ធនាគារ កាណាឌីយ៉ា ដាក់ឲ្យដំណើរការកម្មវិធីទូរសព្ទដៃថ្មីមានលក្ខណៈកាន់តែប្រសើរ
ចុះថ្ងៃទី: 05-01-2026, 12:31 PM, ចំនួនអ្នកអានៈ 143ដង
រាជធានីភ្នំពេញ៖ការដាក់ឲ្យដំណើរការកម្មវិធីទូរសព្ទដៃ Canadia Bank App ថ្មីនេះ បានឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ កាណាឌីយ៉ា ចំពោះនវានុវត្តន៍ ការលើកកម្ពស់អតិថិជន និងការគាំទ្ររបស់ធនាគារ ក្នុងការផ្លាស់ប្តូរប្រទេសកម្ពុជា ឲ្យឆ្ពោះទៅរកសេដ្ឋកិច្ចមួយដែលមិនពឹងផ្អែកលើសាច់ប្រាក់ និងសេដ្ឋកិច្ចឌីជីថល។ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជក្នុងស្រុកធំជាងគេរបស់ប្រទេសកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីធនាគារចល័តតាមទូរស័ព្ទដៃជំនាន់ថ្មី។ កម្មវិធីទូរសព្ទដៃ Canadia Bank App ជំនាន់ថ្មីនេះ ត្រូវបានបង្កើតឡើងដោយក្រុមការងារផ្នែកឌីជីថល និងបច្ចេកវិទ្យារបស់ធនាគារផ្ទាល់ ដែលផ្តល់នូវបទពិសោធន៍ធនាគារបែបឌីជីថលថ្មី ងាយស្រួលប្រើប្រាស់ និងឆ្លាតវៃជាងមុន ដែលត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការដ៏វិវត្តន៍របស់អតិថិជន។ បទពិសោធន៍បែបទំនើប ផ្ទាល់ខ្លួន និងបច្ចេកវិទ្យាឈានមុខគេ កម្មវិធីទូរសព្ទដៃ Canadia Bank App ថ្មីនេះមានលក្ខណៈ ទំនើប និងងាយស្រួលប្រើប្រាស់ ដែលអនុញ្ញាតឱ្យអតិថិជនកំណត់ដំណើរប្រតិបត្តិការធនាគារបែបឌីជីថលបានដោយខ្លួនឯង។ កម្មវិធីនេះត្រូវបានរចនាឡើងដើម្បីធ្វើឱ្យការគ្រប់គ្រងគណនីប្រចាំថ្ងៃមានភាពសាមញ្ញ ផ្តល់ជូននូវទម្រង់រូបរាងដែលអាចប្ដូរតាមចំណង់ចំណូលចិត្ត និងភ្ជាប់ជាមួយវិធានការសុវត្ថិភាពកម្រិតខ្ពស់។ មុខងារប្រសើរឡើងដូចជាការចូលដោយការផ្ទៀងផ្ទាត់ជីវមាត្រ (Biometric Login) ការជូនដំណឹងប្រតិបត្តិការផ្សេងៗតាមពេលវេលាជាក់ស្តែង និងតម្រងប្រតិបត្តិការដ៏ទូលំទូលាយ ផ្តល់ឱ្យអ្នកប្រើប្រាស់នូវការគ្រប់គ្រងដោយខ្លួនឯង ភាពងាយស្រួល និងទំនុកចិត្តកាន់តែច្រើន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារចំពោះការរចនាដែលផ្តោតលើអ្នកប្រើប្រាស់ និងនវានុវត្តឌីជីថល។ លក្ខណៈពិសេសសំខាន់មួយទៀតគឺការបើកគណនីដោយខ្លួនឯងភ្លាមៗក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ជាមួយនឹងអត្តសញ្ញាណប័ណ្ណដែលមានសុពលភាព ដែលជួយសន្សំសំចៃពេលវេលារបស់អតិថិជនក្នុងការអញ្ជើញទៅសាខាដោយផ្ទាល់។ សេវាកម្មធនាគារដ៏រលូន រហ័ស និងមានទំនុកចិត្ត នាពេលបច្ចុប្បន្ន អតិថិជនអាចរីករាយជាមួយការផ្ទេរប្រាក់តាមធនាគារកាន់តែរលូន និងមានប្រសិទ្ធភាពជាងមុនតាមរយៈការផ្ទេរប្រាក់ក្នុងស្រុកដ៏រហ័ស រួមទាំងការទូទាត់ KHQR តាមរយៈបាគង ការផ្ទេរប្រាក់ពីគណនីទៅគណនី និងការផ្ទេរប្រាក់តាមលេខទូរស័ព្ទ ក៏ដូចជាការផ្ទេរប្រាក់អន្តរជាតិតាមរយៈប្រព័ន្ធ SWIFT និង MoneyGram។ កម្មវិធីទូរសព្ទដៃថ្មីនេះ ក៏គាំទ្រការទូទាត់វិក្កយបត្រយ៉ាងងាយស្រួលជាមួយនឹងការស្កេនវិក្កយបត្រ គំរូ (Template) ដែលបានរក្សាទុកសម្រាប់ការទូទាត់ជាប្រចាំ និងសមត្ថភាពគ្រប់គ្រងប័ណ្ណពេញលេញ។ ជាមួយនឹងប្រព័ន្ធការពារសុវត្ថិភាពដ៏រឹងមាំ ការជូនដំណឹងតាមពេលវេលាជាក់ស្តែង និងការការពារទិន្នន័យកាន់តែប្រសើរឡើង កម្មវិធីទូរសព្ទដៃថ្មីនេះផ្តល់នូវបទពិសោធន៍ឌីជីថលដ៏រលូន និងទំនុកចិត្តខ្ពស់ ដែលស្តែងចេញនូវកិតិ្តនាមដ៏ល្បីល្បាញយូរអង្វែងរបស់ធនាគារ កាណាឌីយ៉ា ទៅលើភាពជឿជាក់ និងសុវត្ថិភាពនៅទូទាំងប្រទេសកម្ពុជា។ ការផ្តល់រង្វាន់ និងការចូលរួមសម្រាប់អតិថិជន កម្មវិធីទូរសព្ទដៃថ្មីនេះ បានណែនាំប្រព័ន្ធអេកូឡូស៊ីរង្វាន់ដែលផ្តល់ជូនអតិថិជននូវរង្វាន់ជាក់ស្តែងតាមរយៈ CanaPoints ដែលរកបានពីសកម្មភាពជាច្រើន ដូចជាការទូទាត់តាមរយៈ Canadia KHQR ការបញ្ចូលសមតុល្យទូរសព្ទ ការទូទាត់វិក្កយបត្រ និងការផ្ទេរប្រាក់ជាដើម។ អតិថិជនអាចប្តូរយកពិន្ទុទាំងនេះសម្រាប់ការផ្តល់ជូនផ្តាច់មុខពីអាជីវករ ឬប្តូរពិន្ទុទាំងនោះទៅជាការបញ្ចូលសមតុល្យទូរស័ព្ទ ដែលបង្កើតបទពិសោធន៍ធនាគារដ៏មានអត្ថប្រយោជន៍ និងប្រកបដោយអន្តរសកម្ម។ លោក Dominic Notario នាយកប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា បានចែករំលែកថា៖ «ការដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទដៃ Canadia Bank App ថ្មីរបស់យើង គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃដំណើរការបរិវត្តកម្មឌីជីថលរបស់ធនាគារ។ យើងខ្ញុំកំពុងធ្វើទំនើបកម្មវេទិកាឌីជីថលរបស់យើងខ្ញុំ ក៏ដូចជាការពង្រឹងពិសោធន៍របស់អតិថិជនឲ្យកាន់តែប្រសើរ និងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលអេកូឡូស៊ីឌីជីថលឱ្យកាន់តែរឹងមាំ ដែលគាំទ្រដល់សេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា។ កម្មវិធីទូរស័ព្ទដៃថ្មីនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងរយៈពេលវែងរបស់យើងខ្ញុំចំពោះភាពរហ័សរហួន នវានុវត្តន៍ និងការផ្តោតលើអតិថិជនជាចំបង ដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវផលិតផល និងសេវាកម្មដ៏ល្អបំផុត ដែលធ្វើឱ្យការប្រើប្រាស់សេវាកម្មធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល។ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហការី និងដៃគូរបស់យើង ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យសម្រេចបាននូវគោលដៅដ៏សំខាន់មួយនេះ»។ លោក ជឹម ប៉ូលី នាយកសេវាធនាគារឌីជីថល នៃធនាគារ កាណាឌីយ៉ា បានបន្ថែមថា៖ «កម្មវិធីទូរសព្ទដៃ Canadia Bank App ថ្មីនេះ ស្តែងឲ្យឃើញពីការបន្តអភិវឌ្ឍឥតឈប់ឈររបស់យើងខ្ញុំសម្រាប់ឧត្តមភាពឌីជីថល។ រាល់ការធ្វើបច្ចុប្បន្នភាព លក្ខណៈពិសេសផ្សេងៗ និងការសម្រេចចិត្តទៅលើការរចនា គឺសុទ្ធតែឆ្លើយតបទៅតាមមតិយោបល់កែលម្អរបស់អតិថិជន និងស្តង់ដារនៃប្រើប្រាស់ទំនើបរបស់កម្មវិធីទូរសព្ទដៃ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ដែលអតិថិជនអាចរំពឹងថានឹងមានការកែលម្អបន្ថែម សេវាកម្មធនាគារ និងនវានុវត្តន៍ថ្មីៗជាបន្តបន្ទាប់នាពេលប៉ុន្មានខែខាងមុខ។ យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នកឱ្យទាញយកកម្មវិធីទូរសព្ទដៃ Canadia Bank App ថ្មី ដែលមាននៅលើ Apple Store Google Play Store និង Huawei App Gallery ជាដើម»។ ការដាក់ឱ្យដំណើរការនេះ ភ្ជាប់មកជាមួយនឹងរង្វាន់ដ៏ពិសេសៗ និងការផ្តល់ជូនមានកំណត់ជាច្រើន សម្រាប់អតិថិជនដែលចាប់ផ្តើមប្រើប្រាស់កម្មវិធីទូរសព្ទដៃ Canadia Bank App ថ្មី។ ទាញយកកម្មវិធីទូរសព្ទដៃថ្មីថ្ងៃនេះ ដើម្បីទទួលបានបទពិសោធន៍សេវាកម្មធនាគារដ៏រលូន និងទទួលបាននូវអត្ថប្រយោជន៍ផ្តាច់មុខដែលត្រូវបានបង្កើតឡើងសម្រាប់លោកអ្នក៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 12-03-2026, 04:20 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ពិធីប្រគល់សម្ភារៈនេះ បានប្រារព្ធឡើងក្រោមអធិបតីភាពសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា។ សម្ភារៈជំនួយដែលបានផ្តល់រួមមាន ឧបករណ៍សង្គ្រោះបន្ទាន់ និងវះកាត់ (TESK) កញ្ចប់សង្គ្រោះបន្ទាន់ (IEHK) ព្រមទាំងឱសថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 04:13 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ការថ្លែងរបស់លោកជំទាវបណ្ឌិត ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ដើរ «ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា» ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 04:09 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖ការលើកទឹកចិត្តបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពបើកកិ​ច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាពពក្នុងកាដឹកនាំវិស័យព័ត៌មាន និងសោតទស្សន៍នៅតាមរាជធានី-ខេត្ត។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 04:05 PM, ចំនួនអ្នកអានៈ​ 39ដង
តាមការវិភាគពី TankerTrackers.com ដែលជាក្រុមហ៊ុនស៉ើបការណ៍សម្ងាត់ផ្លូវសមុទ្រ អ៉ីរ៉ង់បាននាំចេញប្រេងឆៅប្រហែល ១៣.៧លានបារ៉ែល ចាប់តាំងពីអ៉ីស្រាអែល និងសហរដ្ឋអាមេរិក បើកការវាយប្រហារលើប្រទេសនេះ នៅថ្ងៃទី ២៨ ខែកុម្ភៈ។​ រីឯសេវាកម្មតាមដានាវា Kspanler ប៉ាន់ប្រមាណថា ការនាំចេញរបស់អ៉ីរ៉ង់ ក្នុងរយៈពេល ១១ថ្ងៃដំបូងនៃខែមីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 04:02 PM, ចំនួនអ្នកអានៈ​ 36ដង
ចាប់តាំងពីសង្រ្គាមផ្ទុះឡើង លោក ដូណាល់ ត្រាំ បាននិយាយត្រឡប់ទៅត្រឡប់មកពាក់ព័ន្ធអ៉ីរ៉ង់ ដោយរូបលោកអះអាងថា យោធាអាមេរិក បានបង្កការខូចខាតយ៉ាងដំណំចំពោះសមត្ថភាពយោធាអ៉ីរ៉ង់ ប៉ុន្តែនៅតែបន្តសង្រ្គាម ដោយមិនច្បាស់ថា វានឹងបញ្ចប់​ទៅវិញនៅពេលណា។ កាលពីថ្ងៃពុធ ទី១១ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:47 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ដើរដើម្បីសន្តិភាពយូរអង្វែងនេះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា សម្រាប់ម្តាយម្នាក់ សន្តិភាពគឺនៅពេលដែលម្តាយឱបកូនដោយគ្មានការភ័យខ្លាច គ្មានការរត់ចាកចេញពីលំនៅឋាន ព្រោះថាមានតែលំនៅឋាននេះហើយដែលជាទីសុខសាន្តសម្រាប់យើងទាំងអស់គ្នា។ លោកជំទាវបណ្ឌ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:39 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖ដំណើរការបេសកកម្មនេះគឺធ្វើឡើងដើម្បីចុះទៅពិនិត្យ (១). ហេដ្ឋារចនាសម្ព័ន្ធតាមទីតាំងជាក់ស្តែងដូចជាចំណតរថយន្ត ផ្លាកសញ្ញា ជម្រាល បន្ទប់អនាម័យ បន្ទប់ទឹក និងធ្នាក់ដៃជាដើម (២).បង្កើនការយល់ដឹងអំពីផាសុកវត្ថុសម្រាប់ជនមានពិការភាព ជនចាស់ជរា កុមារ និងស្រ្តីមានផ្ទៃពោះ ដល់ភាគីពាក់ព័ន្ធ ថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:35 PM, ចំនួនអ្នកអានៈ​ 15ដង
តាមរបាយការណ៍ បង្ហាញថា វិនិយោគិនអាមេរិក និងអន្តរជាតិរួមគ្នា កាន់កាប់ភាគហ៊ុនចំនួន ៨០.១% នៃក្រុមហ៊ុនថ្មីដែលមានឈ្មោះថា «TikTok USDS Joint Venture LLC» ខណៈដែលក្រុមហ៊ុន ByteDance រក្សាទុកភាគហ៊ុនត្រឹមតែ ១៩.៩% ប៉ុណ្ណោះ។ មានអ្នកវិនិយោគគ្រប់គ្រងចំនួន ៣រូប ដែលម្នាក់ៗកាន់កាប់ភាគហ៊ុន ១៥% រួមមាន៖ 1. ក្រុមហ៊ុន Oracle (ក្រុមហ៊ុនបច្ចេកវិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:32 PM, ចំនួនអ្នកអានៈ​ 36ដង
ខេត្តកំពត៖ថ្លែងក្នុងឱកាសនេះដែរ លោកអភិបាលរងបានជម្រាបជូនអង្គពិធីពីសក្តានុពលទេសចរណ៍ និងវិនិយោគរបស់ខេត្តកំពតជាច្រើន ជាពិសេសសមិទ្ធិផលដែលសម្រេចបានដោយរដ្ឋបាលខេត្ត គឺកំពតជាទីក្រុងជ័យលាភីផ្ការំដួល៣ទងថ្នាក់ជាតិជាបន្តបន្ទាប់ ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន២លើកជាបន្តបន្ទាប់ និងពានរង្វាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:25 PM, ចំនួនអ្នកអានៈ​ 13ដង
ការទិញយក Wiz នឹងជួយឱ្យ Google Cloud អាចប្រកួតប្រជែងកាន់តែខ្លាំងជាមួយ Microsoft Azure និង Amazon Web Services (AWS) តាមរយៈការផ្តល់ជូននូវប្រព័ន្ធការពារសុវត្ថិភាពកម្រិតខ្ពស់សម្រាប់ទិន្នន័យលើក្លោដ (Cloud)។ ក្រុមហ៊ុន Wiz ត្រូវបានគេស្គាល់ថាជាអ្នកជំនាញក្នុងការស្កេន និងស្វែងរកចន្លោះប្រហោងនៃប្រព័ន្ធសុវត្ថិភាពនៅលើ Cloud ក្នុងល្បឿនដ៏លឿន ដែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:23 PM, ចំនួនអ្នកអានៈ​ 35ដង
តួលេខខាងលើដែលត្រូវបានបង្ហើបឱ្យដឹងអំឡុងជំនួបបិទទ្វារមួយរបស់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអង្គារសប្ដាហ៍នេះ មិនបានរាប់បញ្ចូលការចំណាយទាំងស្រុង លើសង្រ្គាមនោះទេ ប៉ុន្តែត្រូវបានផ្ដល់ឱ្យនូវការវាយតម្លៃពីការចំណាយមួយផ្នែក ដោយសារតែមានការទាមទារពីអ្នកតំណាងរាស្ត្រអាមេរិក។ បន្ថែមពីលើន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:21 PM, ចំនួនអ្នកអានៈ​ 14ដង
ប្រភពពីគេហទំព័រកីឡា BBC បានដកស្រង់សំដីលោក Youth Ahmad Donyamali រដ្ឋមន្រ្តីកីឡាអ៉ីរ៉ង់បានឱ្យដឹងថា អ៉ីរ៉ង់ នឹងមិនចូលរួម World Cuspan ជំនាន់ទី២៣ ដែលចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឡើយ។ នៅទីបំផុត ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីរ៉ង់ បានប្រកាសដកខ្លួនពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cuspan 2026 នៅសហ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:19 PM, ចំនួនអ្នកអានៈ​ 16ដង
លោកស្រី Melanie Dawes នាយកប្រតិបត្តិនៃ Ofcom បានសង្កត់ធ្ងន់ដោយភាពម៉ឺងម៉ាត់ថា៖ «សេវាកម្មអនឡាញទាំងនេះ សុទ្ធតែជាឈ្មោះដែលគេស្គាល់គ្រប់គ្នា ប៉ុន្តែពួកគេកំពុងបរាជ័យក្នុងការដាក់សុវត្ថិភាពកុមារជាបេះដូងនៃផលិតផលរបស់ពួកគេ។ រឿងនេះត្រូវតែផ្លាស់ប្តូរឱ្យបានឆាប់ បើមិនដូច្នេះទេ Ofcom នឹងចាត់វិធានការ»។ ការប្រកាសនេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:14 PM, ចំនួនអ្នកអានៈ​ 11ដង
តាម KCNA លោក គីម និងកូនស្រីឈ្មោះ Ju Ae ក៏បានធ្វើតេស្ដបាញ់កាំភ្លើងខ្លីផងដែរ ខណៈមេដឹកនាំកូរ៉េខាងជើងបានអំពាវនាវឱ្យបន្តការធ្វើទំនើបកម្មអាវុធ។ លោក គីម បន្ថែមទៀតថារោងចក្រដែលលោកផ្ទាល់បានចុះត្រួតពិនិត្យ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពប្រយុទ្ធឱ្យកាន់តែមានប្រសិទ្ធភាពរបស់កងទ័ពកូរ៉េ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 12:29 PM, ចំនួនអ្នកអានៈ​ 9ដង
តាមលោក Wright ការបញ្ចេញនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ហើយអាចចំណាយពេលប្រហែល ១២០ថ្ងៃ ដើម្បីចែកចាយ។ វាគឺជាផ្នែកមួយនៃគម្រោងបញ្ចេញប្រេង ៤០០លានបារ៉ែល តាមការអំពាវនាវពីទីភ្នាក់ងារថាមពលអន្តរជាតិ និងដែលមាន ៣២ប្រទេសបានយល់ព្រមចូលរួម។ រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright បាននិយាយកាលពីថ្ងៃពុធសប្តាហ៍ន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 144 នាក់
ម្សិលមិញ : 521 នាក់
សរុបទាំងអស់ : 11270579 នាក់