលបានរហូតដល់ ១៣.៤ ខែ។ ​ប៉ុន្តែនៅក្នុងឆ្នាំ២០២១ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា បានថយចុះមកនៅត្រឹម ២០ពាន់លានដុល្លារ​វិញ ដោយសារកម្ពុជា​ និងពិភពលោក​ រងផលប៉ះពាល់ពីជំងឺឆ្លងរាលកូវីដ-១៩។ ក្នុងឆ្នាំ ២០២២ ទុនបម្រុងអន្តរជាតិនេះ បន្តធ្លាក់​ចុះបន្ថែមទៀត មកត្រឹមជាង១៧​ពាន់លានដុល្លារ។ ​មកដល់ឆ្នាំ២០២៣ ទុនបម្រុនអន្តរជាតិកម្ពុជាងើបឡើងវិញ ក្នុងចំនួន ជាង១៩ពាន់ លានដុល្លារ អាចធានាលើការនាំចូលបាន ៨.២ខែ។ ​នៅឆ្នាំ២០២៤ ចំនួនទុនបម្រុនអន្តរជាតិកើនដល់ជាង២២​ លានដុល្លារ អាចធានាការនាំចូល​បាន ៧.៩ខែ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 14-03-2026, 03:26 PM, ចំនួនអ្នកអានៈ​ 0ដង
សេចក្តីថ្លែងការណ៍របស់ហាម៉ាស គូសបញ្ជាក់យ៉ាងដូច្នេះថា «ស្របពេលដែលសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ មានសិទ្ធិឆ្លើយតបទៅនឹងការឈ្លានពាន តាមគ្រប់មធ្យោបាយដែលមានស្របតាមបទដ្ឋាន និងច្បាប់អន្តរជាតិ ប៉ុន្តែយើងសូមអំពាវនាវដល់បងប្អូននៅអ៉ីរ៉ង់ ចៀសវាងការផ្តោតគោលដៅលើប្រទេសជិតខាង»។ ក្រុមហាម៉ាស នៅថ្ងៃសៅរ៍ ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:49 AM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ៖បើតាមក្រសួងវប្បធម៌ មរតកវប្បធម៌ខ្មែរដ៏សម្បូរបែបទាំងរូបី និងអរូបី រាប់បញ្ចូលទាំងសម្លៀកបំពាក់ប្រពៃណី និងសិល្បៈវប្បធម៌ផ្សេងៗសុទ្ធតែ ផ្សារភ្ជាប់យ៉ាងច្បាស់លាស់ជាមួយភស្តុតាងប្រវត្តិសាស្ត្រ និងបុរាណវិទ្យា។ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:32 AM, ចំនួនអ្នកអានៈ​ 9ដង
របាយការណ៍ពីក្រុមហ៊ុន Qustodio បានបញ្ជាក់ថា៖ «ក្នុងចំណោមកុមារដែលឪពុកម្តាយមិនបានរារាំងការចូលប្រើប្រាស់ ចំនួនដ៏ច្រើនគួរឱ្យកត់សម្គាល់នៅតែបន្តប្រើប្រាស់បណ្តាញសង្គមដែលត្រូវបានរឹតត្បិត»។ នេះជាសញ្ញាបង្ហាញថា បើគ្មានការចូលរួមរឹតបន្តឹងពីអាណាព្យាបាលទេ ច្បាប់របស់រដ្ឋាភិបាលតែម្យ៉ាងគឺមិនទាន់គ្រប់គ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:29 AM, ចំនួនអ្នកអានៈ​ 10ដង
ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars និង Tasnim បានរាយការណ៍ដោយដកស្រង់ប្រភពទីស្នាក់ការកណ្តាលយោធា Al-Anbiya របស់អ៉ីរ៉ង់ ថាហេដ្ឋារចនាសម្ព័ន្ធប្រេង និងថាមពលដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែលសហការជាមួយសហរដ្ឋអាមេរិក នឹងត្រូវបំផ្លាញភ្លាមៗហើយប្រែទៅជាគំនរផេះ ប្រសិនបើរោងចក្រថាមពលរបស់អ៉ីរ៉ង់ ត្រូវបានវាយប្រហារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:28 AM, ចំនួនអ្នកអានៈ​ 3ដង
Kharg Island បម្រើជាស្ថានីយនាំចេញ ៩០ភាគរយនៃប្រេងអ៉ីរ៉ង់។ ក្នុងការបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ត្រាំ សរសេរថា «យោធាអាមេរិកបានបំផ្លាញចោលទាំងស្រុង នូវរាល់គោលដៅយោធាលើកោះ Kharg ខណៈឱ្យទុកហេដ្ឋារចនាសម្ព័ន្ធប្រេងនៅដដែល»។ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសុក្រ ទី១៣ ខែមីនាថា សហរដ្ឋអាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:23 AM, ចំនួនអ្នកអានៈ​ 2ដង
ខេត្តរតនគិរី៖ លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហើបថា៣ខែទៀត ផ្លូវក្រវ៉ាត់ព្រំដែនឆ្ពោះទៅកន្ទុយនាគទៅមុំបី នឹងអាចធ្វើដំណើរដោយរលូនបាន។ ការបញ្ជាក់របស់លោកយ៉ាងច្បាស់នេះ បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តរតនគិរី ដែលស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:20 AM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចឱ្យបង្កើតកំពង់ផែកំពត ឡូជីស្ទីក ដែលមានទំហំរហូតដល់ជាង ៧០០ហិកតា។ កំពង់ផែកំពត ឡូជីស្លឹក ដែលមានទីតាំងស្ថិតនៅក្នុងភូមិចង្អោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដើម្បីបម្រើសេវាឱ្យនាវាដែលធ្វើនាវាច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:13 AM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង នៅស្រុកកំពង់លែង។ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំងនេះ សងលើទំហំជាង៣០ហិកតា មានទីតាំងស្ថិតនៅ ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 11:21 PM, ចំនួនអ្នកអានៈ​ 10ដង
ខេត្តរតនគិរី៖ ការថ្លែងរបស់លោក បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តរតនគិរី ដែលសហការរៀបចំជាមួយក្លឹបអ្នកកាសែតកម្ពុជា ដោយមានលោក ពុយ គា ជាអ្នកដឹកនាំ និងសម្របសម្រួលផ្ទាល់។ លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហើបពីគម្រោងព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 11:19 PM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖សម្រាប់លោកបណ្ឌិត នៅក្នុងន័យនយោបាយ ចង្កៀងផ្ទះនរណាភ្លឺផ្ទះអ្នកនោះពិតមែន ប៉ុន្តែបើសិនជាចង្កៀងនោះធ្វើឲ្យឆេះផ្ទះរបស់អ្នកដទៃ ក៏អាចធ្វើឲ្យឆេះរាលដាលដល់ផ្ទះរបស់យើងបានដែរ បើទោះជាផ្ទះនោះមិននៅជិតផ្ទះរបស់យើងក៏ដោយ។ តួរយ៉ាងសង្រ្គាមរវាងសម្ព័ន្ធមិត្តអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 11:17 PM, ចំនួនអ្នកអានៈ​ 22ដង
ថ្លែងក្នុងសន្និសីទកាសែតរួមគ្នាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា «ការបន្ធូរបន្ថយទណ្ឌកម្មនេះ អាចផ្តល់ឱ្យរុស្ស៊ីនូវទឹកប្រាក់ប្រហែល ១០ពាន់លានដុល្លារសម្រាប់ធ្វើសង្គ្រាម។ វាពិតជាមិនមែនជាការជួយឱ្យសម្រេចបាននូវសន្តិភាពឡើយ»។ ទន្ទឹមគ្នានេះ លោកបា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 11:14 PM, ចំនួនអ្នកអានៈ​ 15ដង
ច្រកសមុទ្រហ័រមូស (Hormuz) ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោក ដែលប្រេង និងឧស្ម័នធម្មជាតិប្រមាណ ១/៥ ឆ្លងកាត់ទីនោះ ត្រូវបានអ៉ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ការធ្វើនាវាចរណ៍តាមច្រកសមុទ្រនេះ បានធ្លាក់ចុះរហូតដល់ ៩៧ភាគរយ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី២៨
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 11:13 PM, ចំនួនអ្នកអានៈ​ 12ដង
ខេត្តរតនគិរី៖ លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ខេត្តរតនគិរី គ្រោងអភិវឌ្ឍប្រភពថាមពលអគ្គិសនីដោយសូឡាអនុភាព ៩០០មេហ្គាវា់ត់ និងប្រភពវារីអគ្កិសនីនៅក្បែរព្រំដែនឡាវ។ ការថ្លែងរបស់លោក បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 11:08 PM, ចំនួនអ្នកអានៈ​ 9ដង
រាជធានីភ្នំពេញ៖ ក្នុងជំនួបនេះ Ms. Carolyn Florey បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងការផ្ដល់កិច្ចសហប្រតិបត្ដិការប្រកបដោយការយកចិត្ដទុកដាក់ពី ក.ប.ទ. តាមរយៈលោករដ្ឋលេខាធិការ សុខ ពុទ្ធិវុធ ដែលបានបង្ហាញការចាប់អារម្មណ៍ក្នុងការពង្រឹងនិងពង្រីកកិច្ចសហការប្រតិបត្ដិការរវាងក្រសួង និង ADB ដោយក្នុងនោះ បានគូស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 09:25 PM, ចំនួនអ្នកអានៈ​ 6ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ជំនួយការប្រធានព្រឹទ្ធសភាទាំង២រូប ដែលទើបទទួលបានការតែងតាំងនេះ មានពីររូប ឋានៈស្មើអគ្គនាយករង។លោក អ៊ុច បូររិទ្ធ ប្រធានព្រឹទ្ធសភាស្ដីទី បានចេញសេចក្ដីសម្រេចតែងតាំង និងផ្ដល់ឋានៈជំនួយការប្រធានព្រឹទ្ធសភាព នីតិកាលទី៥ ចំនួន២រូប។ ខាងក្រ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 290 នាក់
ម្សិលមិញ : 589 នាក់
សរុបទាំងអស់ : 11271382 នាក់