| ឧត្តមសេនីយ៍ឯកវេជ្ជបណ្ឌិត លី សុវណ្ណ អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារសិក្សាវិទ្យាល័យ «សម្តេចពិជ័យសេនា ទៀ បាញ់ កន្ទ្រាំង» ១ខ្នង ៤ជាន់ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប |
|
| ចុះថ្ងៃទី: 10-11-2026, 03:11 PM, ចំនួនអ្នកអានៈ 20ដង |
|
|
ខេត្តសៀមរាប៖ អគារសិក្សា វិទ្យាល័យ សម្តេចពិជ័យសេនា ទៀ បាញ់ កន្ទ្រាំងនេះ ចំនួន ១ខ្នង ៤ជាន់ ហើយក្នុង ១ជាន់ មាន៥ បន្ទប់ មានបណ្តោយ៥៧.២៥ម៉ែត្រ និងទទឹង១០ម៉ែត្រ នៅក្នុងជាន់នីមួយៗ ក៏មានបន្ទប់ទឹក ស្រី ប្រុសផងដែរ។ ពិធីនេះ ក៏មានការចូលរួមពីលោក ទៀប ប៊ុនឈួយ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សូរ ប្លាតុង អភិបាលស្រុក ប្រាសាទបាគង ព្រមទាំងអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងលោកយាយ លោកតាជាច្រើនចូលរួមផងដែរ។
ឧត្តមសេនីយ៍ឯកវេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករងភស្តុភារ ហរិញវត្ថុ ក្រសួងការពារជាតិ និងជានាយកមន្ទីរពេទ្យព្រះកេតុមាលា អនុប្រធានក្រុមការងារងារាជរដ្ឋាភិបាលចុះជួយស្រុកប្រាសាទបាគង និងជាប្រធាន ក្រុមការងារចុះជួយមូលដ្ឋានឃុំកន្ទ្រាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា វិទ្យាល័យ «សម្តេចពិជ័យសេនា ទៀ បាញ់ កន្ទ្រាំង» ១ខ្នង ៤ជាន់ នៅសាលាបឋមសិក្សាកន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
យោងតាមរបាយការណ៍លោកឃាម ឆាង មេឃុំ កន្ទ្រាំង បានឲ្យដឹងថា ឃុំកន្ទ្រាំង មានចំនួន៨ភូមិ មានចំនួនប្រជាពលរដ្ឋសរុប ១១.០៧២នាក់ស្រី ៥.៧១៦នាក់ អាយុ១៨ឆ្នាំឡើង ៧,៤៣៣ នាក់ស្រី ៣,៩២៧នាក់ មានសាលាបឋមសិក្សា ៧ កន្លែង អនុវិទ្យាល័យ ១កន្លែង។
ក្នុងរយៈពេលកន្លងមកនេះ ដោយមានការឧបត្ថម្ភគាំទ្រពីឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំកន្ទ្រាំង ថ្នាក់ដឹកនាំ មន្ទីរគ្រប់វិស័យ ដៃគូអភិវឌ្ឍន៍នានា និងពីសំណាក់បងប្អូន ប្រជាពលរដ្ឋក្នុងឃុំ មន្ត្រីគណបក្សក្រុមប្រឹក្សាឃុំ បានយកចិត្តទុកដាក់ខិតខំបំពេញភារកិច្ច ដើម្បីឆ្លើយតបនឹងការសន្យាចំពោះប្រជាពលរដ្ឋដែលគាំទ្ររហូត នឹងសម្រេចបាននូវលទ្ធផលជាច្រើន។
ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ បានលើកឡើងថា ដោយមើលឃើញពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅឃុំកន្ទ្រាំងនេះ ដូច្នេះហើយ ក្រុមការងារក៏បានគៀងគរថវិកា និងសមិទ្ធផលផ្សេងៗ ដើម្បីមកជួយដល់បងប្អូនប្រជាពលរដ្ឋយើងនៅទីនេះ ហើយ ការជួយនោះដែរ គឺសំដៅទៅលើកិច្ចការងាររួម ដូចជា៖ សាលារៀន វត្តអារាម និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត សាង់សង់ផ្ទះជូន គ្រួសារយោធិន និងភ្លើងបំភ្លឺតាមដងផ្លូវផងដែរ។
ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត បានបន្តថា ក្រុមការងារទាំងអស់ បានលះបង់គ្រប់បែបយ៉ាង ដើម្បីនាំយកមកនូវសមិទ្ធផលនានា ជួយដល់ឃុំកន្ទ្រាំងរបស់យើងនេះ ក្នុងគោលបំណងដើម្បីចង់បង្ហាញពីទឹកចិត្តរបស់ក្រុមការងារ និងបង្ហាញពីទឹកចិត្តរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចាត់ឲ្យចុះមកជួយឃុំកន្ទ្រាំងយើងនេះ។
ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត បញ្ជាក់ថា ការសាងសង់សាលារៀន គឺដើរតួនាទីយ៉ាងសំខាន់ និងមានគោលបំណងជាច្រើនចំពោះការអភិវឌ្ឍបុគ្គល សហគមន៍ និងប្រទេសជាតិទាំងមូល។ គោលបំណងចម្បងៗ រួមមាន៖ ការអភិវឌ្ឍធនធានមនុស្ស, ការលើកកម្ពស់គុណភាពជីវិត និងការកាត់បន្ថយភាពក្រីក្រ, ការអភិវឌ្ឍសហគមន៍ និងសង្គមជាតិ, ការគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការពង្រឹងសន្តិសុខ និងសុវត្ថិភាពសង្គម។
ឯកឧត្តមប្រធានក្រុមការងារ ក៏មានគោលបំណងចង់ឲ្យទីនេះ ក្លាយទៅជាវិទ្យាល័យនាពេលអនាគត ដើម្បីឲ្យ កូនចៅរបស់បងប្អូនប្រជាជននៅទីនេះ បានមករៀននៅទីនេះតែម្តង ដើម្បីបង្កអោយមានភាពងាយស្រួលជូនដល់សិស្សានុសិស្សគ្រប់រូបបានចូលរៀននៅថ្នាក់វិទ្យាល័យ ដែលមានជិតភូមិឃុំ ដែលមានស្រាប់ និងព្រមទាំងចង់ប្រែក្លាយឲ្យទីតាំងអាគារសិក្សានេះ ឲទៅជាវិទ្យាល័យឌីជីថលមួយសម្រាប់ឃុំរបស់យើង ដើម្បីឲ្យកូនចៅនៅទីនេះ រៀនសូត្រឲ្យទាន់សម័យកាល ក៏ដូចនៅ រាជធានីភ្នំពេញផងដែរ ។
ដោយឡែក កន្លងទៅនេះ ប្រធានក្រុមការងារចុះជួយឃុំកន្ទ្រាំង ក៏បានធ្វើយុទ្ធនាការដាំកូនឈើ និងបំពាក់អំពូលសូឡាបំភ្លឺតាមដងផ្លូវចំនួន ជាង ៥០០ អំពូល និង មានការសាង់សង់ផ្ទះជូនគ្រួសារយោធិនដែលរបួសផងដែរ ។ ហើយក្នុងពេលខាងមុខ លោកនឹងបំពាក់អំពូលសូឡាបំភ្លឺតាមដងផ្លូវចំនួន ២០០អំពូលទៀតផងដែរ។
សូមជម្រាបថា បន្ទាប់ពីពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាបានបញ្ចប់ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ ក៏បានចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាកន្រ្ទាំងផងដែរ៕














ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 22-11-2026, 06:25 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖ ជុំវិញការលើកឡើងនេះ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងសាទរថា ការលើកឡើងអំពីឫសគល់ដើមកំណើតថៃរបស់លោក អានុទីន គឺជាការរកឃើញរបកគំហើញថ្មីនៃឫសគល់ប្រវត្តិសាស្ត្រពិតរបស់ថៃដ៏អស្ចារ្យ។ ក្នុងនាមជាអ្នកស្រាវជ្រាវអរិយធម៌ លោកយល់ថា ពុំមានអ្វីត្រូវជំទាស់ឡើយ ពីព្រោះការទទួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 06:22 PM, ចំនួនអ្នកអានៈ 29ដង
បើតាមអាជ្ញាធរឥណ្ឌូណេស៊ី មនុស្ស ១៥នាក់បានរស់រានមានជីវិត ក្នុងអគ្គិភ័យខាងលើដែលបានកើតឡើងនៅក្នុងខេត្ត Banten ហើយមាន ៤នាក់ក្នុងចំណោមអ្នកទាំងនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ អគ្គិភ័យនេះបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ នៅឯរោងចក្រផលិតស្ករគ្រាប់មួយកន្លែងស្ថិតក្នុងស្រុក Cikande តំបន់ Serang ខេត្ត Banten។
ក្រុá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 06:20 PM, ចំនួនអ្នកអានៈ 36ដង
ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ថាប្រព័ន្ធការពារដែនអាកាសរបស់អ៉ីរ៉ង់បានកំណត់គោលដៅលើយន្ដហោះចម្បាំងអាមេរិកខាងលើកាលពីល្ងាចថ្ងៃសុក្រកន្លងទៅនេះ ដោយបានបំផ្លាញបេសកកម្មរបស់យន្ដហោះចម្បាំងនេះដែលត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋានមួយ។ ក៏ប៉ុន្តែ CENTCOM បានអះអាងថាមិនមានការវាយប្áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 06:19 PM, ចំនួនអ្នកអានៈ 30ដង
ខេត្តបន្ទាយមានជ័យ៖ ដំណើរចុះពិនិត្យជាក់ស្ដែងនេះ បានធ្វើឱ្យក្រុមអ្នកសារព័ត៌មានអន្តរជាតិបានឃើញនូវតថភាពពិត និងស្លាកស្នាមដ៏ឈឺចាប់ដែលបន្សល់ទុកពីសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជាកាលពីឆ្នាំ២០២៥។ ក្រសួងព័ត៌មាន បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានអន្តរជាតិ មកពីប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 06:13 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី បានចែករំលែកតាមរយៈបណ្តាញសង្គមឱ្យដឹងថា កន្លងមកសម្តេចបានដឹងត្រឹមតែកូនប្រុសចូលចិត្ត និងរៀនបំប៉នមុខវិជ្ជាគណិតវិទ្យាបន្ថែមប៉ុណ្ណោះ ប៉ុន្តែមិនបានដឹងពីកម្រិតលំហាត់ដែលកូនកំពុងសិក្សានោះឡើយ។ ទើបតែពេលឃើញលំហាត់ដែលគ្រូបង្រៀនដាក់ឱ្យធ្វើ ទើបភ្ញាក់ផ្អើលថាកá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 02:58 PM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងនីតិរដ្ឋរវាងសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសសមាជិកអាស៊ាន តាមរយៈការផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងទស្សនវិស័យគតិយុត្ត ព្រមទាំងការលើកកម្ពស់ការយោគយល់គ្នាទៅវិáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 02:35 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា តាមរយៈលទ្ធផលបណ្ដោះអាសន្នថ្ងៃទី៤៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា នៅក្របខណ្ឌទូទាំងប្រទេស មានប្រជាពលរដ្ឋចំនួន ៤៥៣ ៨៩២នាក់ បានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២៦។
គ.ជ.ប á
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 02:33 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ព្រឹត្តិការណ៍នេះរៀបចំឡើងដោយសមាគមសល្យសាស្ត្រកម្ពុជា សហការជាមួយក្រុមហ៊ុន Getz Pharma Cambodia ដោយមានការចូលរួមគាំទ្រពីមន្ទីរពេទ្យអន្តរជាតិខេមា, មន្ទីរពហុព្យាបាល អ៊ែរ ផ្លឹស, ក្រុមហ៊ុន Pizza Hut, ក្រុមហ៊ុន V-Active, Master Home Care, ក្រុមហ៊ុនធានារ៉ាប់រង Manulife និង Phnom Penh City Center រួមទាំងដៃគូឧបត្ថម្ភផ្សេងទៀត ក្នុងគោលបំណងរួá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 02:29 PM, ចំនួនអ្នកអានៈ 32ដង
ប្រតិកម្មរបស់ក្រសួងការបរទេសមីយ៉ាន់ម៉ា ធ្វើឡើងបន្ទាប់ពីបណ្ដាមេដឹកនាំអាស៊ានបានលើកឡើងនៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថាពួកគេនឹងអនុញ្ញាតបន្តិចម្ដងៗឱ្យអ្នកតំណាងមីយ៉ាន់ម៉ាចូលរួមប្រជុំឡើងវិញ ប្រសិនបើមានភាពរីកចម្រើនពាក់ព័ន្ធនឹងការអនុវត្តផែនការសន្តិáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 11:10 AM, ចំនួនអ្នកអានៈ 6ដង
ខេត្ដពោធិ៍សាត់៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅក្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 10:56 AM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ទង្វើបែបនេះ មិនខុសអ្វីពី «ការស្រែកដូចសត្វ ទាំងបើកភ្នែកមើលឃើញការពិត ហើយ ធ្វើជាងងឹតមើលមិនឃើញ» ដើម្បីបដិសេធសមិទ្ធផលជាក់ស្តែង ដែលប្រជាជាតិខ្មែរទាំងមូលបាននិងកំពុងរួមសាមគ្គីគ្នាការពារបរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងមាតុភូមិកម្ពុជាឡើយ។
ក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 10:20 AM, ចំនួនអ្នកអានៈ 25ដង
ខេត្តបន្ទាយមានជ័យ៖ លោកប្រធាន ហ៊ុន ម៉ានី ចាត់ទុកសកម្មភាពនេះ ជាភស្តុតាងច្បាស់ ថា យុវជនកម្ពុជា មិនមែនជាអ្នកឈរមើលទេ ប៉ុន្តែជាអ្នកចូលរួមផ្ទាល់ក្នុងបុព្វហេតុជាតិ។លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានកោតសរសើរថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ នៃក្រុមការងារ ស.ស.យ.ក. á
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 10:12 AM, ចំនួនអ្នកអានៈ 41ដង
ការកត់សម្គាល់បែបនេះរបស់លោក Mark Rutte ធ្វើឡើងនាឱកាសដែលរូបលោកស្ថិតនៅក្នុងទីក្រុងវ៉ាសូវី និងត្រូវបានដកស្រង់សម្ដីចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ PAP កាលពីថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។ «ខ្ញុំអាចធានាបានថា NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ»។ នេះជាការគូសបញ្ជាក់របស់លោក Mark RutteáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 10:11 AM, ចំនួនអ្នកអានៈ 32ដង
សេចក្ដីរាយការណ៍ពីការវាយប្រហាររបស់អ៉ីរ៉ង់ ជាការកើនឡើងជម្លោះចុងក្រោយបំផុតមួយនៅក្នុងតំបន់ឈូងសមុទ្រពែក្ស ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលរួមដៃគ្នាដុតបញ្ឆេះសង្រ្គាមជាមួយអ៉ីរ៉ង់កាលពីខែកុម្ភៈមក។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមកដែរ បណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែក្សត្រូវបានអáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 08:14 AM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) តំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និង លោក William Cheaib អនុប្រធានទទួលបន្ទុកកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ Concordia University ប្á
 ព័ត៌មានលម្អិត
|
|
|