គ្រូព្រះខ័នរាជថា កូនក្រុមធ្វើបានល្អជាងប្រកួតផ្សេងៗ ក្រោយលត់ក្រុមថៃ ៤-១
ចុះថ្ងៃទី: 20-11-2026, 12:50 PM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖ក្នុងសន្និសីទក្រោយជំនួបខាងលើ គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងរូបនេះបានគូសបញ្ជាក់ថា «ការប្រកួតនេះ យើងដឹងថា លេងជាមួយក្រុមមួយដែលល្អ ហើយជាក់ស្ដែងក្នុងការប្រកួតនេះ អ្វីដែលសំខាន់ គឺយើងចង់លើកតម្កើងមុខមាត់ក្រុមរបស់យើង។ សម្រាប់គុណភាពក្រុមបង្ហាញថ្ងៃនេះ ពិសេសក្នុង ៤៥នាទីដំបូង គឺជាកម្រិតមួយដែលយើងចង់បាន និងចង់បង្ហាញ ហើយក៏ជាការប្រកួតទី១ ដែរ ដែលយើងធ្វើបានល្អជាងការប្រកួតផ្សេងៗ»។ លោក Matthew McConkey គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានបង្ហាញការពេញចិត្តខ្លាំង ចំពោះទម្រង់លេង និងការខំប្រឹងរបស់កូនក្រុមរហូតចាត់ទុកជ័យជម្នះ ៤-១ លើក្រុម Port FC របស់ថៃយប់មិញនេះ គឺជាការប្រកួតដែលក្រុមធ្វើបានល្អជាងការប្រកួតផ្សេងៗ។ លោក McConkey បន្ថែមទៀតថា លោកមិនមានការភ្ញាក់ផ្អើលណាស់ណាទេ ចំពោះការប្រកួតនេះ ព្រោះលោកដឹងថា កូនក្រុមរបស់ខ្លួនតែងតែព្យាយាយាម និងធ្វើបានល្អជារៀងរាល់ថ្ងៃ ប៉ុន្ដែអ្វីដែលលោកចាប់អារម្មណ៍ គឺការលេងជាមួយអាំងតង់ស៊ីតេខ្ពស់។ លោកថា «អ្វីដែលខ្ញុំចង់សង្កត់ធ្ងន់ គឺការលេងជាមួយអាំងតង់ស៊ីតេកម្រិតខ្ពស់ ព្រោះកីឡាករពេលបាត់បាល់ ពួកគាត់ធ្វើបានល្អ ជាពិសេសក្នុងតង់ទី១ ពេលបាត់បាល់ ពេលយើងការពារ ពួកគាត់លេងកម្រិតលេងខ្ពស់។ ជារួមគឺកីឡាករប្រឹងប្រែងខ្លាំងក្នុងការប្រកួតនេះ»។ ទន្ទឹមជាមួយគ្នា លោក Bozidar Bandovic គ្រូបង្វឹកក្រុមថៃ Port FC បានទទួលស្គាល់ព្រះខ័នរាជស្វាយរៀង ពិតជាក្រុមខ្លាំង និងធ្វើបានល្អជាងក្រុមខ្លួន ដោយលោកនិយាយត្រង់ៗថា គ្មានលេសត្រូវប្រកែក ចំពោះការបរាជ័យដ៏អាក្រក់នេះឡើយ។ បុរសសញ្ជាតិម៉ុងតេណេហ្គ្រោខាងលើបន្ដថា «ចំពោះការប្រកួតទាំងមូល ពិសេសនៅវគ្គទី១ យើងឃើញព្រះខ័នរាជស្វាយរៀងខ្លាំងជាង គេរឹងមាំជាង ជារួមវគ្គទី១ គេធ្វើបានល្អជាង។ វគ្គទី២ វិញ មានបញ្ហាមួយចំនួនដែលខ្ញុំបានឃើញពីការសម្រេចចិត្ត និងការបញ្ចប់ទីរបស់កូនក្រុមមិនទាន់បានល្អ។ ខ្ញុំគិតថា ការប្រកួតនេះ គឺជាការប្រកួតអាក្រក់មែនទែន ខ្ញុំទទួលស្គាល់វាគឺជាការប្រកួតមិនល្អប្រសើរសម្រាប់ក្រុម តែខ្ញុំមិនប្រកែកទេ នៅតែអបអរសាទរក្រុមម្ចាស់ផ្ទះដែលទទួលបានជ័យជម្នះ ហើយក៏គ្មានហេតុផលប្រកែកនឹងលទ្ធផលនេះនោះទេ»។ គួរដឹងថា ជ័យជម្នះដ៏ត្រចះត្រចង់លើក្រុមថៃខាងលើ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង ឡើងឈរលេខ៤ បណ្ដោះអាសន្នក្នុងពូល B ដោយមាន ៣ពិន្ទុ មុនការប្រកួតបន្ដបន្ទាប់ទៀត ដែលព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅវៀតណាម ដើម្បីជួបក្រុម Cong An Ha Noi នាថ្ងៃទី១០ ខែធ្នូខាងមុខ មុនត្រឡប់មកបើកទ្វារផ្ទះទទួលក្រុម Lion City Sailors របស់សិង្ហបុរីនាថ្ងៃទី១៧ ខែធ្នូ និងបន្ដជួបក្រុមភ្ញៀវ Persib របស់ឥណ្ឌូនេស៊ី នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៧ មុនជំនួបបញ្ចប់ពូលទល់ក្រុមម្ចាស់ផ្ទះ Shan United របស់មីយ៉ាន់ម៉ា នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៧ ខាងមុខ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-11-2026, 05:34 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖លោក ម៉ែន ភក្ដី បានលើកឡើងថា ធនាគារជាតិនៃកម្ពុជាមានតួនាទី ក្នុងការពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីធានាថា ការផ្ដល់សេវាហិរញ្ញវត្ថុប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងការគោរពសិទ្ធិអតិថិជន។ លោក ម៉ែន ភក្ដី អគ្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 05:24 PM, ចំនួនអ្នកអានៈ​ 13ដង
Microsoft To Do មានដើមកំណើតពីកម្មវិធី Wunderlist ដែលក្រុមហ៊ុន Microsoft បានទិញយកនៅឆ្នាំ២០១៥ មុនពេលប្តូរឈ្មោះទៅជា Microsoft To Do នៅឆ្នាំ២០១៧។ ទោះជាយ៉ាងណា ការផ្លាស់ប្តូរទៅប្រើ Planner កំពុងបង្កក្តីបារម្ភដល់អ្នកប្រើប្រាស់ ព្រោះ Microsoft មិនទាន់អាចផ្ទេរកិច្ចការពីកម្មវិធីចាស់ទៅកម្មវិធីថ្មីដោយផ្ទាល់បានទេ។ ក្រុមហ៊ុនគ្រោងផ្តល់ជម្រើá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 05:18 PM, ចំនួនអ្នកអានៈ​ 23ដង
(ប៉េកាំង)៖ ពិធីប្រគល់ពានរង្វាន់ Orchid លើកទី ៣ បានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួមជាអធិបតី និងថáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 05:10 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ទិវាសហគ្រិនភាពកម្ពុជា គឺជាការប្រារព្ធ សប្តាហ៍សហគ្រិនភាពសកល (Global Entrespanreneurshispan Week) នៅកម្ពុជា ដែល YEAC និង GEN Cambodia ជាម្ចាស់ផ្ទះផ្លូវការ តាំងពីឆ្នាំ២០១៣មក។ ក្នុងរយៈពេល ១៤ឆ្នាំ ទិវានេះបានប្រមូលផ្តុំអ្នកចូលរួមសរុបជាង ១២,៧៥០នាក់ មកពីវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍ យុវជន និងសាកលវិទ្យាល័យ ហើយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 05:03 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖យោងតាមការរៀបរាប់របស់លោក ជា លីសែ បានឱ្យដឹងថា ជនសង្ស័យបានប្រើរូបភាពលួងលោមធ្វើជាកូនធម៌ និងបងធម៌ ជាមួយម្តាយ និងបងស្រីរបស់លោក រហូតធ្វើឱ្យមានការទុកចិត្ត រួចស្នើឱ្យជួយធានាខ្ចីបុលប្រាក់ពីគេយកមកឱ្យខ្លួន។ ទង្វើនេះបានបន្សល់ទុកនូវទម្ងន់បំណុលយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យក្រុមគ្រួសារáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 02:09 PM, ចំនួនអ្នកអានៈ​ 28ដង
ក្រុមហ៊ុន Rockstar Games ដែលជាអ្នកអភិវឌ្ឍហ្គេមនេះ បានឱ្យដឹងថា GTA VI មានការកុម្ម៉ង់ទិញទុកមុន (Pre-Order) ចំនួន ៣២,៥ លានច្បាប់ មុនពេលចេញលក់ជាផ្លូវការ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺការផលិតហ្គេមនេះបានចំណាយពេលជាង ៨ ឆ្នាំ ហើយបើរាប់ចាប់ពីដំណាក់កាលស្រាវជ្រាវ និងរៀបចំគម្រោងដំបូងក្នុងឆ្នាំ២០១៥ រហូតដល់ថ្ងៃចេញលក់ គឺមáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 02:06 PM, ចំនួនអ្នកអានៈ​ 39ដង
ក្រុមបាតុករបានចេញធ្វើបាតុកម្មតាមដងផ្លូវក្នុងទីក្រុងនានា ចាប់ពីតាំងប្រទេសអ៉ីតាលី អាល្លឺម៉ង់ ស្វ៉ីស រហូតដល់ព្រីតថេន (ចក្រភពអង់គ្លេស)។ មនុស្សជាច្រើន បានកាន់បដាដែលមានសរសេរថា «តស៊ូដើម្បីអនាគតរបស់យើង» និងដុតរូបតំណាងរថក្រោះដែលធ្វើពីក្រដាសកាតុង។ ការប្រមូលផ្តុំតវ៉ាទាំងនេះ ត្រូវបានរៀបចំឡើងសហáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 02:03 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចបានអញ្ជើញបើកពិព័រណ៍ផលិត​ផល​ខ្មែរលើកទី៤ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិត​ផលជាតិ» រៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 01:54 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុញ្ញាតទទួលជួបជាមួយក្រុមហ៊ុន CANCAP Global Co., Ltd. និងគណៈប្រតិភូវិនិយោគកាណាដា ដើម្បីផ្លាស់ប្តូរទស្សនៈអំពីតំបន់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងសហគ្រិន កាណាដា និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:53 AM, ចំនួនអ្នកអានៈ​ 38ដង
ខេត្តកណ្ដាល៖ តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង ប្រធានក្រុម បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុប្រធានទី១ព្រឹទ្ធសភា និងបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ជូនប្រជាពលរដ្ឋ ព្រមទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:45 AM, ចំនួនអ្នកអានៈ​ 34ដង
ខេត្តកំពង់ស្ពឺ៖ ក្រុមការងារបានរកឃើញមានការរៀបចំហេដ្ឋរចនាសម្ព័ន្ធគ្រប់គ្រងបរិស្ថានស្របតាមការតម្រូវនៃក្រមបរិស្ថាន និងធនធានធម្មជាតិ បញ្ហាក្លិនភាយពីរោងចក្រមានតិចតួច ប៉ុន្តែក្នុងកម្រិតស្តង់ដា។ ដើម្បីពង្រឹងការគ្រប់គ្រងបរិស្ថាន ឱ្យបានល្អនឹងស្របតាមសេចក្តីសម្រេចរបស់ក្រសួង ដែលធ្លាប់ចេញបញáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:24 AM, ចំនួនអ្នកអានៈ​ 23ដង
ការតវ៉ាខាងលើនេះ រៀបចំឡើងដោយក្រុមនិស្សិត និងយុវជន ក្នុងគោលបំណងទាមទារចង់ឱ្យមានកំណែទម្រង់វិស័យអប់រំ ការផ្តល់ឱកាសស្មើៗគ្នា និងការបង្កើនការចូលរួមរបស់យុវជននិងសិស្សនិស្សិត ក្នុងដំណើរការសម្រេចចិត្តនានា។ ពួកគេក៏បានលើកឡើងពីក្តីបារម្ភទូលំទូលាយផ្សេងទៀត ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ច សិទ្ធិការងារ ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:08 AM, ចំនួនអ្នកអានៈ​ 28ដង
យោងតាមទិន្នន័យទីផ្សារដែលត្រូវបានរាយការណ៍នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ តម្លៃមូលធនទីផ្សាររបស់ NVIDIA បានធ្លាក់ចុះពីប្រមាណ ៤.១៩ ទ្រីលានដុល្លារអាមេរិក នៅថ្ងៃទី១១ ខែវិច្ឆិកា មកនៅប្រមាណ ៣ .០៣ ទ្រីលានដុល្លារអាមេរិក ដែលស្មើនឹងការថយចុះប្រមាណ ១.១៦ ទ្រីលានដុល្លារអាមេរិក ឬប្រមាណ ២៧.៧ភាគរយ។ ក្រុមហ៊ុន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:01 AM, ចំនួនអ្នកអានៈ​ 29ដង
ការវាយប្រហារចុងក្រោយរបស់ហ៊ូទីកើតឡើង បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃសុក្រ នៅពេលក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានអះអាងថា ខ្លួនបានវាយប្រហារកំពង់ផែ Hodeidah ជាប់សមុទ្រក្រហម និងបានធ្វើប្រតិបត្តិការកំណត់គោលដៅលើសមត្ថភាពមីស៊ីល និងដ្រូនរបស់ក្រុមហ៊ូទី នៅរដ្ឋធានីសាណាប្រទេសយេម៉ែនáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 10:59 AM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវបីតិសោមនស្សរីករាយក្នុងចិត្តឥតឧបមា ព្រមទាំងបានកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ ម៉ឺងម៉ាត់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពáž
 ព័ត៌មានលម្អិត
« មុន  1 2   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1441 នាក់
ម្សិលមិញ : 1979 នាក់
សរុបទាំងអស់ : 11584847 នាក់