ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផលទេសចរណ៍ថ្មី ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន
ចុះថ្ងៃទី: 11-09-2026, 03:57 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក Hirokazu Kashitani និងគណៈប្រតិភូសកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ា ដែលបានបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈកម្មវិធីផ្លាស់ប្តូរអន្តរជាតិនៅកម្ពុជា (Cambodia International Exchange Program) និងសកម្មភាពអភិវឌ្ឍសហគមន៍ជាច្រើននៅតាមបណ្តាខេត្ត ដូចជា ខេត្តកំពង់ធំ សៀមរាប បាត់ដំបង និងព្រៃវែង ជាដើម។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង និងជាតំណាងសកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ា (Hiroshima University of Economics) នៃប្រទេសជប៉ុន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម រាយការណ៍អំពីសកម្មភាពគាំទ្រវិស័យទេសចរណ៍ និងអប់រំនៅកម្ពុជា ព្រមទាំងពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។ លោករដ្ឋមន្ត្រី បានលើកឡើងថា សកម្មភាពទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពង្រឹងការយល់ដឹងរវាងយុវជន និងនិស្សិតនៃប្រទេសទាំងពីរ ជាពិសេសការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីសុខភាព និងអនាម័យ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ដោយបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងមានបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។ បច្ចុប្បន្ន កម្ពុជាកំពុងអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវកាលបៃតង» ដោយសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ អ្នកផលិតមាតិកា និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ រួមទាំងភ្ញៀវទេសចរជប៉ុន ឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។ ជាការឆ្លើយតប លោក Hirokazu Kashitani និងគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ក្រសួងទេសចរណ៍កន្លងមក និងបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការផ្លាស់ប្តូរនិស្សិត ការអភិវឌ្ឍកម្មវិធីអប់រំ និងការចែករំលែកបទពិសោធន៍របស់ប្រទេសជប៉ុន ជាពិសេសបទពិសោធន៍នៃការកសាងទីក្រុងហ៊ីរ៉ូស៊ីម៉ាឡើងវិញ ក្រោយសង្គ្រាមលោកលើកទី២ ដើម្បីលើកកម្ពស់ស្មារតីសន្តិភាព ភាពធន់ និងការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គម។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានស្នើសកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ា រៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ព្រមទាំងពិនិត្យលទ្ធភាពរៀបចំកម្មវិធីផ្លាស់ប្តូរការសិក្សា វគ្គសិក្សាខ្លី និងដំណើរទស្សនកិច្ចសិក្សា សម្រាប់មន្ត្រីក្រសួងទេសចរណ៍ និងនិស្សិតកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍។ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យសកលវិទ្យាល័យបន្តជួយផ្សព្វផ្សាយអំពីស្ថានភាពពិត សន្តិសុខ សុវត្ថិភាព បដិសណ្ឋារកិច្ច និងសក្តានុពលទេសចរណ៍របស់កម្ពុជា តាមរយៈគេហទំព័រ និងបណ្តាញផ្សព្វផ្សាយរបស់សកលវិទ្យាល័យ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងយុវជនជប៉ុនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។ សូមជម្រាបថា សកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ា បានអនុវត្តកម្មវិធីផ្លាស់ប្តូរអន្តរជាតិនៅកម្ពុជាជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០០៩ និងបានដឹកនាំនិស្សិតមកទស្សនាប្រទេសកម្ពុជាជាង១៧លើក ដើម្បីចូលរួមក្នុងសកម្មភាពអប់រំ សុខភាព អនាម័យ និងការងារសហគមន៍ទេសចរណ៍នៅតាមបណ្តាខេត្តនានារបស់កម្ពុជា។ តាមរយៈកម្មវិធីនៅកម្ពុជានេះ សកលវិទ្យាល័យក៏បានផលិតសៀវភៅអប់រំសម្រាប់កុមារកម្ពុជាស្តីពីសន្តិភាព និងការកសាងប្រទេសឡើងវិញ ហើយកំពុងរៀបចំសៀវភៅអប់រំបន្ថែមស្តីពីសន្តិភាព និងភាពធន់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍយុវជន និងសង្គមកម្ពុជា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 10-11-2026, 03:11 PM, ចំនួនអ្នកអានៈ​ 5ដង
ខេត្តសៀមរាប៖ អគារសិក្សា វិទ្យាល័យ សម្តេចពិជ័យសេនា ទៀ បាញ់ កន្ទ្រាំងនេះ ចំនួន ១ខ្នង ៤ជាន់ ហើយក្នុង ១ជាន់ មាន៥ បន្ទប់ មានបណ្តោយ៥៧.២៥ម៉ែត្រ និងទទឹង១០ម៉ែត្រ នៅក្នុងជាន់នីមួយៗ ក៏មានបន្ទប់ទឹក ស្រី ប្រុសផងដែរ។ ពិធីនេះ ក៏មានការចូលរួមពីលោក ទៀប ប៊ុនឈួយ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សូរ ប្លាតុង អភិបាáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 02:55 PM, ចំនួនអ្នកអានៈ​ 32ដង
ក្រុមចម្រុះអារ៉ាប៊ីសាអូឌីតបានឱ្យដឹងទៀតថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់កម្ទេចមីស៊ីលបាលិស្ទីគមួយគ្រាប់ និងមីស៊ីលគ្រូសមួយគ្រាប់ ដែលត្រូវបានបាញ់ឆ្ពោះទៅកាន់ទីក្រុងរីយ៉ាដ។ ព្រមពេលជាមួយគ្នា អាជ្ញាធរការពារជនស៊ីវិលរបស់អារ៉ាប៊ីសាអូឌីតក៏បានចេញប្រកាសអាសន្នផងដែរសម្រាប់ទីក្រុងរីយ៉ា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 02:53 PM, ចំនួនអ្នកអានៈ​ 30ដង
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ប្រព័ន្ធអាវុធខាងលើដែលត្រូវបានធ្វើតេស្តបាញ់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះនៅឯសមុទ្រខាងកើត ឬសមុទ្រជប៉ុន នឹងត្រូវបានដាក់ឱ្យកងទ័ពកូរ៉េខាងជើងប្រើប្រាស់នៅដើមឆ្នាំ២០២៧។ ការធ្វើតេស្តអាវុធនេះដែរកើតមានឡើងបន្ទាប់ពីកូរ៉េខាងជើងបានដឹកនាំការបាញ់សាកល្បងអាវុá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 02:47 PM, ចំនួនអ្នកអានៈ​ 25ដង
លោក ត្រាំ បាននិយាយថា លោក «ភ្ញាក់ផ្អើលយ៉ាងខ្លាំង» ចំពោះការចោទប្រកាន់លើលោក Huang ដែលជាសហការីជិតស្និទ្ធបំផុតម្នាក់របស់ប្រធានាធិបតីនៅក្នុងវិស័យបច្ចេកវិទ្យា។ លោក ត្រាំ បានបន្ថែមថា លោកបាននិយាយជាមួយនាយកប្រតិបត្តិរូបនេះ ហើយលោក Huang បានប្រាប់ថា លោកមិនបានដឹងសោះឡើយថាស្ត្រីរូបនោះជាចារកម្ម។ ក្រោយផ្ទុះរá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 02:40 PM, ចំនួនអ្នកអានៈ​ 24ដង
ដំណោះស្រាយខាងលើស្នើឡើងដោយលោក Thomas Massie សមាជិកតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធាណរដ្ឋក្នុងរដ្ឋ Kentucky បានចោទប្រកាន់លោក Hegseth ថាបានធ្វើសង្រ្គាមដោយខុសច្បាប់មិនមានការអនុញ្ញាតពីសភាអាមេរិក។ លោក Massie ក៏បានចោទប្រកាន់ផងដែរថាលោក Hegseth បានរំលោភអំណាចក្នុងនាមជាប្រមុខមន្ទីរបញ្ចកោណ។ លោក Massie កំពុងប្រើប្រាស់នីតិវិធី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 02:37 PM, ចំនួនអ្នកអានៈ​ 31ដង
ក្រៅពីអភិវឌ្ឍក្នុងប្រទេស ចិនក៏កំពុងជំរុញការនាំចេញបច្ចេកវិទ្យាកំពង់ផែទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនក្នុងស្រុក ដូចជា Westwell និង Huawei។ រថយន្តដឹកទំនិញគ្មានអ្នកបើកបររបស់ក្រុមហ៊ុន Westwell ត្រូវបានដាក់ឱ្យប្រើប្រាស់នៅកំពង់ផែ Felixstowe ដែលជាកំពង់ផែកុងតឺន័រធំបំផុតរបស់ចក្រភពអង់គ្លេស។ ចាប់តាំងពីឆ្នាáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 02:31 PM, ចំនួនអ្នកអានៈ​ 33ដង
ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់អូស្រ្តាលីមួយនេះ ប្រកាសថាបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ Accenture ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធប្រតិបត្តិការផ្ទៃក្នុង ដោយតួនាទីមួយចំនួននឹងត្រូវផ្ទេរទៅឱ្យក្រុមការងារនៅឥណ្ឌាជាអ្នកទទួលបន្ទុក។ ការងារប្រហែល ៨៥០កន្លែងនឹងត្រូវកាត់បន្ថយ ដោយចាប់ផ្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 02:28 PM, ចំនួនអ្នកអានៈ​ 18ដង
រាជធានីភ្នំពេញ៖លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានណែនាំឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាទាំង៦រូប ត្រូវរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ និងទាញយកផលប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 02:19 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖នៅក្នុង «កុដិមរតក» ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសក្នុងពន្លាជាតិបារាំង សាធារណជន និងអ្នកចូលទស្សនាគ្រប់វ័យ នឹងមានឱកាសដ៏រំភើបក្នុងការជួបសំណេះសំណាល សន្ទនា និងចោទសួរសំណួរផ្សេងៗដោយផ្ទាល់ទៅកាន់រូបតំណាង AI របស់លោក ស៊ិន ស៊ីសាមុត ដែលជាអ្នកចម្រៀងរឿងព្រេងនិទានដ៏ល្បីល្បាញរបស់កម្ពុជា ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 02:15 PM, ចំនួនអ្នកអានៈ​ 24ដង
យន្តហោះយោធាផ្ទុកសាំងប៉ុន្មានគ្រឿងរបស់អាមេរិក ដែលប្រើប្រាស់មូលដ្ឋានទ័ពអាកាស RAF Mildenhall ត្រូវបានប្តូរ​ទៅកាន់ប្រទេសអាល្លឺម៉ង់ និងកន្លែងផ្សេងទៀត។ តាមការចុះផ្សាយរបស់ WSJ ក្រុមមន្ត្រីអាមេរិកកំពុងបន្តស្ថិតក្នុងការពិភាក្សាគ្នានៅឡើយ អំពីលក្ខណៈជាក់លាក់ នៃការគំរាមកំហែងចំពោះមូលដ្ឋាន RAF Mildenhall។ នៅថ្ងៃអងá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 02:10 PM, ចំនួនអ្នកអានៈ​ 33ដង
ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតឱកាសបន្ទាប់ពីពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ៥០ឆ្នាំ របស់បងប្រុស ហ៊ុន កំសត់ ដោយបាននាំកូនប្រុសទៅមើលកន្លែងដែលសម្តេចបានកើតកាលពី ៤៩ឆ្នាំមុន នៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 06:46 AM, ចំនួនអ្នកអានៈ​ 40ដង
ខេត្តពោធិ៍សាត់៖យោងតាមរបាយការណ៍របស់ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានឱ្យដឹងថា ស្រុកបាកានបានជួបប្រទះនូវគ្រោះរាំងស្ងួត បង្កផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ចំនួន២៦,០០០ហិកតា។ ប៉ុន្តែក្រោមការយកចិត្តទុកដាក់ខ្ពស់ពី លោកអភិបាលខេត្ត និងមានកិច្ចសហការពីមន្ទីរជំនាញពាក់ព័ន្ធ បានធ្វើអន្តរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 06:35 AM, ចំនួនអ្នកអានៈ​ 31ដង
នៅក្នុងសេចក្តីថ្លែងការណ៍ លោក ហ្គូតេរ៉េស បានគូសបញ្ជាក់ថា៖ «បាតុភូតអែលនីញ៉ូ (El Nino) ដ៏ខ្លាំងក្លា កំពុងបោកបក់មកលើភពផែនដីដែលរងកម្ដៅខ្លាំងស្រាប់ដោយសារការប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្ស ធ្វើឱ្យយើងឈានចូលដល់យុគសម័យថ្មីនៃអាកាសធាតុអាក្រក់បំផុត»។ ប្រមុខ UN រូបនេះបានអំពាវនាវឱ្យមេដឹកនាំពិភពលោកកាáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 06:29 AM, ចំនួនអ្នកអានៈ​ 30ដង
នៅក្នុងសម្រង់អត្ថបទដំបូងនៃសៀវភៅកំណត់ត្រាមានចំណងជើងថា «Promise Me, America» ដែលទស្សនាវដ្តី The Atlantic បានចុះផ្សាយនៅថ្ងៃចន្ទនេះ មុនពេលសៀវភៅពេញលេញចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខ អតីតប្រធានាធិបតីវ័យ ៨៣ឆ្នាំរូបនេះ បានរិះគន់លោក ត្រាំ ថាបានដឹកនាំការបះបោរ ដើម្បីក្រាញអំណាចក្រោយពេលពលរដ្ឋអាមេរិកបោះឆ្នោតទម្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 06:27 AM, ចំនួនអ្នកអានៈ​ 36ដង
តាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌា ក្នុងជំនួបតាមទូរសព្ទនោះ លោក ហ្សេឡេនស្គី បានចែករំលែកទស្សនៈអំពីការវិវត្តថ្មីៗនៃជម្លោះជាមួយរុស្ស៊ី និងការត្រៀមលក្ខណៈសម្រាប់កិច្ចចរចានៅទីក្រុងអាប៊ូដាប៊ី ព្រមទាំងបានបញ្ជាក់ថា ឥណ្ឌាមានឆន្ទៈជួយបង្កើតច្រករបៀងដឹកជញ្ជូនស្បៀងអាហារផងដែរ
 ព័ត៌មានលម្អិត
« មុន  1 2   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1189 នាក់
ម្សិលមិញ : 1767 នាក់
សរុបទាំងអស់ : 11563696 នាក់