ស្បៀង និងពូជស្រូវ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានបន្តផ្តល់ជូនគ្រួសាររងគ្រោះធម្មជាតិ ២,៦៨២គ្រួសារ ក្នុងស្រុកបាកាន
ចុះថ្ងៃទី: 10-11-2026, 06:46 AM, ចំនួនអ្នកអានៈ 46ដង
ខេត្តពោធិ៍សាត់៖យោងតាមរបាយការណ៍របស់ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានឱ្យដឹងថា ស្រុកបាកានបានជួបប្រទះនូវគ្រោះរាំងស្ងួត បង្កផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ចំនួន២៦,០០០ហិកតា។ ប៉ុន្តែក្រោមការយកចិត្តទុកដាក់ខ្ពស់ពី លោកអភិបាលខេត្ត និងមានកិច្ចសហការពីមន្ទីរជំនាញពាក់ព័ន្ធ បានធ្វើអន្តរាគមន៍ទាញទឹកតាមរយៈប្រឡាយមេដំណាក់អំពិល ដោយអាចស្រោចស្រពដំណាំស្រូវ បានជាង១៦,០០០ហិកតា ខណៈជាង១០,០០០ហិកតាទៀតបានខូចខាត ដោយសារស្ថិតនៅឆ្ងាយពីប្រភពទឹក។ លោកបន្តថា ជំនន់ទឹកភ្លៀង ក្នុងអំឡុងចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២៦ ស្រុកបាកានក៏បានរងគ្រោះជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ ដែលធ្វើឱ្យប៉ះពាល់ដំណាំស្រូវ ជាង២,០០០ហិកតាបន្ថែមទៀត។ នាព្រឹកថ្ងៃទី0៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណវិទ្យាល័យអូរតាប៉ោង លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដោយទទួលបានការអនុញ្ញាតពី លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងមានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បាននាំយកស្បៀង និងពូជស្រូវ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះរាំងស្ងួត និងជំនន់ទឹកភ្លៀង ចំនួន២,៦៨២គ្រួសារ ក្នុងស្រុកបាកាន ដើម្បីជួយសម្រាលការលំបាក និងស្តារការបង្កបង្កើនផលឡើងវិញ។ លោកអភិបាលស្រុក បានបញ្ជាក់បន្ថែមថា ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះទាំងអស់ មានប្រជាពលរដ្ឋ ចំនួន១,៥៧៦គ្រួសារ បានទទួលស្បៀង និងពូជស្រូវផ្ទាល់ពី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី០៥ ខែវិច្ឆិកា នៅពហុកីឡដ្ឋានខេត្តរួចមកហើយ។ ចំណែកឯការចែកជូននាថ្ងៃនេះ គឺផ្តល់ជូនប្រជាពលរដ្ឋ ចំនួន២,៦៨២គ្រួសារបន្ថែមទៀត ដោយក្នុងនោះ៖ ៥០០គ្រួសារ ទទួលបានពូជស្រូវគុណភាពល្អ ចំនួន១០០គីឡូក្រាម ក្នុងមួយគ្រួសារ និង២,១៨២គ្រួសារ ទទួលបានស្បៀង និងសម្ភារៈឧបត្ថម្ភ។ ក្នុងឱកាសដ៏មានអត្ថន័យនោះ លោក ខូយ រីដា និងលោក ឡាំ ហេងហួត បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ស្រទន់បំផុតពីសំណាក់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់បងប្អូនប្រជាកសិករ ដោយសង្កត់ធ្ងន់ថា ទោះបីជាសម្តេចមិនបានអញ្ជើញមកផ្ទាល់ក៏ដោយ ប៉ុន្តែសម្ដេចតែងតែគិតគូរជាប់ជានិច្ចពីសុខទុក្ខ និងដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ថា ស្បៀង និងស្រូវពូជដែលរាជរដ្ឋាភិបាលផ្តល់ជូន តាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា នាពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសម្រាលការលំបាក និងផ្តល់លទ្ធភាពឱ្យបងប្អូនប្រជាកសិករបានចាប់ផ្តើមបង្កបង្កើនផលស្តារឡើងវិញ។ លោករដ្ឋមន្ត្រីប្រតិភូ បានណែនាំដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវចាត់ចែង និងចែកចាយពូជស្រូវ និងស្បៀងទាំងនោះឱ្យបានឆាប់រហ័ស ទាន់ពេលវេលា ដើម្បីឱ្យប្រជាកសិករយកទៅប្រើប្រាស់ ក្នុងការដាំដុះស្របតាមរដូវកាល។ ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានអំពាវនាវ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់លើការដាំដុះ និងពិចារណាបង្កើនការដាំដំណាំរួមផ្សំបន្ថែម ដើម្បីលើកស្ទួយប្រាក់ចំណូល និងពង្រឹងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ ត្រូវបន្តយកចិត្តទុកដាក់អប់រំទូន្មានកូនចៅឱ្យខិតខំរៀនសូត្រ ឃ្លាតឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថាននៅតាមសហគមន៍មូលដ្ឋានរៀងៗខ្លួនឱ្យបានល្អប្រសើរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-11-2026, 06:25 PM, ចំនួនអ្នកអានៈ​ 39ដង
​រាជធានីភ្នំពេញ៖ ជុំវិញការលើកឡើងនេះ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងសាទរថា ការលើកឡើងអំពីឫសគល់ដើមកំណើតថៃរបស់លោក អានុទីន គឺជាការរកឃើញរបកគំហើញថ្មីនៃឫសគល់ប្រវត្តិសាស្ត្រពិតរបស់ថៃដ៏អស្ចារ្យ។ ក្នុងនាមជាអ្នកស្រាវជ្រាវអរិយធម៌ លោកយល់ថា ពុំមានអ្វីត្រូវជំទាស់ឡើយ ពីព្រោះការទទួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:22 PM, ចំនួនអ្នកអានៈ​ 29ដង
បើតាមអាជ្ញាធរឥណ្ឌូណេស៊ី មនុស្ស ១៥នាក់បានរស់រានមានជីវិត ក្នុងអគ្គិភ័យខាងលើដែលបានកើតឡើងនៅក្នុងខេត្ត Banten ហើយមាន ៤នាក់ក្នុងចំណោមអ្នកទាំងនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ អគ្គិភ័យនេះបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ នៅឯរោងចក្រផលិតស្ករគ្រាប់មួយកន្លែងស្ថិតក្នុងស្រុក Cikande តំបន់ Serang ខេត្ត Banten។ ក្រុá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:20 PM, ចំនួនអ្នកអានៈ​ 36ដង
ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ថាប្រព័ន្ធការពារដែនអាកាសរបស់អ៉ីរ៉ង់បានកំណត់គោលដៅលើយន្ដហោះចម្បាំងអាមេរិកខាងលើកាលពីល្ងាចថ្ងៃសុក្រកន្លងទៅនេះ ដោយបានបំផ្លាញបេសកកម្មរបស់យន្ដហោះចម្បាំងនេះដែលត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋានមួយ។ ក៏ប៉ុន្តែ CENTCOM បានអះអាងថាមិនមានការវាយប្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:19 PM, ចំនួនអ្នកអានៈ​ 30ដង
ខេត្តបន្ទាយមានជ័យ៖ ដំណើរចុះពិនិត្យជាក់ស្ដែងនេះ បានធ្វើឱ្យក្រុមអ្នកសារព័ត៌មានអន្តរជាតិបានឃើញនូវតថភាពពិត និងស្លាកស្នាមដ៏ឈឺចាប់ដែលបន្សល់ទុកពីសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជាកាលពីឆ្នាំ២០២៥។ ក្រសួងព័ត៌មាន បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានអន្តរជាតិ មកពីប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:13 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី បានចែករំលែកតាមរយៈបណ្តាញសង្គមឱ្យដឹងថា កន្លងមកសម្តេចបានដឹងត្រឹម​តែ​កូនប្រុសចូលចិត្ត និងរៀនបំប៉នមុខវិជ្ជាគណិតវិទ្យាបន្ថែមប៉ុណ្ណោះ ប៉ុន្តែមិនបានដឹងពីកម្រិតលំហាត់​ដែល​កូនកំពុងសិក្សានោះឡើយ។ ទើបតែពេលឃើញលំហាត់ដែលគ្រូបង្រៀនដាក់ឱ្យធ្វើ ទើបភ្ញាក់ផ្អើលថា​កá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 02:58 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងនីតិរដ្ឋរវាងសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសសមាជិកអាស៊ាន តាមរយៈការផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងទស្សនវិស័យគតិយុត្ត ព្រមទាំងការលើកកម្ពស់ការយោគយល់គ្នាទៅវិáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 02:35 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា តាមរយៈលទ្ធផលបណ្ដោះអាសន្នថ្ងៃទី៤៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា នៅក្របខណ្ឌទូទាំងប្រទេស មានប្រជាពលរដ្ឋចំនួន ៤៥៣ ៨៩២នាក់ បានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២៦។ គ.ជ.ប á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 02:33 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖ព្រឹត្តិការណ៍នេះរៀបចំឡើងដោយសមាគមសល្យសាស្ត្រកម្ពុជា សហការជាមួយក្រុមហ៊ុន Getz Pharma Cambodia ដោយមានការចូលរួមគាំទ្រពីមន្ទីរពេទ្យអន្តរជាតិខេមា, មន្ទីរពហុព្យាបាល អ៊ែរ ផ្លឹស, ក្រុមហ៊ុន Pizza Hut, ក្រុមហ៊ុន V-Active, Master Home Care, ក្រុមហ៊ុនធានារ៉ាប់រង Manulife និង Phnom Penh City Center រួមទាំងដៃគូឧបត្ថម្ភផ្សេងទៀត ក្នុងគោលបំណងរួá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 02:29 PM, ចំនួនអ្នកអានៈ​ 32ដង
ប្រតិកម្មរបស់ក្រសួងការបរទេសមីយ៉ាន់ម៉ា ធ្វើឡើងបន្ទាប់ពីបណ្ដាមេដឹកនាំអាស៊ានបានលើកឡើងនៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថាពួកគេនឹងអនុញ្ញាតបន្តិចម្ដងៗឱ្យអ្នកតំណាងមីយ៉ាន់ម៉ាចូលរួមប្រជុំឡើងវិញ ប្រសិនបើមានភាពរីកចម្រើនពាក់ព័ន្ធនឹងការអនុវត្តផែនការសន្តិáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 11:10 AM, ចំនួនអ្នកអានៈ​ 6ដង
ខេត្ដពោធិ៍សាត់៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហម​កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅក្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 10:56 AM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖ទង្វើបែបនេះ មិនខុសអ្វីពី «ការស្រែកដូចសត្វ ទាំងបើកភ្នែកមើលឃើញការពិត ហើយ ធ្វើជាងងឹតមើលមិនឃើញ» ដើម្បីបដិសេធសមិទ្ធផលជាក់ស្តែង ដែលប្រជាជាតិខ្មែរទាំងមូលបាននិងកំពុងរួមសាមគ្គីគ្នាការពារបរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងមាតុភូមិកម្ពុជាឡើយ។ ក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 10:20 AM, ចំនួនអ្នកអានៈ​ 25ដង
ខេត្តបន្ទាយមានជ័យ៖ លោកប្រធាន ហ៊ុន ម៉ានី ចាត់ទុកសកម្មភាពនេះ ជាភស្តុតាងច្បាស់ ថា យុវជនកម្ពុជា មិនមែនជាអ្នកឈរមើលទេ ប៉ុន្តែជាអ្នកចូលរួមផ្ទាល់ក្នុងបុព្វហេតុជាតិ។លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានកោតសរសើរថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ នៃក្រុមការងារ ស.ស.យ.ក. á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 10:12 AM, ចំនួនអ្នកអានៈ​ 41ដង
ការកត់សម្គាល់បែបនេះរបស់លោក Mark Rutte ធ្វើឡើងនាឱកាសដែលរូបលោកស្ថិតនៅក្នុងទីក្រុងវ៉ាសូវី និងត្រូវបានដកស្រង់សម្ដីចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ ​PAP កាលពីថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។ «ខ្ញុំអាចធានាបានថា NATO​ នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ»។ នេះជាការគូសបញ្ជាក់របស់លោក Mark RutteáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 10:11 AM, ចំនួនអ្នកអានៈ​ 32ដង
សេចក្ដីរាយការណ៍ពីការវាយប្រហាររបស់អ៉ីរ៉ង់ ជាការកើនឡើងជម្លោះចុងក្រោយបំផុតមួយនៅក្នុងតំបន់ឈូងសមុទ្រពែក្ស ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលរួមដៃគ្នាដុតបញ្ឆេះសង្រ្គាមជាមួយអ៉ីរ៉ង់កាលពីខែកុម្ភៈមក។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមកដែរ បណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែក្សត្រូវបានអáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 08:14 AM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) តំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និង លោក William Cheaib អនុប្រធានទទួលបន្ទុកកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ Concordia University ប្á
 ព័ត៌មានលម្អិត
« មុន  1 2   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1443 នាក់
ម្សិលមិញ : 1935 នាក់
សរុបទាំងអស់ : 11586740 នាក់