រោងចក្រផលិតសំបកកង់រថយន្តថ្មីមួយទៀតនៅបាវិត ដាក់ឱ្យដំណើរការផ្លូវការ ក្រោយសាងសង់រយៈពេលមួយឆ្នាំជាមួយទុនវិនិយោគជិត៣០០លានដុល្លារ, ផ្តល់ការងារជាង ៦០០កន្លែង
ចុះថ្ងៃទី: 12-01-2026, 03:03 PM, ចំនួនអ្នកអានៈ 137ដង
ខេត្តស្វាយរៀង៖រោងចក្រផលិតសំបកកង់រថយន្តទី៧នៅកម្ពុជានេះ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត ក្នុងស្រុកចន្ទ្រា ខេត្ត ស្វាយរៀង លាតសន្ធឹងលើផ្ទៃដីប្រមាណ ៣២ហិកតា។ ពិធីសម្ពោធនូវសមិទ្ធផលបង្ហាញពីវឌ្ឍនភាពដ៏ល្អប្រសើរលើការវិនិយោគនៅកម្ពុជានេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស សុដានី អភិបាលរងខេត្តស្វាយរៀង ថ្នាក់ដឹកនាំក្រុមហ៊ុន ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តស្វាយរៀង ភ្ញៀវកិត្តិយស និងបុគ្គលិក កម្មករ និយោជិតរបស់ក្រុមហ៊ុនជាច្រើនរូបទៀត។ រោងចក្រផលិតសំបកកង់រថយន្តថ្មីមួយទៀតនៅកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦នេះ បន្ទាប់ពីដំណើរការសាងសង់រយៈពេលមួយឆ្នាំ។ រោងចក្រផលិតសំកង់រថយន្តដែលសម្ពោធនាព្រឹកថ្ងៃនេះ វិនិយោគដោយក្រុមហ៊ុន វ៉ាន់លី ថាយអឺរ របស់ចិន ជាមួយទុនដំណាក់កាលដំបូងជិត ៣០០លានដុល្លារ និងផ្តល់ការងារដល់ពលរដ្ឋកម្ពុជាជាង ៦០០កន្លែង។ ការកៀរវិនយោគបរទេសចូលមកដាក់ទុនវិនិយោគនៅកម្ពុជា គឺជាគោលដៅធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងនីតិកាលកន្លងទៅដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងក្នុងនីតិកាល នីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ការវិនិយោគរបស់ក្រុមហ៊ុនវ៉ាន់លី ថាយអឺរ ជាផ្លែផ្កាកើតចេញពីគោលនយោបាយទាក់ទាញការវិនិយោគរបស់រាជរដ្ឋាភិបាល ជាពិសេសដំណើរគោះទ្វារវិនិយោគរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីខែតុលា ឆ្នាំ២០២៣។ ក្នុងបេសកកម្មនោះ លោក ស៊ុន ចាន់ថុល បានជួបជាមួយលោក JING GUANGJUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Guangzhou Industrial Investment Holding Group និងបានទស្សនកិច្ចដោយផ្ទាល់នៅរោងចក្រ វ៉ាន់លី ថាយអឺរ នៅទីក្រុងក្វាងចូវ ប្រទេសចិន។ រយៈពេលមួយឆ្នាំក្រោយដំណើរបេសកកម្មនោះ ក្រុមហ៊ុនចាប់ផ្តើមវិនយោគ និងសាងសង់រោងចក្រ ហើយមួយឆ្នាំបន្ទាប់រោងចក្រចាប់ផ្តើមដំណើរការ។ នេះជាដំណើរការវិនិយោគដ៏លឿនរហ័ស និងបង្ហាញឱ្យឃើញពីជំនឿចិត្តដ៏មុតមាំរបស់ក្រុមហ៊ុនសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងការសាទរចំពោះការសម្ពោធជាផ្លូវការនូវរោងចក្រ និងបានចាត់ទុកការវិនិយោគរបស់ក្រុមហ៊ុន គឺជាការជឿទុកចិត្តចំពោះបរិយាកាសវិនិយោគ ស្ថានភាពទីផ្សារ និងស្ថេរភាពនយោបាយនៅកម្ពុជា។ ក្រុមហ៊ុនវ៉ាន់លី ថាយអឺរ ជាក្រុមហ៊ុនដ៏ធំមួយរបស់ចិន ផលិតសំបកកង់ម៉ាកល្បីៗដូចជា WANLI, MILEVER, SUNNY, APTANY, DIAMOND… សម្រាប់នាំចេញទៅកាន់ទីផ្សារជ្រើនលើពិភពលោក។ ការវិនិយោគនៅកម្ពុជា គឺជារោងចក្រក្រៅប្រទេសលើកដំបូងរបស់ក្រុមហ៊ុន។ ច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនបំពាក់ដោយប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាខ្ពស់។ លោក JING GUANGJUN បានឱ្យដឹងថា រោងចក្រនៅកម្ពុជា ដែលសម្ពោធដាក់ឱ្យដំណើរការនៅព្រឹកថ្ងៃនេះ មានសមត្ថភាពផលិតសំបកកង់បានប្រមាណ ៦លានសំបកក្នុងមួយឆ្នាំសម្រាប់ដំណាក់កាលដំបូង ហើយបានរហូតដល់១២លានសំបក នៅពេលរោងចក្រដំណើរការបានពេញលេញនៅចុងឆ្នាំ២០២៦នេះ។ លោក JING GUANGJUN បានប្រកាសថា នឹងប្រឹងប្រែងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា ហើយមូលដ្ឋាននៅកម្ពុជា ដើម្បីផលិត និងចែកចាយនៅតំបន់អាស៊ាន ក៏ដូចជាលើពិភពលោក។ ការវិនិយោគរបស់បរទេសជាពរជ័យដ៏វិសេសវិសាលសម្រាប់សេដ្ឋកិច្ចកម្ពុជា ផ្តល់ឱកាសការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងផ្តល់ជំនាញផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្តស្វាយរៀង យកចិត្តទុកដាក់ថែទាំឱ្យបានល្អចំពោះការវិនិយោគរបស់ក្រុមហ៊ុន។ លោក ស៊ុន ចាន់ថុល ក៏បានប្រកាសប្តេជ្ញាជួយជ្រោមជ្រែងក្រុមហ៊ុនឱ្យទទួលបានការរីកចម្រើនលើការវិនិយោគរបស់ពួកគេនៅកម្ពុជា។ សូមបញ្ជាក់ថា កម្ពុជា ទើបនឹងមានការវិនិយោគផលិតសំបកកង់រថយន្តសម្រាប់នាំចេញក្នុងរយៈពេលប្រមាណ៥ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នកម្ពុជា មានរោងចក្រចំនួន៧ កំពុងផលិតសំបកកង់រថយន្តនាំទៅកាន់ទីផ្សារអន្តរជាតិ។ ឆ្នាំ២០២៥ កម្ពុជា ផលិត និងនាំចេញបានសំបកកង់រថយន្តចំនួន ៣១លានសំបក ស្មើនឹងទឹកប្រាក់ប្រមាណ ១,៣៨៥លានដុល្លារអាមេរិក៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 14-03-2026, 03:26 PM, ចំនួនអ្នកអានៈ​ 0ដង
សេចក្តីថ្លែងការណ៍របស់ហាម៉ាស គូសបញ្ជាក់យ៉ាងដូច្នេះថា «ស្របពេលដែលសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ មានសិទ្ធិឆ្លើយតបទៅនឹងការឈ្លានពាន តាមគ្រប់មធ្យោបាយដែលមានស្របតាមបទដ្ឋាន និងច្បាប់អន្តរជាតិ ប៉ុន្តែយើងសូមអំពាវនាវដល់បងប្អូននៅអ៉ីរ៉ង់ ចៀសវាងការផ្តោតគោលដៅលើប្រទេសជិតខាង»។ ក្រុមហាម៉ាស នៅថ្ងៃសៅរ៍ ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:49 AM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ៖បើតាមក្រសួងវប្បធម៌ មរតកវប្បធម៌ខ្មែរដ៏សម្បូរបែបទាំងរូបី និងអរូបី រាប់បញ្ចូលទាំងសម្លៀកបំពាក់ប្រពៃណី និងសិល្បៈវប្បធម៌ផ្សេងៗសុទ្ធតែ ផ្សារភ្ជាប់យ៉ាងច្បាស់លាស់ជាមួយភស្តុតាងប្រវត្តិសាស្ត្រ និងបុរាណវិទ្យា។ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:32 AM, ចំនួនអ្នកអានៈ​ 9ដង
របាយការណ៍ពីក្រុមហ៊ុន Qustodio បានបញ្ជាក់ថា៖ «ក្នុងចំណោមកុមារដែលឪពុកម្តាយមិនបានរារាំងការចូលប្រើប្រាស់ ចំនួនដ៏ច្រើនគួរឱ្យកត់សម្គាល់នៅតែបន្តប្រើប្រាស់បណ្តាញសង្គមដែលត្រូវបានរឹតត្បិត»។ នេះជាសញ្ញាបង្ហាញថា បើគ្មានការចូលរួមរឹតបន្តឹងពីអាណាព្យាបាលទេ ច្បាប់របស់រដ្ឋាភិបាលតែម្យ៉ាងគឺមិនទាន់គ្រប់គ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:29 AM, ចំនួនអ្នកអានៈ​ 10ដង
ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars និង Tasnim បានរាយការណ៍ដោយដកស្រង់ប្រភពទីស្នាក់ការកណ្តាលយោធា Al-Anbiya របស់អ៉ីរ៉ង់ ថាហេដ្ឋារចនាសម្ព័ន្ធប្រេង និងថាមពលដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែលសហការជាមួយសហរដ្ឋអាមេរិក នឹងត្រូវបំផ្លាញភ្លាមៗហើយប្រែទៅជាគំនរផេះ ប្រសិនបើរោងចក្រថាមពលរបស់អ៉ីរ៉ង់ ត្រូវបានវាយប្រហារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:28 AM, ចំនួនអ្នកអានៈ​ 3ដង
Kharg Island បម្រើជាស្ថានីយនាំចេញ ៩០ភាគរយនៃប្រេងអ៉ីរ៉ង់។ ក្នុងការបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ត្រាំ សរសេរថា «យោធាអាមេរិកបានបំផ្លាញចោលទាំងស្រុង នូវរាល់គោលដៅយោធាលើកោះ Kharg ខណៈឱ្យទុកហេដ្ឋារចនាសម្ព័ន្ធប្រេងនៅដដែល»។ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសុក្រ ទី១៣ ខែមីនាថា សហរដ្ឋអាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:23 AM, ចំនួនអ្នកអានៈ​ 2ដង
ខេត្តរតនគិរី៖ លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហើបថា៣ខែទៀត ផ្លូវក្រវ៉ាត់ព្រំដែនឆ្ពោះទៅកន្ទុយនាគទៅមុំបី នឹងអាចធ្វើដំណើរដោយរលូនបាន។ ការបញ្ជាក់របស់លោកយ៉ាងច្បាស់នេះ បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តរតនគិរី ដែលស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:20 AM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចឱ្យបង្កើតកំពង់ផែកំពត ឡូជីស្ទីក ដែលមានទំហំរហូតដល់ជាង ៧០០ហិកតា។ កំពង់ផែកំពត ឡូជីស្លឹក ដែលមានទីតាំងស្ថិតនៅក្នុងភូមិចង្អោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដើម្បីបម្រើសេវាឱ្យនាវាដែលធ្វើនាវាច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:13 AM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង នៅស្រុកកំពង់លែង។ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំងនេះ សងលើទំហំជាង៣០ហិកតា មានទីតាំងស្ថិតនៅ ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 11:21 PM, ចំនួនអ្នកអានៈ​ 10ដង
ខេត្តរតនគិរី៖ ការថ្លែងរបស់លោក បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តរតនគិរី ដែលសហការរៀបចំជាមួយក្លឹបអ្នកកាសែតកម្ពុជា ដោយមានលោក ពុយ គា ជាអ្នកដឹកនាំ និងសម្របសម្រួលផ្ទាល់។ លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហើបពីគម្រោងព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 11:19 PM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖សម្រាប់លោកបណ្ឌិត នៅក្នុងន័យនយោបាយ ចង្កៀងផ្ទះនរណាភ្លឺផ្ទះអ្នកនោះពិតមែន ប៉ុន្តែបើសិនជាចង្កៀងនោះធ្វើឲ្យឆេះផ្ទះរបស់អ្នកដទៃ ក៏អាចធ្វើឲ្យឆេះរាលដាលដល់ផ្ទះរបស់យើងបានដែរ បើទោះជាផ្ទះនោះមិននៅជិតផ្ទះរបស់យើងក៏ដោយ។ តួរយ៉ាងសង្រ្គាមរវាងសម្ព័ន្ធមិត្តអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 11:17 PM, ចំនួនអ្នកអានៈ​ 22ដង
ថ្លែងក្នុងសន្និសីទកាសែតរួមគ្នាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា «ការបន្ធូរបន្ថយទណ្ឌកម្មនេះ អាចផ្តល់ឱ្យរុស្ស៊ីនូវទឹកប្រាក់ប្រហែល ១០ពាន់លានដុល្លារសម្រាប់ធ្វើសង្គ្រាម។ វាពិតជាមិនមែនជាការជួយឱ្យសម្រេចបាននូវសន្តិភាពឡើយ»។ ទន្ទឹមគ្នានេះ លោកបា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 11:14 PM, ចំនួនអ្នកអានៈ​ 15ដង
ច្រកសមុទ្រហ័រមូស (Hormuz) ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោក ដែលប្រេង និងឧស្ម័នធម្មជាតិប្រមាណ ១/៥ ឆ្លងកាត់ទីនោះ ត្រូវបានអ៉ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ការធ្វើនាវាចរណ៍តាមច្រកសមុទ្រនេះ បានធ្លាក់ចុះរហូតដល់ ៩៧ភាគរយ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី២៨
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 11:13 PM, ចំនួនអ្នកអានៈ​ 12ដង
ខេត្តរតនគិរី៖ លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ខេត្តរតនគិរី គ្រោងអភិវឌ្ឍប្រភពថាមពលអគ្គិសនីដោយសូឡាអនុភាព ៩០០មេហ្គាវា់ត់ និងប្រភពវារីអគ្កិសនីនៅក្បែរព្រំដែនឡាវ។ ការថ្លែងរបស់លោក បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 11:08 PM, ចំនួនអ្នកអានៈ​ 9ដង
រាជធានីភ្នំពេញ៖ ក្នុងជំនួបនេះ Ms. Carolyn Florey បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងការផ្ដល់កិច្ចសហប្រតិបត្ដិការប្រកបដោយការយកចិត្ដទុកដាក់ពី ក.ប.ទ. តាមរយៈលោករដ្ឋលេខាធិការ សុខ ពុទ្ធិវុធ ដែលបានបង្ហាញការចាប់អារម្មណ៍ក្នុងការពង្រឹងនិងពង្រីកកិច្ចសហការប្រតិបត្ដិការរវាងក្រសួង និង ADB ដោយក្នុងនោះ បានគូស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2026, 09:25 PM, ចំនួនអ្នកអានៈ​ 6ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ជំនួយការប្រធានព្រឹទ្ធសភាទាំង២រូប ដែលទើបទទួលបានការតែងតាំងនេះ មានពីររូប ឋានៈស្មើអគ្គនាយករង។លោក អ៊ុច បូររិទ្ធ ប្រធានព្រឹទ្ធសភាស្ដីទី បានចេញសេចក្ដីសម្រេចតែងតាំង និងផ្ដល់ឋានៈជំនួយការប្រធានព្រឹទ្ធសភាព នីតិកាលទី៥ ចំនួន២រូប។ ខាងក្រ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 301 នាក់
ម្សិលមិញ : 589 នាក់
សរុបទាំងអស់ : 11271393 នាក់