| ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់អូស្រ្តាលី Qantas គ្រោងកាត់បន្ថយការងារ ៨៥០កន្លែង ខណៈប្រញាប់ប្រញាល់តាមឱ្យទាន់បច្ចេកវិទ្យា AI |
|
| ចុះថ្ងៃទី: 10-11-2026, 02:31 PM, ចំនួនអ្នកអានៈ 43ដង |
|
|
ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់អូស្រ្តាលីមួយនេះ ប្រកាសថាបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ Accenture ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធប្រតិបត្តិការផ្ទៃក្នុង ដោយតួនាទីមួយចំនួននឹងត្រូវផ្ទេរទៅឱ្យក្រុមការងារនៅឥណ្ឌាជាអ្នកទទួលបន្ទុក។ ការងារប្រហែល ៨៥០កន្លែងនឹងត្រូវកាត់បន្ថយ ដោយចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០២៧។
ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Qantas បានប្រកាសនៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ថានឹងកាត់បន្ថយការងារចំនួន ៨៥០កន្លែង ខណៈដែលខ្លួនកំពុងផ្ទេរមុខងារផ្នែករដ្ឋបាលមួយចំនួនទៅកាន់ប្រទេសឥណ្ឌា និងពន្លឿនការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។
លោកស្រីនាយកប្រតិបត្តិ Vanessa Hudson គូសបញ្ជាក់ថា «យើងដឹងថាវានឹងក្លាយជាដំណឹងសោកសៅសម្រាប់បុគ្គលិកមួយចំនួន ហើយការសម្រេចចិត្តនេះ មិនមែនកើតឡើងដោយសារតែការរវាយតម្លៃ ទៅលើសមត្ថភាពរបស់បុគ្គលិកនោះទេ»។ លោកស្រី Hudson បន្ថែមថា «អង្គភាពឈានមុខគេនានានៅជុំវិញពិភពលោក បាននិងកំពុងងាកទៅរកការប្រើប្រាស់បច្ចេកវិទ្យា និង AI ដើម្បីផ្លាស់ប្តូររបៀបធ្វើការទាំងស្រុង ហើយសម្រាប់យើង ការនៅស្ងៀមមួយកន្លែងមិនមែនជាជម្រើសឡើយ»។
គួរបញ្ជាក់ថា Qantas ត្រៀមចាប់ផ្តើមដំណើរការផ្លាស់ប្តូរយន្តហោះថ្មីទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ Qantas Group ក៏បានឱ្យដឹងថា យោងតាមរបាយការណ៍ហិរញ្ញវត្ថុចេញផ្សាយកាលពីដើមឆ្នាំនេះ ក្រុមហ៊ុនបំពាក់បន្ថែមនូវយន្តហោះថ្មីចំនួន ១៧គ្រឿង ហើយរំពឹងថានឹងមានយន្តហោះចំនួនរហូតដល់ ៣១គ្រឿងទៀត មកដល់ក្នុងឆ្នាំខាងមុខ៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 22-11-2026, 06:25 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖ ជុំវិញការលើកឡើងនេះ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងសាទរថា ការលើកឡើងអំពីឫសគល់ដើមកំណើតថៃរបស់លោក អានុទីន គឺជាការរកឃើញរបកគំហើញថ្មីនៃឫសគល់ប្រវត្តិសាស្ត្រពិតរបស់ថៃដ៏អស្ចារ្យ។ ក្នុងនាមជាអ្នកស្រាវជ្រាវអរិយធម៌ លោកយល់ថា ពុំមានអ្វីត្រូវជំទាស់ឡើយ ពីព្រោះការទទួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 06:22 PM, ចំនួនអ្នកអានៈ 29ដង
បើតាមអាជ្ញាធរឥណ្ឌូណេស៊ី មនុស្ស ១៥នាក់បានរស់រានមានជីវិត ក្នុងអគ្គិភ័យខាងលើដែលបានកើតឡើងនៅក្នុងខេត្ត Banten ហើយមាន ៤នាក់ក្នុងចំណោមអ្នកទាំងនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ អគ្គិភ័យនេះបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ នៅឯរោងចក្រផលិតស្ករគ្រាប់មួយកន្លែងស្ថិតក្នុងស្រុក Cikande តំបន់ Serang ខេត្ត Banten។
ក្រុá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 06:20 PM, ចំនួនអ្នកអានៈ 36ដង
ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ថាប្រព័ន្ធការពារដែនអាកាសរបស់អ៉ីរ៉ង់បានកំណត់គោលដៅលើយន្ដហោះចម្បាំងអាមេរិកខាងលើកាលពីល្ងាចថ្ងៃសុក្រកន្លងទៅនេះ ដោយបានបំផ្លាញបេសកកម្មរបស់យន្ដហោះចម្បាំងនេះដែលត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋានមួយ។ ក៏ប៉ុន្តែ CENTCOM បានអះអាងថាមិនមានការវាយប្áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 06:19 PM, ចំនួនអ្នកអានៈ 30ដង
ខេត្តបន្ទាយមានជ័យ៖ ដំណើរចុះពិនិត្យជាក់ស្ដែងនេះ បានធ្វើឱ្យក្រុមអ្នកសារព័ត៌មានអន្តរជាតិបានឃើញនូវតថភាពពិត និងស្លាកស្នាមដ៏ឈឺចាប់ដែលបន្សល់ទុកពីសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជាកាលពីឆ្នាំ២០២៥។ ក្រសួងព័ត៌មាន បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានអន្តរជាតិ មកពីប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 06:13 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី បានចែករំលែកតាមរយៈបណ្តាញសង្គមឱ្យដឹងថា កន្លងមកសម្តេចបានដឹងត្រឹមតែកូនប្រុសចូលចិត្ត និងរៀនបំប៉នមុខវិជ្ជាគណិតវិទ្យាបន្ថែមប៉ុណ្ណោះ ប៉ុន្តែមិនបានដឹងពីកម្រិតលំហាត់ដែលកូនកំពុងសិក្សានោះឡើយ។ ទើបតែពេលឃើញលំហាត់ដែលគ្រូបង្រៀនដាក់ឱ្យធ្វើ ទើបភ្ញាក់ផ្អើលថាកá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 02:58 PM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងនីតិរដ្ឋរវាងសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសសមាជិកអាស៊ាន តាមរយៈការផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងទស្សនវិស័យគតិយុត្ត ព្រមទាំងការលើកកម្ពស់ការយោគយល់គ្នាទៅវិáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 02:35 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា តាមរយៈលទ្ធផលបណ្ដោះអាសន្នថ្ងៃទី៤៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា នៅក្របខណ្ឌទូទាំងប្រទេស មានប្រជាពលរដ្ឋចំនួន ៤៥៣ ៨៩២នាក់ បានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២៦។
គ.ជ.ប á
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 02:33 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ព្រឹត្តិការណ៍នេះរៀបចំឡើងដោយសមាគមសល្យសាស្ត្រកម្ពុជា សហការជាមួយក្រុមហ៊ុន Getz Pharma Cambodia ដោយមានការចូលរួមគាំទ្រពីមន្ទីរពេទ្យអន្តរជាតិខេមា, មន្ទីរពហុព្យាបាល អ៊ែរ ផ្លឹស, ក្រុមហ៊ុន Pizza Hut, ក្រុមហ៊ុន V-Active, Master Home Care, ក្រុមហ៊ុនធានារ៉ាប់រង Manulife និង Phnom Penh City Center រួមទាំងដៃគូឧបត្ថម្ភផ្សេងទៀត ក្នុងគោលបំណងរួá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 02:29 PM, ចំនួនអ្នកអានៈ 32ដង
ប្រតិកម្មរបស់ក្រសួងការបរទេសមីយ៉ាន់ម៉ា ធ្វើឡើងបន្ទាប់ពីបណ្ដាមេដឹកនាំអាស៊ានបានលើកឡើងនៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថាពួកគេនឹងអនុញ្ញាតបន្តិចម្ដងៗឱ្យអ្នកតំណាងមីយ៉ាន់ម៉ាចូលរួមប្រជុំឡើងវិញ ប្រសិនបើមានភាពរីកចម្រើនពាក់ព័ន្ធនឹងការអនុវត្តផែនការសន្តិáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 11:10 AM, ចំនួនអ្នកអានៈ 6ដង
ខេត្ដពោធិ៍សាត់៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅក្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 10:56 AM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ទង្វើបែបនេះ មិនខុសអ្វីពី «ការស្រែកដូចសត្វ ទាំងបើកភ្នែកមើលឃើញការពិត ហើយ ធ្វើជាងងឹតមើលមិនឃើញ» ដើម្បីបដិសេធសមិទ្ធផលជាក់ស្តែង ដែលប្រជាជាតិខ្មែរទាំងមូលបាននិងកំពុងរួមសាមគ្គីគ្នាការពារបរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងមាតុភូមិកម្ពុជាឡើយ។
ក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 10:20 AM, ចំនួនអ្នកអានៈ 25ដង
ខេត្តបន្ទាយមានជ័យ៖ លោកប្រធាន ហ៊ុន ម៉ានី ចាត់ទុកសកម្មភាពនេះ ជាភស្តុតាងច្បាស់ ថា យុវជនកម្ពុជា មិនមែនជាអ្នកឈរមើលទេ ប៉ុន្តែជាអ្នកចូលរួមផ្ទាល់ក្នុងបុព្វហេតុជាតិ។លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានកោតសរសើរថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ នៃក្រុមការងារ ស.ស.យ.ក. á
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 10:12 AM, ចំនួនអ្នកអានៈ 41ដង
ការកត់សម្គាល់បែបនេះរបស់លោក Mark Rutte ធ្វើឡើងនាឱកាសដែលរូបលោកស្ថិតនៅក្នុងទីក្រុងវ៉ាសូវី និងត្រូវបានដកស្រង់សម្ដីចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ PAP កាលពីថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។ «ខ្ញុំអាចធានាបានថា NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ»។ នេះជាការគូសបញ្ជាក់របស់លោក Mark RutteáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 10:11 AM, ចំនួនអ្នកអានៈ 32ដង
សេចក្ដីរាយការណ៍ពីការវាយប្រហាររបស់អ៉ីរ៉ង់ ជាការកើនឡើងជម្លោះចុងក្រោយបំផុតមួយនៅក្នុងតំបន់ឈូងសមុទ្រពែក្ស ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលរួមដៃគ្នាដុតបញ្ឆេះសង្រ្គាមជាមួយអ៉ីរ៉ង់កាលពីខែកុម្ភៈមក។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមកដែរ បណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែក្សត្រូវបានអáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 08:14 AM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) តំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និង លោក William Cheaib អនុប្រធានទទួលបន្ទុកកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ Concordia University ប្á
 ព័ត៌មានលម្អិត
|
|
|