ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រសរុបចំនួន ២៨ ដោយកៀរគរបានមូលធន​ប្រមាណ ៧២០ លានដុល្លារ
ចុះថ្ងៃទី: 10-09-2026, 03:43 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖ ទន្ទឹមនឹងភាពរីកចម្រើននេះ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ផ្សារមូលបត្រកម្ពុជា ​បានរៀបចំពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី​ ក្រោមអធិបតីភាព លោកបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា, លោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC), លោក សុខ វឿន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី រួមទាំងតំណាងក្រសួងស្ថាប័ន និង វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។ ផ្សារមូលបត្រកម្ពុជា (CSX) បានបង្ហាញពីសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយគិតមកដល់​ខែកញ្ញា ឆ្នាំ២០២៦នេះ ទទួលបានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៨ បានកៀរគរមូលធនេពីទីផ្សារបានប្រមាណ៧២០ លានដុល្លារអាមេរិក​ ស្របពេលទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមសម្រាប់៨ខែឆ្នាំ២០២៦ បានកើនឡើងជិត១៥០% បើធៀបនឹងឆ្នាំ ២០២៥។ លោ​កបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបបានសម្តែងការអបអរសាទរជូន គណៈគ្រប់គ្រង និង បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ដែលសម្រេចបាននូវការបោះផ្សាយ និង ចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពមានបុគ្គលធានា ក្រោមទឹកប្រាក់សរុប ២០ លានដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ ៥,៧៥% សម្រាប់រយៈពេល ៥ ឆ្នាំ ។ លោកបណ្ឌិតសភាចារ្យ បានគូសរំលេចថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ធ្លាប់បានកៀរគរទុនលើកទី១ ពីទីផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ ២០១៩ ក្នុងទំហំទឹកប្រាក់សរុប ២០ លានដុល្លារអាមេរិក, ហើយពេលនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ បានវិលត្រលប់ និងជ្រើសរើសនូវប្រភពទុនពីទីផ្សារមូលបត្រជាថ្មីម្តងទៀត (ជាលើកទី២)​ ដែលទាំងពីរលើក គ្រឹះស្ថាននេះបានកៀរគរមូលធនសរុបប្រមាណ ៤០ លានដុល្លារអាមេរិក ។ លោកបណ្ឌិតសភាចារ្យ បាន​បន្ថែមថា ការចូលក្នុងផ្សារមូលបត្រ បានបង្ហាញយ៉ាងច្បាស់អំពីរូបភាពល្អចំនួន៣គឺ១. តម្លាភាព និង អភិបាលកិច្ចដ៏រឹងមាំ តាមរយៈការអនុញ្ញាតឱ្យចុះបញ្ជីផ្លូវការពីនិយ័តករមូលបត្រកម្ពុជា និង ផ្សារមូលបត្រកម្ពុជា បានបញ្ជាក់អំពីអនុលោមភាពផ្លូវច្បាប់, ស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ និង ស្ថិរភាពប្រតិបត្តិការខ្ពស់ របស់ក្រុមហ៊ុនបោះផ្សាយ, ទី២. ទំនុកចិត្តពីវិនិយោគិន ដោយការទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់វិនិយោគិនជាតិ និង អន្តរជាតិ ស្តែងឱ្យឃើញអំពីជំនឿទុកចិត្តលើ ចក្ខុវិស័យ និង និរន្តរភាពនៃការីកចម្រើនរបស់ក្រុមហ៊ុនបោះផ្សាយ​ និង ទី៣. ការរួមចំណែកអភិវឌ្ឍទីផ្សារមូលធនកម្ពុជា ដែលការចូលរួមរបស់ក្រុមហ៊ុនបោះផ្សាយ ជួយបង្កើនទំហំជួញដូរ និង ផ្តល់នូវជម្រើសវិនិយោគចម្រុះ ប្រកបដោយសុវត្ថិភាព និង មានផលតបស្នងសមរម្យ ជូនវិនិយោគិនសាធារណៈ និង វិនិយោគិនស្ថាប័ន ។ លោក ស៊ូ សុជាតិ បានមានប្រសាសន៍ថា សមិទ្ធផលនាថ្ងៃនេះ កើតចេញពីការរួមចំណែករបស់ CGCC ដែលបានធ្វើជាបុគ្គលធានាមូលបត្របំណុលរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី​ ហើយការផ្ដល់ការលើកកម្ពស់ឥណទាន (Credit Enhancement) តាមរយៈការធានានេះ បានដើរតួនាទីយ៉ាងសំខាន់ជា«ខែលការពារហានិភ័យ» ក្នុងការកាត់បន្ថយផលប៉ះពាល់ពីឥណទានមិនដំណើរការ (NPL) ដែលអាចប៉ះពាល់ដល់លទ្ធភាពរបស់គ្រឹះស្ថាន ក្នុងការទូទាត់សងការពារប្រាក់ដើម និង ការប្រាក់ជូនវិនិយោគិន ។ ការចូលរួមធានាមូលបត្របំណុលពី CCC មិនត្រឹមតែជួយកសាង និង បង្កើនទំនុកចិត្តខ្ពស់ ដល់វិនិយោគិនសាធារណៈប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងជាជំហានឈានមុខដ៏សំខាន់មួយ ក្នុងការលើកកម្ពស់កម្រិតឥណទានទីផ្សារ (Market Credit) និង ការបើកទំព័រប្រវត្តិសាស្ត្រថ្មី សម្រាប់ទីផ្សារមូលធនកម្ពុជា ដែលស្ថាប័នធានាឥណទានក្នុងស្រុក បានដើរតួនាទីក្នុងការគាំទ្រដល់ការបោះផ្សាយមូលបត្របំណុល នៅលើទីផ្សារមូលបត្រកម្ពុជា។ លោក ហុង សុហួរ បានឱ្យដឹងថា គិតត្រឹមថ្ងៃនេះ ក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៨ បានកៀរគរទុនសរុបប្រមាណ ៧២០ លានដុល្លារអាមេរិក រួមមានក្រុមហ៊ុនចំនួន ១២ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និង ក្រុមហ៊ុនចំនួន ១៦ ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម ។ បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមគិតត្រឹម ៨ ខែ ឆ្នាំ ២០២៦ មានប្រមាណជាង ២៣ ម៉ឺនភាគហ៊ុន កើនឡើងជិត ១៥០% បើធៀបនឹងឆ្នាំ២០២៥, ហើយទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រមាណ ៣០ ម៉ឺនដុល្លារអាមេរិក ។ សម្រាប់ខែសីហាកន្លងទៅនេះ, បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម បានកើនឡើងគំហុកដល់ជាង ៥៨ ម៉ឺនភាគហ៊ុនក្នុងមួយថ្ងៃ និង ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រមាណ ៨០ ម៉ឺនដុល្លារអាមេរិក ។ ដោយឡែក, ចំនួនគណនីជួញដូរមានការកើនឡើង រហូតដល់ប្រមាណ ៨២ ០០០ គណនី ។ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) បានមានប្រសាសន៍ថា មូលបត្របំណុលចីរភាពនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលមូលនិធិរយៈពេលវែង សម្រាប់គាំទ្រគម្រោង និង សកម្មភាពដែលផ្តល់ប្រយោជន៍ជាក់ស្តែងដល់បរិស្ថាន និង សង្គម, ហើយការបោះផ្សាយមូលបត្របំណុលនេះ បង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន អិលអូអិលស៊ី ក្នុងការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ស្របតាមគោលការណ៍បរិស្ថាន សង្គម និង អភិបាលកិច្ច (ESG), និង ការចូលរួមគាំទ្រគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាល ។ មូលនិធិដែលទទួលបានពីការបោះផ្សាយមូលបត្របំណុលចីរភាពនេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការផ្តល់ហិរញ្ញប្បទាន ដល់គម្រោងដែលគាំទ្រផ្នែកបរិស្ថានប្រមាណ ២០% និង ផ្នែកសង្គមប្រមាណ ៨០%។ លោកបណ្ឌិតសភាចារ្យ ប្រធានក្រុមប្រឹក្សាភិបាល បានវាយតម្លៃខ្ពស់ចំពោះគ្រប់តួអង្គពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការល្អ និង ផ្តល់ការគាំទ្រ ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា។ លោកបណ្ឌិតសភាចារ្យ បានគូសរំលេចថា ភាពជោគជ័យរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ក៏ដូចជា បណ្តាក្រុមហ៊ុននានាដែលបានចុះបញ្ជី (ទាំងមូលបត្រកម្មសិទ្ធិ និង មូលបត្របំណុល) អាចសម្រេចទៅបាន គឺកើតចេញពីការចូលរួមយ៉ាងសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងនិយ័តករមូលបត្រកម្ពុជា, ផ្សារមូលបត្រកម្ពុជា, ក្រុមហ៊ុនមូលបត្រ​ ភ្នាក់ងារផ្តល់សេវាមូលបត្រ​ ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ និង វិនិយោគិន។ ​លោកបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា ការចូលរួមរបស់វិស័យឯកជន ជាពិសេស សហគ្រាសក្នុងស្រុក និងគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងផ្សារមូលបត្រកម្ពុជា ពិតជាបានរួមចំណែកដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងវិស័យហិរញ្ញវត្ថុ និង ការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ដើម្បីឈានទៅជាជន្ទល់នៃកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព។ ផ្សារមូលបត្រកម្ពុជា នឹងបន្តចូលរួមគាំទ្រ និង ជំរុញការលូតលាស់នៃសហគ្រាសធុនតូច និង មធ្យម ក្នុងគោលដៅរួមចំណែកដល់កំណើនអាជីវកម្ម/ធុរកិច្ចក្នុងស្រុក ព្រមទាំងជំរុញការពង្រីកខ្សែច្រវាក់ផលិតកម្ម និង បង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល និង ឈានជើងចូលទីផ្សារតំបន់។ លោកបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តដល់សហគ្រិនទាំងអស់ សូមគិតគូរ និង ផ្សារភ្ជាប់អាជីវកម្មរបស់ខ្លួន ទៅនឹងការរីកលូតលាស់នៃទីផ្សារមូលបត្រកម្ពុជា, ជាពិសេស ត្រូវខិតខំទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការកៀរគរទុនជាសាធារណៈ និង ការធ្វើពិពិធកម្មប្រភពទុន តាមរយៈទីផ្សារមូលបត្រកម្ពុជា ជំរុញឱ្យការប្រកបអាជីវកម្មបានរលូន និង រីកចម្រើនប្រកបដោយចីរភាព៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 16-09-2026, 02:14 AM, ចំនួនអ្នកអានៈ​ 42ដង
ខេត្តតាកែវ៖លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ តំណាងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច លោក ហ៊ូ វណ្ណៈ ពីអភិបាលរងស្រុកបាទី ត្រូវផ្ទេរភារកិច្ច និងតែងតាំងឱ្យចូលកាន់មុខតំណែងថ្មីជា អភិបាលរង ក្រុងដូនកែវ ខេត្តតាកែវ។ ការផ្ទេរភារកិច្ច និងតែង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2026, 02:09 AM, ចំនួនអ្នកអានៈ​ 28ដង
ការវាយប្រហារដោយដ្រូនប្រមាណ ២០០គ្រឿងរបស់រុស្ស៉ី បានបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និងបំផ្លាញស្ថានីយប្រេងឥន្ធនៈមួយចំនួនក្នុងរដ្ឋធានីកៀវ។ ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថាកងទ័ពអ៊ុយក្រែនបានវាយប្រហារចំរោងចក្រចម្រាញ់ប្រេង និងរោងចក្រផលិតដ្រូនរបស់រុស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2026, 02:07 AM, ចំនួនអ្នកអានៈ​ 39ដង
អ្នកកាសែតសញ្ជាតិហ្វីលីពីន-អាមេរិក ដែលបានឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ និងបច្ចុប្បន្នជាសហប្រធាននៃក្រុមប្រឹក្សាវិទ្យាសាស្ត្រអន្តរជាតិស្តីពី AI របស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវតែរួមគ្នាធ្វើយុទ្ធនាការទាមទារឱ្យមានការបង្កើតច្បាប់ និងបទប្បញ្ញត្តិគ្រប់គ្រងលើ AI ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2026, 02:05 AM, ចំនួនអ្នកអានៈ​ 18ដង
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា MoU នេះ គឺជាបោះជំហានដ៏សំខាន់មួយនៅក្នុងការកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងស្ថាប័នរវាងកម្ពុជា-បារាំង និយាយជារួម និងនិយាយដោយឡែក នៅក្នុងការពង្រឹងទំនាក់ទំនងផ្នែកស្ថាប័ន រវាងទីស្តីការគណៈរដ្ឋមន្រ្តី និងក្រុមប្រឹក្សារដ្ឋបារាំង។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2026, 01:59 AM, ចំនួនអ្នកអានៈ​ 17ដង
ត្រឹមពាក់កណ្តាលខែកញ្ញានេះ អាជ្ញាធរបានកត់ត្រាករណីឆ្លងសរុបចំនួន ៧,២០០ករណី នៅទូទាំងខេត្តចំនួន ៧ ដោយក្នុងនោះមានអ្នកស្លាប់កើនដល់ ៣,៤៧៥នាក់។ មន្ត្រីជំនាញរបស់ WHO លោក Olivier le Polain បានបញ្ជាក់ថា ខណៈដែលការចម្លងនៅក្នុងខេត្ត Ituri ចាប់ផ្តើមថយចុះ ប៉ុន្តែនៅក្នុងខេត្ត North Kivu វិញ ចំនួនករណីឆ្លងថ្មី និងអ្នកស្លាប់ប្រចា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2026, 01:58 AM, ចំនួនអ្នកអានៈ​ 55ដង
មជ្ឈមណ្ឌលសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាតិរបស់ព្រីតថេន (NCSC) បានបញ្ជាក់ថាក្រុមហេគឃ័រទាំងនោះ បានប្រើប្រាស់មេរោគឈ្មោះ «CHOSEN BRICK» តាមរយៈការផ្ញើសារលួងលោមបោកបញ្ឆោតលើ WhatsAspanspan និង Telegram ដើម្បីលួចសារ អ៊ីមែល បញ្ជីទំនាក់ទំនង ថតអេក្រង់ និងថែមទាំងអាចលួចបើកមីក្រូហ្វូនរបស់ឧបករណ៍ជនរងគ្រោះទៀតផង។ នៅក្នុងករណីខ្លះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:20 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង លោក ពេជ្រ ស្រស់ រួមទាំងសមាជិកគណបក្សយុវជនកម្ពុជា ចំនួន៤រូប ពីសមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចេញអនុក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:15 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖ក្នុងឳកាសលោករដ្ឋមន្ត្រីនិងគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី នារសៀលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកបានថ្លែងបានប្រាប់អ្នកសារព៍ត៌មានយ៉ាងដូច្នេះថា កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:11 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា បានសម្ដែងនូវការស្វាគមន៍ និងចាត់ទុកវត្តមានរបស់ប្រតិភូបញ្ជាការដ្ឋានការពារគោលដៅ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីសាមគ្គីភាព មិត្តភាព និងវឌ្ឍនភាពនៃទំនាក់ទំនងសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងក្រសួងសន្តិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:04 PM, ចំនួនអ្នកអានៈ​ 40ដង
វិធានការថ្មីចុងក្រោយនេះ នាំឱ្យផលិតផលរបស់កាណាដាជាប់ពន្ធគយក្នុងអត្រា ៥០ភាគរយ ខណៈមន្ត្រីជាន់ខ្ពស់អាមេរិកថាពន្ធទាំងនេះ គ្របដណ្តប់តែលើចំណែកតូចមួយប៉ុណ្ណោះនៃពាណិជ្ជកម្មទ្វេភាគីសរុប។ ពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញកាណាដា បានចូលជាធរមានហើយ នាថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយឈីស និងទូកម៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:02 PM, ចំនួនអ្នកអានៈ​ 36ដង
អតីតកីឡាករក្លិបអង់គ្លេស Liverspanool និង FC Barcelona របស់អេស្ប៉ាញ វ័យ ៣៤ឆ្នាំរូបនេះ ពុំមានក្លិបលេងឡើយ ក្រោយចាកចេញពីក្លិបកុមារភាពរបស់លោក Vasco da Gama កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ មក បន្ទាប់ពីវិលមករួមក្រុមក្នុងឆ្នាំ២០២៤ ដោយចូលលេងសរុបបាន ៨១ប្រកួតផងដែរ។ Santos បានធ្វើការស្វាគមន៍ Coutinho និងបានបង្ហោះរូបចាស់ជាមួយ Neymar កាលនៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:00 PM, ចំនួនអ្នកអានៈ​ 40ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យម្នាក់របស់កងកម្លាំងអវកាសអាមេរិក បានឱ្យដឹងដូច្នេះថា «សហរដ្ឋអាមេរិក មានអាវុធសម្រាប់គ្រប់គ្រងអវកាស ស្ថិតនៅលើគន្លងតារាវិថី ដែលមានសមត្ថភាពការពារប្រឆាំងនឹងសកម្មភាពអរិភាពរបស់សត្រូវ»។ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់លម្អិត ថាតើវាជាប្រភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 04:58 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ បដិសេធ ចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា៕ ទស្សនាវិដេអូ៖
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 04:54 PM, ចំនួនអ្នកអានៈ​ 34ដង
ចេញពីតំបន់ Darfur បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ប្រទេសស៊ូដង់ ប្រធានប្រតិបត្តិស្តីទីនៃ WFP លោក Carl Skau ប្រាប់ Reuters ថាទោះបីជាការចូលទៅដល់តំបន់គោលដៅធ្លាប់ជាឧបសគ្គដ៏ធំបំផុត សម្រាប់អ្នកធ្វើការងារមនុស្សធម៌កន្លងទៅក៏ដោយ ប៉ុន្តែពេលនេះយើងអាចចូលមកដល់ហើយ តែមិនអាចផ្តល់សេវាបានពេញលេញទេ ដោយសារតែកង្វះខាតថវិកា។ ថវិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 04:52 PM, ចំនួនអ្នកអានៈ​ 15ដង
លោក Abbas Araghchi ដែលជារដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ នឹងមកកាន់ទីក្រុងប៉េកាំង នាថ្ងៃពុធស្អែកនេះ ហើយជួបរដ្ឋមន្រ្តីការបរទេសលោក លោក Wang Yi។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ ក្រសួងការបរទេសចិន បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសទាំងពីរ ដែលទើបបានជួបគ្នាចុង
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 161 នាក់
ម្សិលមិញ : 775 នាក់
សរុបទាំងអស់ : 11492348 នាក់